រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១៣

315 11 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១៣ សរសេរបានខ្លីទេថ្ងៃនេះ
«...អ្ហឹក...» រាងមាំក៏បានកម្រើកបបូរមាត់លើបបូរមាត់របស់រាងស្តើងស្រាលៗទាំងដៃអង្អែលមុខរបស់នាងថ្នមៗ។
«បងស្រីយ៉ាងម៉េចហើយ?»នារីវ័យក្មេងដែលជាម្ចាស់ហាងក៏បានសួរទាំងដើរចូលទៅខាងក្នុងគ្រាន់តែលឺសម្រឹបជើងភ្លាមលីសាក៏បានទាញនាងក្រមុំចូលទៅក្នុងវាំងនួនដែលផ្លាស់សម្លៀកបំពាក់ហើយក៏ទាញវាំងនួនបិតទាំងបបូរមាត់មិនអោយរបេះពីនាងក្រមុំឡើយ។
«អ្ហឹក....លី» វាដូចជាការដាស់ស្មារតីនាងក្រមុំអោយភ្ញាក់ពីការលួងលោមរបស់គេអ៊ីចឹងនាងបានប្រឹងក្រហឹមដើមកហៅឈ្មោះគេដើម្បីអោយគេដោះលែងនាង។
«នេះប្រហែលជាមិនទាន់ហើយទេមើលទៅ» ដោយឃើញថាលីសានៅក្នុងវាំងនួននោះនៅឡើយទើបនាងចេញទៅវិញ។
«អ្ហឹម» ជេននីវិញក៏ប្រឹងរើចេញពីគេដើម្បីអោយរួចផុតពីការថើបបរបស់គេប៉ុន្តែគេហាក់មិនចង់អោយឱកាសមួយនេះរបូតចេញពីគេសោះ គេបានបឺតជញ្ជក់បបូរមាត់របស់នាងកាន់តែខ្លាំងមុននឹងបានលើកដៃទៅក្រសោបកញ្ចឹងករបស់នាងជាប់។
«អ្ហឹក...អ្ហាស» នាងក្រមុំក៏ស្រែកចាចនៅពេលដែលគេបានជ្រុលខាំមាត់របស់នាងរហូតដល់ដាច់ឈាមរឹមៗ។
«អឺ....សូមទោសណា...ជេនឈឺខ្លាំងទេ?»
«អួយ......ឡប់សតិមកខាំមាត់មនុស្ស» នាងក្រមុំនិយាយទាំងសម្លក់គេរួចហើយក៏ជូតឈាមចេញពីមាត់។
«សូមទោសពិតមែនណា» នាងក្រមុំវិញមិនមាត់ឡើយគឺថានាងបានដើរចេញទាំងមុខក្រញ៉ូវ។
«ជេន....ជេននីសុំទោសណា»លីសាក៏ប្រឹងដើរតាមពីក្រោយនាងនិងនិយាយសូមទោសនាងមិនឈប់ប្រៀបដូចជាគូស្នេហ៍អ៊ីចឹង។
«ជេន» គេដើរបណ្តើរហៅឈ្មោះនាងបណ្តើរធ្វើអោយមនុស្សនៅក្នុងផ្សាតាមមើលពួកគេមិនឈប់។
«អួយ...ឈប់ហៅឈ្មោះខ្ញុំបានទេមើលចុះគេមើលមិនឈប់ទេ ខ្មាស់គេ»
«ទាល់តែជេនឈប់ខឹងខ្ញុំទើបខ្ញុំឈប់និយាយ» និយាយពាក្យដដែលរហូតដល់ពួកគេទាំងពីរដើរទៅដល់ក្នុងឡានហើយក៏ចូលក្នុងឡានបាត់។
«.....»  នៅក្នុងឡានម្នាក់ៗសុទ្ធតែមានសភាពស្ងាត់ជ្រំព្រោះតែនាងក្រមុំមិនព្រមនិយាយជាមួយនឹងគេឡើយ។ នៅក្នុងបន្ទប់គេងរបស់នាងក្រមុំមានមនុសស្រីពីរកំពុងតែសម្ងំគេងដោយស្ងៀមស្ងាត់ព្រោះតែជេននីក៏មិនព្រមនិយាយជាមួយនឹងគេឡើយ។
«ជេន..» រាងមាំហៅនាងដោយសម្លេងខ្សាវៗព្រោះតែនៅខ្លាចថានាងក្រមុំក្រោកមកនឹងស្តីអោយគេ។
«...» ដោយមិនលឺនាងតបគេក៏បានស៊ូកដៃថ្នមៗទៅក្រសោបដៃរបស់ជេននីស្រាលៗ
«នេះមិនគិតគេងទេ?»
«នេះមិនទាន់ឈប់ខឹងទៀតហ៎»
«គេងយប់ហើយ» លឺបែបនេះគិតថាមនុស្សក្បាលរឹងដូចជាគេនេះព្រមតាមនាងនិយាយមែនទេ គេក៏បានគេងចំហៀងដូចជានាងរួចហើយក៏ស៊ូកដៃទៅអោបនាង។
«លីសាចង់ធ្វើអី?»
«គេងនោះអី»
«គេងក៏គេងទៅចាំបាច់អីអោបខ្ញុំ»
«អោបសូមទោសនោះអី» នេះជាការសូមទោសឬក៏ការយកចំគេងចំណេញ។
«លែងខ្ញុំទៅ ខ្ញុំមិនចូលចិត្តអោយអ្នកណាមកគេងអោបបែបនេះគេទេ វាថប់ដង្ហើមពិបាកគេង» 
«អត់លែងទេ លុះត្រាតែជេននីឈប់ខឹងនឹងខ្ញុំ» រាងមាំតបទាំងដាក់មុខនៅក្បែរកញ្ចឹងករបស់នាង។
«នេះចង់ឈឺខ្លួនមែនទេ?»
«សុខចិត្តឈឺខ្លួនក៏បានអោយតែជេននីឈប់ខឹង ចង់វៃក៏បាន»  រាងមាំក៏បានអោបរាងកាយរបស់នាងក្រមុំកាន់តែណែនជាមុន។
«....ឡាលីសា»
«ចាស៎»
«លែង....នេះចង់អោយខ្ញុំខឹងជាងមុន»
«អ្ហាស...» គេក៏ស្រាប់តែស្រែកចាចនៅពេលដែលរាងស្តើងបានខាំដៃរបស់គេមួយទំហឹង។
«អ្ហាស....ឈឺណា»
«ខ្ញុំប្រាប់ហើយអោយលែង» លីសាវិញក៏លើកដៃរបស់ខ្លួនមកមើលទាំងមុខឈឺចាប់ គឺថាស្នាមធ្មេញរបស់នាងបង្ហាញយ៉ាងច្បាស់នៅលើដៃរបស់គេ។
«បើខាំហើយឈប់ខឹងក៏មកខាំទៀតមកអ៊ីចឹង» រាងមាំនិយយាយទាំងហុចដៃអោយនាងខាំ តែថាភ្លើងកំពុងតែឆេះគេធ្វើបែបនេះប្រៀបដូចជាចាក់សាំងលើភ្លើងអ៊ីចឹង នាងក៏បានស្ទុះមកចាប់ដៃរបស់គេមកខាំ។
«.....» លីសាវិញខាំទ្រាំមិនហ៊ានស្រែកគេសុខចិត្តខាំមាត់សង្កត់ចិត្ត រហូតដល់នាងអស់ចិត្តទើបនាងព្រមលែង។
«ហឹស» នាងក៏ទម្លាក់ខ្លួនគេងវិញដោយបែរខ្នងដាក់គេទុកអោយគេអង្គុយអង្អែលដៃរបស់ខ្លួនទាំងមុខស្អុយដៃរបស់គេក៏មុតដោយធ្មេញរបស់នាងរហូតដល់ដាច់សាច់ឈាម។
«.....» គេក៏ទម្លាក់ខ្លួនគេងក្បែរនាងទៀត ដោយមិនព្រមរាងចាលឡើយគឺគេនៅតែសរសៀរៗចូលទៅអោបនាងក្រមុំទៀត។
«នេះមិនទាន់រាងទៀត តិចត្រូវខ្លាំងជាងមុន»
«ឈឺខ្លាំងជាងនេះក៏បានអោយតែជេនឈប់ខឹង»
«អ្ហឹស.....ឌឹប» នាងក៏យកកែងដៃរបស់នាងអុកទៅលើពោះរបស់គេមួយទំហឹង។
«....» គេមិនមាត់ហើយថែមទាំងអោបនាងណែនជាងមុនទៅទៀត មិនយូរប៉ុន្មាននាងក៏បានគេងលក់ព្រោះថានាងមិនអាចយកឈ្នះកម្លាំងរបស់គេបានឡើយ។
«នេះរើសទាល់តែអស់កម្លាំងហើយគេងលក់ដោយឯងៗតែម្តង ស្រីឆ្នាស់នេះ» ក្រោយពីនាងបានគេងលក់ហើយគេក៏ញញឹមមើលមុខរបស់នាង និងអង្អែលមុខនាងថ្នមៗ។
«បើដឹងថាចុងក្រោយមិនអាចយកឈ្នះកម្លាំងខ្ញុំបានក៏ប្រឹងម្លេះ»
«ហឹស....ហឹស....» គេក៏ញញឹមសម្លឹងមើលវង់ភក្រ្តដ៏ស្រស់ស្អាតរបស់នាង។
«ជុប» គេក៏បានងើយទៅថើបថ្ងាស់របស់ជេននីយ៉ាងយូរ មុននឹងបិតភ្នែកគេងទាំងអោបនាងជាប់នៅលើទ្រូងរបស់នាង។
......................................................
  ក្រឡែកមកមើលក្រុមការងាររបស់លោករីឆ័រវិញដែលមានជីស៊ូនិងឆេយ៉ុងព្រមទាំងកងកម្លាំងផ្សេងទៀតកំពុងតែប្រជុំគ្នានៅក្នុងជំរុំជាមួយនឹងក្រុមការពារនិងអភិរក្សព្រៃឈើ។
«តំបន់ដែលពួកយើងសង្ស័យគឺនៅត្រង់នេះ?» មេបញ្ជាការក៏បានចុចបង្ហាញនៅលើផែនទី។
«ប៉ុន្តែនៅត្រង់ចំនុចនេះគឺអាចជាកន្លែងដែលធំបំផុត ព្រោះពួកយើងធ្លាប់ទៅឃើញមានកំណាត់ឈើជាច្រើន និងដើមឈើជាច្រើនត្រូវបានកាប់ផ្តួល។
«ដូច្នេះយើងត្រូវបំបែកគ្នាជាពីរក្រុមហើយ»
«បាទ» ពេលនេះជីស៊ូក៏ចាប់ផ្តើមរៀបចំកងកម្លាំងទាំងអស់ជាពីរក្រុមដោយពាក់កណ្តាលទៅជាមួយនឹងគេនិងឆេយ៉ុង មួយចំនួនទៀតត្រូវទៅជាមួយនឹងលោករីឆ័រ។ អ្នកទាំងអស់គ្នាក៏ត្រៀមទាំងអារុធ និងគ្រឿងបរិភោគខ្លះព្រោះតែគេត្រូវចូលទៅក្នុងព្រៃដែលឆ្ងាយពីជំរុំរបស់ពួកគេ។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now