រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២៥
«អ៊ុប» បបូរមាត់ទាំងពីរក៏ចាប់ផ្តើមគ្រប់គ្រងគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងផ្ទះដែលមានអង្គរក្សដែលកំពុងតែឈរយាមនៅមុខភូមិគ្រឹះរបស់គេ ពួកគេក៏បានឃើញតែក៏បែរមុខព្រោះព្រោះមិនចង់រំខានដល់ចៅហ្វាយខ្លួនឯង។ ចំណែកអ្នកទាំងពីរភ្លេចអស់ហើយថាពេលនេះពួកគេមិនមែននៅតែពីរនាក់ឡើយ។ រំពេចនោះក៏ស្រាប់តែលេចវត្តមានរបស់អ៊ិនសរបានដើរចូលមកតិចៗ រួចហើយក៏អង្គុយក្បែរពួកគេទាំងពីរនឹងសម្លឹងមើលមិនដាក់ភ្នែកឡើយ។
«អេ....នេះគិតចង់បឺតមាត់គ្នាអោយរបួសជាសះស្បើយមែនទេ?»
«អួយ.....» គ្រាន់តែលឺសំដីរបស់ប្អូនកំហូចរបស់លីសាវិញគឺថាជេននីភ្ញាក់ខ្លួនព្រឺសព្រមទាំងសម្លឹងមើលជុំវិញនោះព្រមទាំងមានមនុស្សកំហូចកំពុងតែអង្គុយមើលពួកគេមិនឈប់។
«នែ!!អត់មានរបៀបមានមករំខានក្តីសុខគេអីបែបនេះ?» រាងមាំស្តីអោយប្អូនរបស់ខ្លួនទាំងសម្លឹងមើលមុខគេមិនឈប់។
«អាវ!!បន្ទោសខ្ញុំយ៉ាងម៉េច? ទីនេះជាកន្លែងទទួលភ្ញៀវមិនមែនជាបន្ទប់ឯកជនរបស់បងឯណា ។ មកអង្គុយបឺតមាត់គ្នាបែបនេះហើយបើឃើញហើយត្រូវតែមើល ទុកគ្រាន់បានយកទៅប្រើខ្លះ» ប្រយោគចុងក្រោយគេក៏បានបែរមុខខ្សឹបក្បែរត្រចៀកបងស្រី។
«ហើយចង់យកទៅប្រើជាមួយអ្នកណា?» រាងមាំក៏សួរទៅគេវិញ
«អ៎....មែនហើយ» ក៏ធ្វើមុខអេះអុញដាក់គេព្រោះវាជាការពិតមិនដឹងថាយកទៅអនុវត្តន៍ជាមួយអ្នកណាឡើយ។
«បែបនេះប្រហែលជារបួសជានៅថ្ងៃស្អែកមិនខានព្រោះបើមានថ្នាំពិសេសបែបនេះ? តែថាមានរសជាតិយ៉ាងម៉េចដែលបងស្រី?»
«នែ!!ចង់ចេញទៅតាមសម្រួលឬក៏ចង់អោយបងធាក់ឯងចេញ»
«លី....ហេតុអ្វីក៏និយាយបែបនេះជាមួយនឹងប្អូន» លឺបែបនេះហើយធ្វើអោយប្អូនស្រីកំហូចរបស់គេសម្តែងរឹកពារក្រអឺតក្រទមទៀតផង។
«មែនហើយបងថ្លៃ គឺគាត់នេះចូលចិត្តប្រើហិង្សារណាស់» មិនត្រឹមតែនិយាយទេគេថែមទាំងញញឹមនឹងអោបដៃនាងក្រមុំជាប់។
«នែ....បងថ្លៃឯងណា»
«អ៎....ហឹស...ហឹស...» គេក៏លែងដៃពីដៃជេននីទាំងញញឹមដាក់បងស្រីរបស់ខ្លួន។
«ឈប់និយាយជាមួយបង ខ្ញុំជួបបូណាសិនហើយណា»
«ហឹម» និយាយចប់ប្អូនរបស់គេក៏ដើរចេញទៅបាត់។
«ឃើញទេ គេឃើញហើយ»
«ក៏ឃើញទៅ មនុស្សស្រឡាញ់គ្នាត្រូវបង្ហាញក្តីស្រឡាញ់ដាក់គ្នាអញ្ចឹងហើយ» ជុប!!!និយាយរួចរាងមាំក៏បានទម្លាក់បបូរមាត់ទៅថើបថ្ពាល់របស់គេមួយខ្សឺតយ៉ាងយូរ។
ក្រឡែកមកមើលប្អូនកំហូចរបស់លីសាឯនេះវិញគេក៏បានមកចាំបូណានៅសួនច្បារខាងក្រោយភូមិគ្រឹះរបស់គេដើម្បីនិយាយរឿងកិច្ចការនៅសាកលវិទ្យាល័យជាមួយគ្នា។ មិនយូរប៉ុន្មាននាងក៏បានដល់។
«ហេឡូ»
«បូណា នេះមកហើយ»រាងមាំនិយាយក្រោកទៅរកគេ
«ហឹម»
«កើតអី?» ដោយឃើញថានាងដូចជាអារម្មណ៍មិនសូវល្អសោះទើបរាងមាំបានសួរនាំគេ។
«អ៎....គ្រាន់តែយប់មិញគេងមិនសូវបានលក់»
«កើតអី?»
«ស្ត្រិសការងារផង កិច្ចការសាលាផង»
«អួយ...ឃើញទេអោយមកនៅផ្ទះយើងមកមិនចាំបាច់ធ្វើការងារនាំតែស្ត្រិស»
«ឆ្កួត ឯងចង់អោយយើងមករស់នៅដោយមិនបានធ្វើអ្វីមែនឬ? យើងមិនចេះទេ»
«ផ្អាកធ្វើការសិនទៅ»
«មិនអីទេ យើងធ្លាប់ហើយព្រោះជីវិតរបស់យើងគឺត្រូវតែបែបនេះដើម្បីគ្រួសារ»
«ចាំយើងចិញ្ចឹមក៏បានដើម្បីកុំអោយពិបាក» លឺសម្តីមួយឃ្លារបស់គេធ្វើអោយអ៊ិនសរតាមមើលគេមិនឈប់។ នាងហាក់ដូចជាចាប់អារម្មណ៍នឹងសម្តីរបស់គេដល់ហើយ ។
«អ៎...ហឹស...ហឹស..កុំចាប់អារម្មណ៍អីធ្វើកិច្ចការរបស់យើងបន្ត» និយាយចប់រាងមាំក៏និយាយអ្វីផ្សេងបន្លប់ដើម្បីកុំអោយនាងចាប់អារម្មណ៍នឹងសម្តីរបស់គេ។
«ហឹម» ពួកគេទាំងពីរក៏អង្គុយទល់មុខគ្នា ធ្វើកិច្ចរបស់ពួកគេ។ ធ្វើកិច្ចការសាលាបណ្តើរពួកគេក៏ញ៉ាំនំបណ្តើរ។
«អ៊ិនសរញ៉ាំទេ?» រាងមាំក៏សួរគេទាំងលើកនំបញ្ចុកគេ
«ញ៉ាំបានដែរ?» រាងមាំក៏សួរបញ្ជាក់មើលទៅដៃដែលកំពុងតែកាន់នំដើម្បីបញ្ចុកគេ។
«ហឹម» ពេលនេះអិនសរក៏បានក្រោកឈរពីកៅអីហើយក៏ខិតទៅជិតដៃរបស់រាងស្តើងព្រមទាំងហារមាត់លេបត្របាក់នំនោះ។ គេក៏ទំពារនំនោះទាំងសម្លឹងមើលមុខមនុស្សស្រីដែលកំពុងតែងអោនសរសេរដោយមិនបានចាប់អារម្មណ៍នឹងគេឡើយ។
«បូណា» ពេលលឺគេស្រែកហៅឈ្មោះនាងបែបនេះ នាងក្រមុំក៏បែរមកមើលគេ។
«អ៊ុប» បបូរមាត់របស់គេក៏ត្រូវបានគ្រប់គ្រងដោយបបូរមាត់របស់រាងមាំធ្វើអោយនាងត្រូវគាំងនៅស្ងៀមមួយកន្លែងធ្វើអ្វីមិនចេញឡើយ ហាក់ដូចជាចាញ់ស្នាមថើបមួយនេះអ៊ីចឹង។
«អ្ហឹស» មួយស្របក់ក្រោយមកទើបរាងមាំព្រមដកបបូរមាត់ចេញមកវិញព្រមទាំងសម្លឹងមើលមុខរាងស្តើងតិចៗ ។
«ឯងធ្វើអី?»
«អឺ...គឺ....យើង»
«បានហើយ...បានហើយ....តោះធ្វើការបន្ត» រាងស្តើងក៏ប្រញាប់និយាយបន្លំទាំងមុខក្រហមដើម្បីធ្វើការងាររបស់គេបន្តទៀត។ ច្រើនថ្ងៃកន្លងផុតទៅក៏ត្រូវដល់ពេលដែលជេននីត្រូវត្រឡប់ទៅប្រទេសកូរ៉េវិញប៉ុន្តែលីសាក៏មិនបានបណ្តោយអោយគេទៅតែម្នាក់ឯងឡើយ គឺរូបគេក៏ទៅជាមួយនឹងនាងដូចគ្នា។
«សួស្តីម៉ាក់ ប៉ា» គ្រាន់តែមកដល់ហាងភ្លាមគឺថារាងស្តើងរត់ទៅរកប៉ាម៉ាករបស់ខ្លួនដោយក្តីនឹករលឹកនឹងអោបនាងជាប់។
«នឹកណាស់...នេះទៅដើរលេងសប្បាយទេ?» ប៉ារបស់ជេននីក៏សួរនាងតូចជាមួយនឹងស្នាមញញឹម។
«សប្បាយណាស់ ណាមួយមានអ្នកមើលថែយ៉ាងល្អ» គេក៏មិនភ្លេចនិយាយសរសើរពីរាងមាំឡើយជាមួយនឹងស្នាមញញឹមទៅកាន់លីសា។
«ហិស....ហិស....បានដើរលេងសប្បាយលែងនឹកម៉ាក់ប៉ាហើយមើលទៅ»
«ហឹស.....ហឹស....មិនមែនអ៊ីចឹងទេម៉ាក់គឺនឹកណាស់ ជុប...សឺត» រាងស្តើងក៏ចូលទៅអោបម៉ាក់របស់ខ្លួនព្រមទាំងថើបព្រមទាំងចូលទៅថើបប៉ារបស់ខ្លួនដើម្បីជាការលួងចិត្ត។
«ក្មួយលីត្រូវការញ៉ាំអីទេ?» ដោយរវល់តែជជែកគ្នាជាមួយកូនៅភ្លេចសួរនាំពីលីសា។
«ចាស៎.....ញ៉ាំដូចមុនក៏បាន»
«អ៊ីចឹងទៅអង្គុយចាំសិនទៅចាំពូធ្វើអោយ»
«ចាស៎» លីសាក៏ដើរទៅអង្គុយដោយមានជេននីទៅអង្គុយកំដរគេផងដែរ។
«ចុះបងមកវិញបែបនេះមិនប៉ះពាល់ការងាររបស់បងទេ?»
«មិនអីទេ»
«កុំដោយសារតែអូនចោលការងារនៅទីនោះណា»
«ហឹស.....ហឹស....មិនមែនអ៊ីចឹងទេ អូនផ្សេងការងារផ្សេង បងបែងចែកច្បាស់ណាស់» រាងមាំនិយាយទាំងទាញដៃរបស់គេមកក្រសោបជាប់។
«អ្ហឺស....ត្រូវហើយតើបងធ្លាប់បានជួបនារីអាថ៌កំបាំងទេ?»
«អត់ទេ បងមិនដែរជួបទេ ។ អូនធ្លាប់ជួបមែនទេ?»
«ក៏ធ្លាប់ជួបកាលនៅផ្ទះរបស់ធនឹន អូនចង់ដឹងថាគេទៅទីនោះដើម្បីអ្វី? » កំពុងតែនិយាយគ្នាសុខៗជេននីក៏សួរពីរឿងនោះ ធ្វើអោយលីសាប្រញាប់បែរមកមើលមុខនាងព្រមទាំងនិយាយជាមួយនាងដោយធម្មតាបំផុត។
«ប្រហែលជាផ្ទះនោះមានរឿងអាថ៌កំបាំងហើយនៅផ្ទះនោះទើបគេទៅផ្ទះធនឹន។ ចុះអូនគិតថានារីម្នាក់នោះជាមនុស្សល្អរមនុស្សអាក្រក់»
«អូនគិតថាគេជាមនុស្សល្អព្រោះថាឃើញគេជួយមនុស្សល្អព្រមទាំងចាប់ជនអាក្រក់អោយប៉ូលិសទៀតផង...តែគ្រាន់តែឆ្ងល់ថាបើធ្វើអំពើល្អចាំបាច់លាំងបាំងមុខធ្វើអោយអោយគេស្គាល់វាមិនល្អ»
«ហឹស....ហឹស....»លឺបែបនេះហើយធ្វើអោយលីសាញញឹមហួសចិត្ត
«ពេលខ្លះមនុស្សល្អគេធ្វើល្អមិនត្រូវការតបស្នងក៏ថាបាន ណាមួយដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួនបើ បើសត្រូវដឹងថានាងជាអ្នកណាគឺនឹងមានគ្រោះថ្នាក់ដល់នាង ជាពិសេសមនុស្សដែលនៅក្បែរខ្លួនគេផងដែរ»
«ជេន...មកយកម្ហូបទៅអោយក្មួយលីសាផង»
«ចាស៎....ម៉ាក់»
«អូនទៅលើកម្ហូបអោយបងណា»
«ចាស៎»
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Açãoតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
