រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ២

230 9 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២
ស្នងការប៉ូសលិស
«ប្រាប់មកថាអ្នកណាជាមេក្លោងដែលធ្វើរឿងនេះ?» នៅក្នុងបន្ទប់ងងឹតមួយដែលមានត្រឹមភ្លើងអំពូពណ៍ពងមាន់នៅលើតុ ក្នុងចំកណ្តាលតុក៏មានលោកមេកងរីឆ័រកំពុងតែសួរចម្លើយក្រុមជួញដូរគ្រឿងញៀនដែលពួកគេបានចាប់បាន។ ចំណែកនៅខាងក្រោយនាយបីនាក់នោះក៏មានជីស៊ូនិងឆេយ៉ុងកំពុងតែឈរអោបដៃចាំស្តាប់ចម្លើយរបស់ពួកគេដូចគ្នា។
«ពួកខ្ញុំមិនដឹងទេគឺធ្វើអ្វីតាមដែលគេប្រាប់ប៉ុណ្ណោះ»
«កុហក» រីឆ័រហាក់អស់ការអត់ធ្មត់នៅពេលដែលសួរគេរយៈពីរថ្ងៃហើយប៉ុន្តែមិនបានចម្លើយសោះ។
«គឺពួកយើងមិនដឹងពិតមែន អ្នកដែលប្រើពួកយើងក៏មិនប្រាប់ដែរ»
«ពួកឯងគិតថាខ្ញុំមិនហ៊ានធ្វើអ្វីឯងមែនទេ?» រីឆ័រក៏បានស្ទុះឡើងលើតុទៅក្របួចក៏អាវរបស់វា។
«រ៉ឺងៗ»កំហឹងកំពុងតែផ្ទុះពេញខ្លួនស្រាប់តែទូរស័ព្ទរបស់គេរោទិ៍ធ្វើអោយគេត្រូវលាដៃពីកអាវ។
«ជីស៊ូ ឆេយ៉ុងឆាតការខ្ញុំទៅនិយាយទូរស័ព្ទសិន»
«ទទួលបញ្ជាលោកមេកង»រីឆ័រក៏ដើរចេញទៅកាន់អូហ្វីសធ្វើការរបស់ខ្លួនវិញ។ 
«នែរ!!ខ្ញុំប្រើធម៌ត្រជាក់មិនចេញមែនទេបានតើ» ជីស៊ូនិយាយទាំងញាក់ចិញ្ជើមជាសញ្ញាប្រាប់ឆេយ៉ុង។
«ចូលទៅយកពួកគេទាំងបីមក» ឆេយ៉ុងក៏បានបញ្ជាប៉ូសលីសាពីរនាក់អោយចូលមកខាងក្នុងរួចហើយក៏ចាប់ពួកគេទាំងបីចងនឹងផ្ទាំងក្តាដែលមានកំពស់ប្រហែលនឹងកំពស់ពួកគេ។
«បងស៊ូចាត់ការ»
«ចា៎» ជីស៊ូក៏ដើរថយក្រោយប្រមាណម្ភៃម៉ែត្រពីមនុស្សទាំងបីនោះ។
«ខ្ញុំសួរម្តងទៀត អ្នកណាប្រើឯង» ឆេយ៉ុងក៏សួរចម្លើយពួកគេ
«ខ្ញុំមិនដឹងពិតមែន»
«បងស្រី» ឆេយ៉ុងក៏ធ្វើការធ្វើជាសញ្ញាអោយជីស៊ូអនុវត្តន៍នូវអ្វីដែលពួកគេគ្រងនឹងធ្វើ។
«ឈ្វីក» សំឡេងស្នូរកាំបិតក៏បានបន្លឺឡើងសារបន្ទាប់ពីជីស៊ូបានទាញយកកាំបិត។
«អួយ...កុំណាពួកយើងមិនទាន់ចង់ស្លាប់ទេ»
«បើមិនទាន់ចង់ស្លាប់ក៏ប្រាប់ការពិតមក»
«ពួកយើងមិនដឹងពិតមែន»
«ផឹប» កាំបិតទីមួយក៏សំដៅទៅអាម្នាក់ឈរកណ្តាលនៅចន្លោះភ្លៅរបស់គេ
«អោយឱកាសពួកឯងម្តងទៀត»
«ពួកយើងក៏នៅតែប្រាប់ចម្លើយដូចដើម» ជីស៊ូក៏ដើរទៅយកពូថៅម្តង ដៃរបស់គេក៏អង្អែលមុខពូថៅដើម្បីបំភ័យពួកគេ។
«ផឹប» ផ្លែពូថៅដ៏សែនមុតក៏ហោះសំដៅទៅអាម្នាក់ទៀតដែលឈរនៅខាងឆ្វេងពូថៅក៏ត្រូវជាប់នឹងឈើក្បែរមុខរបស់គេ។ តាមពិតជីស៊ូគ្រាន់តែគប់បញ្ឆិតៗបប៉ុណ្ណោះបើគេតាំងចិត្តអោយចំគឺចំយូរហើយ។
«មិនបាច់សួរទេ ប្រើធម៌ក្តៅវិញ» ជីស៊ូក៏ដកយកកាំភ្លើងពីចង្កេះរបស់គេ
«ខឹ ខឹ» គេក៏អាមេកាំភ្លើងរបស់ខ្លួននៅចំពោះមុខអ្នកទាំងបី
«ផូង»
«អ្ហាស» អាម្នាក់ដែលនៅខាងស្តាំក៏ស្រែកទាំងធ្មេកភ្នែកជើងឡើងញ័រទទ្រ័តសំឡឹងមើលទៅជើងខោរបស់គេក៏សើមជោគព្រោះតែគេឡើងលិចនោមទៅហើយ។
«ខ្ញុំប្រាប់ ខ្ញុំប្រាប់ក៏បាន»
«ហឹស...ហឹស....ដាច់ចិត្តនិយាយហើយ»
«គឺខ្ញុំក៏មិនដឹងថាអ្នកណាជាមេក្លោងដែរ ណាមួយពេលពួកគេយករបស់មកអោយខ្ញុំគឺពួកគេបានពាក់ម៉ាស់ជិតហើយក៏មិនបានប្រាប់ថាអ្នកណាជាអ្នកដែរ»
«ហើយ!! ចម្លើយរបស់ឯងដូចមិនប្រាប់»
«គឺថាខ្ញុំមានលេខរបស់ពួកគេ»
«អូខេ...សែពដនទៅយកទូរស័ព្ទពួកគេមក»
«ទទួលបញ្ជា» មួយស្របក់ក្រោយមកទើបសែពដនក៏ត្រឡប់មកវិញជាមួយនឹងទូរស័ព្ទរបស់ពួកគេ។ ឆេយ៉ុងក៏ទាញយកទូរស័ព្ទនោះខលទៅលេខដែលពួកគេបានប្រាប់ ប៉ុន្តែមិនបានផលសោះព្រោះថាលេខទាំងនោះត្រូវបានបិតអស់ហើយ។
«លេខត្រូវបានបិតបាត់ទៅហើយ»
«ចង្រៃយោរនេះ»
«យកពួកគេទៅឃុំវិញទៅ»
«ទទួលបញ្ជា»
«តោះ!!ទៅរកអីញ៉ាំវិញ» ដោយឃើញថាជីស៊ូកំពុងតែធុញឆេយ៉ុងក៏ដើរទៅក្បែរនឹងញញឹមដាក់គេ។
«បងចង់ញ៉ាំអី?»
«ហឹស....ហឹស...ញ៉ាំអីក៏បាន»
«តោះ» នាងក៏ស៊ូកដៃចូលទៅក្រសោបដៃគេជាប់ពេលនៅជាមួយគេនាងប្រៀបដូចជាកូនក្មេងដែលទន់ភ្លន់នឹងគួរអោយស្រឡាញ់ណាស់ តែបើចេញប្រតិបត្តិការវិញគឺផ្សេង។ ជាធម្មតាទេមនុស្សរឹងមាំប៉ុណ្ណាកាលណាបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់នឹងចូលចិត្តតែងតែបង្ហាញភាពទន់ខ្សោយដើម្បីទទួលបានការយកចិត្តទុកដាក់ពីដៃគូ។
«ទទួលបានចម្លើយពីអ្នកទាំងបីហើយឬនៅ?» សំឡេងមនុស្សស្រីម្នាក់ក៏បានសួរលោកមេកងរីឆ័រតាមរយៈទូរស័ព្ទ។
«ពួកគេថាពួកគេមិនដឹងថាអ្នកណាជាមេក្លោងក្នុងរឿងនេះឡើយ ម៉ាដាម»
«ខ្ញុំគិតថារឿងរ៉ាវតូចតាចបែបនេះមេក្លោងវាមិនលូកដៃឡើយ»  នាងក្រមុំបានដើរទៅអង្គុយនៅកៅអីធ្វើការរបស់ខ្លួនដោយមិនបង្ហាញអោយឃើញមុខថាជាអ្នកណាឡើយ។ តើនាងជាអ្នកណាទៅ? តើនាងមានពាក់ព័ន្ធអ្វីនឹងការងារមួយនេះ?
«ខ្ញុំក៏គិតអញ្ជឹងដែរម៉ាដាម» យើងមិនអាចមើលដឹងឡើយថានាងជាអ្នកណា ព្រោះអាចមើលឃើញត្រឹមតែខ្នងពីក្រោយប៉ុណ្ណោះ។ 
«ពេលណាម៉ាដាមត្រឡប់មកប្រទេសកូរ៉េ?»
«មិនទាន់ដល់ពេលដែលខ្ញុំត្រូវទៅទេ»
«បាទ»
«អរគុណច្រើនណា រីឆ័រទៅធ្វើការរបស់ខ្លួនវិញចុះ»
«បាទម៉ាដាម បាយបាយ»
«ហឹម» នាងក្រមុំក៏បានទូរស័ព្ទហើយក៏ដើរទៅឈរមុខទូរសៀវភៅដែលស្ថិតក្នុងបន្ទប់នោះផងដែរ។
«ក្រាក» គ្រាន់តែនាងលើកបានដៃទៅសង្កត់លើសៀវភៅមួយក្បាលនោះទូរសៀវភៅនោះក៏ឃ្លាតចេញពីគ្នាប្រៀបបាននឹងជណ្តើរយន្តអញ្ជឹង។ នាងក៏ដើរចូលទៅក្នុងនោះបាត់ដើម្បីធ្វើការងាររបស់នាងបន្ត។
...................................................
«អុំស្រីបើមិនចង់ស្លាប់ទេឆាប់អោយកាបូបមកខ្ញុំមក» មនុស្សស្រីចំណាស់ម្នាក់ដែលដើរចេញពីផ្សាក៏ត្រូវចោរពីរនាក់ដើរមកស្កាត់ពីមុខនៅពេលដែលគាត់បានមកដល់កន្លែងស្ងាត់។
«អត់ទេ?» អុំស្រីម្នាក់នោះក៏បានស្រវ៉ាអោបកាបូបរបស់ខ្លួនឡើងជាប់។
«អោយមកនេះ»
«ជួ...ជួយផង»
«ក្បាលរឹងណាស់ នេះ!ផាច់» អាម្សៀរនេះសូម្បីតែមនុស្សចាស់ចំណាស់ម៉ែក៏វាហ៊ានលើដៃទះដែរ។
«អួយ....ជួយខ្ញុំផង អ្នកណាក៏បានដែរ» អុំស្រីម្នាក់នោះក៏បានស្រែកទាំងភាពភ័យខ្លាច។ 
«នែ!!ពួកឯងធ្វើស្អី» ពេលនោះជាជេននីដែលទើបនឹងដើរមកពីផ្សារក៏បានជួបពួកគេ។
«អេ!!ស្រីស្អាតមិនមែនជារឿងអូនទេកុំមកលូកដៃ» ជេននីក៏បានដាក់បន្លែផ្លែឈើដែលខ្លួនទើបនឹងទិញពីផ្សាចុះលើដី។
«អួយ...ដៃស្រឡូនៗ ជើងតូចៗសាច់សៗអញ្ជឹងមកវៃជាមួយបងមិនសមទេ។ មែនទេ?» គេក៏បានសួរគ្នីគ្នារបស់គេ
«មែនហើយ គួរតែមកធ្វើជាប្រពន្ធរបស់យើងទាំងពីរវិញស្អាតៗបែបនេះ..ហឹស...ហឹស...»
«ផឹប...ព្រូស» រវល់សើចក្នុងសេចក្តីសុខរបស់ខ្លួនមិនបានយូរប៉ុន្មានផងក៏ត្រូវដួលព្រូសព្រោះតែមានអ្នកធាក់គេពីក្រោយ។
«ស្អីហា៎.....មុខមាត់ដូចបង្គួយចង់បានស្រីស្អាតដូចជាជេននីធ្វើប្រពន្ធ» ម្នាក់នោះជេននីបានស្គាល់យ៉ាងច្បាស់ព្រោះថាជាដៃគូសត្រូវរបស់នាង។
«អីយ៉ា!បានស្រីស្អាតមកមួយទៀតហើយតើ ម្នាក់មួយវើយ»
«ប្រយ័ត្នណាក្មួយស្រី»
«ចាស៎»
«មាត់ឯងនេះណាកុំប្រឹងព្រូសពេក»
«អួយ...កាចកាចណាស់ មើលទៅថ្ងៃនេះយើងមានលាភបានស្រីស្អាតទាំងពីរធ្វើប្រពន្ធហើយ»
«ផឹប» និយាយមិនទាន់ជាប់ផងលីសាក៏ហក់ធាក់អាមួយដែលនៅចំពោះមុខនាង។
«ហឹស...ហឹស....ជេននីចេញ ទុកអោយខ្ញុំចាត់ការ»
«នេះយកឈ្នះវាដែរ»
«កុំបារម្ភ ហើយនាងចង់មកវាយតបជាមួយវានឹងចេះក្បាច់គុនដែរ» គឺនាងភ្លេចបាត់ទៅហើយថានាងមិនសូវចេះរឿងវាយតបទេ តែក៏អាចការពារខ្លួនបានខ្លះៗដោយសារតែនាងធ្លាប់រៀន។
«ទៅអង្គុយ!កុំអោយប្រលាក់ដៃ។ កុំបារម្ភខ្ញុំមិនអោយវាយកនាងធ្វើប្រពន្ធទេព្រោះថាជេននីត្រូវធ្វើជាប្រពន្ធខ្ញុំទើបត្រូវ»
«អួយ..» គ្រាន់តែលឺពាក្យនេះហើយកំហឹងក្នុងខ្លួនរបស់នាងក៏លេចចេញមកសារជាថ្មីនាងក៏លើកជើងជាន់ជើងគេ។
«កុំអាលវៃពេលនេះបានទេ ខ្ញុំដោះស្រាយជាមួយអាចោរបាតផ្សាពីរនាក់នោះសិន» ហ្ហឺយ!!នេះមានរឿងប៉ុណ្ណឹងហើយគេនៅមានអារម្មណ៍មកញោះនាងលេងទៀត។
«ផឹប» អ្នកទាំងពីរក៏ចូលមករកលីសា លីសាក៏បានថយក្រោយបន្តិចដើម្បីការពារខ្លួននាងបានលើកដៃបាំងដើម្បីជាការការពារខ្លួននៅពេលពួកគេចូលមកវៃ។
«ឌឹបៗៗៗ» មនុស្សប្រុសទាំងពីរនោះក៏ចូលមកប្រយុទ្ធជាមួយនឹងលីសាក្នុងពេលតែមួយតែម្តងតែក៏មិនអាចធ្វើអ្វីបានព្រោះលីសាក៏រហ័រ។
«ផឹប» តែថាដំរីជើងបួនគង់តែមានភ្លាត់ អ្នកខ្លាំងប៉ុណ្ណាក៏នៅតែភ្លាត់ស្នៀតគឺនាងត្រូវមួយជើងរបស់គេស្ទើរតែដួលទៅហើយ តែក៏ត្រូវបុកនឹងជេននីគេក៏អោបនាងជាប់។
«នែ!..លែងខ្ញុំមកអោបខ្ញុំធ្វើ»
«មុននឹងខ្វះកម្លាំងចិត្តទើបត្រូវមួយជើងគេ..មោះសុំកម្លាំងចិត្តមួយ» ដៃអោបនាងជាប់នាងប្រឹងរុញចេញក៏មិនបាន
«វាមកហើយ» ជេននីក៏ស្រែកប្រាប់លីសាក៏លើបីជេននីក្រវីអោយត្រូវពួកវារហូតដល់ដូល។
«ដាក់ខ្ញុំចុះ»
«ម៉ោងនេះមិនមែនជាម៉ោងឈ្លោះគ្នាទេណា អនាគតប្រពន្ធសម្លាញ់»
«អួយ....លីសាមនុស្សឆ្កួត»
«នាង!!» អាមួយដែលដួលក៏បានក្រោកឈរស្ទុះចូលមករកគេ។
«អ្ហឹក» ជេននីដែលក្រឡែកឃើញក៏ធាក់វាដួលអ៊ុកគូថមួយទំហឹង។
«អ្ហឹស....អង្គុយចាំបងសិនណា..ជុប» មនុស្សកំហូចម្នាក់នោះមិនត្រឹមតែដាក់នាងចុះទេ គឺគេថែមទាំងឆ្មក់ថើបនាងរួចហើយក៏រត់ចេញយ៉ាងលឿនដើម្បីប្រយុទ្ធតែមួយអាពីរនាក់នោះទៀត។
«ក្លាប់ៗ» ប្រមាណ៥នាទីក្រោមកលីសាក៏ឈរបោសដៃរបស់ខ្លួនបន្ទាប់ពីនាងបានវាយអ្នកទាំងពីរហូតដល់ដេករាប។
«នេះអុំស្រីកាបូប»
«អរគុណក្មួយច្រើនណាស់ណា»
«ចាស៎» លីសាក៏ញញឹម អុំស្រីម្នាក់នោះក៏បានទាញគេមកអោបជាការអរគុណ។ ចំណែកជេននីក៏បានខលប្រាប់ប៉ូលិសអោយមកចាប់ពួកគេទាំងពីរដើម្បីទទួលទោសតាមផ្លូវច្បាប់។ដោះស្រាយរឿងរ៉ាវរួចហើយជូនដំណើរអុំស្រីរួចហើយគេក៏បែរមករកជេននី។
«ឌឹប...ឌឹប» មិនទាន់បាននិយាយអ្វីផងដែលគេទទួលបានគឺថានាងចូលទៅវៃគេមិនដកដៃសោះ  តែគេក៏ព្យាយាមគេច។
«អ្ហឹក» ពេលនោះគេក៏បានចាប់ដៃរបស់នាងជាប់ហើយចាប់បង្វែរនាងអោយបែរក្រោយហើយគេក៏អោបពីក្រោយជាប់។
«បងប្រាប់ហើយថាកុំឆ្នាស់ពេក» គេនិយាយក្បែរត្រចៀកនាងព្រមទាំងអោបនាងជាប់មិនអោយនាងរើបានឡើយ មិនដឹងហេតុអ្វីគេក៏ចូលចិត្តនិយាយញ៉ោះនាងណាស់។ ជុប! ឆ្លៀតពេលនោះគេក៏បានឆ្មក់ថើបថ្ពាល់នាងរួចហើយក៏រត់ចេញយ៉ាងលឿនព្រោះបើនៅបន្តនាងនឹងត្រូវគេវៃស្លាប់មិនខាន។
#Aries

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now