ភ្នាក់ចារនារីសម្ងាត់
ក្រោយពីញ៉ាំអាហាររួចរាល់ហើយនាងក៏បានមកគិតលុយ កំឡុងពេលដែលឈរគិតលុយអ្នកកម្លោះមុខស្រស់សង្ហារគិតតែពីអង្គុយមើលមុខនាងក្រមុំជាមួយនឹងស្នាមញញឹមដ៏មានក្តីសុខ គឺស្នាមញញឹមដែលពោរពេញដោយក្តីស្រឡាញ់។
«អរគុណច្រើនណា សម្រាប់ការទទួលដ៏កក់ក្តៅនិងអាហារដ៏សែនឈ្ងុយឆ្ងាញ់» និយាយហើយធនឹនក៏បានដាក់លុយនៅលើវិក្ក័យបត្រហើយក៏ហ៊ុចអោយនាង។
«អរគុណ» នាងក្រមុំញញឹមដាក់គេយ៉ាងស្រស់ដាក់គេ ធ្វើអោយបេះដូងរបស់គេស្ទើរតែលែងដើរព្រោះតែស្នាមញញឹមនិងសម្រស់ដ៏មានមន្តស្នេហ៍របស់នាង។
«អ្នកនាងឈ្មោះអីដែរ? អ៎...ខ្ញុំគ្រាន់តែចង់ដឹងនឹងណានឹងបានប្រាប់មិត្តភក្តិអោយមកញ៉ាំអាហារនៅហាងអ្នកនាងព្រោះថាទាំងអាហារនិងការទទួលភ្ញៀវគឺល្អ។ តែអ្នកនាងមិនចង់ប្រាប់ក៏មិនអីដែរណា» រាងមាំក៏ដាច់ចិត្តសួរនាង
«អ៎មិនអីទេណា ខ្ញុំឈ្មោះជេននី» ពេលដែលបានស្គាល់ឈ្មោះនាងហើយធ្វើអោយអ្នកកម្លោះញញឹមក្បួចដាក់នាង នេះជំហ៊ានទីមួយគេធ្វើបានហើយ។
«ខ្ញុំទៅសិនហើយណា។ ខ្ញុំនឹងឧស្សាហ៍មកញ៉ាំអាហារនៅទីនេះ»
«ចា៎!អរគុណច្រើនសម្រាប់ការគាំទ្រ» ក្រោយពីពិភាក្សាគ្នារួចរាល់ហើយ អង្គរក្សរបស់គេក៏ដើរអមចៅហ្វាយតូចរបស់គេដើម្បីត្រឡប់ទៅវិញ។ ទើបតែនឹងសប្បាយរីករាយនិងភ្ញៀវកម្លោះសោះ ស្រាប់តែក្រឡែ៎កឃើញមុខរបស់លីសាស្នាមញញឹមទាំងប៉ុន្មានក៏ត្រូវរលុបបាត់។
«សួស្តីស្រីស្អាត» មនុស្សប៉ប៉ាច់ប៉ប៉ោចដូចគេក៏ដើរចូលមកដោយស្នាមញញឹមដាក់នាងក្រមុំព្រមទាំងដើរទៅរកនាងទៀតផង។
«នេះមកទៀតហើយ»
«អាវ៎.....មកពីហាងគួរអោយចង់មកទើបត្រូវមករាល់ថ្ងៃ ។ មានក្រាសនៅទីនេះត្រូវតែដើរមករកក្រាសហើយ» រាងមាំនិយាយទាំងញាក់ចិញ្ជើមដាក់នាង
«អ៎...នេះជាមួយហេតុដែលមកញ៉ាំនៅទីនេះរាល់ថ្ងៃមែនទេ? មិនមែនដោយសារតែម្ហូបទេ?»
«អត់...អត់ទេមិនដូចជាជេនគិតទេណាគឺវាទាំងពីរកត្តានឹងហើយ»
«ទៅអង្គុយនឹងឆាប់បានកម្មងឆាប់បានញ៉ាំហើយក៏ត្រឡប់ទៅវិញ»
«អ៎....នេះប្រញាប់ដេញភ្ញៀវម្លេះ។ អត់មានការងារធ្វើផងប្រហែលជាអាចមិនងាយត្រឡប់ទៅវិញទេ» រាងមាំតបទាំងមុខឌឺដាក់នាង។
«សុំគុយទាវដាក់មន្តស្នេហ៍របស់អូនជេនណា»
«ឆ្កួត» ស្តីអោយគេហើយនាងក្រមុំក៏ដើរចេញទៅបាត់
ភ្ញៀវកំពុងតែញ៉ាំអាហារសុខៗក៏ស្រាប់តែក្រឡែកមើលទៅមនុស្សមួយក្រុមដែលកំពុងតែដើរចូលមកក្នុងហាងដោយរឹកពារក្អេងក្អាញបំផុតជាមួយនឹងកូនចៅរបស់គេ។
«អ្នកណាមិនចង់ឈឺខ្លួនក៏ចេញពីហាងនេះភ្លាម» ភ្ញៀវទាំងអស់បាននាំគ្នាចេញពីក្នុងហាងយ៉ាងលឿនព្រោះថាបើនៅនឹងគ្រោះថ្នាក់មិនខានដោយសារតែមនុស្សមួយក្រុមនោះមានកាន់ដំបងពេញជាប់នឹងដៃ។
«នែ!!ហ៊្វូស៊ីង...លោកគិតចង់ធ្វើអី?» ជេននីក៏ដើរទៅសួរកម្លោះឈាមរាវ
«បងមិនប៉ះពាល់អូននិងគ្រួសារអូនទេណា បងគ្រាន់តែមកដោះស្រាយបញ្ហាខ្លះជាមួយមនុស្សម្នាក់»
«តែនេះជាហាងរបស់ខ្ញុំមិនមែនសង្វៀនប្រដាល់ទេ»
«កុំបារម្ភអូនទៅអង្គុយវិញទៅណា....ប៉ាម៉ាក់ក្មេកកុំបារម្ភណាកូនមិនធ្វើអីម៉ាក់ប៉ាទេ» អ្នកកម្លោះប្រាប់ទៅអ្នកទាំងពីរដែលនៅក្នុងផ្ទះបានជាមួយនឹងស្នាមញញឹម។
«នែ!....មិនឃើញយើងមកទេនៅឈ្ងោកស៊ីដល់ណា?» ហ្វ៊ូស៊ីងក៏បានដើរទៅរកលីសាដែលអង្គុយញ៉ាំមិនខ្វល់ពីវត្តមានរបស់ពួកគេឡើយ។
«នេះ....កាលមុនបីនាងក់មិនអាចឈ្នះខ្ញុំមែនទេ?បានជាប្រមូលគ្នាមកច្រើនម្លេះ» លីសានិយាយចប់គេក៏បានអោនចុះទៅញ៉ាំគុយទាវរបស់គេបន្តទៀត។
«ប្រាវ» ហ៊្វូស៊ីងក៏បានទាញចានរបស់រាងមាំចេញហើយក៏បោកទៅលើឥដ្ឋ។
«នេះពួកនេះ....!!» ជេននីដែលកំពុងឈរនៅក្នុងផ្ទះបាយប្រុងនឹងចេញមកហើយតែប៉ារបស់នាងបានចាប់ដៃរបស់នាងជាប់។
«កូនទៅធ្វើអី?ប្រយ័ត្នពួកវា..»
«ទៅដេញពួកគេ កូនក៏ធ្លាប់ហាត់វិជ្ជគុនខ្លះពីប៉ាដែរតើ»
«កុំទៅពាក់ព័ន្ធអី» លឺបែបនេះហើយនាងក៏នៅស្ងៀមវិញ
«នេះ!!បើមានរឿងអីនិយាយជាមួយនឹងខ្ញុំចាំទៅនិយាយនៅខាងក្រៅ»
«អេ!!យើងម៉េចខ្លាច» លីសាមិនបានខ្វល់ជាមួយនឹងសម្តីគេឡើយ នាងក៏បានដើរចេញ។
«អ្ហឹស»នាយហ្វ៊ូស៊ីញបានទាញអាវរបស់លីសាដើម្បីបញ្ឈប់ដំណើររបស់នាង។
«ឌឹប» គ្រាន់តែលីសាបែរមកក៏ត្រូវបានគេវាយត្រូវមួយដៃចំមុខនាងស្ទើរបែកខ្ទង់ច្រមុះទៅហើយ។
«ពួកឯងចូលទៅ» គ្នីគ្នារបស់ពួកគេទាំងអស់បានព្រួតគ្នាចូលទៅរកលីសាព្រោះថាបើពួកគេចូលម្នាក់ៗគឺមិនអាចយកឈ្នះរាងមាំបានឡើយ។
«ឌឹប....ឌឹប....ឌឹប...» ម្តងនេះលីសាក៏មិនអោយពួកគេវៃនាងតែម្ខាងទេ គឺនាងបានប្រើប្រាស់អ្វីដែលនាងចេះដើម្បីការពារខ្លួន។
«ភូស» កូនចៅរបស់ហ្វ៊ូស៊ីងពីរនាក់បានលើកកៅអីដើម្បីលីសាតែនាងបានរលាតខ្លួនទៅលើតុហើយគេផុត។ ធ្វើអោយអ្នកទាំងពីរវាយត្រូវតុរបស់ហាងជេននីត្រូវបាក់។
«ផឹប....ព្រូស» លីសាក៏បានហត់ចូលទៅធាក់កម្លោះពីនាក់នោះរហូតដល់ដួលភ្ងាក់ក្រោយ។
«ឈ្វៀក» វិធីចុងក្រោយហ៊្វូស៊ីងក៏បានដកយកកាំបិតមក ធ្វើអោយអ្នកដែលឈរមើលនោះពិតរន្ធត់ជាខ្លាំង ជេននីវិញនាងប្រុងនឹងចូលទៅដែរប៉ុន្តែម៉ាក់ប៉ានាងមិនអោយនាងចេញទៅ។
«អ្ហាស» គេក៏បានក្រវាសកាំបិតចំដៃរបស់គេរហូតដល់ហូឈាម ។ លីសាក៏ស្រាប់តែក្រឡែកឃើញជើងកៅអីដែលបាក់មកធ្វើជាអាវុធដើម្បីតតាំងជាមួយនឹងគេ។
«ឌឹប....ឌឹប» គ្នារបស់ហ្វ៊ូស៊ីងត្រូវបានលីសាវៃរហូតដល់ទ្រោមខ្លួនម្នាក់ៗស្ទើរតែក្រោកដើរលេងរួចទៅហើយ។
«យ៉ាងម៉េច...មិនចូលទៀតមក» លីសាក៏ដើរចូលទៅរកហ្វ៊ូស៊ីងទាំងញញឹមឌឺដាក់គេ។
«នេះកុំអាងមានគ្នាច្រើន យ៉ាងម៉េចពេលនេះមិនខ្លាំងទៀតទៅ»
«នាង...អ្ហឹក» គេក៏ហក់ចូលទៅរករាងមាំដោយដៃកាន់កាំបិតជាប់ដើម្បីចាក់នាង តែនាងបានគេចផុត។
«ឌឹប» ជំហ៊ានបន្ទាប់នាងក៏បានលើកជើងទាត់ចំពោះរបស់គេរហូតដល់ដួល។
«ឆាប់នាំចៅហ្វាយរបស់ពួកឯងចេញពីមុខរបស់យើង»
«ចៅហ្វាយខ្ញុំថាពួកយើងត្រឡប់ទៅវិញសិនទៅ» ពួកគេក៏ប្រញាប់នាំចៅហ្វាយរបស់ខ្លួនចេញ ។
«នែ!!នេះខ្វះកន្លែងវៃគ្នាឬបានជាមកបំផ្លាញហាងរបស់ខ្ញុំបែបនេះ» ជេននីសួរទៅកាន់ភាគីទាំងសងខាងទាំងខឹង។
«ជេន...»
«នាងក៏ដូចគ្នាដែរ» ជេននីក៏ស្រែកដាក់លីសាយ៉ាងខ្លាំង ព្រោះតែមើលទៅសភាពហាងរបស់នាងពេលនេះឡើងវល់អស់ហើយបាក់ទាំងតុ ទាំងកៅអី។
«ខ្ញុំសូមទោសណា?» លីសានិយាយទាំងសម្លឹងមើលកែវភ្នែករបស់នាងព្រោះគេដឹងថាពេលនេះនាងកំពុងតែខឹង អ្នកណាមិនខឹងបើនៅសុខៗមានមនុស្សមកបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួននោះ។
«បានហើយ នាំគ្នាចេញពីទីនេះអោយអស់ទៅ»
«ជេន» លីសាក៏នៅតែហៅនាងតិចៗដោយអារម្មណ៍ខុសលើនាង តែនាងមិនបានមើលមុខគេឡើយ។
«ចេញទៅ»
«ហឹម....ខ្ញុំសូមទៅសណា....ខ្ញុំគ្មានចេតនានោះទេ» រាងមាំក៏សម្រេចចិត្តដើរចេញទាំងដៃស្រក់ឈាម មើលទៅនាងពិតជាមិនស្រណោះអាណិតគេសោះ ។ ព្រោះថាគ្រប់យ៉ាងមិនមែនគេជាអ្នកខុសទាំងស្រុងនោះទេ អ្នកដែលខុសខ្លាំងគឺក្រុមហ៊្វូស៊ីងទៅវិញទេដែលមករករឿងនាង។ របួសដែលត្រូវនឹងកាំបិតវាមិនឈឺស្មើរនឹងរបួសដែលត្រង់បេះដូងដោយសារពាក្យសម្តីដែលរាងស្តើងដេញគេឡើយ។ ព្រឹកថ្ងៃថ្មីបានមកដល់ភ្លាមហាងរបស់រាងស្តើងបានបើកដំណើរការធម្មតាប៉ុន្តែអ្វីដែលចំណែកគឺនាងឃើញមានឡានបានដឹកតុនិងកៅអីមកដល់មុខហាង។
«លោកច្រឡំហើយណា...ខ្ញុំមិនកម្មងទេ» ប៉ារបស់ជេននីបានចេញទៅក៏ឃើញនឹងបានសួរពួកគេ
«អត់ទេ កន្លែងនេះច្បាស់ណាស់គេអោយខ្ញុំដឹកមកទីនេះ»
«តែ....»
«ខ្ញុំទទួលលុយហើយ ហើយគេប្រាប់ថាហាងមួយនេះច្បាស់ណាស់» និយាយហើយអ្នកបើកឡានក៏អោយមនុស្សរបស់ខ្លួនលើកតុនិងកៅអីចូលក្នុងហាង។ ចំណែកបីនាក់ប៉ាម៉ាក់កូនវិញក៏បានត្រឹមតែឈរមើលមុខគ្នាឡឹងឡង់ព្រោះតែវាចំលែក។
«អាឡូអ្នកនាងលីសា»
«រៀបចំដាក់ក្នុងហាងអោយស្អាតផងណា កុំប្រាប់ថាអ្នកណាទិញយកទៅដាក់អោយសោះ»
«បាទអ្នកណា ពួកយើងបានធ្វើរួចហើយ»
«ល្អហើយ» និយាយចប់ទូរស័ព្ទរបស់ពួកគេក៏ត្រូវបានបិត។
...............................................
«ផាំង....ផាំង...ផាំង» នៅកន្លែងហ្វឹកហាក់បាញ់កាំភ្លើងលាន់តែសំឡេងកាំភ្លើង ព្រោះតែមានមនុស្សពីរនាក់កំពុងតែឈរបាញ់កាំភ្លើងតម្រង់ទៅរូបមនុស្សដែលជាផ្ទាំងស៊ីប។
«ហេតុអ្វីក៏ទឹកដៃបងលីមិនដូចមុនអញ្ជឹង» មនុស្សស្រីម្នាក់ក៏បានសួរទៅមនុស្សស្រីដែលមានកំពស់ខ្ពស់ស្រឡៈ។
«មានរបួសបន្តិចបន្តួច»
«មានត្រូវខ្លាំងទេ?»
«ក្រៅបេះដូងវាមិនអីទេ»
«ពេលណាបងទៅអ៊ីតាលីវិញ..លោកប៉ាចង់អោយបងទៅវិញ»
«បងទៅពេលនេះមិនទាន់បានទេ បងមានរឿងត្រូវដោះស្រាយច្រើន....អ៊ិនសរជួយប្រាប់ប៉ាផង»
«នេះបងច្បាស់ទេថាមិនតំណែងជាម៉ាហ្វៀពីលោកប៉ា...លោកប៉ាពឹងលើបងទាំងស្រុងហើយណា»
«បងមានរឿងត្រូវដោះស្រាយបងមិនអាចធ្វើតាមអ្វីដែលប៉ាចង់បានឡើយ បងដឹងថាបងចង់អោយបងដើរតាមគាត់ព្រោះគាត់បានបង្រៀនបងគ្រប់បែបយ៉ាង ទាំងការរស់នៅជាឯករាជ្យ ការការពារខ្លួន និងវិជ្ជាគុនផ្សេងៗ»
«ចុះរាល់ថ្ងៃបងនៅទីនេះបងធ្វើអី?»
«ថ្ងៃណាមួយឯងនឹងដឹងទេ ត្រឡប់ទៅអ៊ីតាលីវិញហើយមើលថែប៉ាជំនួសបង» ក្រោយពីនិយាយគ្នាចប់ពីរនាក់បងប្អូនក៏បានបន្តហ្វឹកបាញ់កាំភ្លើងបន្តទៀតទើបសម្រេចចិត្តបែកផ្លូវគ្នា។ ក្រឡែកកមើលហាងរបស់ជេននីវិញថ្ងៃនេះនាងបានមើលទៅភ្ញៀវនៅក្នុងហាងគ្រប់គ្នា សុទ្ធតែភ្ញៀវចាស់ៗតែលើកលែងតែម្នាក់ដែលនាងមិនឃើញ នោះគឺលីសានាងបានចាំមើលថាគេនឹងមកឬអត់តែបែរជាមិនឃើញសោះ។
«នេះ....ម្សិលមិញយើងថាអោយគេខ្លាំងពេកដឹង»
«ទេ...វាត្រឹមត្រូវហើយព្រោះនាងបានបំផ្លាញទ្រព្យសម្បត្តិខ្ញុំ» កំពុងតែឈរគិតសុខៗក៏ស្រាប់តែភ្ញាក់ព្រោះតែកម្លោះសង្ហាម្នាក់បានដើរចូលមកដែលនាងស្គាល់ច្បាស់ថាកម្លោះសង្ហាធនឹន កូនអភិជនប្រចាំប្រទេសនោះអី។ ពេលឃើញបែបនេះហើយនាងប្រញាប់ទទួលរាក់គេទាំងញញឹមស្រស់។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Боевикតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
