រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ៦

307 11 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ៦
«អ្ហឹក» រាងមាំក៏កម្រើកបបូរមាត់តិចៗជាការលួងលោមចិត្តនាងអោយសហការណ៍ជាមួយនឹងគេ។ ដៃដែលក្រសោបកញ្ជឹងកមុននឹងក៏ប្តូរមកជាការបង្អូសមកអង្អែលចង្កេះរាងស្តើង ចំណែកបបូរមាត់ក៏កាន់តែបឺតជញ្ជក់បបូរមាត់នាងក្រមុំខ្លាំងជាងមុន។ គេពិតជាពេញចិត្តនឹងបបូរមាត់នឹងស្នាមថើបមួយនេះណាស់។
«ព្រូស......អ្ហាស» មួយស្របក់ក្រោយមករាងកាយរបស់គេក៏ត្រូវបាននាងរុញចេញរហូតដល់ទៅលើឥដ្ឋមួយទំហឹង។
«អួយ...បាក់ចង្កេះបាត់ទៅហើយ»
«អ្នកណាអោយនាងមកឆ្លៀតឱកាសលើខ្ញុំ» នាងក្រមុំនិយាយទាំងលើកដៃមកអង្អែលបបូរមាត់របស់ខ្លួននឹងជូតចេញទាំងមុខក្រញូវ។
«ហឹស...ហឹស...ជូតធ្វើអី?» រាងមាំក៏ដើរមកក្បែរគេព្រមទាំងអោនទៅសួរគេ
«បើថើបគា្នឡើងរាប់ភ្លេចហើយ»
«មនុស្សឡប់»
«ណាមួយមុននឹងខ្ញុំក៏មិនបានកេងចំណេញដែរ  គឺជេនជាអ្នកមកថើបបងមុនដូច្នេះបងត្រូវតែតបស្នងវិញ»
«ឡាលីសា» នាងក៏ហក់ទៅទះគេតែគេបានចាប់ដៃរបស់នាងជាប់។
«ជុប» គេក៏បានអោនថើបដៃរបស់នាងមួយខ្សឺតហើយក៏ប្រញាប់ដកចេញវិញយ៉ាងលឿនព្រោះខ្លាចគេនាងនឹងហក់ទះគេម្តងទៀត។
«បានហើយ!!គេង»គេក៏ប្រាប់នាងក្រមុំអោយទៅគេងវិញ
«អ្ហឹក»គេក៏បានលើកបីនាងក្រមុំដោយមិនសុំការអនុញ្ញាតពីនាងសោះ
«ផឹប» គេក៏ដាក់នាងអោយគេងដោយមានគេគេងនៅលើពូកនឹងនោះដែរព្រមទាំងអោបនាងក្រមុំជាប់។
«លែង.....»
«អត់ ឆាប់គេងទៅនេះបើនៅតែប្រកែកគ្នាបែបនេះទៀតតើបានគេងទេ។ គេទៅប្រយ័ត្នឈឺ»គេក៏ប្រាប់ទៅនាងក្រមុំទាំងបារម្ភនាងកាន់តែរើគេក៏កាន់តែរឹតរាងកាយរបស់នាងក្រមុំកាន់តែណែនជាងមុន។
«អ្ហឹក!ថប់ដង្ហើមណាស់...លែង»
«ថប់ដង្ហើមខ្លាំង?» គេក៏សួរនាងបញ្ជាក់
«លែង»
«អ៊ុប» រាងមាំក៏ទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់រាងស្តើងម្តងទៀត ដូចជាមិនខ្លាចនាងសោះ។
«នែ!!ឆ្កួតទេហេតុអ្វីមកថើបខ្ញុំបែបនេះ?»
«ក៏លឺអូនថាថប់ដង្ហើមទើបបងជួយ»
«លែង»
«មិនលែងទេ ឆាប់គេង»
«មិនគេងទេបើនាងនៅតែអោបខ្ញុំបែបនេះ» នាងក៏សម្លក់គេទាំងខាំមាត់ជាប់។
«អោយជ្រើសមួយ គេងឬក៏មិនគេង។បើមិនគេងក៏មកធ្វើរឿងសប្បាយៗជាមួយគ្នានោះអី» រាងមាំនិយាយទាំងញញឹមនិងញាក់ចិញ្ចើមដាក់នាងក្រមុំ។
«អ្ហាយ.....មនុស្សរោគចិត្ត»
«ជ្រើសទៅ អោយជ្រើសមួយ» ដោយគ្មានជម្រើសនាងក៏មានតែសម្ងំគេងទាំងនៅក្នុងរង្វង់ដៃរបស់គេរហូតដល់គេងលក់ទៅវិញ។ ចំណែកឯងរាងមាំវិញគេមិនទាន់បានគេងលក់ទេ គេបានសម្លឹងមើលមុខរបស់រាងស្តើងជាមួយនឹងស្នាមញញឹម។
«ពេកគេងលក់បែបនេះក៏កាន់តែគួរអោយស្រឡាញ់ ពេលឆ្នាស់ក៏គួរអោយស្រឡាញ់»គេក៏យកដៃទៅអង្អែលមុខរបស់នាងក្រមុំស្រាលៗ។
«ចិត្តរឹងមានៈដល់ពេលណា?» គេក៏សួរទៅកាន់មនុស្សដែលគេងលក់
«សឺត» គេក៏បានអោនចុះទៅថើបថ្ងាស់របស់នាងយ៉ាយូរ។ បបូរមាត់ដ៏ទន់ល្មឺយរបស់គេក៏ធ្វើដំណើរមកកាន់ថ្ពាល់ឆ្វេងនិងថ្ពាល់ស្តាំរបស់នាងហើយបន្តមកដល់បបូរមាត់របស់រាងស្តើង។
«ហ្គូដណាយណា» គេក៏ទាញភួយមកដណ្តប់រាងកាយរបស់ពួកគេទាំងពីរព្រមទាំងអោបនាងជាប់។
«ក្រោកហើយ» រាងមាំដែលឈរចាំរាងស្តើងនៅឯផ្ទះបាយក៏សួរពេលឃើញនាងដើរចេញពីបន្ទប់។
«ហឹម»
«មកញ៉ាំអីសិនមក»
«អត់ទេ ខ្ញុំប្រញាប់ទៅផ្ទះ»
«មកញ៉ាំសិនមក» គេក៏ដើរចូលទៅរកនាងក្រមុំយឺត នាងក្រមុំឃើញបែបនេះហើយនាងក៏ចូលទៅក្នុងផ្ទះបាយហើយក៏អង្គុយចុះយ៉ាងលឿន ។
«នេះចេះធ្វើម្ហូបដែរ?»
«អត់ទេ ម្ហូបកម្មងម៉ាក់ក្មេក»
«ម្ហូបពីហាងរបស់ខ្ញុំ»
«ពូកែម្លេះ ឥឡូវទទួលស្គាល់ហើយថាបងជាកូនប្រសារម៉ាក់អូន»
«ឆ្កួត....ខ្ញុំគ្មានពេលមកលេងសើចជាមួយនឹងនាងទេ»
«ហឹស...ហឹស....ឆាប់ញ៉ាំទៅនឹងបានត្រឡប់ទៅវិញបងខ្លាចម៉ាក់ក្មេកបងរកអូន» នាងដោយថាបើនាងកាន់តែតបតជាមួយនឹងគេនោះគេនឹងមិនឈប់ញ៉ោះនាងឡើយ។
«ឡានអូននៅមុខផ្ទះបង» គ្រាន់តែលឺបែបនេះហើយធ្វើអោយនាងឆ្ងល់នេះឡាននាងធ្វើលឿនម្លេះ ហើយអ្នកណាជាអ្នកយកមក។
«នេះអ្នកណាយកមក»
«ជាងឡាន» ដោយមិនចង់ខ្វល់ច្រើននាងក៏អង្គុយញ៉ាំអីហើយក៏ប្រញាប់ប្រញាល់ដើម្បីចេញទៅវិញ។
«មិនប្តូរចិត្តទេ?»
«ប្តូរចិត្តរឿងអ្វី?»
«ក្រែងលោចង់អង្គុយអោបចង្កេះបង បងនឹងបានជូនទៅ»
«ឈឺស!!ខ្ពើមណាស់»
«នែ!ខ្ពើមនឹងក្រែងលោយប់មិញនេះមិនព្រមអោយឈប់សោះ»
«អ្ហាយ...មនុស្សឡប់សតិ» រាងស្តើងស្រែកថាអោយគេហើយនាងក៏ចូលទៅក្នុងឡានយ៉ាងលឿន។
«អេ.....ឈប់សិននេះនិយាយគ្នាសិនមើល»គេក៏ប្រឹងទប់ទ្វារឡានដើម្បីកុំអោយរាងស្តើងបិតទាន់។
«ប្រយ័ត្នខ្ញុំបិតអោយគាបដៃឈាមទៅ»
«ប្រាប់ម៉ាក់ក្មេកផង ថាយប់មិញនេះអូនបំពានរាងកាយបងណាស់»
«ផឹប» លឺប្រយោគនេះហើយនាងក្រមុំក៏បិតទ្វារមួយទំហឹងធ្វើអោយគាបដៃរបស់គេ។
«អ្ហាយ....អ្ហាស...នេះលែងមែនទែន»
«ឈប់សិន...ឈប់»
«នាងក៏បានត្រឹមតែមើលតាមកញ្ចក់ឡានញញឹមនូវអ្វីដែលនាងបានធ្វើដាក់គេ គឺគេកំពុងតែដើរតាមឡាននាងទាំងមុខជូហើយក្តោបម្រាមដៃជាប់។
«អ្ហាស....ពិតជាឆ្នាស់មែន...ផ្ញើរទុកសិនចុះជួបលើកក្រោយនឹងអោយសងទាំងដើមទាំងការមិនខាន» 
«អោយសមមុខទៅ ត្រូវប៉ុណ្ណឹងវានៅស្ទើរណាស់ឡាលីសា»
.................................................
  ក្រឡែកមកមើលនៅស្នងការប៉ូលិសឯនេះវិញគឺថាក្រុមការងារកំពុងតែធ្វើដំណើរយ៉ាងស្វះស្វាញដូចជាមានរឿងសំខាន់ត្រូវដោះស្រាយ។ ជីស៊ូនិងឆេយ៉ុងក៏បានប្រមូលកងកម្លាំងចំនួនពីរឡានដើម្បីត្រៀមចេញដំណើរ។
«នេះពួកនេះវាមិនគិតអោយយើងទំនេរខ្លះទេ?» ជីស៊ូដើរបណ្តើររអ៊ូបណ្តើរ
«លោកមេកងពួកយើងបានត្រៀមកំលាំងរួចរាល់ហើយ»
«អញ្ជឹងឆាប់ចេញទៅធនាគាជាតិទៅ.....ព្រោះថាពេលនេះក្រុមចោលកំពុងតែចូលទៅបន្លន់នៅទីនោះដោយមិនក្លោបខ្លាចសោះ» នារីម្នាក់ដែលជាបុគ្គលិសនៅក្នុងធនាគាបានខលទៅរកប៉ូលិសទាំងលួចលាក់ដើម្បីកុំអោយគេចាប់បាន។
«អាឡូ....លោកប៉ូលិសមកដល់ណាហើយ» សំឡេងមនុស្សម្នាក់និយាយទាំងភ័យប្រៀបដូជាគេកំពុងតែស្ថិតនៅក្នុងកន្លែងកើតហេតុ។
«បិតមាត់..ហាមមានអ្នកណាខលទៅប៉ូលិស» អាចោរមួយមុខសុទ្ធតែពុកមាត់បានស្រែកគំរាមរហូតដល់ប៉ូលីសអាចដឹងហើយថាពួកវាមិនទាន់ទៅណាឡើយ។
«ឯងទៅដកយកទូរស័ព្ទពីពួកវាអោយសោះ»
«បិតទូរស័ព្ទទៅដើម្បីកុំអោយវាសង្ស័យ»
«ចាស៎»
«មិនបាច់ប្រឆាំងជាមួយនឹងពួកវាទេ ពួកខ្ញុំទៅដល់ឥឡូវហើយ»
«នែ..នាងឯណាទូរស័ព្ទ»
«ចា...ចាស៎....នេះ..នាំពួកយើងទៅយកលុយបើមិនចង់ងាប់»
«ចា៎....ចា៎..» នាងក្រមុំក៏ក្រោកនាំពួកគេដើរចេញទាំងញ័រៗព្រោះភ័យខ្លាចដោយសារតែកាំភ្លើងនៅភ្ជង់នឹងក្បាលរបស់នាង។ ចំណែកបុគ្គលិកដទៃត្រូវពួកចាប់ចងអស់។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now