រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី៤១

215 7 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៤១
«នេះហេតុអ្វីក៏មិនប្រុងប្រយ័ត្នអីបែបនេះហ៎ា» នាងស្តីអោយគេទាំងទាញដៃគេមកពិនិត្យមើលដោយក្តីបារម្ភព្រមទាំងយកដៃមកជូតឈាមអោយនាង។
«គឺ...មកពីបងមិនដែលបានធ្វើអោយម្ហូបនេះជាលើកទីមួយហើយដែលបងធ្វើម្ហូបសម្រាប់អូនជាពិសេស»
«ចាំអូនលាបថ្នាំអោយណា» និយាយចប់នាងក៏បានទាញដៃរាងមាំមកលាបថ្នាំអោយគេ។
«មិនអីទេណា គ្រាប់កាំភ្លើងធ្វើអីបងមិនបានផង»
«ទៅដឹងហើយនារីរឹងមាំ» លឺគេនិយាយបែបនេះហើយគេក៏ញញឹមដាក់នាង។
«ឈប់ខឹងឬនៅ?» លឺគេសួរបែបនេះនាងក៏ងើយមុខមកសម្លឹងមើលមុខរបស់លីសា។
«គួរខឹងបន្តឬអត់?»
«អត់»
«ហឹស....ហឹស...ចុះបើបើអូនមិនបាត់ខឹងបងនឹងធ្វើអ្វីបន្ត?» នាងក៏សួរទៅវិញទាំងកែវភ្នែកមើលកែវភ្នែករបស់គេចំៗតែម្តង។
«បងនឹងលួងទៀត»
«ហឹស....ហឹស....រួចរាល់ហើយ» និយាយចប់នាងរៀបចំថ្នាំទុកវិញ។
«អ្ហឹស»  ដើរមិនទាន់បានប៉ុន្មានជំហ៊ានផងរាងមាំបានក្រសោបចង្កេះនាងជាប់រួចហើយក៏លើករាងស្តើងដាក់លើតុនៅក្នុងផ្ទះបាយ។ ប៉ុន្តែនាងមិនបានរើបម្រាស់ឬក៏ចុះពីលើតុឡើយគឺមានតែលើកដៃអោបករបស់គេជាប់ព្រមទាំងញញឹមដាក់គេ។
«ញញឹមស្រស់បែបនេះលែងខឹងបងឬនៅ?»
«ខឹងអី ខឹងច្រើនខ្លាចចាស់មុនអាយុ»
«ជុប...អ៊ុប» រាងស្តើងក៏បានអោនចុះទៅថើបបបូរមាត់របស់គេយ៉ាងទន់ភ្លន់បំផុត។
«ជុប» រាងមាំក៏បានតបស្នងទៅគេវិញយ៉ាងគាប់ចិត្តទាំងដៃកំពុងតែស្ទាបអង្អែលចង្កេះរាងស្តើងជាប់។
«ជុប»គេក៏បានបន្តមកថើបកញ្ជឹងករបស់នាងព្រមទាំងបន្សល់ទុកស្នាមនៅលើកញ្ចឹងកយ៉ាងក្រហម។
«ផាច់...បានហើយអូនឃ្លានបាយ»
«ចាស៎» និយាយចប់រាងមាំក៏បានលើករាងស្តើងចុះពីលើតុ។ គេក៏ចាប់ផ្តើមរៀបចំអាហារអោយនាងក្រមុំញ៉ាំ។
«អូនញ៉ាំអោយច្រើនៗទៅណា»
«នេះចង់អោយអូនធាត់មែនទេ?» រាងស្តើងដួលអាហារទាំងបែរទៅសម្លក់គេ។
«អត់ទេ បងខ្លាចម៉ាក់អូនស្រកសាច់ពេលទៅវិញម៉ាក់អូននឹងស្តីអោយបងមិនខាន» រាងមាំតបទាំងញញឹមព្រមទាំងបញ្ចុកនាង។ ពួកគេទាំងពីរក៏បន្តញ៉ាំអាហារជាមួយគ្នាយ៉ាងមានក្តីសុខព្រមទាំងបញ្ចុកគ្នាទៅវិញទៅមក។
  ពេលវេលាចេះតែកន្លងផុតទៅ ការងារនៅក្នុងប្រទេសអ៊ីតាលីក៏រាងមាំបានបំពេញអស់ទើបពួកគេទាំងពីរសម្រេចចិត្តត្រឡប់ទៅប្រទេសកូរ៉េវិញ។ ព្រោះតែប៉ាម៉ាក់របស់រាងស្តើងនឹកបារម្ភពីកូនរបស់គាត់ខ្លាំងណាស់។
«ម៉ាក់  ប៉ា» រាងស្តើងក៏ចូលទៅអោបប៉ាម៉ាក់របស់នាងដោយក្តីនឹករលឹកព្រោះថានាងបែកពីគាត់យូរគ្រាន់គួរសមព្រោះតែរវល់ទៅមើលថែប្តីកំហូចរបស់នាង។
«សឺត.....នឹកណាស់» ម៉ាក់របស់នាងក៏ចូលទៅក្បែរនាងនឹងអោបនាងយ៉ាងណែនព្រមទាំងថើបថ្ពាល់របស់នាងយ៉ាងយូរ
«ប៉ាក៏នឹកកូនស្រីដូចគ្នា» ប៉ារបស់នាងក៏ចូលទៅអោបកូនស្រីពីក្រោយម្តាយរបស់នាង។
«នេះមិននឹកកូនប្រសារខ្លះទេអ្នកម៉ាក់ លោកប៉ា»
«ហាស់....ហាស់...គឺនឹកកូនដូចគ្នាព្រោះគ្មានអ្នកមកអង្គុយកន្លែងកូនធ្លាប់ញ៉ាំ» លឺប៉ាក្មេកនិយាយបែបនេះហើយធ្វើអោយគេញញឹមក្បួចដាក់គាត់តែម្តង។
«មោះ!ចាំថ្ងៃនេះម៉ាក់និងប៉ាធ្វើម្ហូបជប់លៀងការវិលត្រឡប់មកវិញរបស់ពួកកូនទាំងពីរតែម្តង»
«ចាស៎!»
«អញ្ចឹងចាំពួកខ្ញុំជួយធ្វើណា»
«មិនអីទេកូនងូតទឹកសម្រាកសិនទៅ»
«មិនអីទេពួកខ្ញុំជួយបាន»
«នេះចេះដែរ?»
«ចេះខ្លះ ព្រោះតែឩស្សាហ៍ធ្វើម្ហូបអោយកូនរបស់ម៉ាក់ប៉ាដើម្បីជាការលួងចិត្ត»
«លី»
«នេះ!!ដល់ម្លឹងផងកូនស្រី»
«ហាស....ហាស..តិចតូច»
«មិនអីទេណា ពួកកូនទាំងពីរទៅងូតទឹកសិនទៅណាបើទំនេរចាំមកជួយ ប៉ាម៉ាក់រៀបចំបិតហាងសិន» អ្នកទាំងពីរក៏ឆ្លើយព្រមគ្នាដើម្បីទៅងូតទឹកសម្អាតខ្លួននឹងបានចុះមកញ៉ាំអាហារពេលល្ងាចជាមួយពួកគាត់។
«សួស្តីម៉ាក់ក្មេកប៉ាក្មេក» សំឡេងមនុស្សប្រុសម្នាក់បានបន្លឺឡើងធ្វើអោយពួកគាត់ទាំងពីរត្រូវបែរមកមើលម្ចាស់សម្លេងឃើញថាពួកគាត់ស្គាល់ច្បាស់ណាស់។
«មករកអី ហើយអ្នកណាប៉ាម៉ាក់ក្មេកឯងតិចក្បាលនឹងវែកនឹងទៅ»
«អួយ...យ៉ូយកាចម្លេះប៉ាម៉ាក់ថ្ងៃមុខគង់តែហៅខ្ញុំកូនប្រសារទេ កូននឹកជេននីពេកណា ។ នេះជេនទៅណាម៉េចក៏មិនដែលឃើញអញ្ចឹង»
«ហើយឯងមកចេះដឹងអីដែរ»
«ហៃយ៉ា!ប៉ាអនាគតប្រពន្ធអ្នកណាមិននឹក»
«ជេននៅទីនេះឯងមានការអីមែនទេ?»
«នាង» គ្រាន់តែឃើញវត្តមានរបស់លីសាភ្លាមគេក្តាប់ដៃចង្អុលនាងតែម្តង។
«រកសង្សារបស់ខ្ញុំមានការអី?»
«សង្សា?»
«អឺ...បើមិនជឿក៏សួរប៉ាម៉ាក់ខ្ញុំទៅ»
«ត្រូវហើយ»
«មិនពិត អូនជេនមិនស្រឡាញ់ឯងឡើយ ជេនខ្ញុំនឹងយកជេនពីនាង» គេនិយាយទាំងដើរសំដៅទៅរកជេននីដែលកំពុងតែដើរចេញរកលីសា។
«នែ!មុននិយាយអីគិតអោយច្បាស់សិនណា បើចង់សុខខ្លួនកុំមកប៉ះពាល់ប្រពន្ធខ្ញុំ»
«នាងគិតថាខ្ញុំខ្លាចមនុស្សស្រីដូចជានាង»គេក៏បានដើរទៅក្បែរលីសា តែអង្គរក្សរបស់លីសាក៏បានចូលមកឃាត់គេ។
«នេះពួកឯងជាអ្នកណា?» គេសួរទាំងញ័របបូរមាត់ព្រោះតែឃើញថាមាឌរបស់អង្គរក្សរបស់លីសាគឺសុទ្ធតែគួរអោយខ្លាច
«បើមិនចង់ស្លាប់កុំមកក្បែរជេន ហើយក៏មិនចាំបាច់ចង់ដឹងថាខ្ញុំជាអ្នកណាផងដែរ»
«ចេញដោយខ្លួនឯងឬក៏អោយពួកខ្ញុំចាប់បោះ» អង្គរក្សរបស់រាងមាំក៏បានគម្រាមព្រមទាំងលើកគេឡើង ។
«អឺ...ខ្ញុំចេញខ្លួនឯងក៏បាន» គេក៏ប្រញាប់រត់ចេញយ៉ាងលឿនព្រោះតែខ្លាចថាបើនៅបន្តគេនឹងក្លាយជាសាកសពមិនខាន។
«តោះ!!មកញ៉ាំ»
«សួស្តីម៉ាដាម» ពួកគេទាំងពីរក៏បានរៀបចំអង្គុយញ៉ាំស៊ុបជាមួយគ្នាមានទាំង BBQ សាច់អាំង ស៊ុបឆ្នាំដីដូចគ្នា។ ភ្លាមនោះជីស៊ូនិងរ៉ូសក៏បានមកដល់ព្រមទាំងក្នុងដៃមានកាន់។
«អ៎..នេះមកដល់លឿនម្លេះទើបតែប្រាប់សោះ»
«ម៉ាដាមហៅទាំងមូលហើយត្រូវតែប្រញាប់»
«ចុះរីឆ័រ?» ជេននីក៏សួររករីឆ័រ
«គាត់មកដល់ឥឡូវហើយ»
«អញ្ចឹងញ៉ាំបណ្តើរៗទៅ» ការសន្ទនារបស់ពួកគេក៏ត្រូវបានបញ្ចប់ពួកគេក៏ចាប់ផើមចូលអង្គុយញ៉ាំអាហារជាមួយគ្នា។ មិនយូរប៉ុន្មានរីឆ័រក៏បានមកដល់។ អាហារពេលល្ងាចដែលមានតែស្នាមញញឹមនិងសំណើចក្អាកក្អាយ ចំណែកអ្នកទាំងអស់គ្នាគឺថាផឹកយកៗតែម្តង។
«អូនកុំផឹកច្រើនពេក» លីសាក៏ទាញកែវពីដៃជេននីព្រោះឃើញនាងផឹកច្រើនពេក។
«មិនអីទេណាអូនផឹកដើម្បីជប់លៀងព្រោះតែមនុស្សរបស់អូនធ្វើការបានល្អ»
«មែនហើយ តោះជល់ម៉ាដាម» អ្នកទាំងពួកក៏លើកកែវជល់គ្នាហើយក៏លើកដាច់ៗតែម្តង ចំណែកលីសាក៏បណ្តោយតែម្តងទៅដោយគេក៏ចូលរូមផឹកផងដែរ។
«ពួកកូននិងក្មួយញ៉ាំបន្តចុះណាម៉ាក់ទៅសម្រាកមុនហើយ បើស្រវឹងកុំបើកបរអីណា គេងនៅផ្ទះនេះហើយព្រោះអុំមានបន្ទប់អោយគេង»
«បាទ ចាស៎» អ្នកទាំងអស់គ្នាក៏បន្តផឹករហូតដល់យប់ជ្រៅម្នាក់ៗក៏តម្រង់រកបន្ទប់គេងអស់ នៅឡើយតែលីសាដែលព្យាយាមលើកបីប្រពន្ធរបស់ខ្លួនទៅបន្ទប់ព្រោះតែនាងស្រវឹងឡើងជោគខ្លួនហើយ។
«អ្ហឹស....លីសា»
«ចាស៎» គេក៏តបយ៉ាងពិរោះទៅកាន់នាងក្រមុំ។
«បងនាំអូនទៅណា ផឹកមិនទាន់ឆ្អែតផង»
«គេងអស់ហើយ អូនចង់នៅផឹកជាមួយអ្នកណាទៀត»
«គឺបងនឹងហើយផឹកកំដរអូន»
«ហាស៎...ផឹកច្រើនពេកមិនល្អទេ ចង់ផឹកតោះបងនាំអូនទៅផឹកនៅបន្ទប់ទៀត»
«ពិតមែន? អត់ទេទៅបន្ទប់អូនចង់ញ៉ាំផងច្រើនជាង» នាងតូចនិយាយទាំងលើកដៃទៅអង្អែលថ្ពាល់របស់គេដោយកាយវិការរលាមបែបមនុស្សស្រវឹង។
«ផឹប» គេក៏បានដាក់នាងក្រមុំនៅលើពូក។
«ចាំបងជូតខ្លួនអោយណា»
«អ្ហឹក» គេមិនទាន់ក្រោកចេញផងគឺថាគេចាប់អោបករបស់គេជាប់។
«ប្តីអូនសង្ហាចឹងតើបានជាស្រីៗទាំងនោះតែងតែចង់បាន ជុប» កាយវិការបែបមនុស្សស្រីនិយាយផងសើចផងធ្វើអោយលីសាអស់សំណើចនឹងនាង។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now