រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី 3

196 9 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី 3
«មនុស្សស្រីឡប់សតិ» ជេននីវិញក៏បានត្រឹមតែសម្លឹងអ្នកដែលរត់ចេញទៅទាំងហួសចិត្ត ហើយសែនខឹងនឹងគេ។ នេះបើសិនជានាងចេះយុទ្ធសិល្ប៍នាងនឹងប្រើវាសម្លាប់គេចោលមិនខាន។
«មនុស្សឆ្កួត មនុស្សឆ្លៀតឱកាស» នាងក្រមុំក៏ប្រមូលឥវ៉ាន់របស់ខ្លួនដើម្បីត្រទៅឡានរបស់នាង។ ក្រឡែកមកមើលលីសាឯនេះវិញកំពុងតែបើកម៉ូតូយ៉ាងសង្ហាបង្អួតរាងរបស់ខ្លួននៅតាមដងវិថី។ ធ្វើដំណើរមកដល់ជិតម៉ាតគេក៏ដើរចូលទៅខាងក្នុងម៉ាតនោះដើម្បីទិញរបស់ញ៉ាំ។
«គួរតែញ៉ាំអ្វីទៅ?» គេក៏ដើរមើលមួយជុំក៏សម្រេចចិត្តថាទិញមីកំប៉ុងដើម្បីឆុងញ៉ាំ។ បន្ទាប់មកគេក៏ទិញភេសជ្ជៈដើម្បីផឹក អង្គុយញ៉ាំមីបណ្តើរគេក៏អូសទូរស័ព្ទមើលបណ្តើរ។ ស្រាប់តែអូសឃើញការផ្សាយផ្ទាល់របស់ផេកព័ត៌មានមួយដែលបានឡាយទាក់ទងនឹងការឆេះផ្ទះមួយដែលស្ថិតនៅក្នុងផ្សា។
«បងស្រីតើមានអ្នកណានៅខាងក្នុងទៀតទេ?»
«ហិស....ហិស...គឺកូនស្រីរបស់ខ្ញុំ...នាងគេងនៅក្នុងបន្ទប់» គាត់រៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅក្រុមអ្នកសារព័ត៌មាន។
«លែង..លែង...ខ្ញុំ...ខ្ញុំទៅជួយកូនស្រីខ្ញុំ» អ្នកដែលជាឳពុកវិញប្រឹងរើសបំរាស់ពីការចាប់របស់ក្រុមជួយសង្រ្គោះព្រោះគេមិនអាចបណ្តោយអោយរត់ចូលទៅខាងក្នុងវិញឡើយ។
«តើនាងអាយុប៉ុន្មានដែរ?»
«អាយុ៥ឆ្នាំជាង....ខឹក...ខឹក» ទឹកភ្នែកម្តាយស្រក់ចុះមកមិនឈប់ព្រោះតែអាណិតកូនស្រីដែលជាប់នៅក្នុង។
«ឆាប់ជួយ..កូនខ្ញុំផងណា....មិនដឹងថាកូនខ្ញុំក្តៅយ៉ាងណាទេ?»
«ក្រុមជួយសង្រ្គោះកំពុងតែជួយហើយបងអង្គុយចុះសិនទៅណា» ស្របពេលនោះឡានពន្លត់អគ្គីភ័យក៏បានមកដល់ដើម្បីធ្វើការពន្លត់។
«ហឹក....ហឹក...ម៉ាក់....ប៉ា...» នាងល្អិតដែលទើបនឹងភ្ញាក់ពីគេងក៏ស្រែកយំទាំងដៃអោបតុក្កតាជាប់ ព្យាមដើរចេញពីបន្ទប់តែក៏នៅស្ងៀមពេលដែលឃើញភ្លើងកំពុងតែឆេះ។
«ហិស...ហិស..»
«ប្អូនស្រី» កំពុងតែឈរយំនោះនាងតូចក៏ស្រាប់តែលឺសំឡេងមនុស្សស្រីម្នាក់បានស្រែកហៅនាង នាងបានមើលតាំងពីចុងជើងរហូតដល់ខាងលើក៏ឃើញថាមានមនុស្សស្រីម្នាក់កំពុងតែឈរនៅមុខនាងពិតមែន តែនាងមិនដឹងសោះថាជាអ្នកណាដោយតែនាងពាក់របាំងមុខមិនអោយឃើញឡើយ។
«កុំយំណាចាំបងនាំឯងចេញទៅខាងក្រៅ»
«ហឹស...ហឹស...បងស្រីជួយខ្ញុំផងណា»
«ចាស៎»   ថាហើយមនុស្សស្រីអាថ៌កំបាំងម្នាក់នោះក៏លើកបីនាងតូចដើរចេញទៅតាមផ្លូវក្រោយ។
«វ៉ូស...វ៉ូស»
«ហឹស...ហឹស.....ទូននី...» នាងតូចក៏ស្រែកហៅឈ្មោះទូននីពេលដែលលឺសំឡេងវាព្រូស គឺវាកំពុងតែជាប់នៅក្នុងទ្រុង។
«បងស្រី..ជួយទូននីផង»
«ចាំបងយកប្អូនចេញដល់ខាងក្រៅសិនណា»
«ហឹស..ហឹស..» នាងក្រមុំក៏ព្យាយាមលើកដើរយ៉ាងលឿនរហូតចេញផុតពីផ្ទះហើយក៏ដាក់នាងអោយឈរនៅកន្លែងមានសុវត្ថិភាព រួចហើយគេក៏ចូលទៅយកកូនឆ្កែមួយដែលមានរោមពណ៍សភ្នែកខ្មៅៗគួរអោយស្រឡាញ់។
«ទូននី!! ទូននី!» ក្រោយពីបើកទ្វារទ្រុងក៏ហៅឈ្មោះរបស់វានឹងអង្អែលរហូតដល់វាចូលមកក្បែរហើយគេក៏លើកបីវាដើម្បីចេញទៅខាងក្រៅ។
«ទូននី» គ្រាន់តែចេញទៅដល់នាងតូចរត់មកអោបទូននីទាំងរំភើប ហើយនាងក៏មិនភ្លេចអគុណមនុស្សស្រីអាថ៌កំបាំងនេះដែរ។
«សឺត...សឺត» កូនឆ្កែតូចក៏បានចូលមកក្បែរនាងក្រមុំព្រមទាំងហិតក្លិនរបស់នាងប្រៀបដូចជាការអរគុណព្រមទាំងឈរជើងពីរបង្ហាញទឹកមុខត្រេកអរដែលនាងបានជួយវាអោយរួចផុតពីទុក្ខ។
«ប្អូនស្រីតើទៅរកម៉ាក់ប៉ាប្អូនចុះណា ដើរតាមផ្លូវមួយនេះ» នារីអាថ៌កំបាំងម្នាក់នោះក៏បានចង្អុលប្រាប់ផ្លូវនាងតូច។
«ចុះបងស្រីមិនទៅទេ?»
«អត់ទេ បងមានការងារត្រូវធ្វើទៀត»
«បើបងស្រីទៅជាមួយ ចុះបើគេសួរតើអូននឹងប្រាប់គេបែបណា?»
«ក៏ប្រាប់ថាជាមនុស្សចិត្តល្អម្នាក់ទៅបានហើយ នេះបងអោយឯង» និយាយចាប់គេក៏ហុចស្ទីកគ័រអោយនាងតូច ។
«នោះម៉ាក់ប្អូនមកហើយ» គ្រាន់តែនាងងាកទៅរកមើលម៉ាក់នាងមួយភ្លែតសោះ បែរមកវិញក៏បាត់នារីម្នាក់នោះបាត់ទៅហើយ។
«ម៉ាក់....ប៉ា» នាងតូចក៏រត់ប៉ាម៉ាក់របស់ខ្លួនព្រមទាំងអោបគាត់ទាំងរំភើបអ្នកដែលជាម្តាយឳពុកក៏រត់អោបនាងទាំងរំភើប។
«នេះកូនចេញពីក្នុងផ្ទះដោយរបៀបណា?»
«គឺ...មានបងស្រីម្នាក់ពាក់របាំងមុខបានជួយកូន» គ្រាន់តែលឺបែបនេះហើយក្រុមអ្នកសារព័ត៌មានក៏បានរត់មកសាកសួរនាងទាក់ទងនឹងវត្តមាននារីអាថ៌កំបាំងម្នាក់នោះ។ រំលងផុតទៅមួយថ្ងៃរឿងនេះក៏ត្រូវបានចែកចាយពេញបណ្តាញសង្គមនិងទូរទស្សន៍។
«នេះពិតជាចង់ដឹងណាស់ថានារីម្នាក់នោះជាអ្នកណា?» ភ្ញៀវដែលមកញ៉ាំអាហារនៅហាងរបស់ជេននីក៏នាំគ្នានិយាយតែពីរឿងរបស់នារីរបាំងមុខនោះរហូត។
«កូនជេន...ទៅទទួលភ្ញៀវ»
«ចាស៎» នាងក្រមុំក៏ដើរទៅរាក់ទាក់ភ្ញៀវដែលទើបនឹងចូលមក។
«សួស្តីអូនជេន» គ្រាន់តែឃើញមុខភ្ញៀវភ្លាមនាងក៏ដកដង្ហើមធំ
«ត្រូវការញ៉ាំអីដែរ?»
«អួយ...មកអង្គុយលេងនៅជាមួយបងមកចាំបងអោយពីរក្បាលនោះទៅរត់តុជំនួសអូនវិញ» អ្នកកម្លោះដែលមានរឹកពារក្អែងក្អាងបានឈោងដៃទៅរកដៃនាងក្រមុំតែនាងក៏ថយចេញ។
«នែ!!ហ៊្វូសីញបើមិនញ៉ាំអីទេ អញ្ជើញចេញទៅខាងក្រៅព្រោះទុកកន្លែងអោយអ្នកផ្សេង» ជេននីក៏សម្លក់គេព្រមទាំងនិយាយដោយសម្តីគ្មានភាពទន់ភ្លន់ទៅអ្នកកម្លោះ។
«ហៃយ៉ា!! អូនសម្លាញ់កុំឆ្នាស់ពេកបានទេ?»
«នែ!ដៃនឹងដកចេញបើមិនចង់ពិការ»
«នែ!ចៅហ្វាយយើងខំនិយាយស្រួលបួលជាមួយនាងហើយណា» កូនចៅជំនិតទាំងពីររបស់គេក៏ដើរទៅរកនាងក្រមុំ។
«នែ!អាឌីន អានុនហាមប៉ះនាង» គ្រាន់តែលឺការបញ្ជាពីចៅហ្វាយភ្លាមពួកគេទាំងពីរក៏ថយចេញភ្លាម។
«បើមិនកម្មងអ្វីទេ ខ្ញុំទៅសួរអ្នកផ្សេង»
«អេ! បងកម្មងក៏បាន» ដោយដឹងថានាងកំពុងតែអស់ការអត់ធ្មត់នឹងគេ គេក៏ប្រាប់ពីអ្វីដែលគេកម្មង។
«អង្គុយលេងជាមួយបងសិនក៏បាន» គេក៏បានចាប់ដៃនាងតែនាងរហ័សក្រលាស់ដៃចេញយ៉ាងលឿន។
«ខ្ញុំទៅធ្វើការងាររបស់ខ្ញុំ»
«ហេឡូ!!» កំពុងតែខឹងហ៊្វូសីងផង ឥឡូវនេះក៏មកជួបម្នាក់ទៀតហើយគឺលីសា
«នែ!! អត់មានកន្លែងផ្សេងញ៉ាំទេ?»
«កន្លែងផ្សេងក៏មាន តែចង់មកពីទីនេះជាង» គេតបទាំងញញឹមដាក់នាងក្រមុំ។
«បើប្តូរកន្លែងញ៉ាំក៏បានដែរ ខ្ញុំមិនខ្លាចដាច់ម៉ូយទេ»
«ទេ!!មិនបាន» លីសាតបទាំងអង្គុយចុះកន្លែងដែលគេធ្លាប់តែអង្គុយញ៉ាំ។
«អោយប្តូរយ៉ាងម៉េច បើអនាគតប្រពន្ធបងនៅទីនេះ» គេនិយាយទាំងញញឹមនិងញាក់ចិញ្ជើមដាក់នាង។
«នែ...កុំមករលាមណានាងជឿថាខ្ញុំហ៊ានទះនាងទេ?»
«ក៏សាកមើលទៅថាបើទះបងនឹងធ្វើអ្វី?»
«ហឹស» នាងក្រមុំដកដង្ហើមធំដើម្បីសម្រួលអារម្មណ៍កុំអោយធ្វើអ្វីផ្តេសផ្តាស់ដាក់គេ។
«ណាមួយ...ចង់ឃើញមុខក្រាស់ផងត្រូវតែមកញ៉ាំទីនេះហើយ អោយមកញ៉ាំមួយថ្ងៃ១០ដងក៏បាន..ជុប»គេក៏ក្រសោបដៃនាងមកមកអង្អែលព្រមទាំងបួចមាត់ធ្វើដូចជាថើបនាងអញ្ចឹង។
«អួយ.....ឈឺ» ដោយខឹងនិងក្នាញ់នឹងគេផងនាងក៏លូកដៃទៅមួលដើមដៃរបស់គេមួយទំហឹង។ ប៉ុន្តែដោយឃើញគេមកមើលគេពេកគេក៏ព្យាយាមធ្វើរឹកពាធម្មតា។
«នេះលីសាកើតអីមែនទេ?» ជេននីក៏ធ្វើជាសួរគេជាមួយនឹងការញញឹមឌឺដាក់គេ។
«គ្មានអីទេ គឺគ្រាន់តែឆ្មាខ្ញាវ»
«មោះ...ញ៉ាំអី?»
«ញ៉ាំអូន» គេក៏ឆ្លើយបែបញ៉ោះនាង
«នេះចង់ត្រូវទៀតមែនទេ?»
«អូខេ! អញ្ជឹងញ៉ាំឆាត្រសក់ឆក់បេះដូងអូនជេនបានទេ?»
«ឡាលីសា នេះចង់អោយខ្ញុំអូសនាងយកទៅក្រៅមែនទេ?»
«អូខេ! បងយកបាយឡុកឡាក់សាច់គោណា»
«ហឹម» នាងក្រមុំក៏តបតែមួយមាត់ប៉ុណ្ណោះ
«កុំភ្លេចដាក់បេះដូងអូនចូលផងណា?»
«ម៉ាក់ខ្ញុំអ្នកធ្វើចាំអោយគាត់ដាក់បេះដូងអោយ»
«ហឹស...ហឹស...មិនបាច់ទេចឹង....តែថាប្រាប់គាត់ផងថាខ្ញុំជាអនាគតកូនប្រសារគាត់»
«មាត់នេះអត់និយាយមួយមាត់បានទេ?» នាងនិយាយតែប៉ុណ្ណឹង នាងក៏ដើរចេញទៅបាត់ ចំណែកហ្វ៊ូសីងវិញហាក់ដឹងថាលីសាកំពុងតែគិតអ្វីលើជេនព្រោះថាគេអង្គុយក្បែរគ្នា។
«នេះកុំប្រាប់ថានាងចង់ធ្វើជាគូប្រជែងជាមួយខ្ញុំណា» គេក៏បានត្រឹមតែរអ៊ូម្នាក់ឯងតាមមើលលីសារហូត។ គេក៏ស្គាល់លីសាដែរហើយក៏ដឹងថានាងជាមនុស្សបែបណា ព្រោះតែលីសាទើបសង្សាចាស់របស់គេបែកពីគេព្រោះតែនាងចាប់អារម្មណ៍លីសា។ ហេតុតែគេមានមន្តស្នេហ៍ណ៎។
«ក្មួយប្រុស នេះម្ហូបក្មួយ»
«បាទ!!ចុះជេននី? »ដោយមិនឃើញជេននីលើកមកគេក៏សួរ តែក៏ក្រឡែកឃើញថាជេននីកំពុងតែលើម្ហូបអោយលីសា។
«អរគុណណា!អេកុំអាលទៅណាមើល៎...អង្គុយកំដរបានទេ?»
«ឡប់...ខ្ញុំមានការងារត្រូវធ្វើ។ បើអោយនៅកំដរខ្ញុំច្បាស់ជាសរសៃប្រសាទមិនខាន»
«យ៉ាងម៉េច? ខ្លាចលង់ស្នេហ៍បងមែនទេ?»
«អួក» ជេននីក៏បង្ហាញអាការៈចង់ក្អួតពេលលឺគេនិយាយបែបនេះ
«លង់ស្នេហ៍ នែ!ប្រភេទមនុស្សដែលខ្ញុំស្រឡាញ់ណាជាមនុស្សប្រុសដែលមានសាច់ដុំធំៗ រឹងមាំអាចមើលថែខ្ញុំបាន»
«អួយ...ឃើញបងជាមនុស្សស្រីមាឌតូចស្គមបែបនេះណា កម្លាំងពេញបឹបតែម្តង»
«មាឌត្រឹមអូនជេននីបងលើកដៃមួយក៏បាន»
«អ៊ុប»ដោយថ្លង់ពេលនាងក៏ដួលសាច់គោញាត់ចូលមាត់
«ទុកមាត់ញ៉ាំបាយទៅ ប្រសើរជាទុកមាត់អោយខ្ញុំវៃ»
«វៃបាន បងអោយវៃតែវៃដោយបបូរមាត់អូន» ដោយដឹងថាបើកាន់តែតបនឹងគេគេនឹងកាន់តែញ៉ោះនាងទើបនាងសម្រេចចិត្តដើរចេញបាត់។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now