រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣៩រឿង
«ចម្លើយអ្វី?» រាងស្តើងក៏សួរអ្នកដែលកំពុងតែអោបចង្កេះនាងជាប់។
«នេះនៅធ្វើមិនដឹងទៀត និយាយគ្នាថ្ងៃមុនរួចហើយថាថ្ងៃនេះបូណានឹងអោយចម្លើយមកខ្ញុំនោះអី?» មិនត្រឹមតែនិយាយទេគេក៏បានបង្វែររាងស្តើងអោយបែរមុខមករកគេ។
«ក៏មិនដឹងពិតមែន បើនិយាយគ្នាច្រើនណាស់»
«នេះមិនដឹងឬក៏ធ្វើពើរ» គេក៏ដកដង្ហើមធំព្រមទាំងសម្លក់មុខរបស់នាង។
«ស្រឡាញ់ខ្ញុំឬអត់?»
«គឺ...អឺ...»
«ខ្ញុំត្រូវការចម្លើយ....បើមិនស្រឡាញ់អាចប្រាប់តាមត្រង់បានណាខ្ញុំមិនខឹងទេ»
«គឺ....ថា»
«មិនអីទេបើបូណាមិនចាប់អារម្មណ៍ខ្ញុំក៏មិនបង្ខំដែលខ្ញុំនឹងទៅសាកល្បងបើកចិត្តមើលមនុស្សស្រីផ្សេងក៏បាន»
«អេ.....អ៊ុប» ដោយមិនដឹងថាត្រូវឆ្លើយដូចម្តេចនាងក្រមុំក៏បានទាញទាញកអាវរបស់គេដើម្បីអោយគេខិតក្រោមបន្តិចមុននឹងងើយទៅថើបបបូរមាត់របស់គេភ្លាមៗដោយគ្រាន់តែការប៉ះផ្អឹបបបូរមាត់ធម្មតាប៉ុណ្ណោះ។ ដោយឃើញឱកាសផ្តល់អោយបែបនេះគេក៏បានក្រសោបចង្កេះនាងជាប់រួចហើយទាញមកផ្អឹបនឹងរាងកាយរបស់គេជាមួយនឹងការគ្រប់គ្រងបបូរមាត់តូចក្រមិចយ៉ាងផ្អែមល្ហែម។
«អ្ហឹក» រាងមាំក៏បានដកបបូរមាត់អោយឃ្លាតពីបបូរមាត់រាងស្តើងបន្តិចតែក៏រក្សាគម្លាតអោយនៅក្បែរគ្នាបំផុត។
«នេះឬចម្លើយ»
«......» ពេលនេះនាងអៀននឹងគេមុខឡើងក្រហមទៅហើយមិនអាចសូម្បីបង្ហើបបបូរមាត់តបជាមួយនឹងគេ បានត្រឹមតែងក់ក្បាលបញ្ជាក់។
«ទង្វើរបញ្ជាក់ថាស្រឡាញ់មែនទេ?» រាងមាំក៏បានសួរនាងបញ្ជាក់។
«ហឹម»
«ស្រឡាញ់ទេ?» គេក៏នៅតែសួរនាងដដែល
«ស្រឡាញ់»
«ជុប» ពេលលឺពាក្យស្រឡាញ់ចេញពីមាត់របស់គេហើយធ្វើអោយគេញញឹមបិតមាត់មិនជិតសោះ។ រាងមាំក៏បានទាញអោនចុះទៅនែបនិត្យបបូរមាត់របស់នាងម្តងទៀតយ៉ាងទន់ភ្លន់បំផុត។
..................................................
«នេះបងញ៉ាំអោយច្រើនៗណានឹងមានកម្លាំង» មនុស្សស្សស្រីកំពុងតែអង្គុយចុះលើភ្លៅរបស់លីសាព្រមទាំងដួសអាហារបញ្ចុកគេយ៉ាងរំភើបដៃរបស់រាងមាំក៏កំពុងតែអោបចង្កេះរបស់នាងប្រៀបដូចជាស្រឡាញ់គ្នាណាស់។ ហើយមនុស្សស្រីម្នាក់នោះគឺជាមនុស្សស្រីដែលលីសាបានដើរបុកពីល្ងាចមិញសោះ។
«នេះបញ្ចុកបងច្រើនបែបនេះ បើបងធាត់អ្នកណាទទួលខុសត្រូវ» រាងមាំសួរនាងទាំងលើកដៃទៅអង្អែលបបូរមាត់នាងតូចថ្នមៗ។
«មិនធាត់ទេ បើធាត់ចាំអូននាំបងហាត់ប្រាណកុំបារម្ភអី ។ ប៉ុន្តែហាត់ប្រាណតែជាមួយអូនម្នាក់គត់» គ្រាប់ពាក្យសម្តីនិងកាយវិការរបស់គេគឺជេននីបានឃើញនាងទាំងអស់។ នាងក្តាប់ដៃយ៉ាងណែនចង់តែទៅវៃអ្នកទាំងពីរអោយស្លាប់ទេ។
«ឡាលីសា!!» រាងស្តើងក៏បានស្រែកមួយទំហឹងធ្វើអោយអ្នកទាំងពីរដែលអង្គុយសាសងគ្នាត្រូវភ្ញាក់ចេញពីគ្នា។
«លីសាមនុស្សក្បត់ មនុស្សថោកទាប»
«ជេន!ជេនអូនកើតអី?» គ្រាន់តែលឺសំឡេងនាងស្រែកលីសាក៏ប្រញាប់ស្ទុះក្រោកមើលមនុស្សស្រីដែលគេងក្បែរខ្លួនភ្លាម។
«ផាច់» គ្រាន់តែជេននីបើកភ្នែកភ្លាមគឺថានាងទះគេមួយកំភ្លៀងបាត់ទៅហើយ លីសាក៏អង្អែលមុខរបស់ខ្លួនថ្នមៗសួរទៅជេននីដែលអង្គុយទល់មុខគេ។ នេះតាមពិតគឺនាងយល់សប្តិឃើញគេក្បត់សោះ។
«អូនកើតអី?»
«ឌឹប...ឌឹប» នាងមិននិយាយអ្វីទាំងអស់គឺដៃរបស់នាងជាអ្នកឆ្លើយជំនួសមុនទៅវិញគឺនាងវៃគេមិនដកដៃសោះឡើងក្រហមសាច់គេអស់ទៅហើយ។
«មនុស្សអាក្រក់ ហេតុអ្វីក៏ក្បត់អូន?»
«ក្បត់!! អូនកំពុងតែនិយាយពីអ្វី?»
«នេះលួចទាក់ទងនឹងនាងពីពេលណា? ស្គាល់គ្នាពីពេលណា? នេះលួចទាក់ទងគ្នាស្ងាត់ៗហើយថ្ងៃមុនក៏ធ្វើជាជួបគ្នាចៃដន្យមែនទេ?» គ្រប់សំនួររបស់នាងបានត្រឹមតែធ្វើអោយរាងមាំឆ្ងល់ព្រោះតែគេមិនដឹងថានាងកំពុងតែនិយាយពីអ្វីឡើយ។
«អូននិយាយពីអ្វី? បងក្បត់អី? បងកំពុងតែនៅលើគ្រែជាមួយអូន»
«គឺអូនឃើញបងនឹងមនុស្សស្រីម្នាក់នោះអង្គុយអោបថើបគ្នា»
«ពីពេលណា? នេះបងកំពុងតែនៅជិតអូនហើយតើ»
«មិនដឹងទេ គឺយប់មិញ»
«ហាស៎» គ្រាន់តែលឺពាក្យថាយប់មិញធ្វើអោយគេស្ទើរតែបាក់ចង្កេះ នេះនាងកំពុងតែយល់សប្តិសោះមកក៏ចោទប្រកាន់ថាគេកំពុងតែក្បត់នាងទៀត។
«នេះអូនកំពុងតែយល់សប្តិ»
«គ្មានទេ បងពីបងចង់ក្បត់ទើបអូនយល់សប្តិឃើញបែបនេះ»
«អូនហា៎.....នេះកាន់តែវែងឆ្ងាយហើយណាបងមិនដែលទាំងគិតឡើយ»
«ហឹម» នាងមិនខ្វល់ឡើយគឺថានាងដើរចូលទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនប្រាណបាត់។
«អួយ...នេះងរពីល្ងាចមិនទាន់បាត់ផង ឥឡូវមកយល់សប្តិហើយមកងរថែមទៀត។ ហឺយ...ត្រូវទន្ទេញប្រពន្ធឯង ឯងត្រូវតែលួង»រាងមាំនិយាយចប់ក៏ចុះទៅក្រោមបាត់។
«នេះមិនលួងពិតមែន?» រាងស្តើងដែលកំពុងតែនៅក្នុងបន្ទប់ទឹកក៏រអ៊ូព្រោះថារាល់ដងគឺគេមកលួងនាងបាត់ទៅហើយ។
«ឬក៏ស្គាល់មនុស្សស្រីនោះពិតមែន?» ដោយមិនចង់គិតច្រើននាងក៏ងូតទឹកសម្អាតខ្លួនប្រាណ។
«អ្ហឹក....ជុប» គ្រាន់តែនាងចេញពីបន្ទប់ទឹកនាងភ្លាមគឺថារាងមាំបានចូលមកអោបនាងពីក្រោយយ៉ាងណែន។
«ឃ្លានឬនៅអូនសម្លាញ់»
«បើឃ្លានហើយមានអីអោយញ៉ាំមែនទេ?»
«ចាស៎...មាន»
«អុំស្រីធ្វើមែនទេ?»
«ទេ! បងជាអ្នកធ្វើដោយផ្ទាល់ណា?» រាងមាំក៏ប្រញាប់ប្រាប់នាងយ៉ាងលឿន។
«ចេះធ្វើដែរ?»
«មិនចេះទេ ប៉ុន្តែដើម្បីប្រពន្ធក៏ត្រូវតែរៀនធ្វើនោះអី? ឈប់ខឹងទៅណា» គេនៅតែអោបនាងក្រមុំជាប់មិនព្រមលែងរួចហើយក៏ថើបស្រង់ក្លិនពីសក់ក្បាលដ៏សែនក្រអូបប្រហើររបស់នាង។ ទោះបីជានាងងក់ងរនឹងគេប៉ុណាក៏ដោយប៉ុន្តែនៅពេលដែលគេមកអោបមកថើបនាងបែបនេះ នាងបែរមិនជំទាស់ទៅវិញ តែបែរជាមានអារម្មណ៍ថាខ្លួនជាមនុស្សពិសេសសម្រាប់គេ។
«តោះ....មកឈប់ខឹងទៅណាព្រះនាងរបស់បង។ នេះវាជាការយល់សប្តិទេបងឯណាទៅក្បត់អូននោះ បើអូនគួរអោយស្រឡាញ់យ៉ាងនេះ។ ឈប់ងរនឹងប្តីទៅណា» នាងមិននិយាយអ្វីទាំងអស់គឺនាងគិតតែដើរទៅទាំងញញឹមតែគេក៏អាចទាយដឹងថានាងកំពុងតែលួចញញឹមផងដែរ។
«នេះចៀនពងទា» គ្រាន់តែឃើញមុខម្ហូបនាងស្ទើរស្លរឈាម នេះឬមុខប្អូនសម្រាប់លួងលោមនាង។
«ចាស៎»
«ចៀនពងយកមកលួងចិត្តអូន»
«អេ!ស្តាប់បងសិនណា ។ មួយមុខនេះណាបងចំណាយពេលមើលយូធូបផង សួរអុំស្រីផងទំរាំចេញ។ ប៉ុន្តែបងធានាថាបងធ្វើដោយបេះដូងណា»
«នេះប៉ុណ្ណោះគិតថាអូនឈប់ងរនឹងបងមែនទេ?»
«នេះគ្រាន់តែជាចំនុចចាប់ផ្តើមនៃការធ្វើម្ហូបប៉ុណ្ណោះថ្ងៃក្រោយបងនឹងធ្វើអាពិសេសជាងនេះ។
«ពិសេសជាងនេះសង្ស័យអូនញ៉ាំបាយជាមួយអំបិល» នាងនិយាយទាំងសម្លក់គេ រួចក៏ចូលទៅអង្គុយរងចាំគេដួលបាយអោយនាង។
«សូមអញ្ជើញប្រពន្ធសម្លាញ់» មិនត្រឹមតែដួលបាយអោយទេគឺថាគេថែមទាំងបញ្ចុកនាងទៀតផង។
«ឆ្ងាញ់ទេ?» គេក៏សួរបញ្ជាក់ព្រោះចង់ដឹងពីរសជាតិ
«អ្ហឹ....ទទួលយកបាន» តាមពិតគឺឆ្ងាញ់ហើយគ្រាន់តែនាងមិនទាន់ចងសរសើរគេនៅពេលនេះព្រោះចង់ទុកអោយគេតាមលួងនាងបន្តិចទៀត។
«សឺត» ស្របពេលនាងកំពុងតែញ៉ាំគេក៏ស្រាប់តែអោនទៅថើបបូរមាត់របស់នាងយ៉ាងយូរ។
«ធ្វើអី? ខ្មាស់មនុស្សនៅទីនេះផង» នាងនិយាយទាំងសម្លឹងមើលជុំវិញខ្លួនព្រោះថាអ្នកបម្រើនៅពេញនោះ។
«ខ្មាស់អីបងថើបប្រពន្ធរបស់បងសោះ លួងប្រពន្ធខ្លួនឯងនៅចំពោះមុខអ្នកបម្រើមានអីខុស» ពេលលឺបែបនេះធ្វើអោយបេះដូងនាងកាន់តែលោតស្នាមញញឹមស្ទើរតែចេញមកតែក៏ប្រឹងទប់។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
