រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣៣
ឡានរបស់ធនឹនក៏កាន់តែធ្វើដំណើរឆ្ងាយទៅៗចំណែករាងស្តើងវិញក៏គេងសន្លប់មិនដឹងខ្លួនឡើយ។ ចំណែកឯឌែនស៍វិញអង្គុយមើលមុខរាងស្តើងព្រមទាំងញញឹមជាប់ដោយល្បិចកលនិងជ័យជំនះ។ តែប៉ុណ្ណឹងគេជឿថាគេនឹងអាចគម្រាមលីសាបានហើយ។ ព្រោះគេដឹងច្បាស់ជេននីគឺសំខាន់សម្រាប់គេណាស់ ។
«ហឹស....ហឹស..»
«មើលទៅលោកដូចជាពេញចិត្តជេននីខ្លាំងណាស់»
«អាចថាបែបនេះក៏បាន ប៉ុន្តែរឿងដែលសំខាន់ក្មេងស្រីម្នាក់នេះអាចអោយខ្ញុំយកឈ្នះដៃគូសត្រូវខ្ញុំបាន» សំឡេងសើចរបស់គេបន្លឺឡើងដោយអំណាច។
......................................
«អេ!!ប្រឹងរត់ដល់ណា?» ជីស៊ូក៏ស្រែកសួរអេលីដែលត្រៀមនឹងរត់ទៅមុខ។
«ហឹស....ហឹស...វាដល់ពេលហើយដែលលោកត្រូវទទួលទោសតាមផ្លូវច្បាប់» ឆេយ៉ុងនិយាយទាំងកាន់កាំភ្លើងជាប់នឹងដៃព្រមទាំងតម្រង់ទៅគេ។
«ហឹស....ហឹស....បើខ្លាំងក៏តាមចាប់ខ្ញុំអោយបានទៅ....ហឹស....ហឹស...» នេះដល់ដំណាក់កាលនេះហើយគេនៅសើចចេញទៀត គិតថាគេនឹងរួចខ្លួនខ្លួនមែនទេ?»
«ក៏ចាំមើលទៅថាលោករត់បានដល់ណា» និយាយមិនទាន់ចប់ផងក្រុមប៉ូលិសបានដើរចេញមកពីក្រោយខ្នងគេ។
«ហ្ហាស...ហ្ហាស....ហើយមិនបាច់ប្រឹងស្រែកអោយមានអ្នកមកជួយឡើយព្រោះថាអង្គរក្សរបស់ឯកត្រូវបានពួកខ្ញុំចាប់ដាក់ខ្នោះអស់ហើយ»
«អ្ហឹស» និយាយចប់ជីស៊ូក៏បានដើរទៅក្បែរលោកអាលីហើយក្រៀកដៃរបស់គេរួចហើយក៏ដាក់ខ្នោះភ្លាមៗ។
«នាំគេទៅ»
«បាទ»
...................................
«.....» ក្រឡែកមើលរាងស្តើងឯនេះវិញកំពុងតែគេងបិតភ្នែកជិត ចំណែកឡានក៏ចេះតែឆ្ពោះទៅមុខជារឿយៗ។ បានមួយស្របក់ទើបរាងស្តើងចាប់ផ្តើមបើកភ្នែកតិចៗដោយអារម្មណ៍ឈឺក្បាលតិចៗដោយសារតែសារជាតិថ្នាំសណ្តំ។
«អ្ហឹស» រាងស្តើងក៏បានកម្រើកខ្លួនតិចៗប៉ុន្តែការកម្រើកខ្លួនរបស់នាងតូចក៏បានធ្វើអោយលោកឌែនស៍ដែលអង្គុយក្បែររាងស្តើងដឹងថានាងភ្ញាក់។
«នេះភ្ញាក់ហើយ»
«ពួកឯងនាំខ្ញុំទៅណា?»
«ទៅណាក៏បាន កុំបារម្ភអីណាបងនឹងនាំអូនទៅប្រទេសអ៊ីតាលី»
«ខ្ញុំមិនត្រូវការទៅជាមួយលោកឡើយ»
«អេ..ពួកយើងត្រូវតែជាមួយគ្នា ព្រោះថាវាអាចនឹងធ្វើអោយលីសាឈឺចាប់ អ្វីដែលពិសេសគឺបងអាចអូនអាចយកឈ្នះគ្រួសាររបស់គេបាន» កម្លោះចាស់ក៏បានលើកដៃទៅអង្អែលថ្ពាល់របស់នាងក្រមុំ ប៉ុន្តែនាងបានព្យាយាមគេចពីគេមិនអោយគេប៉ះមុខនាងឡើយ។
«ប៉ុន្តែបងស្រឡាញ់អូនពិតមែនណា»
«ងឺត»
«ផូស»ឡានក៏ត្រូវបានចាប់ហ្វាំងមួយទំហឹងធ្វើអោយអ្នកដែលអង្គុយនៅខាងក្រោយត្រូវជ្រុលបុកនឹងកៅអីខាងមុខមួយទំហឹង។
«អួយ»
«កើតអី?»
«គឺ...អឺ...គឺ» ធនឹនក៏គាំងស្ទើរតែឆ្លើយមិនចេញ ព្រោះថាមានឡានមួយកំពុងតែឈប់នៅមុខឡានរបស់គេអ្នកដែលចេញមកគឺជាមនុស្សស្រីពាក់របាំងមុខដែលគ្រប់គ្នាដឹងហើយថានាងជាអ្នកណា។ ជេននីវិញពេលឃើញបែបនេះហើយក៏ញញឹមចេញមកដោយក្តីសង្ឃឹម។
«អ៎....នេះចេញមកហើយ ខ្ញុំលឺគេនិយាយពីនាងច្រើនណាស់ខ្ញុំក៏ចង់ដឹងថាអស្ចារ្យប៉ុណ្ណាទៅ» និយាយរួចគេក៏យកខ្សែមកចងដៃរបស់ស្តើងសិន មុននឹងទាញកាំភ្លើងចុះទៅខាងក្រោមចំណែកធនឹនក៏បានចុះទៅជាមួយនឹងគេផងដែរ។
«ដោះលែងមនុស្សស្រីនៅក្នុងឡានភ្លាម»
«បើខ្លាំងក៏ចូលមកជួយនាងអោយបានទៅ.....ហឹស....ហាស..» សំឡេងសើចដែលពោរពេញទៅក្តីអំនួត។
«ផូង» គេក៏បានដកកាំភ្លើងបាញ់តម្រង់ទៅរាងខ្ពស់ ប៉ុន្តែនាងបានលោតរឡាតមិនអោយគ្រាប់កាំភ្លើងចាំនាងឡើយ។
«ឌឹប...ផឹប» តែមួយស្របក់សោះលីសាក៏បានស្ទុះចូលមកក្បែរនាយឌែនរួចហើយក៏ធាក់ចាំចង្កេះរបស់គេរហូតដល់គេត្រូវផ្ងាកក្រោយប៉ុន្តែក៏ទប់លំនឹងជាប់មិនអោយដួលទាន់ឡើយ។
«អ្ហឹ» ធនឹនក៏ចុះមកចូលរួមដែលដើម្បីជួយនាយឌែនស៍។
«អ៎...នេះពីរទល់មួយផង» លីសានិយាយទាំងញញឹមចំអកពួកគេនេះជាមនុស្សប្រុសហើយនៅខ្លាចនាងទៀត។
«ផឹប...ឌឹប» នាយធនឹនក៏បានលើកជើងទាត់លីសាឆ្វេងផងស្តាំងផង ប៉ុន្តែនាងក៏រហ័សយកដៃរងទាន់។ កំឡុងពេលដែលរាងមាំកំពុងតែវាយតបជាមួយនឹងធនឹនឆ្លៀតឱកាសនេះនាយឌែនស៍ក៏បានហក់ចូលទៅដាល់មុខរបស់លីសារហូតដល់បែកមាត់ហូរឈាមរឹមៗ។
«ហឹស..ហឹស....ចាំមើលថានាងនៅតែវីរៈរបស់មនុស្សគ្រប់គ្នាឬទេ?» និយាយចប់ឌែនស៍ក៏បានដកកាំបិតពីចង្កេះរបស់គេរួចហើយគប់តម្រង់ទៅលីសា។
«.....» កាំបិតដ៏សែនមុតស្រួចកំពុងតែបោះពួយសំដៅទៅរករាងមាំធ្វើអោយអ្នកដែលអង្គុយនៅក្នុងឡានជាប់ចំណងបារម្ភពីគេជាខ្លាំង។
«លីសា» រាងស្តើងបានស្រែកមួយទំហឹងពីក្នុងឡានដៃវិញព្យាយាមទាញផ្តាច់ចំណងប៉ុន្តែមិនបានសោះ។ មុខកាំបិតក៏បានផ្តាច់របាំងមុខរបស់រាងមាំធ្លាក់ដល់ដី។
«អ៎....នេះជានាងទេឬ» ពេលដឹងថានាងជាអ្នកណាធ្វើអោយឌែនស៍ញញឹមទាំងសប្បាយចិត្ត។ ចំណែកធនឹនវិញស្ទើរតែមិនជឿថាជានាង។
«ហាស...ហាស.....ល្អណាស់ថ្ងៃនេះខ្ញុំនឹងមិនអោយនាងមានជីវិតត្រឡប់ទៅរកប៉ានាងវិញឡើយ ហើយមនុស្សដែលនាងស្រឡាញ់ក៏ជាមនុស្សស្រីរបស់ខ្ញុំផងដែរ»
«ឆ្លងកាត់សាកសពខ្ញុំសិនទៅ» និយាយចប់លីសាក៏បានដកយកដាវដែលនៅក្នុងឡានរបស់នាងមក។
«ហឹស...ហឹស...ក៏បាន» និយាយរួចហើយគេក៏ដើរសំដៅទៅក្នុងឡានរបស់គេព្រមទាំងទាញយកដាវដែលមានប្រវែងប្រមាណកន្លះម៉ែត្រចំនួនពីរមករួចហើយក៏បោះអោយធនឹនមួយ។
«...» សន្ធឹកផ្លែដាវក៏បានបន្លឺឡើងព្រោះតែការប៉ះទង្គិចគ្នា កម្លោះចាស់ក៏បានយកដាវទៅកាប់ពីលើតែលីសាក៏បានយកដាវរបស់ខ្លួនរងជាប់។
«ឌឹប» ធនឹនដែលស្ទុះចូលមកលើកដាវមកក្រវាត់ទៅរកជើងរាងខ្ពស់តែគេបានគេចទាន់។
«ឈ្វីក» សំឡេងចុងដាវប៉ះនឹងសាច់មនុស្សក៏បានបន្លឺឡើងគឺលីសាក៏បានក្រវៀសដាវចំពោះរបស់ធនឹងធ្វើអោយដាច់ក្រណាត់អាវនឹងឈាមភ្លាម។
«អ្ហាស»
«ឈ្វីត...អ្ហាស....» លីសាក៏សំឡឹងមើលត្រង់ពោះរបស់នាងឃើញថាកំពុងតែហូរឈាមរឹមៗព្រោះតែត្រូវបានឌែនស៍ក្រវៀសមកត្រូវពោះនាង។
«ហឹស..ហឹស...» គេក៏សើចដោយភាពជោគជ័យ។
«ឌឹប» លីសាក៏ព្យាយាមចូលទៅរកគេតែត្រូវគេធាត់នាងមួយជើងចំពោះដែលត្រូវរងបួសធ្វើអោយនាងឈឺចាប់ជាងខ្លាំងឈាមក៏ហូរខ្លាំងជាមុន។
«ឌឹប..ហ្វឹក» ផ្លែដាវលើកទីពីរក៏បានកាប់ត្រូវស្មារបស់រាងមាំមួយទំហឹង ។
«អ្ហឹក» លីសាក៏បានព្យាយាមក្រោកឈរឡើងដោយយកដាវរបស់ខ្លួនទប់លំនឹងកែវភ្នែកសំឡេងមើលសត្រូវដោយមោះមុតមិនចាញ់ច្រាបពួកគេឡើយទោះជានាងត្រូវរបួសធ្ងន់ធ្ងូរក៏ដោយ។
«អ្ហា..» ធនឹននិងឌែនស៍បានរត់តម្រង់មករាងមាំទាំងពីរនាក់ក្នុងគោលបំណងកាប់ផ្តាច់សង្ខារបស់នាងតែម្តង។
«ឌឹប» កូនកាំបិតមួយបានគប់តម្រង់ទៅធនឹនបានត្រូវដៃរបស់គេធ្វើអោយធ្លាក់ដាវពីដៃភ្លាម។ រួចហើយលីសាក៏បានទម្លាក់ដាវរបស់ខ្លួនផ្តេកហើយរត់សំដៅទៅឌែនស៍ដែលជិតដល់នាងបានលុតជង្គង់ចុះដោយសារតែល្បឿងដែលនាងបានរត់ក៏បានជំរុញខ្លួនរបស់នាងទៅមុខធ្វើអោយដាវដែលនាងកាន់នោះត្រូវពោះរបស់ឌែនស៍មួយទំហឹង។
«អ្ហឹស..ផឹប» គេក៏ត្រូវដួលទៅលើដីភ្លាមៗ លីសាវិញក្រោកឈរឡើងទាំងដៃទប់ពោះជាប់ដែលកំពុងតែហូរឈាមនាងស្ទើរតែទប់ខ្លួនមិនជាប់ទៅហើយ។
«ផឹប» ក្រោកឈរមិនទាន់បានស្រួលបួលផងនាងក៏ត្រូវដួលទៅលើដីព្រោះតែធនឹនបានធាក់នាងរួចហើយគេក៏ឈរសើចមើលរាងស្តើង។
«...ឌឹប.....» សំឡេងចុងផ្លែដាវគេបានដើរអូសដើរសំដៅមករាងស្តើងជាមួយនឹងស្នាមញញឹមចុងមាត់។
«ហឹស...ហឹស...ទីបំផុតវីរៈនារីដែលគ្រប់គ្នាសរសើរក៏ត្រូវមកស្លាប់ដោយសារតែខ្ញុំ...ហឹស....ហឹ....» និយាយចប់គេបានសើចយ៉ាងលឺ។
«នាងមែនទេដែលតែងតែរារាំងរាល់ការងារបស់ពួកយើង....នាងក៏ជាមនុស្សតែម្នាក់ដែលយកជេនពីខ្ញុំពេលនេះក៏គ្មានអ្នកណាអាចយកនាងពីខ្ញុំបានដែរ ហាស....ហាស» គេសើចបណ្តើរមើលទៅលីសាផងរួចក៏មើលទៅលោកដែនស៍ដែលកំពុងតែដេកនៅលើដីក្នុងថ្លុកឈាម។
«អ្ហាស....អ្ហឹក» ជើងរបស់គេក៏បានលើកមកជាន់នៅលើពោះដែលមានរបួសរបស់លីសាហើយក៏ញីមួយទំហឹងធ្វើអោយរាងមាំស្រែកទាំងឈឺចាប់អ្នកដែលនៅក្នុងឡានវិញបានត្រឹមតែមើលមកសង្សារបស់ខ្លួនទាំងឈឺចាប់និងការបារម្ភ។
«ហឹស...ហឹស...ឈឺហ៎» ឈាមក៏ចាប់ផ្តើមហូរកាន់តែខ្លាំង ដៃរបស់នាងក៏ប្រឹងទប់ជើងរបស់គេ។ គេក៏លើកដាវឡើងដើម្បីចាក់សម្លាប់នាង។
«ផូង..ក្រឹប» មិនទាន់ទាំងបានចាក់គេផង គេក៏ត្រូវដួលទៅលើដៃភ្លាមព្រោះតែគ្រាប់កាំភ្លើងបានបាញ់ទម្លុះក្បាលគេពីក្រោយដោយសារតែស្នាមដៃជេននី នៅកងដៃរបស់នាងក៏មានហូរឈាមព្រោះតែប្រឹងរើពីចំណង។
«លីសា.....ហឹស...ហឹស..បងយ៉ាងម៉េចហើយ?» នាងក្រមុំរត់មកទាំងទឹកភ្នែកលើកត្រកងគេមកផ្អឹបនឹងទ្រូង។
«ហឹស....ហឹស...អូនមិនអីទេ?» ទោះបីជាគេឈឺចាប់ប៉ុណ្ណាអ្វីដែលគេបារម្ភមុនគេគឺជានាង។
«អូនមិនអីទេណា ចាំអូនហៅឡានពេទ្យណា» ដៃរបស់រាងស្តើងក៏ដែលប្រលាក់ដោយឈាមព្រោះខ្លួនប្រាណគេពេលនេះគឺសុទ្ធតែឈាម។ នាងលើកមកអង្អែលៗមុខគេទឹកភ្នែកក៏ស្រក់ចុះមកលើកមុខលីសាដែលកំពុងតែញញឹមមើលមកនាង។
«បងសប្បាយចិត្តណាស់ដែលអូនមិនអី...បងមិនល្អសោះគ្រាន់តែប៉ុណ្ណឹងមើលថែអូនមិនបាន»
«ឈប់និយាយទៅណា....ហឹស....ហឹក....អ៊ុប» នាងក៏អោនចុះទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់គេដោយមិនខ្ពើមរអើមឈាមរបស់គេឡើយ។
«កុំអាលនិយាយអ្វីពេលនេះអី អូនមិនអោយបងទៅណាទាំងអស់បងត្រូវនៅក្បែរអូននិងមើលថែអូនណា បងត្រូវតែមិនកើតអីដាច់ខាត» មិនមែនជាការបង្ខំតែនាងត្រូតែអោយគេនៅបន្តដំណើរជីវិតជាមួយនឹងនាង នាងមិនអាចរស់នៅដោយគ្មានគេឡើយ។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
