រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី៣៤

214 8 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣៤
  ប្រទេសអ៊ីតាលី
  នៅក្នុងបន្ទប់ដ៏ធំទូលាយពោរពេញទៅដោយការដេគ័រយ៉ាងប្រណិតមានទាំងគ្រឿងសង្ហារឹមថ្លៃៗពាសពេញបន្ទប់ នៅក្នុងបន្ទប់គសាយភាយដោយក្លិនក្រអូមប្រហើររបស់ផ្កាដេស៊ីព្រោះតែនៅលើតុក្បាលគ្រែមានផ្កាដេស៊ីដាក់ចូលក្នុងថូ។ បើក្រឡែកទៅមើលគ្រែសាយឃីងវិញកំពុងតែមានមនុស្សម្នាក់ដែលកំពុងតែគេងសន្លប់ស្តូកស្តឹងនៅលើដងខ្លួនមានរុំបង់នៅកន្លែងដែលមានរបួស។
«ក្រាក» សំឡេងទ្វារក៏បានរបើកលេចរូបរាងមនុស្សស្រីមានរាងស្តើងគ្មានអ្នកណាក្រៅពីជេននីឡើយ នាងបានដើរចូលមកជាមួយនឹងកូនចានដែកនៅនឹងដៃព្រមជាមួយនឹងកន្សែងផងដែរ។
«អ្ហឹស» នាងក៏ទាញកៅមកអង្គុយក្បែរគ្រែរបស់គេព្រមទាំងអង្អែលមុខអ្នកជំងឺជាមួយនឹងស្នាមញញឹម។
«មនុស្សល្អរបស់អូនត្រូវឆាប់ដឹងខ្លួនណា.......ដឹងទេថាអូនអង្គុយចាំមើលបងរាល់ថ្ងៃហេតុអ្វីក៏គេងយូរម្លេះ មួយអាទិត្យហើយណា» នាងតូចក៏លើកដៃអង្អែលបបូរមាត់ដែលស្ងួតស្លេកស្លាំងព្រមទាំងមានស្នាមប្រះ។
«សឺត» នាងក្រមុំក៏អោនចុះទៅថើបថ្ពាល់របស់គេរួចហើយបង្អូសមកថើបចុងច្រមុះរបស់គេ។
«អ្នកណាថាមិនទុកអោយអូននៅម្នាក់ឯកនោះ នេះប្រាំពីរថ្ងៃហើយអូនអផ្សុកណាស់ នឹកដៃដែលធ្លាប់តែអោបអូន នឹកបបូរមាត់ដែលធ្លាប់ថ្នាក់ថ្នមអូន ផ្តល់ស្នាមថើបដ៏សែនផ្អែមល្ហែមរបស់បង» និយាយបណ្តើរនាងតូចក៏ចាប់ផ្តើមជូតខ្លួនអោយនាងគេ ពេលនោះក៏ស្រាប់តែដៃរបស់គេកម្រើកតិចៗប៉ះដៃរបស់រាងស្តើងធ្វើអោយនាងដឹងថាគេបានប៉ះដៃនាង។
«លីសា....នេះបង...បងដឹងខ្លួនហើយ»ស្នាមញញឹមដែលបង្កប់នូវភាពរីករាយក៏បានបង្ហាញចេញមកព្រមទាំងស្រវ៉ាក្រសោបដៃរបស់គេជាប់។
«...នេះជាបន្ទប់របស់បងមែនទេ?» លីសាក៏សួរទាំងសម្លឹងមើលឆ្វេងផងស្តាំផង។
«ចាស៎......គឺបងកំពុងតែងនៅប្រទេសអ៊ីតាលី»
«បងគេងប៉ុន្មានថ្ងៃហើយ»
«គឺ៧ថ្ងៃហើយ» 
«អ្ហឹម.....នឹកបងខ្លាំងទេ?» ស្នាមញញឹមក៏បង្ហាញចេញមកលើផ្ទៃមុខរបស់គេព្រមទាំងទាញនាងអោយគេងមកមើលទ្រូងរបស់គេ។
«នឹងខ្លាំងណាស់»
«អ្ហឹក...អ៊ុប»និយាយចប់ហើយគេក៏ទាញនាងមកអោបទាំងមិនខ្វល់ឡើយថាខ្លួនមានរបួសមិនទាន់ជាឡើយ។
«នេះបងកំពុងតែមានរបួសណា ប្រយ័ត្នត្រូវរបួសបង»
«របួសឈឺមិនស្មើរនឹងអារម្មណ៍នឹងអូនឡើយ»
«នេះក្រោកពីឈឺភ្លាមគឺថាសម្តីផ្អែមភ្លាមតែម្តង»
«ហឹស...ហឹស....ព្រោះបងដឹងថាប្រពន្ធបងចូលចិត្តបែបផ្អែមល្ហែម» រាងមាំនិយាយទាំងលើកដៃទៅអង្អែលបបូរមាត់របស់នាងដែលគេធ្លាប់តែថ្នាក់ថ្នមក្រេបជញ្ជក់មិនចេះជិនណាយឡើយ។ និយាយចប់រាងមាំក៏ក្រសោបជញ្ជឹងករបស់នាងតូចរួចហើយក៏ទាញនាងទម្លាក់ចុះអោយទៀបបន្តិចរួចហើយប្រើបបបូរមាត់របស់ខ្លួនទៅក្រេបជញ្ជក់បបូរមាត់នាងតូចស្រាលៗ។ ចំណែកនាងរាងស្តើងវិញក៏បានបិតភ្នែកសន្សឹមៗព្រមទាំងតបស្នងទៅគេវិញដោយក្តីស្រឡាញ់។
«ជុប» សំឡេងនៃការក្រេបជញ្ជក់បបូរមាត់របស់ពួកគេទាំងពីរក៏បានបន្លឺឡើងស្នាមថើបដ៏សែនផ្អែមល្ហែមនិងនឹករលឹកគ្នាជាខ្លាំង រយះពេលតែ៧ថ្ងៃសោះប៉ុន្តែវាប្រៀបដូចជាយូរណាស់សម្រាប់ពួកគេ។
«ក្រាក» ទ្វារបន្ទប់របើក
«ខ្ញុំថាពួកយើងចេញទៅសិនទៅ» បូណាក៏បានទាញដៃអ៊ិនសរចេញទៅវិញប៉ុន្តែអត់ទេ គេនៅតែឈរមើលអ្នកទាំងពីរមួយស្របក់។
«តោះ....ខ្ញុំថាបងស្រីរបស់ឯងប្រហែលជាលែងអីហើយ?»
«ហឹម» និយាយចប់នាងក៏អូសដៃអ៊ិនសរចេញទៅបាត់
«អេ.....កុំអាលមើលដើរតិចៗក៏បាន»
«អូខេ» ពេលលឺបែបនេះហើយរាងស្តើងក៏បានដើរយឺតៗវិញពួកគេទាំងពីរក៏បានដើរសួនច្បារដែលមានតុនៅចំកណ្តាលសួនច្បារមានសៀវភៅនិងកំព្យូទ័រទំនងជាពួកគេកំពុងតែធ្វើកិច្ចសាលាហើយមើលទៅ។
«តោះ.........ធ្វើកិច្ចការបន្តទៀត» រាងស្តើងក៏បានអង្គុយចុះទាញកំព្យូទ័រធ្វើការងារបន្តទៀត។
«អួយ....សម្រាកសិនក៏បានធ្វើឡើងធុញហើយ»
«ប៉ុន្តែជិតដល់ថ្ងៃដែលគ្រូយកហើយ»
«មើលសៀវភៅស្រាវជ្រាវឡើងធុញហើយ»
«ធុញមែន ចឹងគួរធ្វើអ្វីទៅអោយឈប់ធុញ»
«មើលសៀវភៅធុញ» អិនសរក៏បានទាញកំព្យូទ័រពីដៃរបស់នាងនិងសៀវភៅចេញពីដៃរបស់នាង។
«មើលសៀវភៅធុញមកមើលចិត្តគ្នាវិញទៅល្អជាង» និយាយរួចគេក៏អោនមុខជិតមុខរបស់នាងធ្វើអោយនាងអៀននៅស្ងៀមមួយកន្លែងមិនហ៊ានដកខ្លួនចេញឡើយមុខឡើងក្រហមព្រោះតែអៀននឹងគេ។
«យ៉ាងម៉េច? ហើយមើលចិត្តគ្នាបានឬនៅ? បើអោយហើយរៀបចប់រៀបការតែម្តង»
«ជុប» និយាយចប់រាងមាំក៏បានអោនទៅថើបបបូរមាត់របស់នាងទាំងដែលនាងនៅស្ងៀមមិនហ៊ានរើឡើយ មើលទៅនាងក៏ពេញចិត្តនឹងការថើបមួយនេះដែរ។
«ខ្ញុំស្រឡាញ់បូណា»
«ខ្ញុំចាំចម្លើយរបស់បូណាបានណា ប៉ុន្តែត្រូវឆាប់ផ្តល់អោយផង» និយាយរួចគេក៏អោនចុះថើបបបូរមាត់នាងម្តងទៀត បបូរមាត់ទាំងពីរត្រូវបានដកចេញពីគ្នា ចំណែករាងស្តើងវិញក៏បានញញឹមទាំងអៀនព្រមទាំងគេចមុខចេញពីគេរហូត។ ពេលល្ងាចបានមកដល់ ជេននីក៏បានរុញលីសាចេញមកខាងក្រៅដើម្បីស្រូបយកខ្យល់បរិសុទ្ធព្រោះថានៅក្នុងបន្ទប់មួយអាទិត្យហើយ។
«អ្ហឹស...មោះចាំអូនជួយគ្រា» និយាយរួចនាងក៏គ្រាគេចេញពីកៅអីហើយសំដៅទៅរកទងដែលនៅក្នុងសួនច្បារ។
«គ្រាបងរួចដែរ?»
«រឿងអីមិនបាន មាឌប៉ុនស្រមោច»
«នែ!!ស្រមោចណាប៉ុណ្ណឹង បើស្រមោចមែនមិនមែនបីអូនដាក់លើគ្រែរួចទេ» គេនិយាយទាំងញញឹមព្រមទាំងញាក់ចិញ្ចើមដាក់នាង។
«នែ...នេះមិនទាន់ជាស្រួលបួលផងក៏រលាមដាក់អូនហើយ»
«ហឹស...ហឹស...ក៏រលាមដាក់តែអូននឹងហើយ ចង់អោយបងទៅរលាមដាក់គេផ្សេងឬ?»
«អត់ទេ...កុំគិតអោយសោះ» និយាយរួចនាងក៏បែរទៅសម្លក់
«ហឹស...ហឹស......អត់ទេបងមិនហ៊ានទេព្រោះថាមានតែអូនម្នាក់គត់»
«អ្ហឹក» និយាយចប់គេក៏ទាញនាងក្រមុំអោយអង្គុយចុះលើភ្លៅរបស់គេ។
«លីសាប្រយ័ត្នត្រូវរបួសណា»
«មិនអីទេ ជុប....បាននៅក្បែរប្រពន្ធនឹងថើបប្រពន្ធបែបនេះបន្តិចទៀតជាសះស្បើយហើយ» និយាយរួចគេក៏ឆ្មក់ថើបថ្ពាល់របស់នាងមួយខ្សឺត ព្រមទាំងអោបចង្កេះនាងជាប់។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now