រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី៣៥

284 7 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣៥
«នេះអូនមកតាមបងដល់អ៊ីតាលីបែបនេះប៉ាម៉ាក់អូនដឹងឬទេ?» រាងមាំសួរនាងបញ្ជក់ទាំងដៃកំពុងតែអោបចង្កេះអ្នកដែលកំពុងតែមនុស្សស្រីរាងតូចដែលកំពុងតែអង្គុយលើភ្លៅរបស់គេ។ តាមពិតទៅនាងមិនចង់អោយគេធ្វើបែបនេះទេព្រោះថាគេមាននៅមានរបួសដែលមិនទាន់ជាសះស្បើយតែធ្វើយ៉ាងម៉េចហាមមិនបានហើយមានតែអង្គុយលើគេបែបនេះទៅ។
«ប៉ាម៉ាក់គាត់ដឹងហើយ ហើយគាត់ក៏ដឹងរឿងយើងដែរ»
«ពិតមែន   ចុះគាត់មាននិយាយអ្វីឬក៏មិនពេញចិត្តទេ?» រាងមាំក៏សួរនាងបញ្ជាក់ព្រោះគេក៏ដឹងចង់។
«ពួកគាត់មិនអីនោះទេ គាត់ថាវាជាការសម្រេចចិត្តរបស់គេ។ ពួកគាត់ប្រាប់ថាពួកគាត់ជាអ្នកបង្កើតអូនមកពិតមែន ប៉ុន្តែពួកគាត់មិនមែនអ្នកដែលត្រូវមកគ្រប់គ្រងជីវិតគេឡើយអូនមានសិទ្ធិក្នុងការជ្រើសរើសមនុស្សដែលអូនស្រឡាញ់ដោយខ្លួនឯង»
«គួរអោយស្តាយដែលបងមិនទាន់បាននិយាយជាមួយនឹងពួកគាត់ដោយផ្ទាល់» គេក៏បង្ហាញទឹកមុខកំសត់នៅចំពោះមុខរបស់គេព្រោះថាមិនគួរណាបណ្តោយអោយនាងទៅនិយាយរឿងនេះតែម្នាក់ឯងសោះ។ គេធ្លាប់គិតរួចមកហើយថាគេនឹងនិយាយរឿងនោះដោយផ្ទាល់ជាមួយនឹងពួកគាត តែនេះនាងក៏ធ្វើរួចរាល់បាត់ទៅហើយ។
«មិនអីទេ បងកំពុងតែឈឺ ចាំពេលបងជាសះស្បើយក៏បានណាវាមិនហួសពេលនោះទេ។ ពួកគេក៏ចង់មកមើលបងដូចគ្នាប៉ុន្តែអូនថាចាំពេលក្រោយក៏បាន ណាមួយពួកគាត់ជាប់រវល់ខ្លាំងផង» លឺបែបនេះហើយធ្វើអោយគេអោបនាងតូចកាន់តែណែនជាងមុន។
«ជុប» រាងមាំក៏ថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងយូរ រួចហើយក៏សម្លឹងមើលទេសភាពនៅនឹងមុខដែលជាសួនច្បារដែលមានកូនរុក្ខជាតិតូចធំ ផ្កានិងដើមឈើជាដើម។
«អេ!!នេះពេលបងសន្លប់មានលួចរំលោភបងទេ?» រាងមាំក៏សួរនាងបញ្ជាក់ក្នុងន័យញ៉ោះនាងលេងតែប៉ុណ្ណោះ។
«ឆ្កួត....ផាច់!» និយាយមិនទាន់ចប់ផងនាងក៏វៃដៃរបស់គេមួយទំហឹងព្រោះតែខ្នាញ់នឹងគេពេក នេះមិនទាន់ទាំងជាស្រួលប្រួលផងរឿងដំបូងគឺគេញោះនាងតែម្តង។គេក៏សើចកក្អឹកនៅពេលដែលនាងក្រមុំមុខក្រហមបែបនេះ។ ទាក់ទងគ្នាមកយូរហើយនាងនៅតែអៀននឹងគេ ប៉ុន្តែពេលនាងបែបនេះគឺគួរអោយស្រឡាញ់ខ្លាំងណាស់។
«អូនមិនមែនជាមនុស្សឆ្លៀតឱកាសដូចជាបងទេ ល្មោភកាម» នាងតូចក៏បែរមកអង្គុយចំហៀងនៅលើភ្លៅគេរួចហើយក៏សម្លឹងមើលមុខរបស់គេ។
«តែជាមួយអូនទេ» គេក៏ខិតបបូរមាត់ទៅក្បែរត្រចៀកនាងនឹងខ្សឹបក្បែរត្រចៀករបស់នាង។
«.....» នាងមិននិយាយអ្វីទាំងអស់គឺនៅស្ងៀមញញឹមញញែមអៀននឹងគេទាំងមុខក្រហម។
«យ៉ាងម៉េច? ពិតទេ។ បងបែបនោះក៏តែជាមួយអូនម្នាក់គត់»
«សឺត» គេក៏ថើបថ្ពាល់របស់នាងមួយខ្សឺតដែលពោរពេញដោយក្តីស្រឡាញ់និងទន់ភ្លន់បំផុត។
«បងស្រឡាញ់អូន»
«អូនដឹងហើយ»
«បងនឹងនិយាយវារាល់ថ្ងៃ គ្រប់ពេល»
«អូនក៏ស្រឡាញ់បងដូចគ្នា....ជុប» និយាយរួចនាងតូចក៏ក្រសោបកញ្ចឹងករបស់នាងព្រមទាំងទម្លាក់បបូរមាត់ទៅថើបចុងច្រមុះរបស់គេ។
«រួចហើយក៏រំកិលចុះមករកបបូរមាត់ក្រាស់របស់គេដៃរបស់រាងមាំក៏ចាប់ផ្តើមស្រវ៉ាក្តោបចង្កេះតូចមួយក្តាប់រួចហើយក៏បង្ហើបបបូរមាត់រងចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ បបូរមាត់ទាំងពីរក៏ចាប់ផ្តើមគ្រប់ដណ្តប់លើគ្នាពីដំបូងរាងស្តើងជាអ្នកចាប់ផ្តើមប៉ុន្តែនៅពេលនេះគឺគេជាអ្នកដឹកនាំទៅវិញគេបានក្រេបជញ្ជក់បបូរមាត់នាងស្រាលៗនឹងខាំញិញលើវាថ្នមៗដោយអារម្មណ៍ត្រូវការ រាងមាំក៏បានបន្តបឺតជញ្ជក់បបូរមាត់នាងឆ្វេងផងស្តាំផង។
«ចៅហ្វាយ» កូនចៅរបស់គេក៏បានមកហៅតែក៏ត្រូវនៅស្ងៀមមិនបន្តនិយាយអ្វីឡើយព្រោះមិនចង់រំខានដល់ពួកគេ។
«អ្ហឹក..លី» ជេននីវិញបានត្រឹមតែហៅឈ្មោះរបស់គេទាំងបបូរមាត់ជាប់រវល់ព្រោះគេមិនព្រមដោះលែងនាងឡើយ។
«....» គេក៏បានដកបបូរមាត់ចេញបន្តិច តែក៏រក្សាគម្លាតនៅក្បែរនាងដដែល។
«មានគេហៅពួក....អ៊ុប»និយាយមិនទាន់ចប់ផងគេក៏ទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់នាងសារជាថ្មីដោយដឹងថាឃាត់គេមិនបាននាងក៏បណ្តោយតាមគេប៉ុន្តែមិនមែនជាការមិនពេញចិត្តនោះទេ គឺជាការពេញចិត្តព្រោះថាគ្រប់ទង្វើររបស់គេគឺតែងតែធ្វើអោយនាងទោរទន់ទៅតាមគេជានិច្ច។ ក្រោយពេលដែលគេដកបបូរមាត់មកវិញនាងក៏ក្រោកមកអង្គុយចុះក្បែរគេធម្មតាតែក៏អៀននឹងអ្នកបម្រើដែលកំពុងតែឈរនៅក្បែរពួកគេជាមួយនឹងដៃមានកាន់ផ្លែឈើដែលរៀបចំរួចស្រេច គ្រាន់តែឃើញបែបនេះហើយនាងអៀនមិនហ៊ានប្រឈមមុខចំជាមួយនឹងរាងមាំក៏ដូចជាអ្នកបម្រើឡើយ។
«មិនបាច់អៀនទេអ្នកនាងជេនហិ....ហិ.....ជារឿងធម្មតារបស់មនុស្សស្រឡាញ់គ្នាទេ» ពេលលឺអ្នកបម្រើនិយាយបែបនេះហើយគឺថានាងក្រមុំអៀនមុខខាន់តែខ្លាំង។
«ខ្ញុំទៅវិញហើយ លោកម្ចាស់អោយផ្លែឈើមកអោយអ្នកនាងទាំងពីរ ពួកខ្ញុំទៅវិញសិនហើយ» អ្នកបម្រើក៏ដើរចេញទៅវិញយ៉ាងលឿនព្រោះមិនចង់នៅរំខានចៅហ្វាយរបស់ខ្លួនដើម្បីទុកពេលអោយពួកគេទាំងពីរនៅជាមួយគ្នា។
«បងត្រូវញ៉ាំអោយបានច្រើនណាព្រោះថាមិនបានញ៉ាំអីប៉ុន្មានថ្ងៃហើយ»
«ចាស៎» រាងមាំឆ្លើយជាមួយនឹងនាងព្រមទាំងញញឹមហើយក៏ហារមាត់អោយនាងបញ្ចុក។
«នេះ....អូនក៏ត្រូវតែញ៉ាំដូចគ្នាព្រោះមើលថែបងបារម្ភពីបងឡើយស្គមហើយ» រាងមាំនិយាយទាំងសម្លឹងមើលខ្លួនប្រាណរបស់នាងព្រោះថាឃើញថានាងរាងស្រកសាច់ពិតមែន។
«មកពីបងនឹងហើយមកគេងសន្លប់យ៉ាងយូរនេះអ្នកណាមិនបារម្ភ» នាងតូចនិយាយទាំងធ្វើមុខកំសត់ដាក់គេ ធ្វើអោយគេនេះញញឹមដោយក្តីរីករាយហើយក៏ទាញនាងក្រមុំមកអោប។
«នេះ»  គេក៏ទាញចំណិតប៉ោមមកដាក់ក្នុងមាត់គេពាក់កណ្តាលរួចហើយក៏ទុកបន្តិចអោយនាងញ៉ាំ ចំណែកនាងក៏ដូចចិត្តទៀតគឺនាងក្រមុំខិតទៅក្បែរហើយក៏បង្ហើបបបូរមាត់ទៅខាំចំណិតប៉ោមនោះពិតមែន ។ មួយចំណិតនេះគឺថាវាផ្អែមជាងរាល់ដងទៅទៀត បបូរាមត់គេក៏ខាំដេញមករកបបូរមាត់រាងស្តើងចេះតែជិតទៅៗរហូតដល់ប៉ះបបូរមាត់នាងគេក៏បង្ហើបបបូរមាត់ក្រេបជញ្ជក់បបូរមាត់រាងស្តើងយ៉ាងទន់ភ្លន់និងផ្អែមល្ហែមបំផុត។ ពេលយប់បានមកដល់រាងមាំក៏កំពុងតែអង្គុយផ្អែកខ្នងនឹងគ្រែទាំងដៃកាន់សូវភៅអានជាប់ណាមួយក៏កំពុងតែអង្គុយរងចាំរាងស្តើងដូជគ្នាដោយសារតែនាងមិនទាន់បានចេញពីបន្ទប់ទឹកនៅឡើយ។
«ក្រាក» ទ្វារបន្ទប់ទឹករបើកក៏លេចចេញវត្តមានរបស់នាងក្រមុំក្នុងឈុតគេងជាមួយនឹងការបួងសក់ឡើងលើដោយស្នៀតសក់ហើយក៏មានសរសៃសក់ខ្លះធ្លាក់ចុះមកវាពិតធ្វើអោយសម្រស់របស់នាងស្អាតថែមមួយកម្រិតទៀតទោះជាគ្មានការតុបតែងខ្លួនក៏ដោយ។
«បងដោះអាវសិនមក»
«ហាស៎...អូខេៗ» គ្រាន់តែលើថាដោះអាវរាងមាំគឺថាសើចយ៉ាងស្រស់សើយអាវដោះចេញយ៉ាងលឿនបន្សល់ទុកខត្រូវអាវកាក់ដែលបិតបាំងដើមទ្រូងរបស់គេ។
«មោះ..មោះ...បងមិនប្រកែកទេ?»
«ហឹស...ហឹស...កើតអីអូនអោយបងដោះអាវដើម្បីអោយអូនលាបរបួសអោយបង»
«ហាស៎....បងខំតែអរស្មានតែធ្វើអីផ្សេង»
«នេះនែ!» នាងតូចក៏លើដៃទៅច្បិចចុងច្រមុះរបស់គេទាំងស្រឡាញ់។
«ហាស....ហាស....កុំមករកតែផ្លូវចំណេញពេក»
«ហឹស....ហឹស» រាងស្តើងក៏ចាប់ផ្តើមលាបរបួសអោយគេថ្នមៗ។
«បើជ្រុលជាចឹងហើយ លាបរបួសបងហើយបងសុំមួយ» គេនិយាយទាំងចាប់ដៃនាងក្រមុំអង្អែលស្រាលៗកែវភ្នែកសម្លឹងមើលមុខរបស់នាងយ៉ាងយូរ។
«កុំខិលពេក បងកំពុងតែមានរបួសណា»
«មិនអីទេបងទៅរួច» គេក៏នៅតែមានៈទទូចសុំនាងក្រមុំដៃរបស់គេក៏ចុចលើដៃរបស់នាងក្រមុំតិចៗ។
«អត់ទេនេះចាំជារបួសទៅណា អូនបារម្ភពីបងខ្លាចថាបង..»
«តែ....»
«យប់ហើយ ឆាប់គេងទៅណាបងសម្លាញ់» នាងក៏បន្តនិយាយលួងលោមគេអោយគេឆាប់គេង។រួចហើយនាងក៏ក្រមុំក៏ដើរទៅមុខកញ្ចក់។
«អ្ហឹក» កំពុងតែឆ្លុះកញ្ចក់ក៏ស្រាប់តែលីសាបានមកអោបនាងពីក្រោយនាងក្រមុំ។
«សឺត» គេក៏ថើបថ្ពាល់នាងរួចហើយក៏អោនថើបកញ្ចឹងករបស់នាងតូច។
«ក្រអូបណាស់» រាងមាំក៏បានលើកដៃទៅអង្អែលដៃរបស់រាងស្តើងថ្នមៗ រួចហើយក៏លូកទៅទាញស្នៀតសក់របស់នាងចេញសក់នាងធ្វើអោយសក់ធ្លាក់ចុះមកគ្រប់ស្មារបស់នាងកាន់តែធ្វើអោយនាងស្អាតមួយកម្រិតទៀត។
«ប្រពន្ធអ្នកណាគេហេតុអ្វីក៏ស្អាតយ៉ាងនេះ?»
«មកសួរបែបនេះ បងចង់អោយអូនក្លាយជាប្រពន្ធអ្នកណា?» រាងស្តើងក៏សួរបកទៅគេវិញធ្វើអោយគេញញឹមចុងមាត់។
«ប្រពន្ធបងតែម្នាក់គត់ កូនស្រីសុំអោយកាត់រកអូនហើយបើស្អាតយ៉ាងនេះ»
«បញ្ជោរបែបនេះគិតថាអូនព្រមមែនទេ លុះត្រាណាបងមិនទាន់ជាគឺមិនអោយដាច់ខាត»
«ចិត្តអាក្រក់» គេក៏ធ្វើមុខកំសត់ដាក់នាងក្រមុំ។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now