រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី៣៦

279 6 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣៦
  ព្រះទិនករក៏ចាប់ផ្តើមបង្ហាញខ្លួនសារជាថ្មីជាមួយនឹងរស្មីដ៏ស្រស់ស្អាតពណ៍មាសកំពុងតែបង្អូតសម្រស់មកកាន់ផែនពសុធាមួយនេះ។ រស្មីពណ៍មាសក៏បានជះចូលមកតាមបង្អួចធ្វើអោយប៉ះនឹងរាងកាយមនុស្សពីរនាក់ដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត។
«លី» រាងស្តើងក៏បានភ្ញាក់ដឹងខ្លួនមកមុនគេនាងក៏បានហៅឈ្មោះរបស់គេតិចៗរួចហើយក៏បានលើកដៃទៅអង្អែលថ្ពាល់របស់គេថ្នមៗ។
«នេះថ្ងៃនេះគេងស្ពឹកម្លេះ» រាងស្តើងនិយាយទាំងលើកដៃទៅច្បិចចុងច្រមុះរបស់នាង។
«ជុប» នាងក៏តូចក៏បានងើយទៅថើបបបូរមាត់របស់គេមុននឹងក្រោកពីគ្រែយឺតៗដើម្បីកុំអោយរំខានដល់ដំណេករបស់គេ។ នាងក៏បានចេញទៅខាងក្រៅដើម្បីធ្វើម្ហូបអោយគេញ៉ាំ។ ក្រោយពីចំណាយពេល៣០នាទីដើម្បីធ្វើអ្វីអោយរាងមាំរួចហើយទើបនាងចូលទៅក្នុងបន្ទប់វិញដើម្បីដាស់គេ។
«នេះមិនទាន់ក្រោកទៀតបងសម្លាញ់» រាងស្តើងបានដើរមកក្បែរគ្រែរួចហើយក៏ញញឹមហួសចិត្ត។
«គេងយូរយ៉ាងនេះ» នាងរអ៊ូតិចៗមុននឹងដាក់ខ្លួនអង្គុយក្បែរគេ ។
«មិនបានគេងយូរទេ ក្រោកមួយស្របក់ហើយនេះទៅណាហេតុអ្វីទុកប្តីអោយនៅម្នាក់ឯងបែបនេះ?» រាងមាំក៏សម្លឹងមើលនាងក្រមុំដែលកំពុងតែអង្គុយសម្លឹងមុខគេជាមួយនឹងស្នាមញញឹម។
«ហឹស.....ហឹស....យ៉ាងម៉េចខ្លាចអូនរត់ចោលឬ?» នាងតូចមិនត្រឹមតែនិយាយទេនាងបានចូលទៅគេងក្បែរគេនឹងលើកដៃទៅទាញថ្ពាល់គេលេង។
«ត្រូវតែខ្លាចហើយ បើប្រពន្ធស្អាតម្ល៉ឹងៗ ប្រពន្ធមានតែមួយផង»
«មិនបាច់ភ័យទេអូនមិនទៅណាចោលទេ...សឺត....ជុប» នាងក្រមុំក៏បានទម្លាក់បបូរមាត់ទៅថើបថ្ពាល់គេឆ្វេងផងស្តាំផងថ្ងាស់ផងបបូរមាត់ផង។
«ហិស....ហឹស....អត់ទេមិនសុខចិត្តទេក្រោកឡើងទុកបងចោលត្រូវតែពិន័យទើបបាន»
«នេះចង់ពិន័យអូនបែបណា ដាច់ចិត្តធ្វើបាបអូនដែរ?» រាងស្តើងក៏ចាប់ផ្តើមធ្វើឬពារញ៉ិកញ៉ក់ដាក់គេ។
«កុំបារម្ភការពិន័យបងមិនអោយអូនពិបាកទេ»
«នេះអូនក្រោកទៅធ្វើអីអោយបងញ៉ាំសោះ មិនបានទុកបងចោលឯណា»នាងតូចក៏អង្អែលថ្ពាល់របស់គេស្រាលៗស្នាមញញឹមរបស់នាងក៏រក្សាជាប់នឹងមុខរហូតបញ្ជាក់ថាពេលដែលនៅក្បែរនាងគឺថានាងពិតជាមានក្តីសុខខ្លាំងណាស់។
«អ្ហឹក» លីសាក៨បានក្រឡាស់ខ្លួនហើយសង្គ្របពីលើរាងកាយរបស់រាងស្តើង។
«បើអ៊ីចឹងមុននឹងញ៉ាំម្ហូបអូនធ្វើបងសុំពិន័យសិនហើយ»
«ដាច់ចិត្តពិន័យអូនពិតមែន?» នាងកែវដ៏ស្រទន់របស់នាងក៏កំពុងតែសម្លឹងមើលគេគេក៏ញញឹមចុងមាត់សម្លឹងមើលនាង។
«ដាច់ចិត្ត កុំមកញញឹមបែបនេះដាក់បងយ៉ាងណាក៏បងត្រូវតែពិន័យដែរ»
«អូខេ អ៊ីចឹងអូនរងចាំទទួលពិន័យហើយណា» ជេននីក៏បានលើកដៃទៅលើកសក់របស់លីសាដែលកំពុងតែធ្លាក់ចុះមកទៅសៀតនឹងស្លឹកត្រចៀករបស់នាង។
«អ៊ុប» មិនចាំយូរគេក៏បានដាក់ពិន័យដល់នាងដែលហ៊ានទុកគេចោល ប៉ុន្តែការពិន័យនោះគឺជាស្នាមថើបទាំងព្រលឹមទៅវិញ រាងស្តើងវិញក៏មិនបានបដិសេធអ្វីឡើយគឺមានតែនៅស្ងៀមសហការណ៍ជាមួយនឹងគេយ៉ាងទន់ភ្លន់។
«សឺត...ជុប» គេក៏បន្តមកដល់កញ្ចឹងករបស់នាង
«ពិន័យបែបនេះ?» រាងស្តើងក៏សួរគេ
«បាទ»
«តោះ...ក្រោកមកនឹងឆាប់បានញ៉ាំអីព្រោះបងត្រូវលេបថ្នាំផង»
«លេបអូនជំនួសថ្នាំវិញព្រោះថាថ្នាំល្វីង»
«អត់ទេ បងលេបថ្នាំទើបឆាប់ជាមុខរបួសប៉ុន្តែអូនមិនអាចធ្វើអោយបងជាឡើយ»
«ហឹស...ហឹស...ប៉ុន្តែក៏ផ្អែមមិនដូចថ្នាំ»
«អ៊ុប» គេក៏បានអោនចុះទៅឆ្មក់ថើបបបូរមាត់នាងម្តងទៀតតែនាងរហ័សបានយកដៃទៅខ្ទប់មាត់គេយ៉ាងលឿនមិនអោយគេថើបនាងទាន់ឡើយ។ 
«យ៉ាងម៉េច?»
«ទៅញ៉ាំបាយសិន»
«អត់ទៀតហើយ» រាងមាំក៏ធ្វើមុខកំសត់ដាក់នាង
«តោះចុះទៅញ៉ាំអី?»
«អ្ហឹក» គេក៏សម្រេចចិត្តចុះពីលើគ្រែ
«ញ៉ាំទឹកសិនណា» នាងតូចក៏លើកកែវទឹកមួយកែវយកទៅអោយរាងមាំផឹក។
«អ្ហាស» រាងមាំក៏ទទួលយកទឹកពីដៃរបស់នាងមកផឹកមុននឹងដើរទៅបន្ទប់ទឹកដើម្បីងូតទឹកបាត់។
  ពីរសប្តាហ៍បានកន្លងផុតទៅរាងមាំក៏បានជាសះស្បើយពីរបួស ។ ប៉ុន្តែពួកគេទាំងពីរមិនទាន់បានត្រឡប់ទៅប្រទេសកូរ៉េឡើយដោយសារតែរាងមាំជាប់ធ្វើការងារនៅក្រុមហ៊ុនរបស់ប៉ារបស់នាងសិន។ នៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់លីសា។
«តុ...តុ»សំឡេងគោះទ្វារក៏បានបន្លឺឡើងធ្វើអោយរាងមាំត្រូវដកក្រសែភ្នែកចេញពីការងារដែលនៅនឹងលើតុហើយសម្លឹងមើលទៅទ្វារ ប៉ុន្តែក៏មិនឃើញថាអ្នកណាដើរចូលមក គេក៏សម្រេចចិត្តស្រែកហៅអោយអ្នកនៅខាងក្រៅអោយដើរចូលមក។
«ចូលមក»
«ក្រាក» ទ្វារបន្ទប់បានរបើកក៏ស្រាប់តែលេចចេញវត្តមានមនុស្សស្រីម្នាក់ដែលមានវ័យក្មេងជាគេប្រហែលពីរទៅបីឆ្នាំបានចូលមក។
«នេះជាបុគ្គលិកថ្មី?» លីសាក៏សួរទៅកាន់មនុស្សស្រីដែលកំពុងតែកាន់ឯកសារចូលមក។
«ចាស៎»
«ឈ្មោះអី?» រាងមាំក៏នៅតែសួរនាងតូច ចំណែកនាងតូចវិញបានបែបនេះហើយគឺថាញញឹមជាប់មាត់។
«ខ្ញុំឈ្មោះអេលីត»
«ទុកឯកសារនៅលើតុនោះហើយណា ហើយចេញទៅវិញចុះ»
«អ៎....គឺខ្ញុំមិនសូវយល់កន្លែងនេះទើបចង់អោយអ្នកនាងលីជួយប្រាប់បន្តិច» ដោយឃើញថាបុគ្គលិកសួរហើយក្នុងនាមគេជាចៅហ្វាយមិនប្រាប់ដូចជាមិនត្រូវ នាងតូចក៏បានដើរទៅក្បែរគេព្រមទាំងបើកឯកសារបង្ហាញគេ។
«ចាស៎...គឺត្រង់នេះហើយ» នាងក៏ប្រាប់គេបញ្ជាក់លីសាវិញក៏បានទាញចំនុចនោះមកមើលដោយមិនបានចាប់អារម្មណ៍នឹងនាងក្រមុំឡើយ។ តែគេក៏ចាប់ផ្តើមមានអារម្មណ៍ថារាងចំណែកៗព្រោះតែដៃរបស់នាងក្រមុំកំពុងតែអង្អែលភ្លៅរបស់គេ ។
«អ្ហឹក...» នាងតូចម្នាក់នោះក៏បានអង្គុយចុះរួចហើយលើកដៃទៅស្រាក់ករបស់គេជាប់ព្រមទាំងសម្លឹងមើលកែវភ្នែករបស់គេ។
«នេះធ្វើអី?»
«នៅឆ្ងាយពេកខ្ញុំស្តាប់ចៅហ្វាយពន្យល់មិនសូវបាន»
«ខ្ញុំថានាងចុះទៅ»
«អ្ហឹក...ចៅហ្វាយពន្យល់បន្តមកខ្ញុំកំពុងតែចាំស្តាប់ណា»
«អ្ហឹស» រាងមាំក៏ព្យាយាមរុញក្មេងល្អិតនេះចេញ ប៉ុន្តែដៃរបស់នាងគឺស្អិតជាងតុកកែទៅទៀត។
«នេះមិនមើលខ្ញុំខ្លះទេ?» មិនត្រឹមតែនិយាយទេនាងតូចបានទាញអាវរបស់នាងអោយខិតដើម្បីអោយឃើញដើមទ្រូងទំហំ៤៣របស់នាង។
«នេះអ្នកនាងមិនចូលចិត្តមនុស្សស្រីមានដើមទ្រូងធំទេឬ?»
«ឆ្កួតចេញពីបន្ទប់ខ្ញុំទៅ»
«មិនគិតចង់សាកល្បងខ្លះទេ? សាកតែម្តងក៏បានក្រែងលជាប់ចិត្ត»
«នែ....នាងនិយាយឆ្កួតអីបើមិនចេញទេខ្ញុំនឹងបញ្ឈប់នាងហើយ» ប៉ុន្តែមើលទៅនាងល្អិតនេះមិនព្រមចុះចាញ់ដោយងាយៗឡើយគឺថានាងបានអោនចុះទៅរកបបូរមាត់គេ។
«អ្ហឹក...ព្រូស» គេក៏បានរុញនាងចេញហើយគេក៏ស្ទុះក្រោកយ៉ាលឿន ។ ទ្វារក៏បានរកបើកក៏ស្រាប់តែលេចវត្តមានរបស់ជេននីកំពុងតែដើរចូលមក។ នាងក៏បានសម្លឹងមើលមនុស្សស្រីដែលព្យាយាមក្រោកឈរទាំងមិនទាន់ទាញអាវអោយស្រួលបួលឡើយ ហើយនាងក៏សម្លឹងមើលសង្សាសំណព្វចិត្តរបស់នាងដោយកែវភ្នែកស្មើរ។
«ជេន» លីសាក៏ប្រញាប់ចូលមកជិតនាងក្រមុំយ៉ាងលឿនដូចខ្លាចនាងខឹងអ៊ីចឹង។
«អ្នកនាងជួយខ្ញុំផង គឺអ្នកនាងលីចង់បំពានខ្ញុំ....ហិ...ហិ» នាងល្អិតនោះក៏ស្រាប់តែសម្តែងរឹកមាយ៉ាដាក់ជេននីភ្លាមចំណែកជេននីវិញនៅស្ងៀមសម្លឹងមើលមុខអ្នកទាំងពីរជាពិសេសគឺលីសាតែម្តង។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now