រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១២

328 12 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១២
«តើបានដំណឹងអ្វីទាក់ទងនឹងវីរៈនារីអាថ៌កំបាំងនោះហើយឬនៅ?»
«នៅទេម៉ាដាម» រីឆ័រប្រាប់ទៅអ្នកម្ខាងទៀតដែលកំពុងតែនិយាយឆ្លើយឆ្លងគ្នាតាមរយៈទូរស័ព្ទ។
«នេះប្រវត្តិម្នាក់នេះហេតុអ្វីក៏អាថ៌កំបាំងម្លេះ»
«បាទត្រឹមត្រូវហើយម៉ាដាម ប៉ុន្តែប្រជាជនក្នុងប្រទេសចូលចិត្តគេណាស់ តែងតែប្រាថ្នាចង់ឃើញមុខ ហើយសរសើរពីគេមិនឈប់»
«ហឹម...ក៏ព្រោះតែគេបានសាងអំពើរល្អប៉ុន្តែយើងមិនដឹងថាគេធ្វើអំពើរមួយនេះដើម្បីផលប្រយោជន៍អ្វីឡើយ»
«ចុះការងាររបស់យើងដល់ណាហើយ រកមេក្លោងធំក្នុងករណីជួញដូចគ្រឿងញៀននិងកាប់ព្រៃឈើហើយឬនៅ?» នារីដែលមាននាមជាម៉ាដាម។
«មិនទាន់រកដានពួកវាឃើញទេ ប៉ុន្តែក៏បានមុខសញ្ញាខ្លះៗហើយពេលណាដែលបានព័ត៌មានច្បាស់លាស់ហើយខ្ញុំនឹងប្រាប់ម៉ាដាម»
«ចុះថ្ងៃនេះចុះបេសកម្មនៅឯណា?»
«បាទ!ម៉ាដាម ។ ពួកខ្ញុំត្រូវបានក្រុមខាងព្រៃឈើសុំទៅជួយនៅតំបន់របស់គេ»
«ចាស៎»ក្រោយពីនិយាគ្នាចប់អស់ហើយការសន្ទនាតាមទូរស័ព្ទត្រូវបានបញ្ចប់។ 
«កម្លោះរបស់ពួកយើងបានត្រៀមរួចរាល់ហើយឬនៅ?រីឆ័រ» ពេលចូលមកដល់ក្នុងបន្ទប់រួចរាហើយមនុស្សប្រុសចំណាស់វ័យប្រមាណ៥០ប្លាយបាននិយាយជាមួយនឹងគេ»
«បាទលោកអធិការ ឆេយ៉ុងនិងជីស៊ូបានរៀបចំរួចស្រេចហើយ»
«ល្អណាស់» ក្រោយនិយាយគ្នាចប់សព្វគ្រប់អស់ហើយ ពួកគេទាំងអស់ចេញដំណើរទៅតំបន់ព្រៃឈើដែលពួកគេបានសុំជំនួយ។
«កូនស្រីច្បាស់ទេដែលថាទៅតែម្នាក់ឯងបាន?» ប៉ារបស់ជេននីក៏សួរនាងក្រមុំទាំងបារម្ភទាំងដែលគាត់កំពុងតែលើកឥវ៉ាន់ដាក់ក្នុងឡានរបស់នាង។
«មិនអីទេប៉ាធ្វើមើលតែកូនមិនស្គាល់ទីនោះអញ្ចឹង កូនធ្លាប់រស់នៅទីនេះតាំងពីតូចមកម្លេះ» រាងស្តើងនិយាយទាំងញញឹមដាក់ប៉ាម៉ាក់របស់ខ្លួន។
«ប្រាប់លោកយាយផងណា ដាច់ឆ្នាំនេះម៉ាក់ប៉ាទៅលេងគាត់ហើយ»
«ចាស៎...ម៉ាក់»
«ធ្វើដំណើរប្រកបដោយសសុវត្ថិភាពណាកូនស្រី»
«ចាស៎!!ម៉ាក់»
«ឆាប់ចេញដំណើរទៅណាកូនស្រីនឹងឆាប់បានទៅដល់»នាងក៏ចេញដំណើរចេញទៅ។
«អេ!មីងជេនទៅណា?» លីសាដែលទើបនឹងដើរចូលក្នុងហាងក៏ស្រាប់តែឃើញនាងបើកឡានចេញទៅក្រៅបាត់ទៅហើយ។
«អរ..កូនស្រីមីងទៅលេងលោកយាយនៅឯស្រុកកំណើត»
«ចាស៎....អរគុណមីងច្រើនណា» នាងមិយាយតែប៉ុណ្ណឹងរាងមាំក៏ដើរចេញទៅក្រៅវិញធ្វើអោយម៉ាក់របស់ជេននីក៏សួរមិនទាន់។ ក្រឡែកមកមើលជេននីឯងនេះវិញនាងក៏បានបើកឡានបណ្តើរស្តាប់ចំរៀបបណ្តើរនៅតាមផ្លូវគឺពោរពេញធម្មជាតិក្នុងអារម្មណ៍របស់នាងគឺមានក្តីសុខណាស់។
«រ៉ឺងៗ» កំពុងតែបណ្តែតអារម្មណ៍ទៅលើទេសភាពតាមដងផ្លូវក៏ស្រាប់តែមានទូរស័ព្ទខលមករាងស្តើង នាងក្រឡែកមើលទៅក៏ដឹងថាជាលេខរបស់ធនឹនទើបនាងលើកមកនិយាយជាមួយនឹងគេ។
«អាឡូ»
«ជេនទៅណាមែនទេបានជាខ្ញុំទៅហាងរបស់ជេនមិនឃើញអ៊ីចឹង»
«អ៎...គឺខ្ញុំមានការងាចេញមក្រៅខេត្ត»
«ជេននីទៅណាដែរ?»
«គឺ.....ខ្ញុំ....ទូតៗៗ» ដោយតែគ្មានសេវ៉ាទូរស័ព្ទរបស់ពួកគេត្រូវកាត់ផ្តាច់ការសន្ទនាគ្នាបាត់ទៅហើយ»រាងស្តើងវិញក៏បន្តបើកឡានទៅមុខទៀតដោយបើកសំឡេងលឺៗស្រាប់តែក្រឡែកឃើញម៉ូតូធំមួយកំំពុងតែបើកតាមពីក្រោយឡានរបស់នាង។
«នេះ!!មកតាមដោយរបៀបណា?» ជេននីបានដឹងយ៉ាងច្បាស់ថាជាអ្នកណា
«នេះគេមកតាមខ្ញុំឬក៏ជិះម៉ូតូដើរលេង» នាងក្រមុំក៏បានត្រឹមតែឆ្ងល់មិនយូរប៉ុន្មានម៉ូតូរបស់លីសាក៏បានបើកមកទន្ទឹមនឹងនាងក្រមុំ។
«នែ!!មកតាមធ្វើអ្វី?» ជេននីក៏បើកកញ្ចក់ឡានសួរគេ
«មកតាមបេះដូង»
«នាងឆ្កួតទេហៃ?»
«ឆ្កួតព្រោះស្នេហ៍អូន» រាងមាំក៏កាន់តែនិយាយបែបញ៉ោះនាងលេង។
«.....» នាងមិនខ្វល់ក៏បានបិតកញ្ចក់ឡានហើយក៏បន្ថែមល្បឿនទៅមុខទៀត ចំណែករាងមាំវិញក៏បានបន្ថែមល្បឿនតាមនាងពីក្រោយជាមួយនឹងស្នាមញញឹម។ នៅតាមផ្លូវពោរពេញទៅដោយព្រៃឈើអ្នកដំណើរក៏មិនមានច្រើនអានមានតែមួយឬពីរបីប៉ុណ្ណោះនៅលើដងវិថី។
«ងឺត» រថយន្តរបស់នាងក្រមុំក៏បានឈប់មុខផ្ទះមួយបែបបុរាណដែលធ្វើឡើងដោយឈើរ។
«អួយ...ចៅស្រីយាយ» អ្នកដែលជាលោកយាយនិងតាក៏បានរត់មកទទួលចៅស្រី។
«អាវ....នេះមិត្តរបស់ចៅស្រីមកជាមួយដែរ» លោកយាយរបស់នាងក្រមុំក៏ស្រាប់តែក្រឡែកឃើញលីសាឈប់ម៉ូតូនៅក្បែរឡានរបស់នាងក្រមុំ។
«អ៎....»
«ចាស៎..លោកយាយគឺលោកយាយគឺខ្ញុំមកលេងទីនេះជាមួយនឹងជេនដែរណា ណាមួយចង់មកជួបលោកយាយនិងលោកតាផងព្រោះមិនចង់អោយជេនធ្វើដំណើរតែម្នាក់ឯង»
«ហឺយ...ចុះចៅស្រីម៉េចក៏ចិត្តអាក្រក់ម្លេះ ម៉េចក៏មិនព្រមជិះឡានមកជាមួយនឹងគ្នា»
«អ៎.....មិនមែនទេលោកយាយគឺខ្ញុំចង់ជិះម៉ូតូដោយខ្លួនឯងទេ»
«ចាស៎»
«អ៊ីចឹងប្រមូលឥវ៉ាន់ទៅដាក់ក្នុងផ្ទះទៅ»
«ចាស៎»
«ចុះចៅស្រីមិនយកសម្លៀកបំពាក់មកទេ?» តារបស់នាងក្រមុំក៏សួរលីសាព្រោះថាឃើញថាគេមិនបានយកអ្វីមកសោះ»
«គឺប្រញាប់ពេកលោកក៏មិនបានយកសម្លៀកបំពាក់មក»
«ពិបាកណាស់ក្មេងសម័យនេះទៅណាមកណាមិនចេះត្រៀមខ្លួនទុកមុនសោះ»
«ជេននីចាំនាំចៅស្រី....» លីសាដឹងថាលោកតាកំពុងតែព្យាយាមនិយាយឈ្មោះរបស់គេប៉ុន្តែគេមិនទាន់បានណែនាំប្រាប់គាត់នៅឡើយ។
«លីសាលោកតា»
«ចាំនាំលីសាទៅផ្សាដើម្បីទិញសំលៀកបំពាក់ផងណា»
«អឺ..ចាស៎» នាងក៏ឆ្លើយប្រាប់លោកតាទាំងស្ទាក់ស្ទើរ លីសាក៏បានជួយប្រមូលរបស់របររបស់ជេននីយកទៅលើផ្ទះ ហើយក៏បានយករបស់ដែលម៉ាក់ប៉ារបស់នាងបានទិញមកអោយអ្នកទាំងពីរផងដែរ»
«នេះទៅណា?» លីសាក៏សួរជេននីនៅពេលដែលឃើញនាងក្រមុំដើរទៅខាងក្រោយផ្ទះ។
«ទៅមើលដំណាំដែលលោកតាដាំ»
«អ៎...ទៅដែរអ៊ីចឹង»
«នេះតាមៗម្លេះ»
«មកពីចង់តាម ប្រយ័ត្នតែខ្ញុំលែងតាមតិចអង្គុយនឹកដូចថ្ងៃមុន»
«គ្មានផ្លូវទេ?»
«មាត់រឹង» លីសាក៏និយាយទាំងដើរតាមពីក្រោយនាងព្រោះថាបាននៅចាំគេឡើយ។
«តានិងយាយរបស់ជេននីពិតជាមនុស្សស្រឡាញ់ធម្មជាតិមែនមើលចុះ ជុំវិញផ្ទះសុទ្ធតែជាដើរមឈើ បន្លែនិងផ្លែឈើជាដើម»
«ហឹម....មនុស្សចាស់តែបែបនេះហើយ...ពួកគេមិនចេះនៅទំនេរ ដើរអត់ប្រយោជន៍ទេ»
«នេះជាចង់ថាអោយខ្ញុំមែនទេ?» លីសាក៏សួរទៅកាន់នាង
«គ្មានទេ តែបើមានខ្លួនក៏យកទៅ» ជេននីនិយាយទាំងពេបមាត់ដាក់គេ។
«នែ....នេះជាថាអោយខ្ញុំច្បាស់ណាស់»
«បើជារឿងពិតរបស់នាងក៏ទទួលយកទៅ» រាងស្តើងមិនបានខ្វល់ជាមួយនឹងគេឡើយ នាងគិតតែពីដើរមើលដំណាំនិងប្រមូលផលដំណាំងដែលត្រូវប្រមូលដើម្បីយកទៅអោយម៉ូយនៅផ្សារដោយសារតែល្ងាចនេះនាងត្រូវនាំលីសាទៅផ្សារផងទើបចង់ជួយយាយតារបស់ខ្លួនផង។
«មោះ....ចាំខ្ញុំជួយ» លីសាក៏ប្រញាប់ចូលមកជួយលើកកន្រ្តកផ្លែឈើយកទៅដាក់នៅលើឡាន រួចហើយក៏មកលើកបន្លែទៅដាក់ឡានម្តង។
«អុំនេះផ្លែឈើ»
«អូ!ក្មួយជេន»
«ចាស៎...មីង»
«នេះមកទីនេះក្មួយមកពីពេលណាដែរ?» មីងស្រីដែលជាអាជីវករនៅក្នុងផ្សារក៏និយាយទាំងញញឹមរាក់ទាក់នាងព្រោះគាត់ក៏ស្គាល់នាងក្រមុំដែរ។
«ចាស៎..ក៏ទើបតែមកដល់កាលពីព្រឹកមិញ»
«ចុះប៉ាម៉ាក់ក្មួយមិនមកទេ»
«ពួកគាត់មិនបានមកទេមីង» លីសានិងជេននីក៏បន្តយកបន្លែអោយទៅអ្នកលក់ទៀត ក្រោយពីចប់ការងារហើយទើបរាងស្តើងនាំគេទៅរកទិញសម្លៀកបំពាក់។
«ជេនជួយរើសអោយខ្ញុំបន្តិចមក»
«អួយ..ក្រែងស្លៀកខ្លួនឯងម៉េចក៏អោយខ្ញុំរើសអោយ»
«ខ្ញុំមិនសូវចេះរើសទេ» រាងមាំនិយាយទាំងធ្វើមុខស្អុយ
«អ៎....មិនអីទេណាស្រីស្អាតចាំខ្ញុំជួយរើសក៏បាន» អ្នកលក់ស្រីក្រមុំក៏បានញញឹមដាក់លីសាយ៉ាងស្រទន់។
«មក...មក» នាងក្រមុំក៏ចូលទៅទាញដៃរបស់លីសាចូលទៅក្នុង ប៉ុន្តែលីសាប្រឹងទប់ជើងមិនដើរទៅតាមនាងឡើយ ឃើញបែបនេះហើយជេននីក៏មើលមុខមនុស្សស្រីម្នាក់នោះបន្តិចរួចហើយនាងក៏ដើរចូលទៅទាញដៃរបស់លីសាមកវិញ។
«សុំទោសណា ខ្ញុំថានៅហាងមួយនេះគ្មានសម្លៀកបំពាក់ដែលសមនឹងនាងទេ» ថាហើយនាងទាញដៃរបស់ជេននីចេញពីទីនោះ ដើរសំដៅទៅហាងមួយទៀត។
«មោះបងស្អាតអញ្ចើញទិញសម្លៀកបំពាក់សិន?» មនុស្សស្រីម្នាក់ទៀតក៏ហៅលីសាទាំងញញឹម ឃើញបែបនេះហើយជេននីក៏ដើរហួសទៅមុខទៀត។
«នែ!!នេះមើលទៅបានទិញទេ?»
«ចាំទៅទិញនៅខាងមុខក៏បាន»
«ហឹស...ហឹស...មិនមែនមកពីអ្នកលក់សុទ្ធតែស្រីស្អាតទេ?ទើបមិនចង់អោយខ្ញុំចូល» គេសួរនាងទាំងដើរញញឹម
«កុំមានអំនួតលើខ្លួនឯងពេក»
«អូខេ...អ៊ីចឹងទិញហៅហាងមួយនេះក៏បានដែរ» លីសានិយាយទាំងចង្អុលទៅហាងនៅខាងមុខ ។
«ចូលទៅអ៊ីចឹង»
«សួស្តីបង នេះបងចង់ទិញសម្លៀកបំពាក់មែនទេ?» ក្មេងស្រីប្រហែលអាយុ២០ឆ្នាំបានមកទទួលរាក់ទាក់ដាក់លីសា ធ្វើអោយជេននីតាមមើលមិនឈប់។
«អ៊ីចឹងជួយ..នាំបងទៅរកមើលសំលលៀកបំពាក់បន្តិចមក»
«ចាស៎....មិនអីទេបងចាំខ្ញុំជួយរកសម្លៀកបំពាក់ដែលសក្តិសមជាមួយនឹងបងស្រីណា» នាងតូចក៏ទាញដៃរបស់លីសាចូលទៅកន្លែងរើសខោអាវ នាងតូចនោះក៏បានយកសម្លៀកបំពាក់មកលនឹងខ្លួនរបស់លីសា។
«តោះ...អ៊ីចឹងបងចូលទៅលនៅខាងក្នុងទៅ»
«មកនេះ» ពួកគេទាំងពីរប្រុងនឹងដើរចូលទៅក្នុងទាំងពីរនាក់ទៅហើយក៏ស្រាប់តែរបូតដៃចេញពីគ្នាដោយសារតែជេននីបានដើរចូលកណ្តាលមិនអោយពួកគេកាន់ដៃគ្នាឡើយ។
«មោះទៅលសម្លៀកបំពាក់ចាំខ្ញុំមើលអោយ» ឃើញសកម្មភាពបែបនេះហើយធ្វើអោយលីសាលួចញញឹមពីក្រោយនាងព្រោះតែនាងបានកាន់សំលៀកបំពាក់ដែលរើសមុននឹងទៅមុខបាត់មើលទៅប្រៀបដូចជាគូស្នេហ៍ដែលទិញសម្លៀកបំពាក់អោយគ្នាអ៊ីចឹង។
«នេះយកទៅស្លៀកទៅ»
«ចាស៎» លីសាក៏ចូលទៅលមួយហើយមួយទៀតដោយចេញមកអោយនាងមើល។
«យ៉ាងម៉េចដែរ?»
«អាចយកបាន» ជេននីនិយាយទាំងមិនសូវបានមើលប៉ុន្មានទេគឺចេះតែឆ្លើយអោយផុតពីមាត់ប៉ុណ្ណោះ។
«នែ!!នេះមិនមើលផងម៉េចដឹងថាសមនឹងខ្ញុំ បើពាក់ហើយមិនសមអ្នកភូមិសើចខ្ញុំគិតយ៉ាងម៉េច?»
«ចាំហៅប្អូនស្រីម្ចាស់ហាងមកជួយមើលក៏បាន» គ្រាន់តែលឺបែបនេះហើយជេននីក៏បែរមកមើលគេ ។
«មិនបាច់ទេ ខ្ញុំថាសមគឺសមហើយ នេះគិតខ្ញុំមិនចេះបែងចែកសមឬមិនសមមែនទេ?» លីសាក៏ដើរចូលទៅរកនាងក្រមុំទាំងញញឹម។
«កំពុងតែប្រច័ណ្ឌ?»
«អត់ផង មានរឿងអីត្រូវប្រច័ណ្ឌនាងមិនមែនសង្សាខ្ញុំផង»
«ខ្ញុំអាចមើលកែវភ្នែកដឹងណា» លឺបែបនេះហើយជេននីក៏ព្យាយាមគេចក្រសែភ្នែកចេញពីគេ។
«មិនហ៊ានមើលចំ»
«ខ្ញុំថាដល់ពេលត្រូវត្រឡប់ទៅវិញហើយ» នាងក៏ប្រញាប់ដើរចេញពីគេតែគេក៏បានចាប់ដៃនាងជាប់។
«ឈប់» លីសាក៏បានចាប់ដៃរបស់នាងក្រមុំជាប់
«ជួយដោះឡេវខាងក្រោយបន្តិចមក ដោះមិនដល់»
«រឿងច្រើនណាស់» នាងនិយាយតែប៉ុណ្ណឹងក៏បង្វែរគេអោយបែរខ្នងដាក់នាង ដោយគេខ្ពស់ពេកនាងក៏ត្រូវជម្ទើតជើង។ ពេលរួចរាល់ហើយលីសាក៏បែរមកវិញភ្លាមៗធ្វើអោយនាងទប់លំនឹងមិនជាប់តែគេបានក្រសោបចង្កេះនាងជាប់។ លីសាក៏មើលមុខនាងក្រមុំជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍ចំណែកនាងវិញក៏បានក្រសោបស្មាគេជាប់ព្រោះខ្លាចដួល។
«អឺ...ខ្ញុំថាគួរតែត្រឡប់ទៅវិញទៅ» នាងក៏ប្រញាប់គេចពីគេតែរាងមាំបានចាប់ចង្ការបស់នាងជាប់រួចហើយក៏ទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់នាងភ្លាមៗមិនអោយគេបានដើរចេញពីគេឡើយ។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now