រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣១
«ហេតុអ្វីក៏បងមិនបង្ហាញមុខរបស់បង ចាំបាច់លាក់បាំងធ្វើអី?» រាងស្តើងក៏សួរទៅរាងមាំ
«ព្រោះតែបងមិនចង់អោយអ្នកណាដឹងពីប្រវត្តិរូបរបស់បង ក៏ដូចជាមនុស្សនៅជុំវិញបង។ ជាពិសេសបងមិនចង់អោយគ្រួសារក៏ដូចជាមនុស្សដែលនៅក្បែរបងមានគ្រោះថ្នាក់»
«នេះមានន័យថាបងស្គាល់អូនយូរហើយ?»
«បាទ!ស្គាល់យូរហើយ ហើយក៏ចាប់អារម្មណ៍អូនតាំងពីដំបូងដូចគ្នា»
«នេះលួចាប់អារម្មណ៍គេតាំងពីថ្ងៃដំបូងហេតុអ្វីក៏លាក់មិនអោយគេដឹងសោះ»
«បើដឹងពេលនោះអូនវៃបងស្លាប់ហើយ បើគ្រាន់តែចាប់ថើបថ្ងៃដំបូងនោះវៃបងរហូត នេះសំណាងហើយដែលបងតាមញ៉ែនោះបើសិនពេលនោះបងបោះបង់ចោលច្បាស់ជាមិនបានក្លាយជាសង្សារនឹងគ្នាទេមើលទៅ»
«ចុះបើសិនជាអូនមិនទាន់ឆ្លើយអូខេតើបងនឹងបោះបង់គម្រោងញ៉ែអូនទេ?»
«អ្ហឹម» រាងមាំនិយាយលើកដៃអង្អែលចង្ការរបស់ខ្លួនដូចជាសញ្ជឹងគិត។
«ប្រហែលជាប្តូរទៅញ៉ែអ្នកផ្សេងហើយ បើសិនជាអូននៅតែមិនព្រមធ្វើសង្សារបស់បងទៀត»
«លីសា...អ្ហាស» នាងក៏ស្ទុះទាញស្លឹកត្រចៀករបស់គេធ្វើអោយលីសាត្រូវចាប់ដៃនាងជាប់ដើម្បីកុំអោយនាងទាញស្លឹកត្រចៀកគេខ្លាំងពេក។
«នេះគិតចង់ទៅញ៉ែអ្នកណាទៀត ឬមួយក៏បងមានមនុស្សត្រៀមទុករួចហើយបើសិនជាអូនមិនព្រមជាមួយនឹងបង»
«ហឹស....ហឹស...ជេនបងនិយាយលេងទេ»
«គ្មានទេបងតាំងចិត្តនិយាយច្បាស់ណាស់»
«អួយ...បងឈឺអូនសម្លាញ់...បងនិយាយលេងពិតមែនណា បងគ្រាន់តែញ៉ោះអូនលេងប៉ុណ្ណោះ» ដោយសារតែការនិយាយស្តីរបស់គេធ្វើអោយគេបានធ្វើអោយនាងលែងដៃពីត្រចៀករបស់គេ។
«តោះ...ញ៉ាំបាយបន្តទៀត»
«ចាស៎» អ្នកទាំងពីរក៏បន្តញ៉ាំជាមួយពេលនោះលីសាក៏បានសម្លឹងមើលមុខរបស់នាងធ្វើភ្នែកភ្លឺសៗ។
«មើលមុខអូនធ្វើអី? មានប្រលាក់មុខមែនទេ?»
«ចាស៎» លឺបែបនេះហើយរាងស្តើងក៏ព្យាយាមយកដៃទៅជូតមាត់របស់នាង។
«អ្ហឹស...អ៊ុប» រាងមាំក៏បានចាប់ដៃរបស់នាងក្រមុំជាប់រួចហើយក៏ទម្លាក់បបូរមាត់របស់ទៅផ្អឹបលើបបូរមាត់របស់នាង។
«អ្ហឹក» បបូរមាត់របស់អ្នកទាំងពីរក៏ចាប់ផ្តើមកម្រើកបបូរមាត់របស់ខ្លួនតិចៗដោយមានរាងស្តើងតបស្នងទៅគេវិញយ៉ាងគាប់ចិត្ត។
«ជុប» មួយស្របក់ក្រោយមកទើបអ្នកទាំងពីរដកបបូរមាត់ចេញពីគ្នា។
ក្រឡែកមកមើលជីស៊ូនិងឆេយ៉ុងវិញថ្ងៃនេះពួកគេបានសម្រាកពីការងារព្រោះថាអាទិត្យក្រោយពួកគេត្រូវមានការងារសំខាន់ត្រូវធ្វើ។ ពួកគេទាំងពីរក៏បានបណ្តើរគ្នាទៅShopping និងដើរលេងជាមួយគ្នា។ នៅក្នុងហាងលក់សម្លៀកបំពាក់ដើម្បីទិញសម្លៀកបំពាក់។
«មួយនេះស្អាតទេ?» ឆេយ៉ុងក៏លើករ៉ូបមួយដែលរាងស៊ិចស៊ីហើយសួរទៅសង្សារបស់ខ្លួនដែលកំពុងតែនៅក្បែរនាង។
«អត់ទេស៊ិចស៊ីណាស់» ជីស៊ូក៏ក្រវីក្បាលញាប់ស្មេរដើម្បីបដិសេធនាង។
«តែអូនស្រឡាញ់រ៉ូបនេះវាស្អាត ហើយគេថាវាសក្តិសមនឹងអូន»
«អ្ហឹស» ជីស៊ូក៏បានឈរផ្អែកនឹងជញ្ជាំងព្រមទាំងសញ្ជឹងគិតបន្តិចមុននឹងដើរទៅមើលនាងក្រមុំអោយជិតជាងមុន។
«ណាណា អូនចង់ទិញវាបើបងមិនចេញលុយអូនទិញលុយខ្លួនឯងក៏បាន» នាងតូចក៏ស៊ូកដៃអោបដៃរបស់គេព្រមទាំងទទូចសុំគេដដែលៗ។
«ជុប» នាងក៏ថើបថ្ពាល់គេមួយខ្សឺតយ៉ាងយូរ។
«បងអោយទិញក៏បាន តែត្រូវស្លៀកអោយបងមើលតែម្នាក់»
«អួយ..បើទិញមកស្លៀកនៅផ្ទះអោយបងមើលដដែលតើទិញធ្វើអី?ជុប»
«ហឹស...ហឹស....បងនិយាយលេងទេទិញចុះចាំបងចេញលុយអោយ»
«ចាស៎...អរគុណប្តីសម្លាញ់» នាងតូចក៏ថើបថ្ពាល់គេម្តងទៀតដោយក្តីស្រឡាញ់។
«តោះ» ក្រោយមកគេក៏ក្រសោបចង្កេះនាងព្រមទាំងបណ្តើររាងស្តើងដើរមើលសម្លៀកបំពាក់បន្ថែមទៀត។ ចំណាយពេលដើរទិញសម្លៀកបំពាក់រួចរាល់ហើយអ្នកទាំងពីរក៏បន្តទៅរកញ៉ាំ។
«អូនចង់ទៅញ៉ាំអីនៅក្នុងហាងឬក៏ញ៉ាំនៅតាមផ្លូវ»
«អូនថាទៅញ៉ាំនៅតាមផ្លូវទៅ ព្រោះអូនចង់ញ៉ាំអាហារបែបនេះខានញ៉ាំយូរហើយ»
«ចា៎» ជីស៊ូក៏បន្តបើកឡាននាំរាងស្តើងទៅរកញ៉ាំអាហារនៅតាមផ្លូវមាត់ទន្លេ។
«បងថាយើងទៅទិញអីញ៉ាំនៅមាត់ទន្លេ»
«អ៊ីចឹងក៏បាន» រាងស្តើងក៏អូខេជាមួយនឹងគេ
«អ៊ីចឹងអូនទៅរកទិញអីសិន»
«ចាស៎» នាងក្រមុំក៏ដើរទៅរកទិញអីដើម្បីញ៉ាំ ចំណែកជីស៊ូវិញគេមិនបានទៅជាមួយនាងព្រោះគេមានការងារត្រូវធ្វើបន្តិច។ មួយស្របក់ក្រោយមកទើបគេដើរទៅរកនាងក្រមុំដើម្បីជួយកាន់របស់ញ៉ាំ។ មិនយូរប៉ុន្មានអ្នកទាំងពីរដើរមកដល់ឡានជីស៊ូក៏បានយកម្ហូបទាំងនោះទៅទុកនៅខាងក្រោយឡាន។
«អ្ហឹស....ដល់ហើយ» រាងមាំក៏បានចុះពីលើឡានដោយលើកតុយកទៅតម្លើងដើម្បីញ៉ាំអាហារជុំគ្នា។ តុអាហារក៏ត្រូវបានតំឡើងរួច មានទាំងអំពូលភ្លើងសម្រាប់បំភ្លឺនៅក្បែរមាត់ទន្លេរពិតជាស្រស់ស្រាយមែនទែន។ ទោះបីជាមើលទៅសាមញ្ញប៉ុន្តែវាក៏មានន័យសម្រាប់ពួកគេ។
«នេះអូនញ៉ាំអោយច្រើនៗទៅ»
«ចាស៎...បងក៏ដូចគ្នា» រាងស្តើងក៏ដួលអាហារដាក់ក្នុងចានរបស់គេ ក្រោយពីញ៉ាំរួចហើយពួកគេទាំងពីរក៏បន្តអង្គុយមើលរលកទឹកទន្លេជាមួយនឹងស្នាមញញឹមទាំងដៃរបស់ពួកគេទាំងពីរកាន់ដៃគ្នាជាប់។
«ខិក..ខិក»
«ចាំអូនទៅយកទឹកអោយផឹកណា» និយាយរួចហើយនាងក្រមុំក៏ដើរទៅបើកគូថឡានដើម្បីគ្រាន់តែបើកហើយនាងតែភ្ញាក់ព្រឺតព្រោះនៅក្នុងគូថឡានសុទ្ធតែប៉េងប៉ោង ហើយនៅមានផ្កានៅក្នុងឡានទៀតផង។
«នេះ...»នាងបែរទៅរកជីស៊ូស្រាប់តែគេបានមកក្បែរនាងបាត់ទៅហើយព្រមជាមួយនឹងដៃមានកាន់ប្រអប់បេះដូងមួយពណ៍ក្រហមឆ្អិន។
«រៀបការជាមួយបងណា»
«ចាស៎» មិនរងចាំចម្លើយយូរនាងតូចក៏ហ៊ុចដៃអោយគេតែម្តងគេក៏បានស៊ូកចិញ្ចៀនចូលក្នុងម្រាមដៃរបស់នាងព្រមទាំងលើកមកថើប។
«សម្រាប់កូនក្រមុំរបស់បង» និយាយរួចគេក៏យកបាច់ផ្កាក្នុងឡានមកអោយនាង។
«អរគុណបងដូចគ្នា...ជុប» រាងស្តើងក៏ទម្លាក់បបូរមាត់ទៅផ្អឹបលើបបូរមាត់រាងមាំយ៉ាងយូរគេក៏លើកដៃទៅក្រសោបចង្កេះនាងជាប់។ ទីបំផុតថ្ងៃដែលក្រុមប៉ូលិសត្រូវបានចេញប្រតិបត្តការព្រោះថាមុខសញ្ញាកំពុងតែត្រៀមបង្ហាញខ្លួនហើយពួកគេមិនអោយឱកាសមួយនេះបាត់បង់ឡើយពួកគេនឹងចាប់មេធំអោយបាន។ ក្រុមកងកម្លាំងទាំងអស់គឺត្រូវបានចេញដំណើរទៅតាមគោលដៅរៀងខ្លួនៗ។
«នេះអូនច្បាស់ទេថាអូនធ្វើបាន?» លីសាក៏សួរជេននីបញ្ជាក់ព្រោះតែគេបារម្ភពីនាងណាស់»
«នេះបងធ្វើដូចមិនដឹងពីសមត្ថភាពរបស់អូន»
«បងដឹង ដឹងថាអូនពូកែតែនាយឌែនស៍ល្បិចច្រើនណាស់ ជាពិសេសធនឹនតែម្តង»
«កុំបារម្ភ យ៉ាងណាក៏មិនឈ្នះល្បិចអូនដែរ»
«ហឹម»
«កុំធ្វើមុខបែបនេះអី លែងស្អាតអស់ហើយ» រាងស្តើងក៏បានលើកដៃទៅទាញថ្ពាល់របស់គេថ្នមៗ។
«ជុប» នាងក៏ថើបថ្ពាល់គេយ៉ាងយូរ។
«ណាមួយបងក៏នឹងទៅដូចគ្នា អូនដឹងថាបងមិនអោយអូនមានគ្រោះថ្នាក់ឡើយ» ក្រោយនិយាយគ្នាត្រូវរូវគ្នាអស់ហើយ ជេននីក៏បានត្រៀមខ្លួនចេញទៅតាមអ្វីដែលបានរៀបចំទុក ចំណែកលីសាវិញក៏ដូចគ្នាគេត្រូវតែចេញធ្វើការងាររបស់គេ។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
