រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ៥
«វ៉ូ វ៉ូ» កំពុងតែបើកម៉ូតូដើម្បីសំដៅទៅដល់ផ្ទះរាងស្តើងហើយក៏ពពកខ្មៅក៏ចាប់ផ្តើមផ្តុំគ្នាឡើងធ្វើអោយផ្ទៃមេឃចាប់ផ្តើមងងឹតបូករួមនឹងខ្យល់បក់មកខ្លាំងៗ ។
«ផឹង» សំឡេងផ្គរលាន់និងផ្លេកបន្លោរក៏បានប្រកួតគ្នាពេញសុញអាកាស។
«រងារមែនទេ?» រាងមាំដែលកំពុងតែកាន់ចង្កូតម៉ូតក៏បានសួររាងស្តើងទាំងបារម្ភ
«អត់ទេ?» នាងក៏បែបទៅគេវិញដោយសម្តីមិនសូវពិរោះ
«មិនបាច់ធ្វើជានារីរឹងមាំអីទេ បើរងារក៏អោបខ្ញុំអោយជាប់មក» ពេលដែលលឺបែបនេះហើយនាងក៏ពេបមាត់ជ្រេញនឹងគេមកធ្វើអោយឯងណាសុភាពត្រឹមត្រូវ។
«ខ្ជិលអោបណាស់ គ្មានសាច់អោយអោបផងសុទ្ធតែឆ្អឹង»
«ហៃយ៉ា!មើលងាយ។ ចាំមើលណាពេលបានអោបតិចថាមិនចង់លែង» ជិះបណ្តើរញ៉ោះនាងបណ្តើរគេហាក់មានអារម្មណ៍ថាសប្បាយចិត្តខុសធម្មតា។
«ឈូ...ឈូ» មិនបានប៉ុន្មានផងខ្យល់និងគ្រាប់ភ្លៀងធំៗក៏បានទម្លាក់ខ្លួនមកដូចជាហែកមើលធ្វើអោយលីសាពិបាកមើលផ្លូវមែនទេ តែក៏សំណាងដែលគេធ្វើដំណើរមកដល់ផ្ទះរបស់គេគឺជាប្រភេទផ្ទះឈើតូចល្មមតែការដេគ័រគឺស្រស់ស្អាតខ្លាំងណាស់។ ដែលមានរបងឈរកំពស់ត្រឹមចង្កេះពណ៍សរជាប្រភេទផ្ទះនៅតាមជនបទ។
«នែ!!ចូលផ្ទះនេះធ្វើអី?» នាងក៏សួរគេ
«ក៏ចូលមកសម្រាកសិននោះអី នេះជេននីមិនឃើញភ្លៀងទេ»
«តែខ្ញុំត្រូវការត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញ» នាងក៏នៅតែបដិសេធនឹងគេ
«ផូង»
«អ្ហាយ» សំឡេងរន្ទះបានបន្លឺឡើងផាំង នាងក៏ស្រែកចាចទាំងយកដៃខ្ទប់ត្រចៀកឃើញបែបនេះលីសាក៏តាមមើលនាងមិនឈប់ប្រហែលជានាងខ្លាចសំឡេងមួយនេះហើយ។
«ខ្លាចមែនទេ?»
«អត់»
«ក្បាលរឹង»
«នេះផ្ទះអ្នកណា?»
«ផ្ទះខ្ញុំនឹងហើយ ឆាប់មក» រាងមាំក៏ទាញដៃនាងក្រមុំអោយចូលមកក្នុង»
«ខ្ញុំសន្យាថាបើមេឃរាំងខ្ញុំនឹងជូនជេនត្រឡប់ទៅផ្ទះ» ពេលលឺបែបនេះហើយទើបនាងព្រមចូលទៅក្នុងផ្ទះជាមួយនឹងគេ ។
«នេះ!!ចូលទៅងូតទឹកសិនទៅ» គេក៏ហុចសម្លៀកបំពាក់អោយនាង
«អត់ទេ បន្តិចទៀតមេឃនឹងរាំងហើយ»
«ផ្លាស់វាចេញទៅ ចង់ស្លៀកទាំងសើមបែបនេះឬ?ប្រយ័ត្នឈឺ»
«មិនអីទេ!ខ្ញុំមិនងាយឈឺ»
«ទៅងូតទឹកហើយប្តូរ រ៉ូបនេះចេញទៅបើមិនចង់អោយខ្ញុំរំលោភ»ដោយដឹងថាមានតែវីធីមួយនេះប៉ុណ្ណោះទើបនាងយល់ព្រមគេក៏សម្រេចចិត្តប្រើវិធីសាស្ត្រមួយនេះ។
«មនុស្សឆ្កួត» នាងក៏ទាញអាវដែលគេបានហុចអោយនាងរត់ចូលទៅបន្ទប់ទឹកបាត់។ លីសាវិញក៏ឈរញញឹមមើលនាងក្រមុំរួចហើយក៏ទាញទូរស័ព្ទដើម្បីខលនិយាយជាមួយនឹងនរណាគេម្នាក់ក៏មិនដឹង។
«ឯងចាំទៅជួយយកឡានមួយនេះផងណា បន្តិចទៀតខ្ញុំផងរូបនិងឈ្មោះទីតាំង»
«បាទ!អ្នកនាង»
«យកទៅជួសជុលអោយផង»
«ទទួលបញ្ជា» ចប់ការសន្ទនាគេក៏ដើរទៅអង្គុយនៅលើសាឡុងដើម្បីរងចាំអោយនាងក្រមុំចេញពីបន្ទប់ទឹកគេនឹងបានចូលទៅម្តងដើម្បីងូតទឹក។ នាងក្រមុំក៏ចេញមកវិញដោយដើរយឺតហើយក៏ជូតសក់របស់នាងដែលសើមធ្វើអោយអ្នកដែលអង្គុយនៅលើសាឡុងតាមសម្លឹងមើលគល់ភ្លៅនាងមិនឈប់ព្រោះតែនៅពេលដែលនាងលើដៃជូតសក់ធ្វើអោយអាវរបស់នាងវាខើចឡើងលើព្រុះវាមានប្រវែងលើចង្គង់នាងបន្តិច។
«ផូស» កន្សែងដែលនាងប្រើជូតមុខមុននឹងក៏ហោះទៅចំកណ្តាលមុខរបស់គេមួយទំហឹងព្រោះតែនាងបានគប់វាទៅលើមុខរបស់គេ។
«មើលអី?»
«មើលភ្លៅ» គេតបដោយមិនខ្លាចនាងហក់ទៅធាក់គេសោះ
«លីសា..ឌឹប» នាងក៏ចូលទៅក្បែរគេរួចហើយក៏យកខ្នើយដែលនៅលើសាឡុងវៃគេមិនដកដៃសោះ។
«អួយ..ជេន...បានហើយ»
«ផឹប» គេក៏បានចាប់ខ្នើយដែលនាងបានវៃគេជាប់រួចហើយក៏ស៊ូកដៃទៅអោបចង្កេះនាងនឹងទាញនាងមកផ្អឹបនឹងខ្លួនគេ។
«អ្ហឹប....លែង»
«គឺជេនជាអ្នកចូលមករកខ្ញុំធ្វើអី?»
«គឺមកពីនាងហ្នឹងហើយ មកសម្លឹងមើលខ្ញុំធ្វើអី?»
«មកពីស្អាតគួរអោយចង់មើល» គេតបប្រាប់នាងទាំងញញឹមដាក់នាងទាំងមុខក្រាស់។
«...» រាងមាំក៏បានងើយមុខទៅរកបបូរមាត់របស់នាង។
«អ្ហឹ...អ្ហាស..ជេ...ជេន...ឈឺ» រាងខ្ពស់ស្រែកចាចព្រោះតែរាងស្តើងបានមូលក្បាលពោះរបស់គេមួយទំហឹង។
«លែងដៃបានឬនៅ?» នាងក៏សួរគេទាំងមួលក្បាលពោះរបស់គេខ្លាំងជាងមុនហើយខាំមាត់សម្លក់គេ។
«លែងដៃសិនទៅ»
«នាងនឹងហើយលែងដៃចេញពីចង្កេះខ្ញុំសិន»
«អូខេ........អូខេលែងក៏បាន» គេក៏ព្រមលែងដៃពីចង្កេះរបស់នាងពិតមែន
«អួយ....មើលចុះជាំអស់ហើយ» គេរអ៊ូទាំងលាត់អាវរបស់ខ្លួនឯងមើលកន្លែងដែលនាងបានក្តិចនៅចំពោះមុខនាង។
«ពិតជាឆ្នាស់មែន» ដើរបណ្តើររអ៊ូបណ្តើរចំណែកឯអ្នកបង្កហេតុវិញក៏មិនបានខ្វល់ជាមួយអ្វីដែលគេនិយាយឡើយ។
«ភ្លៀងមិនរាំងទេ» រាងស្តើងដែលកំពុងតែឈរមើលទៅខាងក្រៅក៏ត្រូវភ្ញាក់នៅពេលដែលគេបានឈរក្បែរនាងមិនអោយដំណឹងមុន។
«មកពីនាងនឹងហើយនាំខ្ញុំមកផ្ទះនាង បើជិះទៅផ្ទះម្លេះដល់ផ្ទះខ្ញុំបាត់ហើយ»
«ហៃយ៉ា! ស្មានតែខ្ញុំជាអ្នកកំណត់មេឃអោយភ្លៀងគឺអត់ទេ។ ធ្វើយ៉ាងម៉េចបើផ្ទះរបស់ខ្ញុំនៅក្បែរនោះបើជិះទៅផ្ទះរបស់ជេនស្រួលមិនស្រួលរន្ទះបាញស្លាប់ទាំងពីរនាក់ទៅ»
«ផាំង»និយាយមិនទាន់ផុតពីមាត់ផងផ្លេកបន្ទោរនិងសម្លេងរន្ទះបានលាន់យ៉ាងខ្លាំងធ្វើអោយនាងក្រមុំស្រែកស្ទុះអោបគេ។
«មិនអីទេណា»បានឱកាសបែបនេះហើយមនុស្សកំហូចម្នាក់នេះក៏បានទាញរាងកាយនាងក្រមុំយ៉ាងណែនដើម្បីផ្តល់ភាពកក់ក្តៅនិងបំបាត់ភាពភ័យខ្លាចអោយនាង។
«ហេតុអ្វីក៏មាត់ចង្រៃបែបនេះ?» ដោយសារតែខ្លាចពេកនាងក្រមុំក៏ស្តីអោយគេនឹងអោបគេជាប់។
«បបូរមាត់ចង្រៃព្រោះតែមិនបានទទួលការដាក់ទោសពីជេននោះអី បើបានការដាក់ទោសដោយបបូរមាត់ជេនមកផ្អឹបនឹងបបូរមាត់របស់ខ្ញុំវានឹងលែងនិយាយអ្វីផ្តេសផ្តាស់ហើយ»
«ផាច់....អួយ» ថាអីចេះខុសនាងសម្ងំអោយគេអោបមិនទាន់ទាំងបានយូរផងនាងក៏រុញគេចេញព្រមទាំងវៃគេមួយដៃនៅលើស្មាបាត់ទៅហើយ។
«អួយ....និយាយការពិតមិនបាន»
«មកពីនិយាយអ្វីដែលឈ្លើយ រោគចិត្ត»
«រោគចិត្តអី មនុស្សថើបគ្នាវាមិនមែនជារឿងរោគចិត្តទេ»
«ស្មោគគ្រោក» នាងក្រមុំក៏ដើរទៅអង្គុយនៅលើសាឡុងវិញ ចំណែកគេវិញក៏ដើរតាមពីក្រោយនាង។
«យប់ហើយចូលទៅគេង»
«នាងទៅគេងទៅ ខ្ញុំគេងនៅទីនេះ»
«នែ!!ធ្វើមើលតែខ្ញុំគ្មានកន្លែងអោយគេង»
«មកពីមិនទុកចិត្តនាង»
«ហើយ...ខ្លាចហួសហេតុឃើញខ្ញុំបែបនេះណាខ្ញុំសុភាពណាស់ មិនចូលចិត្តបង្ខំអ្នកណាឡើយតែបើ.....»គេនិយាយតែប៉ុណ្ណឹងរួចហើយក៏ញញឹម ហើយក៏អោនចុះទៅរកអ្នកដែលអង្គុយលើសាឡុង។
«ប្រយ័ត្នមករកខ្ញុំដោយខ្លួនឯងណា ពេលនោះខ្ញុំលែងសុភាពហើយ» គេក៏ខ្សឹបក្បែរត្រចៀកនាងព្រមទាំងផ្លុំខ្យល់ក្បែរត្រចៀកនាងធ្វើអោយនាងព្រឺរសម្បុរខ្ញាក់។
«ឡប់»
«តោះ!!» គេក៏មិនចាំចម្លើយពីរនាងឡើយគឺថាគេបានលើកបីនាងក្រមុំដើរសំដៅទៅបន្ទប់គេងដោយមិនខ្វល់ពីការបដិសេធរបស់នាងឡើយ។
«លី....លីសា...ដាក់ខ្ញុំចុះ»
«បន្តិចទៀតដាក់ចុះហើយ»
«អ្ហឹក» គេក៏ដាក់នាងចុះទៅលើពូករួចហើយគេក៏ដើរមកអង្គុយនៅលើសាឡុងក្នុងបន្ទប់របស់គេង។
«គេងទៅខ្ញុំគេងនៅលើសាឡុងបើខ្លាចថាខ្ញុំរំលោភជេន»
«តាំងខ្លួនធ្វើឯងសុភាពហើយណា» រាងស្តើងវិញក៏បានពេបមាត់ជេ្រញនឹងគេ នាងក៏ទាញភួយមកដណ្តប់ហើយក៏បែរខ្នងដាក់នាងធ្វើមិនដឹង។ភ្លើងបន្ទប់ក៏ចាប់ផ្តើមបិទ សូម្បីតែវាំងនួនក៏បិតព្រោះដើម្បីកុំអោយមានពន្លឺផ្លេកបន្ទោលជៈចូលមកក្នុងបាន។ យប់កាន់តែជ្រៅក្នុងបន្ទប់ហាក់មានសភាពស្ងាត់ជ្រងំមានត្រឹមតែពន្លឺដែលភ្លឺពីអំពូលរាត្រីប៉ុណ្ណោះ។ ក្រឡែកមកមើលរាងមាំឯងនេះវិញកំពុងតែគេងអោបដៃព្រោះតែគេមិនបានយកភួយមកដណ្តប់។
«ហេតុអ្វីក៏គេងមិនលក់បែបនេះ?» នាងក៏បានត្រឹមតែបម្រាស់ប្រែខ្លួនចុះឡើងៗ។
«គេគេងលក់បាត់ហើយ នាងនៅខ្លាចគេមកបំពានដល់ណា....គេង...គេង» រាងស្តើងក៏ប្រាប់ខ្លួនឯងហើយប្រឹងបិតភ្នែកគេង។
«នេះតិចរងារស្លាប់ទៅ...ភួយមិនគិតយកទៅដណ្តប់ទេ» រាងស្តើងក៏ក្រឡែកមើលទៅអ្នកដែលកំពុងតែគេងនៅលើសាឡុងអោបដៃជាប់។
«អ្ហឹស» ដោយដាច់មិនដាច់នាងក៏សម្រេចចិត្តក្រោកទៅរកគេទាំងដៃកាន់ភួយ ។ នាងក៏ដណ្តប់ភួយអោយគេតិចៗព្រោះខ្លាចធ្វើអោយគេភ្ញាក់។
«ផឹប» រាងកាយរបស់នាងតូចក៏ត្រូវគេងទៅលើគេមួយទំហឹងព្រោះតែគេបានទាញនាង។
«នែ!!នេះមកស្ងាត់ៗបែបនេះ បើខ្ញុំច្រឡំថាចោលមិនកាច់កជេនទេ»
«នែ!!កុំមកបន្លំណា»
«មិនបានបន្លំទេ គឺជេននឹងហើយមកធ្វើអីលោបៗបែបនេះបើខ្ញុំជ្រុលវៃទៅយ៉ាងម៉េច?»
«បើអញ្ជឹងល្មមលែងបានហើយ»
«ប្រាប់សិនមកមកធ្វើអី?»
«ឃើញមិនដណ្តប់ក្រែងលោរងារស្លាប់ក៏យកភួយអោយ»
«បារម្ភមែនទេ?»
«គ្មានទេ?»
«នៅថាអត់ទេ តែថាមិនមែនចង់រំលោភខ្ញុំទេ?»
«ឆ្កួត...ខ្ញុំមិនមែនរោគចិត្តដូចជានាងឡើយ»
«ចុះនេះជាអ្វី? មករកបងដល់សាឡុង» រាងមាំនិយាយបណ្តើរញញឹមបណ្តើរដៃក៏អោបរាងកាយរបស់នាងកាន់តែណែនជាងមុន។
«លែង....»
«លែងធ្វើអី បងរងារត្រូវការភួយសាច់មកដណ្តប់»
«ផឹប...អ៊ុប» ដោយសារតែនាងប្រឹងរុញស្មាដើម្បីក្រោកចេញពីគេតែក៏ត្រូវភ្លាត់ដៃហើយក៏ថើបបបូរមាត់របស់គេធ្វើអោយនាងក្រមុំបើកភ្នែកធំៗ។
«អ្ហឹក» នាងក៏ព្យាយាមដកបបូរមាត់ចេញមកវិញប៉ុន្តែក៏ត្រូវគេលើកដៃទៅក្រសោបកញ្ជឹងកនាងជាប់រួចហើយគេក៏បានកម្រើកបបូរមាត់ដើម្បីក្រេបជញ្ជក់បបូរមាត់របស់នាងទាំងមុខក្រាស់ នាងប្រឹងរើគេក៏កាន់តែបឺជញ្ជក់បបូរមាត់រាងស្តើងខ្លាំងជាងមុនរហូតដល់នាងអស់លទ្ធភាពនឹងជំទាស់ គេក៏ប្តូរមកជាការថើបបែបលួងលោមវិញម្តង បបូរមាត់របស់គេចាប់ផ្តើមកម្រើកតិចៗលើបបូរមាត់របស់រាងស្តើង។បំពងករបស់គេក៏កម្រើកព្រោះតែការលេបទឹកមាត់ផ្សើមបំពង់ករភ្នែកក៏ចាប់ផ្តើមបិតសន្សឹមៗ ។
«ផឹប» រាងកាយរបស់រាងស្តើងក៏ត្រូវគេក្រឡាស់មកលើសាឡុងដោយមានគេនៅសង្រ្គប់លើនាងចំណែកបបូរមាត់របស់គេនៅតែបឺតជញ្ជក់បបូរមាត់រាងស្តើងនៅដដែល។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
