រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១៧
នៅក្នុងបន្ទប់ឈើមានសភាពដ៏សែនស្ងប់ស្ងាត់ ព្រោះថានៅក្នុងបន្ទប់មួយនោះមានត្រឹមតែមនុស្សម្នាក់ដែលបានគេងនៅលើគ្រែទាំងដៃជាប់សេរ៉ូម។ មិនយូរប៉ុន្មានអ្នកជម្ងឺក៏ស្រាប់តែបើកភ្នែកយឺតៗមើលទៅដំបូលផ្ទះ បន្ទាប់មកក៏មើលទៅបរិវេណក្បែរនោះឃើញថាគេនៅតែម្នាក់ឯងប៉ុណ្ណោះ។
«អ្ហឹក» គេក៏ប្រឹងក្រោកអង្គុយផ្អែកខ្នងនឹងគ្រែ ទាំងមើលដៃដែលជាប់សេរ៉ូមគេស្គាល់បន្ទប់នេះច្បាស់ណាស់ព្រោះវាជាបន្ទប់របស់ជេននី។
«ក្រាក» ទ្វារចាប់ផ្តើមរបើកក៏លេចចេញវត្តមានរបស់នាងក្រមុំធ្វើអោយគេញញឹមចេញមក។
«ដឹងខ្លួនហើយ»
«ចាស៎»
«ជើងរបស់ជេនយ៉ាងម៉េចហើយ?» នេះក្រោកពីឈឺហើយអ្វីដែលគេនឹកឃើញមុនគេនោះគឺសុខទុក្ខរបស់នាងទៅវិញមិនខ្វល់ពីខ្លួនឯងសោះ។
«ខ្ញុំមិនអីទេគ្រាន់តែឈឺតិចៗ បន្តិចទៀតក៏លែងអីហើយ គិតពីខ្លួនឯងខ្លះផង»
«មានអារម្មណ៍យ៉ាងម៉េចដែរ? »
«មានអារម្មណ៍ថានឹកអូន» ចំជាកំហូចមែនក្រោកភ្លាមគឺថាញេះញ៉ោះនាងភ្លាមតែម្តង។
«បើបែបនេះគួរតែអោយនៅម្នាក់ឯងល្អជាង ព្រោះមើលទៅដូចជាលែងអីហើយ»
«អួយ...អ្នកណាថាគឺនៅឈឺដៃមើលចុះ» ឃើញនាងដើរបកក្រោយវិញគេក៏ចាប់ផ្តើមធ្វើរឹកពារំអួយដាក់នាងដើម្បីអោយនាងមើលថែគេ។
«មើលចុះ»
«ឯណា?សុំមើលបន្តិចមើល» និយាយចប់នាងក្រមុំក៏បានដាក់ខ្លួនអង្គុយលើគ្រែក្បែរគេ។
«ឈឺ គឺឈឺដោយសារតែនឹកជេនច្រើនជាង»
«អត់រលាមមួយថ្ងៃបានទេ?»
«ហឹស....ហឹស...ក៏ផ្អាករលាមមួយរយះដែលតើគឺនៅពេលដែលខ្ញុំបានគេងលក់នោះអី»
«អ៎...នឹកហើយសម្រាករលាម»
«បាទ»
«សម្រាកបន្តិចទៀតទៅណា ខ្ញុំទៅធ្វើអីអោយញ៉ាំ»
«អ្ហឹក» គេក៏បានទាញនាងក្រមុំមកអោបជាប់មិនអោយនាងក្រោកចេញពីគ្រែទាន់ឡើយ។
«នៅកំដរបន្តិចសិនក៏បាន កុំអាលប្រញាប់មើលខ្ញុំមិនទាន់ឃ្លានទេ»
«បើមិនទាន់ឃ្លានក៏ត្រូវតែញ៉ាំដូចគ្នា»
«ញ៉ាំជេនវិញទើបមានកម្លាំង»
«នែ!!កុំមកគិតអីតែរឿងបែបនេះពេក» នាងក៏សម្លក់គេទាំងដែលគេវិញគិតែញញឹមដាក់នាងដោយទឹកមុខមហាសែនឌឺដាក់នាង។ «ជុប» គិតថាគេខ្លាចនាងមែនទេ គេបានអោនទៅថើបបបូរមាត់នាងទាំងដែលមិនទាន់ទាំងបានត្រៀមខ្លួនផងធ្វើអោយនាងត្រូវគាំងធ្វើអ្វីមិនចេញ។
«ពេលណាទើបយល់ព្រមទទួលពាក្យស្រឡាញ់ពីខ្ញុំ»ដកបបូរមាត់មកវិញភ្លាមជាមួយនឹងការពោរប្រយោគមួយឃ្លានេះចេញមកធ្វើអោយនាងត្រូវជាប់គាំងដូចជាចុចតេឡេបញ្ជា។
«ជុប....» គេក៏បានងើយទៅថើបថ្ងាស់នាងក្រមុំយ៉ាងយូររួចក៏បន្តបង្អូសចុងច្រមុះមកដាក់ទល់នឹងច្រមុះនាងក្រមុំ។
«អ៊ុប» បបូរមាត់ដែលស្លេកស្លាំងទើបនឹងក្រោកពីឈឺក៏បានទម្លាកចុះទៅប្រថាប់លើបបូរមាត់តូចស្តើង៕
«អ្ហឹក» នេត្រាអ្នកទាំងពីរក៏ចាប់ផ្តើមបិតព្រមគ្នានាងក្រមុំវិញហាក់ចាញ់នឹងការលួងលោមអន្ទោងចិត្តរបស់គេដៃដែលនៅកំពុងតែក្តាប់យ៉ាងណែនក៏ប្តូរមកជាការលើកទៅស្រាក់របស់គេជាប់ រួចហើយក៏តបស្នងទៅកាន់គេវិញយ៉ាងគាប់ចិត្ត។
«ជុប» សម្លេងនៃការប៉ះទង្គិចបបូរមាត់ក៏បន្លឺឡើង ការថើបដែលពោរពេញទៅដោយភាពទន់ភ្លន់នឹងការថ្នាក់ថ្នម បបូរមាត់ទាំងពីរក៏ក្រេបជញ្ជក់គ្នាទៅវិញទៅមកមិនអោយចាញ់គ្នាឡើយ។ ការថើបដ៏ផ្អែមល្ហែមមួយនេះក៏កាន់តែបន្តអស់រយះពេលយូរគួរសម តែក៏ត្រូវភ្ញាក់ខ្លួនទាំងពីរនាក់មកវិញបន្ទាប់ពីលឺសំឡេងទ្វារធ្វើអោយនាងក្រមុំដកខ្លួនចេញពីគេយ៉ាងលឿន។
«នេះចៅលីដឹងខ្លួនវិញហើយ» លីសាវិញព្យាយាមទប់សើចពេលឃើញមុខរបស់ជេនឡើងក្រមុំនាងពេលនេះធ្វើអ្វីមិនត្រូវឡើយសូមតែឆ្លើយជាមួយនឹងលោកយាយរបស់ខ្លួនក៏មិនបាន បានត្រឹមអង្គុយនៅលើគ្រែក្បែរគេទាំងអារម្មណ៍អឹមអៀន។
«ចាស៎...ក៏ទើបនឹងដឹងខ្លួនមុននឹងទេលោកយាយ»
«ល្អហើយ ឃើញជេននីឡើងមកយូរក៏គិតថាប្រហែលជាចៅដឹងខ្លួនហើយទើបឡើងមកមើល»
«ចាស៎...អរគុណលោកយាយខ្ញុំលែងអីហើយណា»
«អ៊ីចឹង ខ្ញុំទៅធ្វើអីញ៉ាំសិន» នាងក្រមុំក៏ប្រញាប់ចេញយ៉ាងលឿនដោយមិនហ៊ានងាកមកមើលមុខរបស់រាងមាំឡើយ។
«បើអ៊ីចឹងចៅសម្រាកទៀតចុះណា»
«ចាស៎» និយាយហើយក៏ចេញទៅបាត់ ទុកអោយគេអង្គុយញញឹមញញែម្នាក់ឯងយ៉ាងមានក្តីសុខ យកដៃអង្អែលបបូរមាត់ដែលទើបនឹងថ្នាក់ថ្នមបបូរមាត់នាងក្រមុំមុននេះ។ ក្រោយពីរៀបចំធ្វើម្ហូបរួចរាល់ហើយនាងក៏បានលើកអាហារមកក្នុងបន្ទប់ដោយផ្ទាល់ដើម្បីអោយគេញ៉ាំ។
«មោះ!!ញ៉ាំបាយ»
«ចា៎» ប្រញាប់ក្រោកអង្គុយដោយផ្អែកខ្នងនឹងគ្រែ កែវភ្នែកសម្លឹងមើលមុខរបស់នាងមិនឈប់។
«នេះសម្លឹងមើលមុខបែបនេះញ៉ាំបាយឬអត់?»
«មុខជេនស្អាតទើបចេះតែចង់សម្លឹងមើល»
«នេះញ៉ាំទៅ» នាងក៏បញ្ចុកគេដើម្បីកុំអោយគេនិយាយច្រើន
«អួយ....ក្តៅ»
«សូមទោស ភ្លេចផ្លុំអោយ» នាងក្រមុំប្រញាប់ទម្លាក់ស្លាបព្រាចុះរួចហើយក៏ផ្លុំមាត់គេតិចៗ។
«បាត់ក្តៅខ្លះឬនៅ?»
«បាត់គ្រាន់ហើយ»
«ភាំង...ភាំង» លើកនេះនាងបានផ្លុំជាមុនសិនទើបបញ្ចុកគេតាមក្រោយ។ ពេលយប់បានមកដល់មនុស្សពីរនាក់ដែលកំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ជាពិសេសគឺរាងមាំតែម្តងគឺថាតាមសម្លឹងមើលមុខរបស់នាងក្រមុំរហូតដល់ថ្នាក់នាងមិនហ៊ានប្រសព្វកែវភ្នែកជាមួយនឹងគេទៀតឡើយ។
«ឆាប់ឡើងមកគេងយប់ហើយណា?»
«ចាំបន្តិចខ្ញុំធ្វើកិច្ចរបស់ខ្ញុំសិន លីសាគេងមុនចុះ»
«នេះកំពុងតែអៀនខ្ញុំមែនទេ?»
«អត់ទេ» និយាយបណ្តើរនាងក៏សិតសក់របស់ខ្លួនបណ្តើរសម្លឹងមើលរូបខ្លួនឯងនៅនឹងមុខកញ្ចក់។
«បើមិនអៀនហេតុអ្វីក៏មិនហ៊ានសម្លឹងមើលមុខរបស់ខ្ញុំតាំងពីល្ងាចមិញ»
«គ្មានទេ ឆាប់គេងទៅក្រែងទើបនឹងដោះសេរ៉ូមផងមិនអ៊ីចឹង» កំពុងតែលាបឡេនៅលើដៃសុខៗមិនបានមើលកញ្ចក់ស្រាប់តែនាងភ្ញាក់ព្រឺតបន្ទាប់ពីរាងមាំបានចូលមកអោបនាងពីក្រោយមិនអោយនាងដឹងមុនឡើយ។
«អ្ហឺស...លី»
«ចាស៎» គេតបទាំងដាក់មុខនៅក្បែរថ្ពាល់នាងក្រមុំ
«លែងខ្ញុំ»
«អត់ទេ ខ្ញុំនឹងពិសោធន៍អោយដឹងថាជេនអៀនឬក៏អត់»
«អឺ...»
«ពេលណាបើកចិត្តផ្តល់ឱកាសអោយខ្ញុំ» រាងមាំក៏តែបន្តសួរសំនួរមួយនេះម្តងទៀតនៅក្បែរត្រចៀកនាង ។
«ទោះបីជាជេនមិនយាយតែបេះដូងរបស់ជេនមិនអាចកុហកបានទេណា»
«ខ្ញុំថាយប់ហើយពួកយើងគេងទៅ»
«អូខេ!!ទៅគេងអ៊ីចឹង»
«អាយ..លីសាដាក់ខ្ញុំចុះ»
«ដាក់ចុះធ្វើអី បីបែបនេះហើយមិនពិបាកអោយជេនដើរ»
«ខ្ញុំមានជើងដើរ»
«បងមានដៃសម្រាប់បីអូនដូចគ្នា ជុប»បញ្ចប់ប្រយោគគេអោនចុះទៅថើបបូរមាត់នាងក្រមុំមួយខ្សឺតយ៉ាងលឿន។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
