រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី២៩
«លីសា ដាក់អូនចុះភ្លាម» រាងស្តើងលើកដៃវៃខ្នងរបស់គេឌឹបៗព្រោះតែរាងមាំលើកលីនាងយកតែម្តង។
«ផាច់»
«អួយ....លីសាហេតុអ្វីបងមកទះគូថអូនបែបនេះ?»
«ក៏ព្រោះតែអូនក្បាលរឹងនោះហើយ បងប្រាប់ហើយថាអោយនៅអោយស្ងៀមហើយត្រឡប់ទៅវិញជាមួយនឹងបង»
«តែអូនត្រូវនៅដល់ចប់»
«មិនបាន នេះបងមិនទាន់ដោះស្រាយផងរឿងស្លៀកពាក់អីស៊ិចស៊ីបែបនេះមកផ្ទះមនុស្សប្រុស»
«រឿងនេះផ្សេង»
«អួយ...លីសាសង្សាឡប់សតិ» នាងក៏ស្រែកជេរគេទាំងក្នាញ់ព្រោះថាគេវៃគូថនាងរហូត មិនយូរប៉ុន្មានក៏មានឡានថ្មីទំនើបមួយបានបើកមកចាំទទួលគេជាស្រេច។
«អ្ហឹក» គេក៏ដាក់នាងចុះក្នុងឡាន
«ឥឡូវនេះ រួចហើយរាល់អូនចង់ខឹងបងក៏អាចខឹងបន្តបាន»
«អ្ហឹស» ស្តើងក៏ក្រព័ទ្ធដៃអោបជាប់នឹងទ្រូងរួចហើយក៏បែរមុខទៅមើលកញ្ចក់ធ្វើមិនដឹង នេះសបញ្ជាក់យ៉ាងច្បាស់ថានាងកំពុងតែខឹងនឹងគេ។
«នេះខឹងបងរឿងនាំអូនត្រឡប់មកវិញមែនទេ?»
«អ្ហឹស....ខឹងរឿងបងលាក់បាំងអូន»
«ជេនស្តាប់បងសិនណា...» រាងមាំក៏ប្រញាប់រំកិលខ្លួនតិចៗទៅរកនាងក្រមុំព្រមទាំងព្យាយាមទាញនាងអោយចូលមកក្បែរគេតែនាងចេះតែគេចចេញពីគេនឹងដកខ្លួនចេញ។
«លែងខ្ញុំ»
«អួយ....នេះងក់ងរខឹងដល់ថ្នាក់ប្រើភាសាខ្ញុំជាមួយបងហើយ»
«អោយសមមុខមនុស្សដែលហ៊ានលាក់បាំងខ្ញុំមករហូត»
«អួយ...នេះដល់ថ្នាក់និយាយពាក្យបែបនេះដាក់បងផង»
«បងសុំទោសណា...ជុប» និយាយបណ្តើរគេក៏អោនចុះទៅថើបស្មារបស់នាងព្រោះថានាងស្លៀករ៉ូបវាលខ្នង។
«បងមិនហ៊ានអោយអ្នកណាដឹងព្រោះបងខ្លាចថាអូនក៏ដូចជាមនុស្សដែលស្គាល់បងនឹងមានគ្រោះថ្នាក់»
«ហើយក៏លាក់បាំងមិនអោយសូម្បីសង្សាខ្លួនឯងដឹង នេះបងកំពុងតែមិនទុកចិត្តអូនខ្លាចអូនធ្វើអោយបែកធ្លាយការពិតមែនទេ?»
«មិនមែនបែបនេះទេ គឺបងក៏គ្រោងថានឹងប្រាប់អូនប៉ុន្តែអូនក៏ដឹងមុនបាត់ទៅហើយ»
«ហឹម» គេព្យាយាមលួងនាងតាំងពីនៅតាមផ្លូវរហូតដល់អង្គរក្សរបស់ពួកគេបានបើកឡានទៅដល់ផ្ទះរបស់គេដែលនាងក៏ធ្លាប់បានទៅផងដែរ។
«មោះ...ចូលផ្ទះ»
«នេះមិននាំអូ...ខ្ញុំទៅផ្ទះខ្ញវិញទេ?»
«ហៃយ៉ា! នេះខឹងដល់ថ្នាក់មិនចង់នៅជាមួយបងផង...មោះណាអូនសម្លាញ់» រាងមាំក៏បានទាញនាងក្រមុំអោយចូលមកក្បែររួចហើយក៏លើកបីនាងដោយមិនខ្វល់ពីរអង្គរក្សរបស់គេឡើយ។
«អ្ហាស....អូនសម្លាញ់បងឈឺ» គេក៏ស្រែកទាំងឈឺចាប់ព្រោះតែនាងបានខាំស្មារបស់គេ តែទោះជាឈឺប៉ុណ្ណាក៏គេតែទ្រាំ។
«អ្ហាស» មកដល់បន្ទប់គេក៏ដាក់នាងចុះព្រមទាំងអង្អែលស្មាខ្លួនឯងញាប់ស្មេ។
«បងសូមទោសណា បងគ្មានបំណងលាក់បាំងអូនទេ ហើយក៏មិនមែនមិនទុកចិត្តអូនដែរ» រាងមាំប្រាប់ទាំងញញឹមដាក់នាងហើយក៏ចូលទៅអោបនាងក្រមុំនឹងខ្សឹបក្បែរត្រចៀកនាងតិចៗ។
«ណា ណា....បងសូមទោសអូនពិតមែន ជុប!»
«ខ្ញុំទៅងូតទឹកសិនហើយនឹងឆាប់បានគេង» និយាយរួចនាងក៏បានដើរចូលទៅក្នុងបន្ទប់ទឹកបាត់។
«អ្ហឹស...ចាំមើលថានឹងពូកែលួងប៉ុណ្ណា?» ពេលចូលមកដល់ក្នុងបន្ទប់ភ្លាមរាងស្តើងក៏បានស្មាមញញឹមក៏បង្ហាញចេញមកនៅមុខកញ្ចក់។
«ក្រាក» ទ្វារបន្ទប់ទឹកក៏បានរបើកធ្វើអោយនាងភ្ញាក់ព្រឺតទើបដឹងថាលីសាបានចូលមកព្រមទាំងអោបនាងក្រមុំជាប់។
«អ្នកណាអោយងូតទឹកតែម្នាក់ឯង» គេនិយាយបណ្តើរក៏សម្លឹងមើលមុខរបស់នាងស្តើងនៅក្នុងកញ្ចក់ដោយមុខស្មើរ។
«លែងខ្ញុំ ខ្ញុំត្រូវការងូតទឹកម្នាក់ឯង» គេមិនខ្វល់ពីសម្តីនាងឡើយដៃរបស់គេក៏បានទាញរ៉ូតរ៉ូបរបស់នាងតិចៗចុះក្រោមព្រមទាំងយកចុងក្រមុះទៅថើបស្មារបស់នាងថ្នមៗ។
«បងមិនសូវពូកែលួងទេណា កុំខឹងយូរពេក» សម្តីដ៏ស្រទន់របស់គេបាននិយាយចេញមកខ្សាវៗទាំងដែលបបូរមាត់របស់គេនៅតែបន្តថើបថើលៗលើស្មារបស់នាង។
«ចុះបើខឹងរាល់ថ្ងៃនឹងតាមលួងរាល់ថ្ងៃទេ?»
«បើអូនខឹងបងនឹងលួងគ្រាន់តែប្រាប់អូនថាបងមិនកែលួងទេ។ តែបងនឹងព្យាយាម» រាងមាំប្រាប់ខ្សាវៗក្បែរត្រចៀកនាងព្រមទាំងទាញរ៉ូបរបស់នាងទម្លាក់ចុះពីស្មាហើយក៏បានថើបគុម្ពត្រចៀកនាង។
«ឈប់ខឹងបងទៅណា...បងសូមទោសពិតមែន។បងគ្មានបំណងលាក់បាំងអូនឡើយ»
«អ្ហឹស...ជុប» គេក៏បានលើកនាងក្រមុំអោយអង្គុយនៅមុខកញ្ចក់ទាំងដៃទាំងសងខាងរបស់គេច្រត់ព័ទ្ធរាងស្តើង។
«អ៊ុប» រាងមាំក៏បានងើយទៅថើបបបូរមាត់របស់រាងស្តើងព្រមទាំងក្រេបជញ្ជក់ថ្នមៗរហូតដល់នាងត្រូវទន់ចិត្តលែងជំទាស់នាងព្រមទាំងលើកដៃទៅក្រព័ទ្ធរបស់រាងមាំវិញ ទាំងរ៉ូបរបស់នាងបានធ្លាក់ចុះមកដល់ខាងក្រោមបាត់ទៅហើយប៉ុន្តែក៏នៅមានរាងកាយរបស់លីសាបានបិតបាំងខ្លួននាង។
«អ្ហាស....លីសា....អូនឈឺណា»នៅក្នុងបន្ទប់ទឹកក៏លើតែសម្លេងរបស់រាងស្តើងស្រែកហៅឈ្មោះគេមិនឈប់មិនដឹងឡើយថាពួកគេទាំងពីរបានធ្វើអ្វីខ្លះនៅក្នុងបន្ទប់ទឹក។
«តិចៗមើល៍....អូនឈឺ»
«ចា៎...ជុប» សំឡេងរបស់អ្នកទាំងពីរក៏រសាយបាត់បន្តិចម្តងៗរហូតដល់ស្ងាត់។
………………………………………………
«គ្រប់គ្នាទៅដល់កន្លែងប្រជុំឬនៅ?» មនុស្សស្រីដែលកំពុងតែអង្គុយនៅលើកៅអីធ្វើការរបស់ខ្លួនក៏បាននិយាយទូរស័ព្ទទៅកាន់បុរសម្នាក់ទៀត។
«បាទម៉ាដាម ពួកយើងបានមកជុំគ្នាអស់ហើយ»
«អញ្ចឹងចាប់ផ្តើមការប្រជុំទៅ»
«បាទម៉ាដាម»
«នៅចុងសប្តាហ៍នេះមីស្ទ័រឌែនស៍នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េហើយ ហើយមុខសញ្ញាដែលពួកយើងត្រូវតាមដានគឺអាលី ធនឹននិងគេព្រោះថាពួកគេនៅទៅជួបគ្នា»
«បាទ/ចាស៎» កូនចៅរបស់គេក៏ព្រមឆ្លើយជាមួយគ្នាព្រមៗគ្នា។
«ពួកគេនឹងជួបគ្នានៅផ្ទះរបស់អាលីហើយកន្លែងបន្ទាប់គឺនៅឯព្រលានយន្តហោះឯកជនរបស់នាយឌែនស៍ដោយសារតែគេប្រើយន្តហោះឯកជនរបស់គេ»
«ចុះកម្រោងគេមកទីនេះដើម្បីមកមកមើលកន្លែងផលិតគ្រឿងញៀនតែមួយមុខទេឬ?»
«គឺមានច្រើន គេមកដើម្បីយកគ្រឿងញៀនចូលមកក្នុងស្រុកយើងផង ហើយគេក៏មានការជួញដូរមនុស្សស្រីផងដែរហើយនៅថ្ងៃនេះក៏នឹងងមានវត្តមានរបស់ខ្ញុំផងដែរ»
«នេះបញ្ជាក់ថាម៉ាដាមនឹងបន្លំខ្លួននៅក្នុងក្រុមពួកគេមែនទេ?»
«ចាស៎!! មួយវិញទៀតខ្ញុំក៏មិនច្បាស់ថាពួកគេនឹងទៅកន្លែងណាមុនដែរអ៊ីចឹងត្រូវត្រៀមកម្លាំងជាពីរក្រុម»
«បាទម៉ាដាម»
«ខ្ញុំនឹងអោយជីស៊ូ ឆេយ៉ុងនឹងទៅផ្ទះរបស់លោកអាលី ហើយពួកខ្ញុំនឹងទៅខាងព្រលានរបស់គេ»
«អូខេតាមនឹងចុះ»
«ហើយផែនទីភូមិគ្រឹះរបស់គេខ្ញុំនឹងអោយនៅពេលក្រោយព្រោះថាផ្ទះរបស់គេគឺមានកន្លែងជាច្រើនដែលយើងមិនដឹង»
«បាទ»
«ទទួលបញ្ជាម៉ាដាម» ការសន្ទនាក៏បានបញ្ចប់។
«ក្រាក» ទ្វារបន្ទប់របស់រាងនាងក៏ត្រូវបានរបើកធ្វើអោយនាងក្រមុំបង្វែរកៅអីទៅរកមើលអ្នកដែលបើកទ្វារចូលមកមើលភ្លាម។
«.....» នាងក៏ស្រាប់តែនៅគាំងលើកៅអីមិននិយាយអ្វីឡើយនៅពេលដែលឃើញវត្តមានរបស់អ្នកដែលបើកទ្វារចូលមក។
«លីសា» នាងក៏កម្រើកបបូរមាត់ស្ទើរតែមិនរួចព្រោះស្ទាក់ស្ទើររនិងនិយាយជាមួយគេ។
«អូន....គឺអូ....»
«មិនបាច់និយាយទេ» លីសាតបដោយដើរចូលទៅរកនាង ធ្វើអោយនាងក្រមុំស្ទុះពីកៅអីរបស់ខ្លួនព្រមទាំងបិតកំព្យូទ័រយ៉ាងលឿន។ ហើយប្រញាប់ចូលទៅរករាងមាំ។
«អូនមិនបានចង់លាក់បាំងបងទេណាលី បងស្តាប់អូនសិន»ពេលឃើញគេនៅស្ងៀមបែបនេះធ្វើអោយនាងកាន់តែភ័យខ្លាចថាគេច្បាស់ជាខឹងនាងព្រោះនាងបានលាក់បាំងពីតួនាទីការងាររបស់នាង។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Açãoតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។