រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី៣៨

240 7 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣៨
«ជេន!!ចាំផង» នាងតូចមិនខ្វល់ពីសម្តីគេឡើយលីសាក៏ប្រឹងរត់តាមពីក្រោយនាងព្រោះថានាងដើរលឿនស្លេវតែម្តង។
«ជេន...ចាំបងផងណា»គេក៏ប្រឹងបោះជំហ៊ានទៅមុខរហូតដល់រាងស្តើង។
«កើតអីហា៎?» រាងមាំសួរទាំងទាញដៃរបស់រាងស្តើង
«អ្ហឺស» គឺរាងស្តើងបានក្រលាស់ដៃចេញពីដៃរបស់គេហើយដើរទៅមុខទៀត។
«ជេន!!ខឹងបងរឿងអី?»
«ធ្វើអ្វីខ្លះដឹងខ្លួនឯងហើយ» នាងក៏ស្រែកសំឡុងអោយគេ
«តែបងមិនដឹងពិតមែន?»
«ទីង» ជណ្តើរយន្តក៏បានបើកទ្វារនាងដើរចូលដោយមិនចាំគេឡើយ គេក៏ប្រញាប់ស្ទុះចូលយ៉ាងលឿនព្រមទាំងចុចចុះទៅជាន់ផ្ទាល់ដី។
«ខឹងបងរឿងអ្វី? បងធ្វើអីខុសនេះព្រឹកនិយាយគ្នាត្រូវគ្នាស្រួលបួលសោះ»
«អ្ហឺស» នាងក៏ក្រព័ទ្ធដៃសំលេងមើលទៅរូបខ្លួនឯងនៅក្នុងជណ្តើរយន្តលីសាវិញក្រោយសួរហើយនាងនៅតែមិនឆ្លើយគេក៏ឈរសម្លឹងមើលមុខរាងស្តើងបន្តិច។
«អ្ហឹក....អ៊ុប»គេក៏បានក្រសោបចង្កេះករបស់រាងស្តើងរួចហើយក៏ទម្លាក់បបូរមាត់ប្រថាប់លើបបូរមាត់រាងស្តើងព្រមទាំងបឺតជញ្ជក់បបូរមាត់នាងយកតែម្តង។
«អ្ហឹក» ដោយសារតែអារម្មណ៍ប្រយ័ត្ននាងក៏ព្យាយាមរុញគេចេញមិនអោយគេបានថើបនាងដោយស្រួលឡើយ។ ប៉ុន្តែគេវិញក៏កាន់តែថើបនាងកាន់តែខ្លាំងជាងមុន។
«ទីង» គ្រាន់តែជណ្តើរយន្តបន្លឺឡើងគេក៏ដកបបូរមាត់ចេញយ៉ាងលឿនរួចហើយក៏ឈរស្ងៀមព្រោះតែរាងមានម្តាយនិងកូនប្រមាណអាយុ៤ឆ្នាំបានដើរចូលមក។
«ហឹស....ហឹស..» ជេននីនិងលីសាក៏ញញឹមដើម្បីជាការរាក់ទាក់ដល់រាងពីរនាក់ម្តងកូន។ ពេលដែលឃើញនាងនាងល្អិតដ៏គួរអោយស្រឡាញ់ហើយលីសាក៏ប្រលែងលេងជាមួយនឹងនាងតូចហើយក៏សើចកក្អឹក ចំណែកជេននីក៏លួចមើលកាយវិការរបស់អ្នកទាំងពីរ។
«...» ភ្លេចខ្លួននាងក៏សើច តែក៏ឈប់វិញនៅពេលដែលលីសាបានបែរមក ចំពេលដែលនាងសើច។ ក្មេងស្រីម្នាក់នោះក៏បានបែរទៅសម្លឹងមុខជាយ៉ាងយូរ។
«អ្នកមីងប្រលាក់អីក្រហមនៅលើមាត់?» នាងតូចសួរដោយសម្តីបែបកូនក្មេង។ ជេននីគ្រាន់តែលឺបែបនេះនាងក៏ទាញទូរស័ព្ទមកបើកកាំមេរ៉ាមើលក៏ឃើញមានប្រលាក់ក្រែមពិតមែន។ 
«ហឹស...ហឹស....» រាងមាំវិញពេលលឺនាងល្អិតសួរបែបនេះហើយធ្វើអោយគេសើចកក្អឹកតែក៏ត្រូវឈប់វិញនៅពេលដែលគេសម្លក់គេ។
«គឺ...មុននឹងមីងលាបក្រែមមិនប្រយ័ត្នក៏ប្រលាក់ទៅ»
«ចាស់ហើយហេតុអ្វីមិនប្រយ័ត្នបែបនេះ?»
«....»
«នែ!!កូនហេតុអ្វីក៏និយាយបែបនេះជាមួយមនុស្សដែលមានអាយុច្រើនជាងបែបនេះ? អត់ល្អទេណា។ សុំទោសមីងភ្លាម»
«សូមទោសអ្នកមីង» នាងល្អិតក៏និយាយសុំទោសគេពិតមែន
«សូមទោសជំនួសកូនខ្ញុំផងណា»
«មិនអីទេណា»ជេននីក៏តបទាំងញញឹមដាក់អ្នកទាំងពីរ
«ទីង»ជណ្តើរយន្តក៏បានរបើក ពីរនាក៏ចេញទៅបាត់។
«ជេនននេះអូននៅមិនទាន់បានខឹងនឹងបងទៀត។ បងខុសអ្វី?»
«....» នាងមិនមាត់ឡើងគឺថាគិតតែពីដើរសំដៅទៅមុខមិនឈប់
«ធ្វើអ្វីខ្លះថ្ងៃនេះគួរតែដឹងខ្លួនឯងហើយមិនបាច់អូនប្រាប់ទេ» ដើរបណ្តើរគេតាមលួងបណ្តើរមិនយូរប៉ុន្មានក៏មកដល់ឡានបាត់ រាងស្តើងក៏ចូលទៅក្នុងឡានដោយមិនចាំគេឡើយ។
«ខឹងបងរឿងកាលពីល្ងាចមែនទេ?» នេះដឹងហើយនៅមកធ្វើសួរនាងទៀត។ 
«មិនដឹងទេ ធ្វើអ្វីខ្លះថ្ងៃនេះគិតមើលខ្លួនឯងទៅ» ពួកគេទាំងពីរក៏គិតតែងក់ងរគ្នា ចំណែកឡានក៏បោះដំណើរទៅមុខជារឿយរហូតដល់ភូមិគ្រឹះរបស់ពួកគេ។
«នេះមានរឿងអីមែនទេ?» ប៉ារបស់គេក៏សួរនៅពេលដែលមកដល់ឃើញនាងតូចមកដល់ក៏ដើរឡើងទៅលើបាត់។
«គ្មានអីទេប៉ា»
«នេះធ្វើអីអោយបងថ្លៃខ្ញុំខឹងមែនទេ?» នេះមិនទាន់ទាំងដោះស្រាយជាមួយនឹងរាងស្តើងផងមកដល់ក៏ត្រូវប្អូនសួរទៀត។
«នែ!»
«នេះទៅធ្វើអីអោយបងថ្លៃខ្ញុំប្រច័ណ្ឌហើយឆាប់លួងគាត់ទៅ»
«លួងហើយ តែជេនមិនបាត់ខឹងទេ» 
«លួងទៀតកូន មនុស្សស្រីត្រូវការការលួងលោមនឹងការថ្នាក់ថ្នម ពេលខ្លះនាងមិនសូវខឹងទេគ្រាន់តែចង់ដឹងថាដៃគូយកចិត្តទុកដាក់ជាមួយនាងប៉ុណ្ណោះ» ប៉ារបស់គេនិយាយទាំងដើរទៅក្បែរកូនព្រមទាំងទះស្មាគេតិចៗដើម្បីជាកម្លាំងចិត្តគេ។
«ចាស៎»
«ពួកកូនញ៉ាំអីឬនៅ?»
«កូនញ៉ាំនៅខាងក្រៅជាមួយនឹងជេនរួចហើយប៉ា»
«អ៊ីចឹងឆាប់ទៅលួងនាងទៅ»
«ចាស៎»
«ស៊ូ  ស៊ូប្រូលី» អ៊ិនសរនិយាយទាំងកៀកស្មារបស់គេប្រៀបដូចជាអាយុដំណាលគ្នាអញ្ចឹង។
«នែ!!បងឯងណា»
«ហឹស...ហឹស...»និយាយរួចគេក៏ដកដៃចេញមកវិញយ៉ាងលឿនព្រោះថាបើនៅយូរបន្តិចគឺថានឹងត្រូវគេវៃមិនខាន។
«ក្រាក» គេក៏បើកទ្វារចូលទៅក្នុងបន្ទប់ក៏ឃើញសភាពបន្ទប់មានសភាពស្ងាត់បញ្ជាក់ថានាងប្រហែលជានៅក្នុងបន្ទប់ទឹកហើយមើលទៅ។
«ជេន...តុ» គេក៏គោះទ្វារបន្ទប់ទឹករួចហើយក៏ហៅឈ្មោះរបស់នាង ប៉ុន្តែមិនលឺមានការតបសោះ។ គេក៏ដើរមកអង្គុយរងចាំនាងសិន។
«ក្រាក» ទ្វារបន្ទប់ទឹកបានរកបើកគេក៏ដើរចេញ តែបែរជាមិនឃើញគេទៅវិញ។
«នេះទៅណាហើយ! មិនគិតលួងគេទេឬ?» និយាយមិនទាន់ចប់ផងរាងមាំក៏បានដើរចូលមកព្រមទាំងដៃមានកាន់កែវទឹកដោះគោ។
«អូនងូតទឹករួចហើយមែនទេ?»
«ងូតរួចហើយបានមកឈរនៅត្រង់នេះកើត»
«នេះញ៉ាំទឹកដោះគោសិនទៅណាមុននឹងគេង»
«ហឹម» នាងតូចក៏ទទួលយកពីដៃរបស់គេទាំងមិនញញឹមសោះ។
«អ្ហឹប» នាងភ្លេចខ្លួនគេក៏ចូលទៅអោបនាងក្រមុំជាប់ពីក្រោយររួចហើយក៏ថើបថ្ពាល់របស់នាង។
«ឈប់ខឹងទៅណា ប្តីសុំទោស» រាងមាំនិយាយទាំងអង្អែលដៃរបស់រាងតិចៗ។
«ទៅងូតទឹកទៅ»
«នេះមិនឈប់ខឹងបងពិតមែន?»
«មិនគិតងូតទឹកគេងទេ?»
«បាទ!បងចូលទៅងូតទឹកសិនណា» និយាយរួចក៏ប្រញាប់ទៅងូតទឹកយ៉ាងលឿននឹងឆាប់បានចេញមកវិញព្រោះតែគេមិនចង់អោយនាងគេងចោលគេ។ ពេលចេញមកគេក៏ឃើញនាងថានាងនៅកំពុងតែគេងអានសៀវភៅនៅឡើយ គេក៏ប្រញាប់វារឡើងលើគ្រែថ្នមៗទៅរកមនុស្សស្រីដែលនៅលើគ្រែ។
«ជេនហា៎.....បងសូមទោស...ជុប» មិនត្រឹមតែនិយាយគេថែមទាំងលើកដៃរបស់រាងស្តើងមកថើបថ្នមៗ។
«គេង»
«គេងហ៎» គ្រាន់តែលឺនាងប្រាប់ថាគេងគឺថាគេតាមចិត្តនាងភ្លាម គឺគេតាមចិត្តនាងភ្លាមភ្លើងក្នុងបន្ទប់ក៏ត្រូវបានបិតភ្លាមបន្សល់ទុកត្រឹមភ្លើងអំពូលរាត្រី។
«អ្ហឹក» គេក៏បានរំកិលខ្លួនមកតិចៗចូលមកក្បែររាងស្តើងរួចហើយក៏ទាញនាងមកអោប។
«ឈប់ខឹងទៅណា បងសូមទោស»
«អ្ហឹស» នាងបានព្យាយាមរើប៉ុន្តែគេក៏បានអោបនាងជាប់។
«ងក់ងរនឹងបងបាន តែបងមិនព្រមអោយអូននៅឆ្ងាយពីបងឡើយ...សឺត» គេក៏ថើបសក់ក្បាលមនុស្សដែលគេស្រឡាញ់ស្ទើរលេបថ្នមៗ។ រួចហើយក៏រឹតររង្វង់ដៃកាន់តែខ្លាំងមុន។
.....................................................
  ពេលព្រឹកព្រលឹមបានមកដល់ បូណាបានមកអង្គុយចាំះអ៊ិនសរនៅក្នុងសួនច្បារជាស្រេចព្រោះពួកគេមានការងារត្រូវធ្វើជាមួយគ្នា កំពុងតែឈរចាំរាងមាំណាមួយរវល់តែមើលទេសភាពដែលនៅនឹងមុខស្រាប់តែមានដៃមួយមកអោបនាងពីក្រោយជាប់។
«ដល់ពេលផ្តល់ចម្លើយហើយណា»
«ចម្លើយអ្វី?» មើលនាងសួរចុះដូចមិនដឹងរឿងអ្វីអញ្ចឹង។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now