ភ្នាក់ងារចារនារីសម្ងាត់ ភាគទី៤៣ ភាគបញ្ចប់

334 11 1
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៤៣ ភាគបញ្ចប់[រីករាយអានភាគបញ្ចប់ទាំងអស់គ្នាណា]
        កំទិចក្រដាស់ពណ៍ចំរុះបានធ្លាក់ចុះមកមើលខ្លួនប្រាណរបស់ពួកគេទាំងពីរនៅពេលដែលពួកគេទាំងពីរបានចុះមកដល់ជាន់ខាងក្រោម។ រាងស្តើងបានក្រឡែកមើលជុំវិញខ្លួនក៏ស្រាប់តែឃើញសុទ្ធតែសាច់ញាតិរបស់នាង គ្រួសារលីសានិងក្រុមការងាររបស់នាង។
«Will u marry me?» ផ្ទាំងដែលសុំនាងក្រមុំរៀបការបានបានទម្លាក់ចុះមកពីជាន់ខាងលើធ្វើអោយនាងមើលទាំងញញឹម។
«រៀបការជាមួយបងណា» នេះមិនទាន់ទាំងដកភ្នែកពីពាក្យក្នុងផ្ទាំងមួយនោះផងក៏លើសំឡេងរបស់រាងមាំបានបន្លឺឡើងធ្វើអោយត្រូវក្រឡែកមកមើលតែក៏ឃើញថាគេកំពុងតែលុតជង្គង់នៅចំពោះមុខរបស់នាងជាមួយនឹងប្រអប់ចិញ្ចៀនដែលកំពុងតែបើកបង្ហាញចិញ្ចៀនដែលមានត្បូងចែងចាំងស្ទើរតែខ្វាក់គ្រាប់ភ្នែក។
«ហឹស...ហឹស...អូនយល់ព្រមណា»មិនចាំបាច់ចាំយូរនាងក្រមុំក៏ហុចដៃអោយគេបំពាក់ចញ្ចៀនភ្លាមៗជាមួយនឹងទឹកភ្នែកដែលដក់នៅក្នុងកែវភ្នែករបស់នាងមិនមែនជាទឹកភ្នែកនៃការខូចចិត្តនោះទេ វាជាទឹកភ្នែកដែលរំភើបដែលនាងទទួលបានមនុស្សដែលយល់និងស្រឡាញ់នាងខ្លាំង។
«ជុប» បំពាក់ចិញ្ចៀនរួចគេក៏បានអោនចុះទៅថើបដៃរបស់នាងយ៉ាងយូរ។
«....» សំឡេងទះដៃរបស់អ្នកចូលរួមក៏បានបន្លឺឡើង
«ថើប ថើប» អ្នកគ្រប់គ្នាក៏ស្រែកព្រមគ្នាអោយរាងមាំថើបនាងក្រមុំ។
«ហឹស...ហឹស» លីសាក៏ក្រោកឈរទល់មុខរាងស្តើងជាមួយនឹងស្នាមញញឹមដាក់មនុស្សជុំវិញខ្លួន ចំណែករាងស្តើងវិញមុខឡើងក្រហមទោះបីជារឿងថើបពួកគេធ្លាប់ធ្វើញឹកញាប់ហើយក៏ដោយប៉ុន្តែពេលនៅចំពោះមុខរបស់មនុស្សគ្រប់គ្នាបែបនេះគឺនាងមានអារម្មណ៍ថាខ្មាស់អៀន។ តែមនុស្សដូចជាលីសាវាជារឿងធម្មតាសម្រាប់គេទៅហើយ គេបានអោនថើបថ្ពាល់របស់នាងយ៉ាងយូរគ្រប់គ្នាក៏នាំគ្នាហូរកញ្ច្រៀវអបអរដល់ពួកគេ។
«អ៊ុប» ពួកគេទាំងពីរក៏បានបន្តអោនចុះទៅថើបបបូរមាត់របស់រាងស្តើងដោយការថ្នាក់ថ្នមនិងពោរពេញដោយក្តីស្រឡាញ់បំផុត។
«មើលហើយញញឹមបែបនេះ ចង់បានចិញ្ចៀនពាក់នៅម្រាមដៃនាងដែលមែនទេ?» អ៊ិនសរក៏បានសួរទៅបូណាដែលកំពុងតែសម្លឹងមើលគូស្នេហ៍របស់លីសាដោយក្តីពេញចិត្ត។
«ទិញអោយមែនទេ?» នាងក៏សួរបែបលេងសើច
«ហុចដៃមក» នាងក៏បែរទៅមើលគេក៏ឃើញថានៅក្នុងដៃរបស់គេមានកាន់ចញ្ចៀនមួយពិតមែន។
«មួយនេះកក់អូនទុកសិន ឆ្នាំក្រោយដណ្តឹងយកហើយណា»
«ហឹស..ហឹស...» នាងតូចញញឹមព្រមទាំងហ៊ុចដៃអោយគេពាក់ចិញ្ចៀនអោយ។
  ពេលវេលាអាក្រក់ៗបានកន្លងផុតទៅ ពេលវេលាដែលចូលមកក្នុងពេលនេះគឺមានតែពាក្យថាសិរីមង្គលតែប៉ុណ្ណោះ។ ក្នុងគេហដ្ឋានខាងស្រីដែលជាផ្ទះរបស់ជេននីមានការរៀបចំយ៉ាងស្រស់ស្អាតសម្រាប់កម្មវិធីមង្គលការ។ ភ្ញៀវកិត្តយសជាច្រើនបានមកចូលរួចដើម្បីចូលរួមអបអរដល់គូស្នេហ៍ទាំងពីរនាក់។ នៅខាងមុខផ្ទះក៏មានរៀបចំយ៉ាងស្អាតប្រណិតលីសាបានគ្រងឈុងយ៉ាងស្រស់ស្អាតរងចាំកូនក្រមុំរបស់ខ្លួននៅលើឆាកដោយនៅខាងមុខមានមនុស្សឈរអមសងខាងផ្លូវដែលក្រាលដោយកំរាលពណ៍ក្រហមកំពុងតែបាចស្រទាប់ផ្កានៅពេលដែលម្តាយនិងប៉ារបស់ជេននីបានកាន់ដៃរបស់កូនស្រីរបស់ខ្លួនដើរមករកលីសានិងអាណាព្យាបាលរបស់ពួកគេ។ ស្នាមញញឹមដែលបញ្ជាក់ពីក្តីស្រឡាញ់ សុមង្គលបានបង្ហាញចេញមកលើផ្ទៃមុខគ្រប់គ្នា។ ចំណែកជីស៊ូនិងឆេយ៉ុងក៏បានមកចូលរួមផងដែរ ពួកកគេទាំងពីរញញឹមចេញមកដោយក្តីរំភើបជំនួសចៅហ្វាយរបស់ខ្លួន។ លីសាវិញក៏សើចយ៉ាងស្រស់នៅពេលដែលឃើញជេននីដែលកំពុងតែដោយមកដោយមានគ្រងឈុតកូនក្រមុំដោយមានស្បៃទម្លាក់មកបាំងមុខរបស់នាង។ ពេលមកដល់ម្តាយរបស់នាងក៏បានហុចដៃកូនស្រីរបស់ខ្លួនអោយទៅលីសាដែលកំពុងតែឈររងចាំ។
«ម៉ាក់ផ្ញើរកូនស្រីរបស់ម៉ាក់ផងណា មើលថែនាងអោយល្អ»
«ចាស៎..ម៉ាក់»
«មើលថែគ្នាទៅវិញទៅមក មានរឿងអ្វីក៏ដោយត្រូវយោគយល់អធ្យាស្រ័យអោយគ្នាមានបញ្ហាត្រូវដោះស្រាយជាមួយគ្នាកុំគេចវេសពីគ្នាលឺទេ?» ប៉ារបស់ជេននីប្រាប់ទៅពួកគេទាំងពីរដោយកាន់ដៃរបស់លីសាដាក់នៅលើដៃរបស់កូនស្រីខ្លួន។
«ត្រូវចេះស្រឡាញ់គ្នាដូចថ្ងៃដែលពួកកូនស្រឡាញ់គ្នាដំបូងណា ពេលមានបញ្ហាត្រូវនឹកដល់ពេលដែលពួកកូនតស៊ូមកជាមួយគ្នា ពួកកូនត្រូវប្រឈមនឹងអ្វីខ្លះ? ត្រូវមនុស្សមួយជំនួនមិនពេញចិត្តនិយាយមិនល្អពីពួកគេ ពួកកូនត្រូវបង្ហាញអោយពួកគេឃើញថាស្នេហាមិនចាំបាច់តែភេទផ្ទុយគ្នាទើបហៅថាជាស្នេហានោះទេ អោយពួកគេឃើញថាស្នេហារវាងមនុស្សប្រុសនិងមនុស្សស្រីខ្លះមិនមានក្តីសុខដូចកូនឡើយ។ បង្ហាញអោយពិភពលោកថាក្តីសុខពិតប្រាដកមិនចាំបាច់តែត្រូវតែមនុស្សស្រីត្រូវតែគូនិងមនុស្សប្រុស» ប៉ារបស់លីសាបានពោលប្រយោគទាំងអស់នេះចេញមកធ្វើអោយមនុស្សនៅក្នុងកម្មវិធីមួយនេះញញឹមព្រមទាំងទះដៃព្រមគ្នា។
«ខ្ញុំក៏អរគុណប៉ាក៏ដូចជាប៉ាម៉ាក់ក្មេកដែលទទួលស្គាល់ស្នេហារបស់ពួកយើងទាំងពីរ»
«ក្តីសុខរបស់កូន កូនមានសិទ្ធិក្នុងការជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ដោយខ្លួនឯងព្រោះអនាគតកូនត្រូវប្រើជីវិតគូជាមួយនឹងគ្នា» ប៉ារបស់ជេននីប្រាប់ទៅកូនទាំងពីរដោយស្នាមញញឹមជាប់។
«បងស្រឡាញ់អូន ហើយមនុស្សគ្រប់គ្នានៅទីនេះជាសក្ខីភាពនៃស្នេហារបស់យើង បងសូមសន្យាថាបងស្រឡាញ់អូនដល់ដង្ហើមចុងក្រោយ។ ឡាលីសាម៉ាណូបានសន្យានិងមើលថែគីម ជេននីដែលជាភរិយារបស់ខ្ញុំអស់មួយជីវិត»
«កុំបារម្ភពួកខ្ញុំជាសាក្សីបើអ្នកនាងហ៊ានតែធ្វើអោយម៉ាដាមរបស់ខ្ញុំកូនចិត្តនឹងត្រូវមិនខាន» ឆេយ៉ុងដែលកំពុងតែឈរកាន់ដៃសង្សារបស់ខ្លួនជាប់ស្រែកប្រាប់ទៅជេននី។
«ខ្ញុំមួយទៀតបើបងស្រីខ្ញុំក្បត់បងខ្ញុំនឹងមិនអោយបងចូលផ្ទះឡើយ» លឺបែបនេះហើយធ្វើអោយលីសាឈរសើចចំណែកជេននីវិញក៏សើចសប្បាយផងដែរ។
«អូនក៏ស្រឡាញ់បងដូចគ្នា អរគុណគ្រប់យ៉ាងដែលធ្វើដើម្បីអូនមករហូត ។ អរគុណដែលមិនបោះបង់អូន អូនក៏សន្យាថានឹងមើលថែបងអស់មួយជីវិតហើយនិងសាងគ្រួសារដែលកក់ក្តៅជាមួយគ្នា» ក្រោយនិយាយគ្នាចប់លីសាក៏បើកស្បៃនៅលើមុខរបស់ជេននីទៅលើរួចហើយក៏អោនចុះទៅថើបបបូរមាត់របស់តូចស្តើងរបស់នាងក្រមុំយ៉ាងទន់ភ្លន់នៅចំពោះមុខភ្ញៀវកិត្តិយសដែលចូលរួម។ បបូរមាត់ទាំងពីរក៏គ្រប់គ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមរាងស្តើងក៏បានលើកដៃទៅក្រសោបកញ្ចឹងករបស់លីសាដើម្បីបន្ថែមទំនង់នៃការថើបមួយនេះអោយកាន់តែផ្អែមល្ហែម។ នាទីបន្ទប់ពួកគេទាំងពីរក៏បន្តរាំងរែកលេងជានឹងភ្ញៀវកិត្តិយសព្រមទាំងមានញ៉ាំស្រាផងដែរ។
២ឆ្នាំកន្លងផុតទៅ
  ពេលវេលាបានកន្លងផុតទៅអស់រយះពេលពីរឆ្នាំគូស្នេហារបស់គេមានតែពាក្យថាផ្អែមល្អែម និងមានក្តីសុខ។ ហើយពួកគេក៏គិតគូពីការបង្កើតសមាជិកក្នុងគ្រួសារផងដែរ។ សម័យនេះហើយវាគ្មានអ្វីពិបាកក្នុងការយកកូនសម្រាប់គ្រួសារដែលមានគ្រប់យ៉ាងដូចជាគេឡើយ។ ពួកគេទាំងពីរបានទៅពិភាក្សាជាមួយនឹងគ្រូពេទ្យរួចជាស្រេច។
«អេ!!...អូនអង្គុយចុះទៅណាកុំធ្វើអីទុកអោយមេដោះធ្វើទៅ?» រាងស្តើងដែលរដើរចូលទៅក្នុងផ្ទះបាយទាំងដែលខ្លួនកំពុងតែពរពោះ លីសាគ្រាន់តែមកដល់ឃើញប្រពន្ធកាន់កាំបិតគេរត់ទៅរកនាងនិងបញ្ឈប់នាងយ៉ាងលឿន។
«គឺអូនឃើញបងធ្វើការហត់អូនចង់ធ្វើអីអោយបងញ៉ាំ»
«ហៃយ៉ា!! មិនបានទេពេលនេះអូនជិតដល់ថ្ងៃសម្រាលហើយណា មោះទៅអង្គុយវិញទៅ» និយាយរួចគេក៏ក្រសោបចង្កេះនាងតូចបណ្តើរនាងមកសាឡុងវិញ។
«ជុប»គ្រាន់តែនាងអង្គុយចុះភ្លាមគេក៏បានអោនចុះថើបថ្ងាស់នាងមួយខ្សឺតយ៉ាងយូរ។
«ចាំបងធ្វើអីអោយអូនញ៉ាំណា»
«បងហត់ហើយទៅសម្រាកទៅ»
«មិនអីទេ អូនហត់ជាងបងទៅទៀតដើរក៏ពិបាក គេងក៏ពិបាកគ្រាន់តែធ្វើម្ហូបប៉ូវប្រពន្ធវាមិនពិបាកឡើយ»គេនិយាយព្រមទាំងទាញថ្ពាល់ប៉ោងៗរបស់នាងលេងដោយក្នាញ់។
«កូនប្រុសនៅអោយស្ងៀមណា កុំរំខានម៉ាក់ពេកលឺទេ? ម៉ាក់ត្រូវការសម្រាកកុំខូចលឺទេ?» មិនត្រឹមតែនិយាយគេថែមទាំងអោនចុះទៅស្តាប់កូនដែលកំពុងតែសំងំនៅក្នុងពោះរបស់នាង។
«នែ!!និយាយមិនទាន់ចប់ផងក៏ធាក់ម៉ាក់ហើយ ឯងនេះខូចណាស់» ពេលលឺការសន្ទនារបស់គេជាមួយនឹងកូនធ្វើអោយនាងសើចមើលទៅលីសាដែលកំពុងតែអោនស្តាប់ពោះរបស់នាង។
«នេះឃ្លានហើយមែនទេ? ចាំប៉ាបន្តិចណា ប៉ាទៅធ្វើម្ហូបអោយម៉ាក់សិន»
«អ៊ុប» និយាយចប់គេក៏បានអោនចុះទៅថើបបបូរមាត់របស់នាងយ៉ាងយូរ។  រួចហើយក៏ចូលទៅក្នុងផ្ទះបាយដើម្បីធ្វើម្ហូបអោយនាងក្រមុំញ៉ាំដោយមានម៉ែដោះជួយរៀបចំបន្លែអោយគេ។ ពេលវេលានៃថ្ងៃសម្រាលក៏ជិតបានមកដល់រាងមាំមិនហ៊ានទៅណាឆ្ងាយពីប្រពន្ធឡើយគឺតែងតែនៅក្បែរនិងមើលថែនាងជាប់ជានិច្ចធ្វើអោយនាងមានអារម្មណ៍ថាកក់ក្តៅជាខ្លាំងពេលដែលមានមនុស្សដែលយល់ពីនាងខ្លាំងបែបនេះ។ ថ្ងៃដែលពួកគេក៏បានមកដល់នៅក្នុងបន្ទប់មន្ទីរពេទ្យដែលមានលីសាកំពុងតែអង្គុយកាន់ដៃប្រពន្ធរបស់ខ្លួនដើម្បីជាកម្លាំងចិត្តដល់និងជូតញើសអោយនាងក្រមុំ។ អស់រយះពេលយូរគួរសមសម្លេងអាល្អិតក៏បានពន្លឺឡើងធ្វើអោយពួកគេទាំងពីរញញឹមចេញមកជេននីញញឹមដាក់លីសាទាំងញើសពេញថ្ងាស់។
«ហឹស...ហឹស...ទីបំផុតអូនធ្វើបានហើយ..ជុប» លីសានិយាយទាំងអោនទៅថើបថ្ងាស់ប្រពន្ធ បន្តិចក្រោយមកពេទ្យក៏បានបីអាល្អិតមកអោយលីសា លីសាបានលើកបីមកបង្ហាញភរិយារបស់ខ្លួននាងបានមើលមុខកូនទាំងញញឹម។ បន្ទាប់ពីបានអាល្អិតបានចេញមកឃើញពន្លឺព្រះអាទិត្យហើយធ្វើអោយអ្នកទាំងពីមិនសូវបានសម្រាកឡើយគឺថាពេលខ្លះក៏ត្រូវភ្ញាក់កណ្តាលយប់ដើម្បីមើលកូន។ ពេលខ្លះលីសាក៏អោយជេននីសម្រាកគេជាអ្នកឆុងទឹកដោះគោអោយកូនបៅ។
«ង៉ា...ង៉ា» យប់ម៉ោង២ទៅហើយអាល្អិតនៅក្នុងគ្រែតូចក្បែរគ្រែរបស់ពួកគេក៏បានយំធ្វើអោយលីសាភ្ញាក់យ៉ាងលឿនប្រញាប់ប្រញាល់ឆុងទឹកដោះគោអោយផឹក។
«ង៉ា..ង៉ា» អាល្អិតក៏នៅតែយំ
«អា្ហ..កុំយំណាប្រយ័ត្នភ្ញាក់ម៉ាក់ណា បន្តិចទៀតបានបៅហើយណា» គេក៏លើកបីកូននៅនឹងដៃព្រមទាំងអង្រួនតិចដាក់ដបទឹកដោះគោអោយបៅតែមិនបាត់យំសោះ។
«មោះ!!អូនវិញណា» ថាអីចេះខុសសំឡេងអាល្អិតនេះពិតជាម៉ោងរោរិ៍ពិតមែន ជេននីបានយកកូនពីដៃរបស់លីសាហើយបីទៅអង្គុយនៅលើគ្រែ។
«កុំយំណា ចាំម៉ាក់អោយបៅ កូនប្រុសម៉ាក់ឃ្លានខ្លាំងហើយ» និយាយរួចនាងក៏លាត់អាវរបស់ខ្លួនបៅគឺបានផលពិតមែនគឺថាល្អិតនេះបាត់យំមែន។ ធ្វើអោយលីសាមើលមុខរបស់ជេននីទាំងញញឹមបែបខិល។
«អោយតែអាតូចបៅ ចុះអាធំនេះ?»
«នែ!!ធំហើយកុំច្រណែនកូន»
«ពេលខ្លះក៏ច្រណែន។ តាំងពីអាល្អិតនេះមកបងដាច់របប បងក៏ចង់បៅដែរ?»
«ផាច..» ដោយខ្នាញ់នឹងគេពេកនាងក៏បានវៃគេមួយដៃចំស្មា។
«ហាស..ហាស...បងនិយាយមែនណា»
«អួយ» ដោយអាល្អិតនេះវាបានខាំដើមទ្រូងរបស់ជេននីក៏បានធ្វើអោយជេននីស្រែកលីសាក៏បានសម្លក់កូន។
«នែ!កុំខាំពេករបស់ប៉ាទេណា ប្រយ័ត្នត្រូវ» លីសាក៏ថាអោយកូនទាំងសម្លឹងមើលកូនដែលមិនខ្វល់ពីគេឡើយថែមទាំងដៀងភ្នែកមើលគេទៀត។
«នេះឌឺប៉ាមែនទេ?»
«ហឹស..ហឹស..បានហើយនេះជាមួយកូនក៏ឈ្លោះបានដែរ» មិនយូរប៉ុន្មានអាល្អិតក៏បានគេងលក់។ ជេននីក៏បានដាក់អោយគេ។
«អាតូចគេងហើយ នៅអាធំលួងអាធំអោយគេងដែរមក»
«នែ!កុំខ្សឺលើឆាប់គេង»
«អ៊ុប» គិតថាគេស្តាប់មែនទេគឺបានទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់ជេននីភ្លាមរកតែនាងជំទាស់មិនបាន។
«លី..សឺត» គេក៏បានបីនាងក្រមុំទៅលើគ្រែ នាទីបន្ទាប់ក៏លឺតែងសម្លេងឆ្លើយឆ្លងរបស់ពួកគេ ចេះតែរសាត់បន្តិចៗរហូតដល់លែងលឺ។ ចំណងស្នេហ៍របស់ពួកគេកាន់តែមានក្តីសុខទៅៗ ។ ពួកគេបានរស់នៅជាមួយគ្នាក្រោមចំណងនៃសុភមង្គលដោយមានសមាជិតជិតគ្រួសារ ដែលជាគ្រួសារមួយមនុស្សមួយចំនួនក៏ច្រណែននឹងក្តីសុខរបស់ពួកគេផងដែរ។
ចប់ដោយបរិបូរណ៍ ។ សុំមតិយោបល់ម្នាក់មួយមកណា
#Aries

You've reached the end of published parts.

⏰ Last updated: Jan 01 ⏰

Add this story to your Library to get notified about new parts!

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now