រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ៤
ក្រោយពីញ៉ាំរួចរាល់ហើយលីសាក៏ធ្វើដំណើរចេញពីទីនោះដើម្បីធ្វើការងាររបស់នាងបន្តទៀត ។ ពេលដែលគេដើរទៅដល់កន្លែងចតម៉ូតូរបស់គេមនស្សជំនិតរបស់ហ្វ៊ូសីងក៏បានចូលមកក្រៀកដៃរបស់គេហើយក៏អូសយកទៅកន្លែងរាងស្ងាត់។
«នែ! ពួកឯងនាំយើងធ្វើអី?»
«ខ្ញុំមានរឿងនិយាយជាមួយនឹងនាង» ហ្វ៊ូស៊ីងដែលឈរនៅជ្រុងម្ខាងក៏បានដើរចូលមកជាមួយនឹងទឹកមុខស្មើរធេង។
«ឯងស្រឡាញ់ជេនមែនទេ?» គេក៏សួរនាងត្រង់ៗ
«ជារឿងខ្ញុំមានអ្វីទៅពាក់ព័ន្ធនឹងឯង»
«ពាក់ព័ន្ធ ព្រោះថាអូនជាត្រូវតែជារបស់យើង»
«អាស្រ័យលើជេនទេថានឹងជ្រើសអ្នកណា?» លីសាតបវិញជាមួយនឹងស្នាមញញឹមបែបចំអក។
«នាងគិតថាជេននីនឹងជ្រើសរើសមនុស្សស្រីដូចជានាង ជេនច្បាស់ជារើសមនុស្សប្រុសដូចជាខ្ញុំ ។ នាងក៏ដឹងថាខ្ញុំជាអ្នកណានៅក្នុងតំបន់នេះ» អ្នកកម្លោះរៀបរាប់អួតពីខ្លួនឯងជាមួយនឹងស្នាមញញឹម។
«គិតថាឳពុកជាអ្នកមានមុខមាត់ក្នុងតំបន់នេះ នេះមានត្រឹមទ្រព្យសម្បត្តិរបស់ឪពុកសោះក៏ឯងមានអំនួតដល់ថ្នាក់នឹងហើយ រាល់ថ្ងៃចេះអីខ្លះហ្វ៊ូសីញ។ ក្រៅពីបង្ករឿងក្នុងភូមិ នាំរឿងឈឺក្បាលដល់ឪពុក»
«នាង» គេក៏ស្រែកទាំងចង្អុលមុខរបស់លីសា តែលីសាក៏ចាប់ដៃរបស់គេអោយទម្លាក់ចុះវិញ។
«ដៃរបស់ឯងវាមិនសក្តិសមមកចង្អុលមុខខ្ញុំបែបនេះឡើយ ព្រោះតម្លៃវានៅក្រោមខ្ញុំ»
«នាង!ហ៊ានមើលងាយចៅហ្វាយខ្ញុំផង» នាយឌីននិងនាយផានុនក៏បានចូលទាញលីសាចេញព្រោះតែខឹងជំនួសចៅហ្វាយរបស់ខ្លួន។
«ឌឹប...ឌឹប» ការប្រយុទ្ធគ្នារបស់អ្នកទាំងបីក៏បានកើតមានរឿងដោយហ្វ៊ូសីញគេមិនបានចូលរួចឡើយគឺគេគ្រាន់តែអង្គុយមើលកូនចៅរបស់គេប្រដៅមនុស្សម្នាក់នេះ។
«អ្ហឺក!» គេក៏អង្គុយចុះគងអន្ទាក់ខ្លាធ្វើប្រងើយ។
«ផឹប» លីសាក៏បានធាក់នាយឌីនមួយជើងធ្វើអោយគេភ្ងាកក្រោយរៀបនឹងដួលតែគេក៏រហ័សចាប់ដៃរបស់គេមិនអោយដួលទាំងខ្លួនរបស់គេមិនទានឈរត្រង់នៅឡើយ។
«ព្រូស» នាយឌីនក៏ត្រូវដួលភ្ងាកក្រោយមួយទំហឹងនៅពេលដែលលីសាបានប្រលែងដៃរបស់នាងចេញ។
«អួយ...សូមទោសខ្ញុំទប់មិនជាប់»
«អ្ហឹក...» នាងផានុនក៏ហក់ទៅធាក់លីសាតែគេក៏គេចទាន់ធ្វើអោយជ្រុលទៅចំនាយឌីនដែលងើបឈរមិនទាន់បានស្រួលបួលផងក៏ត្រូវដួលទៅលើចៅហ្វាយម្តងទៀត។
«អួយ...នេះឯងកើតអីបានជាទៅធាក់ចៅហ្វាយរបស់ខ្លួនអញ្ចឹង» រាងមាំនិយាយទាំងសើចកក្អឹកមើលទៅពួក។
«នាង...» ដោយការអត់ខឹងនឹងនាងមិនបានហ្វ៊ូស៊ីងក៏បានដើរហក់ចូលទៅលោតធាក់រាងខ្ពស់ តែពេលនោះគេបានចាប់ជើងគេជាប់។
«អួយ...សុំទោសនេះជាជើងរបស់ឯងមែនទេ?» រាងមាំនិយាយទាំងលើកកជើងរបស់គេអោយខ្ពស់ជាងមុន។
«អ្ហឹស..ផឹប»
«អ្ហាស» រាងមាំក៏បានរុញគេរហូតដល់ដួលភ្ងាកក្រោយ។
«សត្ថមភាពត្រឹមពួកឯងស៊ូជាមួយយើងមិនបាន» និយាយតែប៉ុណ្ណឹងរាងមាំក៏ដើរចេញពីទីនោះបាត់ ទុកអោយហ្វ៊ូសីញឈរក្តាប់ដៃយ៉ាងណែនពោរពេញដោយទោសៈ។
.............................
«អាឡូ!ម៉ាដាម»
«អាឡូ» មនុស្សស្រីដែលមានងារជាម៉ាដាមក៏បានអង្គុយនិយាយទូរស័ព្ទបែរខ្នងមកទ្វារ។
«ម៉ាដាមបានដឹងព័ត៌មានរបស់មនុស្សស្រីអាថ៌កំបាំងនោះឬនៅ?»
«ខ្ញុំបានអានព័ត៌មានរួចហើយ»
«ម៉ាដាមគិតយ៉ាងណាចំពោះគេ?»
«ខ្ញុំក៏មិនច្បាស់ដែរ មិនដឹងថាមនុស្សស្រីម្នាក់នោះមានបំណងអ្វីអោយប្រាកដ»
«នាងក៏ជាមនុស្សដែលបានជួយពួកខ្ញុំកាលទៅចាប់ក្រុមដែលជួញដូរគ្រឿងញៀនផងដែរ»
«ចុះគិតថានាងជាមនុស្សល្អទេ?»
«វាកំពុងតែគិត»
«ហឹម»
«ខ្ញុំនឹងព្យាយាមស៊ើបរកព័ត៌ទាក់ទងនឹងគេ»
«អូខេ អញ្ចឹង រីឆ័រធ្វើការបន្តចុះ»
«ទទួលបញ្ជាម៉ាដាម» ក្រោយនិយាយគ្នាចប់ រីឆ័រក៏ទៅធ្វើការរបស់គេបាត់។ ពេលយប់បានឈានមកដល់រាងស្តើងក៏បានចេញពីផ្ទះរបស់ខ្លួនព្រោះនាងមានកម្មវិធីជប់លៀងនៅពេលយប់ជាមួយនឹងមិត្តភក្តិរបស់នាងកាលនៅរៀន។ពេលចូលទៅដល់ក្នុងកម្មវិធីនាងក្រមុំក៏ចូលទៅនិយាយលែងជាមួយនឹងមិត្តរបស់ខ្លួន ថ្ងៃនេះនាងតែងខ្លួនស្អាតខ្លាំងណាស់គឺទោះបីជានាងតែងខ្លួនធម្មតាតែក៏មើលទៅលេចធ្លោជាងគេនៅក្នុងកម្មវិធី។
«ហេឡូស្រីស្អាត» កំពុងតែជជែកគ្នាសុខៗសំឡេងរបស់មនុស្សម្នាក់ដែលជេននីចាំច្បាស់មិនអាចភ្លេច។
«ហៃយ៉ា!!ជួបគ្នាទៀតហើយ»
«ខ្ញុំមិនបានចង់ជួបនាងទេ»
«ទោះ!អូនមិនចង់ជួបមុខបង តែបងប្រាថ្នាចង់ជួបមុខអូនរាល់ថ្ងៃ»
«ឡាលីសាមនុស្សរោគចិត្ត» ជេននីក៏ស្តីអោយគេនៅចំពោះមុខរបស់មិត្តភក្កិរបស់នាង។
«អ្នកណាហៅមក?»
«បេះដូងប្រាប់មកថាអូនជេននៅទីនេះបងក៏មកតាមបេះដូង»
«ពួកឯងនៅនិយាយគ្នាចុះណា ខ្ញុំទៅនិយាយជាមួយនឹងមិត្តភក្តិសិន»នាងមិនទាន់នឹងឆ្លើយអូខេផងពួកគេក៏ចេញទៅអស់។
«អេ!!ទៅណា?»
«គ្មានអ្វីនិយាយទេ»
«តែខ្ញុំមាន»
«អួយ...នេះនាងជាតុកកែមែនទេ?» ជេននីក៏សួរគេបញ្ជាក់
«អត់ទេ ជាមនុស្ស»
«បើមនុស្សហេតុអ្វីក៏តាមស្អិតបែបនេះ? ហើយបើមនុស្សមែនហេតុអ្វីនិយាយគ្នាមិនយល់គ្នាអញ្ចឹង» នាងនិយាយរួចក៏ដើរទៅកន្លែងមានដាក់នំ ផ្លែឈើ ម្ហូបនិងបង្អែមដើម្បីញ៉ាំ។
«នេះ!!ញ៉ាំរផ្លែឈើព្រោះញ៉ាំផ្អែមពេកខ្លាចជេនធាត់» គេក៏តាមនាងព្រមទាំងចាប់ផ្លែឈើដាក់អោយនាង។ នាងក៏ដើរទៅមុខរហូតដោយមិនខ្វល់ពីវត្តមានរបស់គេឡើយ រហូតដល់យប់ជ្រៅបន្តិចអ្នកដែលចូលរួមក៏បាននាំគ្នាចេញទៅអស់ នៅតែជេននីម្នាក់ឯងព្រោះថានាងបញ្ឆេះឡានតែមិនឆេះសោះ។
«ទីត!ទីត!» សំឡេងស៊ីផ្លេម៉ូតូក៏បានបន្លឺឡើងគ្មានអ្នកណាឡើយគឺជាលីសានិងហើយ។
«តុក តុក» គេក៏ចុះពីលើម៉ូតូគោះកញ្ចក់ឡានរបស់រាងស្តើង។
«ឡានកើតអី?»
«មិនបានកើតអីទេ»
«ចុះមកឡាននេះមិនឆេះទេ» គេក៏បើកទ្វារឡានដើម្បីអោយនាងចេញមកក្រៅដោយសារតែនាងមិនបានចាក់គន្លឹះទ្វារ។
«អួយ.....នាំខ្ញុំទៅណា?»
«ចាំខ្ញុំនាំទៅផ្ទះ»
«អត់ទេ »
«យប់ហើយណា កុំរឹងពេកឡានខូចហើយនាងចង់ទៅវិញដោយរបៀបណា?»
«អត់ទេ ខ្ញុំមិនទៅជាមួយនឹងនាងទេ»
«ហើយចង់ដើរទៅផ្ទះវិញមែន»
«ក៏បាន»
«អ្ហឹក» ដោយដឹងថានិយាយគ្នាមិនដឹងរឿង គេក៏លើកបីនាងក្រមុំទៅដាក់លើម៉ូតូធំរបស់គេ។
«ឆ្កួតទេ នាងមិនឃើញខ្ញុំស្លៀករ៉ូបទេ» គេក៏ដោះអាវក្រៅរបស់គេមករុំត្រឹមភ្លៅអោយនាង។
«ចាំខ្ញុំអោយជាងមកដឹកឡានរបស់ជេនទៅធ្វើ»
«អ្នកណាថាខ្ញុំទៅជាមួយនាង។»
«បើមិនទៅក៏នឹងមានរឿងល្អមើល»
«រឿងអ្វី?»
«គឺ...» គេនិយាយទាំងអង្អែលបបូរមាត់របស់នាង តែនាងក៏បានរុញដៃគេចេញ។
«អោបអោយជាប់ប្រយ័ត្នធ្លាក់»
«អត់»
«ច្បាស់ទេ?» ដោយនិយាយគ្នាត្រឹមត្រូវនាងមិនធ្វើតាមគេក៏មូលរ៉ាមួយទំហឹងរួចហើយក៏បើកចេញរាងលឿនរួចហើយក៏ចាប់ហ្វាំងធ្វើអោយនាងជ្រុលហើយក៏អោបគេជាប់ដើម្បីកុំអោយធ្លាក់។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
