រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣៧
«អ្នកនាងជេន....ហឹក...ហឹក...ជួយខ្ញុំផងណាគឺអ្នកនាងលីចង់បំពានលើខ្ញុំ»នាងតូចល្បិចច្រើនម្នាក់នោះបានចូលទៅអោបដៃរបស់ជេននីទាំងសម្តែងធ្វើជាយំ។
«ជេន...ស្តាប់បងណាវាមិនដូចអ្វីដែលអូនឃើញទេណា» លីសានិយាយទាំងសម្លឹងមើលកែវភ្នែករបស់លីសាដើម្បីស្វែងរកចម្លើយ រួចហើយក៏បែរមករកមុខរបស់មនុស្សស្រីដែលកំពុងតែឈរអោបដៃរបស់នាង។
«ហេតុអ្វីក៏មកនៅក្នុងបន្ទប់តែពីរនាក់បែបនេះ?» ជេននីក៏បានចោទជាសំនួរទៅសួរពួកគេទាំងពីរដោយទឹកមុខស្មើរ។
«គឺខ្ញុំយកឯកសារមកគាត់ បន្ទប់មកគាត់ក៏បានព្យាយាមលូកលាន់ខ្ញុំ» នាងតូចនោះនិយាយទាំងទឹកភ្នែកព្រមទាំងលើកដៃជូតទឹកភ្នែកចេញ ចំណែកលីសាវិញបានត្រឹមតែសម្លឹងមើលក្មេងស្រីម្នាក់នោះទាំងហួសចិត្តព្រោះថាមិននឹកស្មានថានាងតូចនេះពូកែសម្តែងដល់ថ្នាក់នេះឡើយ។
«នាងកំពុងតែគិតចង់ធ្វើអ្វី?» លីសាក៏ចូលទៅក្បែរគេព្រមទាំងទាញរាងកាយរបស់នាងអង្រួនខ្លាំង។
«អួយ....អ្នកនាងលែង....អ្នកនាងជេនឃើញទេ»
«បានហើយ ចេញទៅ» គ្រាន់តែលឺថាពាក្យថាចេញទៅរបស់ជេននីធ្វើអោយលីសាគាំងនៅនឹងមួយកន្លែងព្រោះថានេះជាលើកទីមួយហើយដែលលីសាបានលឺពាក្យមួយនេះពីមាត់របស់នាង។
«នេះអូនជឿគេមែនទេ?» និយាយរួចលីសាក៏មិនបាននិយាយអ្វីច្រើនឡើង គេក៏បែរខ្នងដាក់នាងក្នុងន័យចេញពីបន្ទប់មួយនោះ។
«បងទៅណា?» គ្រាន់តែលឺសំឡេងរបស់ជេននីលីសាបែរមុខមករកនាងក្រមុំភ្លាម។
«គឺនាងជាអ្នកចេញ»
«អ្នកនាងជេន....»
«ចេញ» នាងតូចក៏ស្រែកសំឡុតនាងមួយទំហឹង ទើបនាងតូចនេះសម្រេចចិត្តបែរខ្នងចេញមកផង។
«ចាប់ពីថ្ងៃស្អែកមិនបាច់មកធ្វើការទៀតទេ» ជេននីក៏មិនភ្លេចស្រែកផ្តាំបណ្តាំចុងក្រោយឡើយ។
«អ្ហឹស» នាងក៏ទន្រ្តំជើងដើរទៅមុខទាំងអារម្មណ៍ខឹង។
«ហឹស....ហឹស....» គ្រាន់តែនាងតូចចេញផុត លីសាក៏ញញឹមទាំងបង្ខំដាក់រាងស្តើងរួចហើយក៏ដើរទៅក្បែរនាង។
«នេះនែ!!»
«អួយ.....ជេននី....ជេននីលែងបងណាបងឈឺ» គេក៏ស្រែកចាចនៅពេលដែលរាងស្តើងមូលស្លឹកត្រចៀកនាងតូច។
«អ្ហឹក»
«នេះទៅធ្វើអីអោយក្មេងស្រីម្នាក់នោះមកហុចទ្រូងអោយដៃដល់បន្ទប់?» កែវភ្នែកដ៏កាចរបស់នាងបានសម្លឹងមើលគេព្រមទាំងសម្លក់ដៃមូលចង្កេះគេជាប់។
«គឺបងមិនដឹងអីទេ ហើយបងក៏មិនដែលបានជួបនាងឡើយគឺទើបតែថ្ងៃនេះទេនាងយកឯកសាមកអោយ»
«កុហក.....នេះទៅដាក់ស្នេហ៍គេមែនទេ?»
«អត់ទេ បងមិនដឹងអីពិតមែនណា»
«អ្ហឹក» និយាយចប់គេក៏ទាញនាងមកផ្អឹបនឹងរាងកាយរបស់គេ។
«នេះកុំមកយកចិត្តណា អូនមិនខឹងគឺសំណាងហើយ»
«ហឹស...ហឹស.....បើខឹងបងនឹងលួងអោយបាត់ខឹង» មុខដែលក្រញូវមុននឹងក៏ប្តូរមកញញឹមដាក់គេវិញ។
«អ៊ុប» នាងគេក៏អោនចុះទៅថើបបបូមាត់របស់គេ
«ហេតុអ្វីក៏មិនគិតនិយាយបកស្រាយអ្វីខ្លះ នេះបើអូនជឿក្មេងស្រីម្នាក់នោះបងគិតយ៉ាងម៉េច?» រាងស្តើងក៏សួរទៅគេវិញ
«ក៏ឃើញថានាងល្អិតនោះដណ្តើមបងនិយាយមិនឈប់ បែបនេះក៏សម្រេចចិត្តទុកអោយនាងនិយាយអ្វីដែលនាងចង់និយាយអោយអស់សិនទៅ» រាងមាំនិយាយទាំងអង្គុយចុះលើកៅអីធ្វើការរបស់គេវិញរួចហើយក៏ទាញនាងក្រមុំអោយអង្គុយចុះលើភ្លៅរបស់គេ។
«ភ្លៅនេះ មុននឹងក្មេងស្រីម្នាក់នោះអង្គុយលើមែនទេ?»លឺជេននីសួរបែបនេះគេក៏ញញឹមស្ងួតតែក៏ត្រូវសម្រេចចិត្តនិយាយការពិត។
«បាទ»
«ក្មេងម្នាក់នេះហ៊ានណាស់ នេះសំណាងហើយដែលមុននឹងអូនមិនទះនាង»
«ហឹស......ហឹស...»លឺបែបនេះហើយគេក៏សើចហួសចិត្តនឹងនាង។
«នេះហេតុអ្វីក៏មិនជឿក្មេងម្នាក់នោះ?» រាងមាំក៏សួរទាំងដៃក្រសោបចង្កវអ្នកដែលកំពុងតែអង្គុយលើភ្លៅរបស់គេ។
«មើលតែក្រសែភ្នែកនាងក៏ដឹងថានាងសម្តែង នេះចង់បានប្តីខ្ញុំដល់ថ្នាក់នឹង»
«ជុប» លឺបែបនេះហើយលីសាក៏អង្គុយញញឹមសម្លឹងមើលនាងក្រមុំគេពិតជាសប្បាយចិត្តជាខ្លាំងដែលនាងជឿជាក់លើគេ។
«ហេតុអ្វីក៏គួរអោយស្រឡាញ់យ៉ាងនេះ? ជុប» និយាយចប់គេក៏ថើបថ្ពាល់នាងមួយខ្សឺតយ៉ាងយូរ។
«អ៊ុប» មិនយូរប៉ុន្មានបបូរមាត់ទាំងគូរគ្រប់គ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម រាងស្តើងក៏បានលើកដៃទៅស្រាក់ករបស់គេជាប់ព្រមទាំងតបស្នងទៅគេវិញយ៉ាងគាប់ចិត្ត។
«អ្ហឹក»ឯកសារដែលនៅរាយប៉ាយនៅលើតុរបស់គេគេក៏បានប្រើដៃម្ខាងរុញវាទៅម្ខាងរួចហើយក៏ទម្លាក់ដៃទាំងគូមកក្រសោបចង្កេះតូចមួយក្តាប់ទាំងបបូរមាត់នៅជាប់បឺតជញ្ជក់បបូរមាត់រាងស្តើងមិនអោយរបេះសោះ។ ការថើបបែបផែនផ្អែមល្ហែមក៏ប្តូរមកជាការថើបនិងបឺតជញ្ជក់ដ៏ស៊ីជម្រៅទៅវិញ ។ បបូរមាត់ទាំងគូរក៏បានក្រេបជញ្ជក់បបូរមាត់រាងស្តើងយ៉ាងរោលរាលដៃក៏លើកមកប៉ះពាល់ដើមទ្រូងដែលសក្តិសមល្មមនឹងបាតដៃរបស់គេ។
«អ្ហឹក» បបូរមាត់គេក៏មកបន្សល់ទុកស្នាមនៅលើកញ្ជឹងកឡើងក្រហម។
«នេះឃើញក្មេងនោះទ្រូងធំជាងស្មានតែចង់ទៅប្តូររសជាតិ»
«គ្មានអ្នកណាជំនួសអូនបានឡើយ»
«អ្ហឹក» និយាយរួចគេក៏បានលើករាងស្តើងអោយឈរទាំងអោបថើបនាងក្រមុំបណ្តើរតម្រង់ទៅរកបន្ទប់សម្រាកដែលស្ថិតក្នុងការិយាល័យរបស់គេ។ មិនយូរប៉ុន្មានរាងកាយទាំងពីរក៏បានធ្វើដំណើរទៅដល់បន្ទប់នោះ។
«អ្ហឹក..ផឹប» រាយកាយរាងស្តើងត្រូវបានគេផ្តួលទៅលើគ្រែដោយមានគេកំពុងតែអោនចុះថើបលើថ្ពាល់របស់នាងរួចក៏បន្តមកបបូរមាត់ម្តងទៀតព្រោះថាគេពិតជាពេញចិត្តនឹងបបូរមាត់មួយនេះណាស់។
«អ្ហឹក» រាងកាយរបស់អ្នកខាងលើក៏ត្រូវផ្តួលទៅខាងក្រោមម្តងដោយមានជេននីកំពុងតែសង្រ្គប់ពីលើ។
«អ្ហឹ» រាងស្តើងក៏បានបង្អូសដៃពីមុខរបស់រាងស្តើងមកត្រង់ឡេវអាវរបស់គេព្រមទាំងប្រឡេះអស់ពីរគ្រាប់។
«សឺត» នាងក៏ផ្តល់ស្នាមថើបនៅលើទ្រូងគេយ៉ាងងប់ងល់។
«តុ..តុ...» សំឡេងគោះទ្វារបន្ទប់ក៏បន្លឺឡើងធ្វើអោយផ្អាកការងារពួកគេសិន។
«អ្ហឹក អូនទៅណា?» រាងមាំក៏សួរពេលឃើញនាងក្រមុំបានក្រោកដើរចេញមក្រៅ។
«មានមនុស្សមករកបងនោះអីឆាប់ឡើង» លឺបែបនេះហើយគេក៏ញញឹមដើរចេញមក ប៉ុន្តែក៏ស្តាយខ្លះដែរ។
«ចូលមក»
«បាទ»អង្គរក្សរបស់គេក៏បានចូលមកព្រមទាំងយកកុំព្យូទ័រមកអោយព្រោះថាវាខូចប៉ុន្មានថ្ងៃហើយ។ ក្រោយតម្តើងរួចរាល់ហើយពួកគេក៏ដើរចេញទៅចំណែកជេននីវិញគឺថាអង្គុយអានកាសែតនៅលើសាឡុងធម្មតា។
«ពួកគេទៅហើយ បន្តទៀតទេ?» លីសាក៏សួរមនុស្សស្រីដែលកំពុងតែអង្គុយលើសាឡុង នាងបានទម្លាក់កាសែតសម្លឹងមើលមុខមនុស្សកំហូចដែលកំពុងតែងញញឹមញាក់ចិញ្ជើមដាក់នាង។
«កុំខូចពេក ធ្វើការភ្លាមនោះការងារពេញតុ» នាងក៏សម្លក់បញ្ជាគេ។
«ហឹស....ហឹស...អូនជាអ្នកធ្វើអោយបងមានអារម្មណ៍ក៏មកបញ្ឈប់វិញ»
«ទៅធ្វើការសិនទៅ»
«អូខេ» និយាយរួចហើយគេក៏ប្រញាប់បន្តការងារគេយ៉ាងលឿន។ ពេលល្ងាចពួកគេក៏ចេញទៅញ៉ាំអាហារជុំគ្នាយ៉ាងមានក្តីសុខ។
«អ្ហឹ...ផឹប» ស្របពេលដើរចេញមកវិញមិនប្រយ័ត្នគេក៏ដើរបុកមនុស្សស្រីម្នាក់ធ្វើអោយនាងស្ទើរតែដួលទៅហើយតែគេរហ័សទាញនាងមកវិញ ព្រោះថាមុននឹងគេរវល់តែនិយាយជាមួយនឹងជេននី។
«អឺ..សូមទោសណាអ្នកនាងមិនអីទេមែនទេ?»
«ចាស៎....ខ្ញុំមិនអីទេ កុំបានអ្នកនាងជួយខ្ញុំច្បាស់ជាដួលហើយ» ការសន្ទនារបស់ពួកគេគឺកំពុងតែចាប់ដោយកែវភ្នែកនិងត្រចៀករបស់រាងស្តើងទាំងអស់។
«មកពីខ្ញុំមិនប្រយ័ត្នខ្លួនឯងផង» នាងនិយាយទាំងញញឹមដាក់គេ។ រាងស្តើងឃើញបែបនេះគឺមិននិយាយអ្វីឡើយនាងក៏បានដើរចេញទៅដោយមិនចាំគេឡើយ ធ្វើអោយគេត្រូវបញ្ឈប់ការសន្ទនាហើយរត់តាមនាងក្រមុំយ៉ាងលឿន។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
حركة (أكشن)តើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។