រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣២
«សែពនាំកម្លាំងទៅទីនោះទៅ» ជីស៊ូក៏ប្រាប់ទៅសែពដែលមកជាមួយគេដើម្បីបំបែកកម្លាំងឡោមព័ទ្ធភូមិគ្រឹះមួយនេះ។
«ចំណែកពួកលោកទៅខាងនោះ»
«ទទួលបញ្ជា» ក្រោយពីបំបែកកម្លាំងរួចរាល់អស់ហើយជីស៊ូនិងឆេយ៉ុងក៏បានដើរចូលទៅក្នុងភូមិគ្រឹះមួយនោះដើម្បីឆែកឆេមើលព្រោះថាពួកគេមានលិខិតសម្រាប់ឆែកឆេត្រឹមត្រូវ។
«ពួកលោកមកទីនេះធ្វើអី?» អាលីដែលជាប៉ារបស់ធនឹនក៏បានចេញមើលទៅគេទំនងនឹងចេញទៅខាងក្រៅ។
«ខ្ញុំត្រូវចុះមកឆែកឆេផ្ទះរបស់លោក»
«មានសិទ្ធិអី?»
«ប៉ុណ្ណឹងបានទេ?» ជីស៊ូក៏បានលើកក្រដាស់ដែលមានជាលាយល័ក្ខអក្សយ៉ាងច្បាស់ដើម្បីអោយគេមើល។
«ខ្ញុំមិនអនុញ្ញាត»
«យ៉ាងម៉េចផ្ទះលោកមានអ្វីដែលលាក់បាំងពួកខ្ញុំមែនទេ?»
«គ្មានទេ»
«បើគ្មានក៏អោយពួកយើងចូលទៅ» ឆេយ៉ុងក៏ស្រែកទាំងលើកកាំភ្លើងភ្ជង់គេ។
«អ្ហឹស» ភ្លាមនោះមនុស្សរបស់គេក៏ធ្វើការបាញ់រះយកតែម្តង ក្រុមកាម៉ង់ដូររបស់ឆេយ៉ុងនិងជីស៊ូក៏បានធ្វើការបាញ់តតាំងជាមួយសត្រូវដើម្បីការពារជីស៊ូនិងឆេយ៉ុង។
«នេះចង់គេចខ្លួនមែនទេ?» ឆេយ៉ុងនិងជីស៊ូក៏កាន់តែដើរចូលទៅក្នុងផ្ទះតាមអាលីទោះបីជាមានការបាញ់ការពារពីអង្គរក្សរបស់អាលីក៏ដោយ។
«ផាំង....ផាំង» ជីស៊ូនិងលីសាក៏បានដើរទន្ទឹមនឹងគ្នាព្រមទាំងបាញ់អង្គរក្សអាលីរហូតដល់អ្នកខ្លះស្លាប់នៅមួយកន្លែងក៏មាន។
«ទឹប...ទឹប» ចំណែកអាលីវិញក៏បានរត់ចូលទៅក្នុងផ្ទះដើម្បីគេចខ្លួន។
«ក្រាក» គេក៏បានទ្វារបន្ទប់របស់គេចូលទៅខាងក្នុងបាត់ដោយចាក់សោរជាប់។
«ផូង» ជីស៊ូក៏ធ្វើការបាញ់ទ្វារនោះដើម្បីចូលទៅខាងក្នុង។
«នេះវាចេញទៅណាហើយ»ជីស៊ូ ឆេយ៉ុងក៏ដូចជាមនុស្សរបស់គេបានចូលទៅប៉ុន្តែមិនឃើញមានអ្នកណាឡើយគឺមានតែបន្ទប់ទទេ។
«ក្នុងបន្ទប់មួយនេះច្បាស់ជាមានអ្វីលាក់បាំងហើយ» រាងមាំក៏បានបើកផែនទីមើលក៏ឃើញថានៅផ្ទះរបស់គេគឺមានផ្លូវក្រោមដី។
«នេះមានន័យថាក្នុងបន្ទប់មួយនេះគឺច្បាស់ជាមានផ្លូវចេញសម្រាប់ចេញទៅហើយ» ក្រុមការងាររបស់គេក៏ចាប់ផ្តើមដើររកផ្លូវចេញ។
«....» ជីស៊ូក៏ស្រាប់តែប្រទាក់ភ្នែកនោះទូសៀវភៅមួយនោះគេក៏អោយក្រុមការងារបស់គេរុញចេញ។
«អ្ហឹស...ហឹស....ហឹស...ល្បិចច្រើនណាស់» នាងក៏ញញឹមជាមួយនឹងស្នាមញញឹមដ៏ស្ងួតមុននឹងយកដៃទៅរុញទ្វារនោះប៉ុន្តែវាពិបាកត្រង់ថាវាជាទ្វារដែលដាក់លេខកូដនិងស្កេនក្រយៅដៃទៀត។
«ផាំង» ឆេយ៉ុងក៏បានដកកាំភ្លើងរបស់នាងមកបានត្រង់គន្លឹះប៉ុន្តែមិនបានសោះ។
«ទុកអោយបងវិញ» គ្រាន់តែលឺសម្តីរបស់ជីស៊ូភ្លាមនាងក៏បានបែរទៅរកគេក៏ឃើញថាគេកំពុងតែលីកាំភ្លើងប្រភេទ Panzerfaust តម្រង់ទៅទ្វារនោះ។
«អ្នកទាំងអស់គ្នាចេញ»
«បាទ»
«ផូង» ទ្វារមួយនោះក៏ត្រូវបានបាក់ខ្ទិចដោយសារតែកម្លាំងគ្រាប់ភ្លើងមួយនោះ។
«អ្ហឹស» គ្រាន់តែដើរចូលទៅក៏ត្រូវបានក្រុមមនុស្សរបស់គេបានស្ទាក់ចាំបាញ់ក្រុមអ្នកទាំងពីរមិនអោយដើរទៅមុខឡើយ។ កម្លោះវ័យក្មេងម្នាក់បានចូលទៅក្បែរជីស៊ូព្រមទាំងទាត់ជីស៊ូមួយជើងរួចហើយគេក៏បានរុញនាងផ្អឹបនឹងជញ្ជាំងដោយមានកាំភ្លើងភ្ជង់នាង
«អ្ហឹស» ដៃម្ខាងរបស់បានព្យាយាមចាប់កាំភ្លើងចេញពីក្បាលរបស់គេ ចំណែកដៃម្ខាងទៀតជីស៊ូបានដកយកកាំបិតដែលគេទុកនៅនឹងចង្កេះនាង។
«ផឹប» កាំបិតដ៏មុតស្រួចត្រូវបានចាក់ទម្លុះកញ្ចឹងករបស់គេធ្វើអោយកម្លោះម្នាក់នោះត្រូវបានដួលស្លាប់ភ្លាមៗ ។
«អ្ហឹស» គេក៏ស្រាប់តែក្រឡែកឃើញថាសង្សារបស់ខ្លួនកំពុងតែត្រូវសត្រូវបានច្របាក់ករបស់នាង ឆេយ៉ុងក៏បានព្យាយាមការពារខ្លួនទាំងពិបាក។
«ក្រឹកៗ» សំឡេងអាមេកាំភ្លើងក៏បានបន្លឺឡើង
«ផាំង» គ្រាប់កាំភ្លើងក៏បានបានទម្លុះក្បាលអាម្នាក់នោះហើយខ្ទាតឈាមពេញមុខរបស់រាងស្តើង។
«ពួកយើងទៅមុខបន្តទៀត» ដោយអស់ឧបសគ្គហើយពួកគេទាំងពីរនិងគ្នីគ្នាដែលនៅដល់ប៉ុន្មាននាក់បានដើរតាមផ្លូវក្រោមដីមួយនោះ។ ក្រឡែកមកមើលខាងព្រលានឯនេះវិញជេននីបានចេញពីក្នុងឡានជាមួយនឹងធនឹនដោយរឹកពារធម្មតាព្រោះមិនចង់អោយគេដឹងថានាងដឹងរឿងឡើយ។
«នេះធនឹននាំខ្ញុំមកទីនេះធ្វើអី? ហេតុអ្វីមិនជិះយន្តជាមួយនឹងភ្ញៀវទេសចរដទៃទៅ»
«ហឹស...ហឹស...គឺដោយសារតែខ្ញុំចង់មានពេលនៅជាមួយនឹងជេននឹងណាទើបសម្រេចចិត្តប្រើរបស់ឯកជនតែម្តងទៅ»
«ហឹស...ហឹស..គិតទៅជាអ្នកមានចង់ធ្វើអ្វីក៏បាន»
«ត្រូវហើយ ទាស់តែម្យ៉ាង?» ពេលលឺសំនួរមួយនេះហើយរាងស្តើងក៏មើលមុខរបស់គេ។
«អ្វី?»
«គឺជេនមិនព្រមធ្វើជាសង្សាបានត្រឹមតែជាមិត្ត»
«ហឹស....ហឹស...ជាមិត្តគឺល្អស្រាប់ហើយ» ជេននីក៏និយាយទាំងញញឹមដាក់គេ។
«អ្ហឹម...កុំគិតរឿងនោះទៀតអីទុកថាគ្រាន់តែជេនព្រមទៅដើរលេងជាមួយនឹងខ្ញុំគឺវាល្អហើយ» អ្នកកម្លោះតបទាំងញញឹមដាក់គេ។ ជេននីបានក្រឡែកមើលទៅក៏ឃើញមនុស្សរបស់គេក៏បានបន្លំខ្លួននៅក្បែរនោះផងដែរ។
«កុំទាន់ធ្វើសកម្មភាពអ្វីទាំងអស់លឺទេ» រាងស្តើងក៏ផ្តល់ជាសញ្ញាអោយរីឆាតដើម្បីកុំទាន់ធ្វើសកម្មភាពអ្វីទាំងអស់រីឆាតក៏ងក់ក្បាលទទួលបញ្ជាពីនាង។
«នេះជាយន្តហោះដែលយើងត្រូវជិះទៅមែនទេ?»ជេននីក៏សួរគេបញ្ជាក់
«បាទ»
«ខ្ញុំក៏មានមនុស្សចូលរួមម្នាក់ដែល ប៉ុន្តែកុំបារម្ភអីគាត់ជាពូរបស់ខ្ញុំទេ»
«គាត់នៅទីណា?» រាងស្តើងសួរគេ
«បន្តិចទៀតគាត់មកហើយ» ពួកគេទាំងពីរបានរងចាំមួយស្របក់ទើបមានឡានពណ៍ខ្មៅស៊េរីទំនើបមួយបានបើកមកចតនៅមុខពួកគេព្រមទាំងមានអង្គរក្សបើកម៉ូតូឡានរបស់គេ។
«នេះមែនទេជាគាត់»
«បាទ»
«សូមអញ្ជើញលោកម្ចាស់» កម្លោះចាស់ក៏បានចុះពីឡានដោយរឹកពាហំហានជាមួយនឹងដំណើរយ៉ាងស្វាប់។
«សួស្តី»
«ចាស៎....សួស្តី» ជេននីក៏តបជាមួយនឹងស្នាមញញឹមទៅកាន់បុរសចំណាស់ម្នាក់នោះ។
«សួស្តីខ្ញុំឈ្មោះជេន»
«បាទ!សួស្តីខ្ញុំឌែនស៍» រាងមាំនិយាយទាំងលើកដៃទៅក្រសោបដៃនាងក្រមុំថ្នមៗ។
«ជេននីនៅនិយាយជាមួយលោកពូឌែនស៍សិនទៅណាខ្ញុំទៅយករបស់នៅក្នុងឡានបន្តិច» និយាយចប់គេក៏ដើរចេញទៅបាត់ដោយឃើញស្ថានភាពមិនស្រួលជេននីប្រញាប់ដកខ្លួនថយចេញពីគេបន្តិច។
«ខ្ញុំថាពួកយើងឡើងទៅចាំគេនៅលើយន្តហោះទៅ»
«អឺ....ខ្ញុំថាចាំបន្តិចទៀតសិនណាចាំធនឹនមកក៏បាន»
«ទៅចាំនៅខាងលើទៅដើម្បីត្រជាក់ស្រួល នៅទីនេះក្តៅណាស់»
«មិនអីទេ»
«ពួកឯង» គេក៏ងក់ក្បាលប្រាប់កូនចៅរបស់គេ
«បាទ» និយាយចប់ស្រីប្រមាណបីនាក់បានដើរចេញពីឡានរបស់គេដោយរឹកពារធម្មតា។
«ដើរតាមសម្រួលបើមិនចង់ងាប់» មនុស្សរបស់នាយឌែនស៍ក៏បានស្រែកគម្រាមមនុស្សស្រីទាំងនោះដោយស្ងៀមស្ងាត់ដើម្បីកុំអោយរាងស្តើងសង្ស័យ។
«តោះពួកយើងឡើងទៅខាងលើទៅ យ៉ាងម៉េចមិនទុកចិត្តខ្ញុំមែនទេ?»
«អឺ...មិនមែនទេ?»
«អ៊ីចឹងឆាប់ឡើងទៅ»
«អ្ហាស» មិនទាន់ទាំងឡើងលើហោះផងស្រីទាំងនោះក៏បានស្រែកនឹងរត់ចេញតែក៏ត្រូវមនុស្សរបស់ឌែនស៍ចាប់។
«ឆាប់លែងពួកគេភ្លាម» ជេននីក៏ស្រាប់តែទាញយកកាំភ្លើងមកភ្ជង់ចៅហ្វារបស់គេធ្វើអោយគេបែរមកមើលនាងក្រមុំដោយអារម្មណ៍ស្ទាក់ស្ទើរ ។
«ឆាប់ដាក់អាវុធចុះភ្លាម» រីឆាតននិងកងកម្លាំងក៏បានចេញទាំងមានអាវុធគ្រប់ដៃ។
«នេះនាងជាអ្នកណា?»
«ហាស....ហាស....មិនបាច់ចង់ដឹងទេពេលនេះលោកគ្មានថ្ងៃគេចខ្លួនពីសំណាញ់ច្បាប់បានឡើយ។
«អូខេខ្ញុំប្រគល់ខ្លួនក៏បាន» គេក៏បែរខ្លួនដោយលើកដៃឡើងលើធ្វើអោយនាងក្រមុំជឿជាក់ពិតមែន។
«ផាំង..ផាំង» គ្រាន់តែបានសញ្ញាពីចៅហ្វាយខ្លួនភ្លាមកូនចៅរបស់គេក៏បានបាញ់ទៅកាន់ប៉ូលិសវិញ ចំណែកជេនវិញគឺត្រូវបានគេយកក្រណាត់មកខ្ទប់ច្រមុះដោយក្រៀកកនាងជាប់។
«អ្ហឹស....» នាងតូចប្រឹងរើយ៉ាងខ្លាំងប៉ុន្តែកម្លាំងរបស់នាងក៏នៅតែខ្សោយជាងគេរហូតដល់បិតភ្នែកជិតឈឹងលែងមើលឃើញហេតុការណ៍ទាំងអស់។
«ឌែនស៍ឆាប់មក» ឡានមួយបានបើកមកដល់ នោះគឺជាឡានរបស់ធនឹនគេបានលីនាងក្រមុំចូលក្នុងឡានបាត់។ ចំណែករីឆាតវិញគ្រាន់តែឃើញម៉ាដាមរបស់ខ្លួនត្រូវគេចាប់ភ្លាមគេប្រុងនឹងចូលទៅតាមដែលតែមនុស្សរបស់ធនឹនត្រូវបាញ់ការពារមិនអោយទៅតាមឡានចៅហ្វាយរបស់គេឡើយ។
«ហឹស...ហឹស....តែប៉ុណ្ណឹងខ្ញុំនឹងយកតំបន់សមុទ្រនៅប្រទេសអ៊ីតាលីហើយ»គេមើលមុខនាងក្រមុំជាមួយនឹងស្នាមញញឹម។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
