រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២៧
«ពួកឯងឆាប់ទម្លាក់អាវវុធចុះភ្លាម បើមិនចង់ស្លាប់» គិតថាការគំរាមប៉ុណ្ណោះធ្វើអោយពួកគេចុះចាញ់មែនទេ?
«ផូង» ប៉ូលិសនិយាយចរចារមិនទាន់ទាំងចប់ផងគេក៏ពួកគេក៏ស្រាប់តែបោះគ្រាប់បែកទៅក្បែរឡានរបស់ក្រុមប៉ូលិសតែសំឡេងល្អដែលមិនមានគ្រោះថ្នាក់អ្វីធំដុំ។
«ផូង»
«ផាំង!ផាំង!» ការបាញ់គ្នាក៏បន្តបន្លឺឡើងជាបន្តបន្ទាប់ព្រោះតែបក្សពួកខាងសត្រូវមិនព្រមប្រគល់ខ្លួនអោយប៉ូលិសស្រួលបួល។
«ជីស៊ូបងគិតចូលទៅពិតមែន?» ឆេយ៉ុងដែលកំពុងតែឈរបាំងនឹងទ្វារឡានក៏សទៅរាងមាំដែលរៀបនឹងដើរចេញទៅក្រៅ។
«មិនអីទេណា»
«ប្រយ័ត្នខ្លួនផង»
«ចាស៎» ក្រោយពេលត្រៀមខ្លួនរួចហើយគេក៏ទាញកាំភ្លើងវែងមួយដើមពីក្នុងឡានហើយដើរចេញទៅបាញ់យកៗដើម្បីកុំអោយពួកគេបាញ់មកលើរូបគេ ហើយក៏មានក្រុមប៉ូលិសចាំការពារពួកគេដូចគ្នា។
«ផូស» ចូលដល់កៀកសត្រូវភ្លាមគេយកកាំភ្លើងសត្រូវម្នាក់ដែលបានដើរចូលមកមួយដងកាំភ្លើងរហូតដល់សន្លប់។
«នេះតាមមិនឈប់ពិតមែន?» ក្រឡែកមកមើលខាងនារីរបាំងមុខឯនេះវិញកំពុងតែបើកម៉ូតូតាមឡានមិនអោយពួកគេគេចផុតឡើយ។
«នែ!!ចាត់ការទៅ» កម្លោះដែលជាអ្នកកាន់ចង្កូតឡានក៏បានប្រាប់អោយគ្នារបស់យកកាំភ្លើងបាញ់សម្លាប់តែម្តងទៅ។
«អ្ហឹស...ស្លាប់ទៅ» គេក៏បាបបើកដំបូលឡានខាងក្រោយព្រមទាំងបាញ់តម្រង់ទៅរាងខ្ពស់ដែលកំពុងតែបើកម៉ូតូតែម្តង។
«ផូង»មួយគ្រាប់លើកដំបូងគឺខកខានបាត់ទៅហើយព្រោះតែគេបានគេចផុតទៅហើយ។
«ផាំង» គ្រាប់លើកទីពីរក៏នៅតែខុសទៀត
«ហឹស...ហឹស...ពូកែមែនទេ?បានតើពួកឯងនឹងស្គាល់របស់ពិតមិនខាន» និយាយចប់គេក៏ស្រាប់តែដកយកគ្រាប់បែកមករួចងើយក៏ប្រឹងបន្ថែមល្បឿនម៉ូតូអោយលឿនជាងមុន។
«ផូង ប្រាវ»កញ្ចក់ឡានក៏ត្រូវបានបែកប្រាវព្រោះតែរាងមាំបានបាញ់ទម្លុះកញ្ចក់ខាងក្រោយ។
«ស៊ីត!» វាមិនមែនជាគ្រាប់បែកផ្ទុះឡើយ វាគឺជាគ្រាប់បែកផ្សែងប៉ុណ្ណោះធ្វើអោយមានផ្សែងពេញឡាន។
«ឃស....ឃស» ម្នាក់ៗក៏ឈ្លក់ផ្សែងហើយក៏មើលផ្លូវមិនឃើញផងដែរទើបសម្រេចចិត្តបញ្ឈប់ឡានភ្លាមព្រោះបើបើកបន្តនឹងមានគ្រោះថ្នាក់មិនខាន។
«ក្រឹប» គេក៏បានចេញពីក្នុងឡានដើម្បីធ្វើការប្រយុទ្ធជាមួយនឹងមនុស្សស្រីអាថ៌កំបាំង។
«ឌឹប» ចុះយកមិនទាន់ស្រួលបានផងក៏ត្រូវរាងខ្ពស់ធាក់ត្រូវមួយជើងរហូតដួលភ្ងាកក្រោយ។
«ឌឹប!» អាម្នាក់ទៀតក៏ចូលមកដើម្បីជួយមិត្តរបស់គេតែក៏ត្រូវបានស៊ីមួយដៃចាំមុខរហូតដល់បែកឈាម។ ការប្រកួតគ្នារវាងមនុសប្រុសពីរនាក់នឹងមនុស្សស្រីអាថ៌កំបាំងក៏ត្រូវបានបញ្ចប់ដែលជ័យជំនះគឺបានទៅលើនាងក្រមុំ។
«ផាច់!» ក្រោយពីចាប់អាម្សៀទាំងពីរចងទុកនៅក្នុងឡានហើយគេក៏បានទាញទូរស័ព្ទខលទៅប្រាប់ប៉ូលិសអោយមកចាត់ការបន្តទៀត។
«អេ! ឈប់សិន» នាងប្រុងនឹងដើរចេញប៉ុន្តែឆេយ៉ុងបានហៅគេ។
«ហឹម»
«ពេលណាបានបង្ហាញមុខអោយគេឃើញ»
«មិនទាន់ដល់ពេលឡើយ» ចប់ប្រយោគគេក៏បើកម៉ូតូចេញទៅបាត់។ ពេលយប់បានមកដល់ជេននីក៏បានទំនេរពីការងារនាងក៏បានសម្រាកនៅក្នុងបន្ទប់របស់ខ្លួនដូចគ្នា។រៀបនឹងចូលគេងបាត់ទៅហើយស្រាប់តែសំឡេងគោះបង្អួតរបស់នាងក៏បានបន្លឺឡើង។
«អួយ» រាងស្តើងក៏បើកបង្អួចក៏ភ្ញាក់ព្រឺតព្រោះតែរាងមាំបានតែឈរនៅក្រៅបង្អួតរបស់នាង។
«លីសា»
«ចាស៎»
«ប្រយ័ត្នធ្លាក់ស្លាប់»
«បើមិនចង់អោយស្លាប់ទេក៏ឆាប់ជួយលើកបងភ្លាម»
«ឆាប់ឡើងមក» រាងស្តើងក៏បានជួយលើគេអោយចូលមកក្នុងបន្ទប់របស់នាង។
«ព្រូស» រាងមាំក៏ត្រូវដួលទៅលើរាងស្តើង ប៉ុន្តែគេក៏នៅតែព្យាយាមផ្តេកផ្តួលលើរាងស្តើង។
«នេះហេតុអ្វីក៏មិនចូលតាមទ្វារគ្រាន់តែប្រាប់អូនមកអូននឹងចុះទៅបើកទ្វារអោយហើយ» រាងស្តើងហួសទៅមនុស្សជាទីស្រឡាញរបស់ខ្លួនព្រមទាំងអង្អែលថ្ពាល់លីសាដែលកំពុងតែគេងសង្រ្គប់លើខ្លួនរបស់នាង។
«ខ្លាចរំខានប៉ាម៉ាក់របស់អូនទើបសម្រេចចិត្តផ្លោះល្បងចូលមកតែម្តងទៅ»
«បើប៉ាម៉ាក់អូនច្រឡំថាចោរគាត់វៃបងទៅយ៉ាងម៉េច?»
«មិនអាចទេ មុនចូលមកគឺបងប្រយ័ត្នខ្លាំងណាស់»
«ជុប» ជេននីក៏បានងើយទៅថើបថ្ពាល់របស់លីសាដោយក្តីស្រឡាញ់ខ្លាំងបំផុត។
«នេះមកទាំងយប់បែបនេះចង់គេងនៅទីនេះមែនទេ?» រាងស្តើងក៏សួរទាំងច្បិចថ្ពាល់របស់គេ។
«ពូកែទាយណាស់»
«អ៊ុប»បបូរមាត់ទាំងពីរក៏ត្រូវជាប់រវល់ថើបគ្នាយ៉ាងផ្អែមល្ហែមបំផុត។ ដៃរបស់ជេននីក៏បានស្រាក់ករបស់គេជាប់ព្រមទាំងថើបតបទៅគេវិញយ៉ាងគាប់ចិត្ត។ បបូរមាត់ទាំងពីរក៏បន្តក្រេបជញ្ជក់គ្នាយ៉ាងស្អិតរមួតប្រៀបដូចជាខានមិនបានជួបគ្នាជាច្រើនថ្ងៃអ៊ីចឹង។
«អ្ហឹស!» រាងកាយរបស់រាងស្តើងក៏ត្រូវបានគេលើកបីដើរសំដៅទៅគ្រែយ៉ាងលឿន។
«តុកៗ» កំពុងតែថើបគ្នាយ៉ាងស្អិតរមួតក៏ស្រាប់តែភ្ញាក់ព្រឺតព្រោះតែសំឡេងគោះទ្វារ។
«កូនជេន»
«អ្ហឹស» រាងស្តើងក៏ប្រញាប់ទាញភួយគ្រប់ដណ្តប់អោយរាងមាំភ្លាមដើម្បីកុំអោយម៉ាក់របស់នាងឃើញ មុននឹងដើរសំដៅទៅទ្វារដើម្បីបើកទ្វារអោយគាត់។
«នេះមិនទាន់គេងទៀត?»
«ចាស៎....ម៉ាក់កំពុងតែរៀបគេងហើយ»
«អ៎...ម៉ាក់ឃើញកូននៅយូរពេកទើបចង់មកមើលណា»
«ចាស៎...ម៉ាក់កូនរៀបគេងហើយម៉ាក់ក៏ដូចគ្នាត្រូវតែឆាប់គេងដូចគ្នា»
«ចាស៎» និយាយចប់រាងស្តើងក៏បិតទ្វារភ្លាមៗ
«អ្ហឹស...អាយ» នាងក៏ភ្ញាក់ព្រឺតនៅពេលដែលរាងមាំបានមកក្បែរនាងព្រមទាំងលើកបីនាង។
«តោះ.....គេង» រាងកាយជេននីក៏ត្រូវបានគេដាក់ចុះនៅលើពូកដោយមានគេអោបនាងក្រមុំជាប់។
«សុបិនល្អ ជុប» អ្នកទាំងពីរក៏បិតភ្នែកគេព្រមគ្នា។ នៅក្នុងភូមិគ្រឹះរបស់ធនឹននាពេលរាត្រីកំពុងតែមានការរៀបចំយ៉ាងស្រស់ស្អាតនឹងធំដុំបំផុតព្រោះថាគេមានកម្មវិធីជប់លាងនៅទីនោះ មានមនុស្សច្រើនបានចូលរួមជាពិសេសគឺសុទ្ធតែភ្ញៀវដែលមានមុខមាត់ក្នុងសង្គមតែម្តង។
«ជេននី....នេះខ្ញុំស្មានតែមិនមកតើ» គ្រាន់តែក្រឡែកឃើញជេននីដែលដើរចូលក្នុងកម្មវិធីស្នាមញញឹមរបស់គេក៏បង្ហាញចេញមកយ៉ាងស្រស់។
«ធនឹនខំអញ្ជើញមកហើយបើខ្ញុំមិនចូលរួចវាមិនសម» រាងស្តើងតបជាមួយនឹងស្នាមញញឹម។
«មោះ!!ទៅជួបប៉ារបស់ខ្ញុំបន្តិចសិន»
«ហឹម» នាងក៏ដើរតាមគេ ពេលទៅដល់អ្នកកម្លោះក៏ណែនាំប្រាប់ប៉ារបស់គេទោះបីជានាងធ្លាប់មកទីនេះម្តងហើយក៏ដោយ។
«កូននាំជេនទៅញ៉ាំអីសិនទៅ»
«បាទ»
«មិនអីទេ ធនឹននៅធ្វើការងាររបស់ចុះណាខ្ញុំអាចដើរទៅរកអីញ៉ាំដោយខ្លួនឯងបាន»
«មិនអីទេ» ដោយដឹងថាគេមិនព្រមនាងក៏សម្រេចចិត្តដើរទៅជាមួយនឹងគេ។ អ្នកទាំងពីរក៏ដើរបណ្តើរនិយាយគ្នាបណ្តើរបានមួយស្របក់នាងក៏សុំគេទៅបន្ទប់ទឹកមួយភ្លែត។
«តើសោរនៅកន្លែងណា?» កំឡុងពេលដែលគេកំពុងតែជួបជុំគ្នានៅខាងក្រៅក៏ស្រាប់តែមានមនុស្សស្រីម្នាក់ដែលអ្នកគ្រប់គ្នាស្គាល់យ៉ាងច្បាស់គឺវីរៈនារីអាថ៌កំបាំងនោះអី នាងកំពុងតែរុះរើក្នុងបន្ទប់ប៉ារបស់ធនឹនគឺលោកអាលី។
«សោរបន្ទប់មួយនោះនៅកន្លែងណាទៅ» រាងមាំរកបណ្តើររអ៊ូបណ្តើរក៏រកសោជាច្រើនដែលកំពុងតែព្យួរលើជញ្ជាំង។
«ឬក៏មួយនេះ» ចុងក្រោយរាងមាំក៏បានដកយកកូនសោនោះមុននឹងសម្រេចចិត្តបើកទ្វារចេញទៅលបៗ។ គេក៏យកសោនោះមកចាក់បើកបន្ទប់អាថ៌កំបាំងមួយនោះ។
«ក្រាក» ត្រូវហើយសោរមួយនេះហើយ គេបានចូលទៅខាងក្នុងទាំងមិនហ៊ានបើកភ្លើងឡើយ គេក៏បានដើរមើលក្នុងបន្ទប់នោះគឺធំខ្លាំងណាស់មានទាំងលុយនិងគ្រឿងញៀនជាច្រើននៅបន្ទប់មួយនោះ។
«នេះមានបន្ទប់មួយទៀត» គេក៏បានឃើញទ្វារបន្ទប់មួយទៀតនេះបញ្ជាក់ថានៅមានបន្ទប់មួយទៀត។
«នេះសុទ្ធតែជាប្លង់ដីដែលវាបានកេងប្រវ័ញ្ចពីប្រជាជនតើ នេះតាំងខ្លួនជាមនុស្សល្អដើម្បីបិតបាំងអំពើរអាក្រក់» ដោយមិនទាន់អាចធ្វើអ្វីបានពេលនេះគេបានត្រឹមតែលួចយកកូនសោរបន្ទប់មួយនេះចម្លងទុកសិន ក្រោយរួចរាល់គេក៏សម្រេចចិត្តយកសោរទៅទុកវិញពេលបើកទ្វារចេញមកវិញមិនទាន់បានប៉ុន្មានផងស្រាប់តែ។
«នាងជាអ្នកណា?» សំឡេងមនុស្សស្រីម្នាក់បានសួរ។
«អួយនេះជួបទាល់តែបាន» រាងមាំរអ៊ូទាំងមើលមុខរបស់ជេននីទាំងគាំងមួយកន្លែង។
«ថ្ងៃនេះខ្ញុំនឹងបើកមុខនាងអោយបាន» និយាយរួចជេននីមើលមុខរបស់គេយ៉ាងយូរ ព្រោះនាងឃើញបបូរមាត់តូចជាប្រហែលៗ។
«នេះមើលយូរទេ?»
«អ្ហឹស» រាងស្តើងក៏ស្ទុះចូលទៅវៃគេដើម្បីទាញរបាំងមុខចេញ។
«អួយ...ដៃធ្ងន់ម្លេះ ? ងាប់សង្សាខ្លួនឯងឥឡូវហើយ» គេបានត្រឹមតែរអ៊ូក្នុងចិត្តទាំងដៃប្រឹងអោបនាងដើម្បីកុំអោយនាងវៃគេមិនហ៊ានតដៃជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ឡើយ។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
