រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១៤

320 14 2
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១៤
«អូនត្រៀមខ្លួនរួចឬនៅ?» ជីស៊ូក៏សួរទៅកាន់ម្ចាស់បេះដូងរបស់ខ្លួនដែលកំពុងតែទាញយកកាំភ្លើងមកសៀតនៅក្នុងចង្កេះរបស់នាង។
«ចាស៎»
«មោះ...មកនេះមក» គេក៏ទាញនាងក្រមុំអោយចូលមកក្បែរគេ គេក៏ទាញយកអាវក្រោះមកពាក់អោយនាង។
«ត្រូវចេះប្រយ័ត្នខ្លួនលឺទេ?»
«ចាស៎.....អូនដឹងហើយបងក៏ដូចគ្នា....ជុប» ឆេយ៉ុងនិយាយទាំងងើយទៅថើបថ្ពាល់របស់គេយ៉ាងយូរ។
«តែថាបងនៅក្បែរអូនគ្រប់ពេលហ្នឹងបងនឹងមើលថែអូន»
«ហឹស...ហឹស...និយាយបែបនេះគិតចង់មើលងាយសមត្ថភាពអូនមែនទេ?»   ឆេយ៉ុងនិយាយទាំងទាញថ្ពាល់របស់គេទាំងក្នាញ់។
«ហាស....ហាស...មិនមែនទេបងគ្រាន់តែបារម្ភពីអូន មនុស្សស្រឡាញ់គ្នាគឺត្រូវតែបារម្ភពីគ្នាអ៊ីចឹង» 
«តោះ...ឆាប់ចេញដំណើរទៅ»
«អេ..ឈប់សិន» រាងមាំនិយាយទាំងទាញដៃរបស់គេអោយឈប់សិន។
«ជុប» ជីស៊ូក៏ងើយទៅថើបបបូរមាត់របស់នាង មុននឹងបណ្តើរគ្នាចចេញពីក្នុងជំរុំ» ក្រុមកងកម្លាំងបានបំបែកគ្នាជាពីរក្រុមគឺមានក្រុមរបស់លោករីឆ័រនិងជីស៊ូ។ គឺថាអ្នកទាំងអស់គ្នាត្រូវធ្វើដំណើរជើងថ្មើរជើងតែម្តង។  នៅតាមផ្លូវក្រុមប៉ូលិសនិងទាហ៊ានជាច្រើនបានដើរចេញដំណើរទៅរហូតដល់ថ្ងៃត្រង់ពួកគេទាំងអស់គ្នាសម្រេចសម្រួលឈប់សម្រាកសិន ដើម្បីញ៉ាំអាហារថ្ងៃត្រង់នឹងបានសម្រាកខ្លះ។ ក្រឡែកមកមើលខាងតួឯករបស់យើងឯនេះវិញក្រោយពីភ្ញាក់ពីគេង ជេននីហាក់មិនបានជួបជាមួយនឹងលីសាសោះមិនដឹងថាគេចេញទៅណាឡើយ។ ថ្ងៃត្រង់ទៅហើយក៏នៅតែមិនទាន់ឃើញគេ នេះគេទៅណាឬមួយក៏គេទៅទីក្រុងវិញ។
«លោកតា» នាងក៏ដើរទៅរកលោកតាដែលកំពុងតែដាំបន្លែនៅខាងក្រោយផ្ទះ។
«លីសាគេទៅណា?»
«អ៎..លឺថាទៅផ្សារថ្ងៃបន្តិចនឹងមកវិញហើយ»
«ចាស៎...ចុះលោកយាយ»
«នៅក្នុងចំការផ្លែឈើឯនេះ» លឺបែបនេះហើយនាងក្រមុំក៏ដើរចេញពីតារបស់ខ្លួនដើម្បីទៅរកយាយនិងបានជួយការងាររបស់គាត់។
«នេះទៅផ្សា ឬក៏ទៅញ៉ែស្រីអោយប្រាកដ» នាងក្រមុំដើរបណ្តើររអ៊ូបណ្តើរទាំងមុខក្រញ៉ូវ នេះនាងកំពុងតែប្រច័ណ្ឌគេមែនទេ។
«បើថាទៅហើយកុំត្រឡប់មកវិញក៏ល្អ កុំអោយពិបាកដល់ខ្ញុំ»រអ៊ូផងជើងក៏ចេះតែបោះជំហ៊ានទៅមុខនៅទីបំផុតនាងក៏បានមកដល់កន្លែងលោកយាយរបស់នាងនិងជួយធ្វើការងារគាត់ទាំងដែលក្នុងចិត្តកំពុងតែរំពឹងថាតើពេលណាលីសាត្រឡប់មកវិញ។
...............................................
  ក្រឡែកមកមើលនៅក្នុងព្រៃឯនេះវិញគឺមានក្រុមអាឈើមួយក្រុមកំពុងតែប្រមូលឈើដាក់នៅលើឡានយ៉ាងសស្រាក់សរស្រាំ។
«នែ....ឆាប់ឡើងនឹងបានយកចេញពីក្នុងព្រៃមួយនេះ» បុរសម្នាក់បានបញ្ជាកូនចៅរបស់ខ្លួនអោយញាប់ដៃជើងដើម្បីឆាប់បានដឹកឈើចេញពីក្នុងព្រៃ។
«ឯងច្បាស់ទេដែលថាក្រុមប៉ូលិសមិនអាចរកឃើញ»
«គ្មានផ្លូវទេ ព្រោះថាពួកយើងបានបង្វែរដានពួកគេហើយ»
«ហាស....ហាស....ពិតជាល្ងង់ណាស់ពួកនេះ» កម្លោះសង្ហាម្នាក់នោះ  ឈរសើចពោរពេញទៅដោយក្តីសង្ឃឹមព្រោះគេរំពឹងថាគ្មានអ្នកណាអាចរកគេឃើញឡើយ។
«ផឹប» កំពុងតែសើចសុខៗក៏ស្រាប់តែសំឡេងសម្រឹបជើងបានបន្លឺឡើង ធ្វើអោយគេតាមក្រឡែកមើលយ៉ាងលឿនតែបែរជាមិនឃើញអ្វីសោះ។
«ពួកឯងឆាប់ទៅរកមើល»
«បាទចៅហ្វាយ» គ្នីគ្នារបស់គេពីរនាក់បានដើរទៅរកមើលកន្លែងដែលគេបានលឺសំឡេង។
«ប្រហែលជាសម្លេងសត្វទេដឹង»
«យើងក៏គិតបែបនេះដែរ» ប៉ុន្តែដើម្បីអោយកាន់តែច្បាស់ពួកគេក៏បានដើរទៅរកមើលអោយកាន់តែច្បាស់ក៏ស្រាប់តែឃើញសត្វទន្សាយកំពុងតែលោតចាប់ចំណីសោះ។
«ហឺយ...ពួកនេះវើយពិតជារំខានយើងណាស់» ឃើញបែបនេះហើយទើបពួកគេទាំងពីរត្រឡប់ទៅវិញ។
«ហឹស..ហឹស» រំពេចនោះក៏ស្រាបត់តែលេចចេញវត្តមានរបស់នាងរីរបាំងមុខម្នាក់កំពុងតែដើរចេញពីដើមឈើដ៏ធំមួយ។
«ឯងគិតថាគេចពីសំណាញ់ច្បាប់បានមែនទេ?»
...................................
«ចប់ហើយ ពួកយើងកំពុងតែចេញល្បិចកលហើយនេះជាកន្លែងចាស់ប៉ុណ្ណោះ គឺពួកវាប្រហែលជាដឹងថាងយើងនឹងមកទីនេះហើយទើបបានជាច្បាស់ប្តូរទីតាំង» ជីស៊ូនិយាយទាំងដើរមើលដើមកំណាត់ឈើនិងដើមឈើដែលត្រូវគេអាផ្តួលទៅលើដីទាំងឈឺចាប់ នេះមិននឹកស្មានសោះថាខ្លួនចាញ់ល្បិចកលសត្រូវអ៊ឹចឹងសោះ។
«ចង្រៃយោរ» ឆេយ៉ុងវិញឈរក្តាប់ដៃទាំងខឹង  ព្រមទាំងសម្លឹងមើលព្រៃឈើដែលបានបាត់បង់ នេះកន្លែងមួយនេះពួកវាបានកាប់ស្ទើរអស់ដើមឈើធំៗបាត់ទៅហើយ។
«លោកមេកងរីឆ័រ» ជីស៊ូក៏បានទាញអាយគោមដើម្បីនិយាយជាមួយនឹងលោកមេកង។
«ខាងខ្ញុំគឺកំពុងតែចាញ់ល្បិចពួកវាហើយទីនេះគ្មានអ្វីឡើយ អាចថាជាកន្លែងចាស់ប៉ុណ្ណោះចុះខាងលោក»
«ខាងនេះក៏ដូចគ្នា»
...................................................................
«ផឹប» មនុស្សស្រីអាថ៌កំបាំងបានលោតចូលទៅក្នុងឡានដែលពួកគេបានយកទៅដាក់ក្នុងឡានដើម្បីយកចេញទៅខាងក្រៅ។
«ក្រឹប..ក្រឹប» គេក៏បានទាញទូរស័ព្ទមកថតទីតាំងនិងភស្តុងតាងទាំងនោះ។
«នេះអត់មានសេវាទៀត» រាងមាំបានយកទ័រស័ព្ទរបស់ខ្លួនលើកឡើងដើម្បីរកមើលសេវាខលទៅប្រាប់នរណាម្នាក់។
«ល្អណាស់មានហើយ»
«អាឡូ»
«អាឡូ....ខ្ញុំខលមកនេះដើម្បីប្រាប់ពីទីតាំងដែលពួកគបានកាប់បំផ្លាញ់ព្រៃឈើ»
«នាងជាអ្នកណា?»
«មិនបាច់ចង់ដឹងទេ»
«ហេតុអ្វីក៏នាងដឹងលេខរបស់ពួកយើង»
«បើមិនចង់យឺតពេលក៏ឆាប់មកខាងក្រៅភ្នំមក ដើរតាមផ្លូវដែលមានគូខ្វែងនៅលើដើមឈើនឹងបានមកដល់ទីតាំងហើយ»
«ចុះនាងជាអ្នកណា?»
«មនុស្សអាថ៌កំបាំង»
«ទូត..ទូត» មិនទាន់ទាំងដឹងឈ្មោះផងទូរស័ព្ទក៏ត្រូវបានផ្តាច់ទំនាក់ទំនង។
«ឆាប់ចេញដំណើរទៅ»
«បងជឿគេដែរ»
«ត្រូវតែហ៊ានប្រថុយ» និយាយតែប៉ុណ្ណឹងគេក៏ប្រាប់អោយកងកម្លាំងទាំងអស់ចេញដំណើរទៅតំបន់ខាងក្រោយភ្នំ។
«ផឹប» នាងក៏បន្តរកមើលភស្តុតាងថែមទៀត ពីមួយកន្លែងទៅមួយកន្លែងនឹងថតរូបរហូត។
«អ្ហឹក» កំពុងតែដើរពិនិត្យមើលឈើក៏ស្រាប់តែត្រូវទុចជើងឈប់ភ្លាមព្រោះតែមានកាំភ្លើងកំពុងតែភ្ជង់នៅលើចង្កេះរបស់នាង។
«នេះគិតចង់ធ្វើជាវីរៈនារីមែនទេ ។ ល្បីណាស់អ្នកណាអ្នកណាក៏ស្គាល់ តែថាពេលនេះអាចមិនសំណាងទេណា» លឺបែបនេះហើយរាងមាំក៏បែរមុខមកយឺតដើម្បីសម្រួលអារម្មណ៍។
«នេះពេកនេះខ្ញុំសំណាងហើយ ខ្ញុំនឹងបើកមុខនាងអោយបាន»
«ក្រឹក...ផូង» គេក៏បានគាស់កៃកាំភ្លើងដើម្បីបាញ់នាងតែនាងបានគេចេញផុតនឹងចាប់កដៃរបស់គេជាប់រួចហើយទាត់គេត្រូវចង្កេះរហូតថយចេញឆ្ងាយពីនាង។
«នេះនាងពិតជាហ័សគួរសម»
«ផូស..ផូស» ឈុតឆាតវាយតបគ្នាក៏បានកើតមានឡើងធ្វើអោយមានការផ្អើលដល់ខាងក្រៅ។
«ផាំង..ផាំង» គេក៏បានចូលមកបាញ់នាងក្រមុំតែនាងបានគេផុតពីក្រោយគ្រាប់កាំភ្លើងរហូត។
«ឌឹប» ចារនារីម្នាក់នោះក៏បានចូលទៅវៃពួកគេទាំងដៃកាន់កាំភ្លើងខ្លីជាប់។
«ផូស» កម្លោះម្នាក់បានចូលមកពីក្រោយនាងក៏ត្រូវនាងបែរទៅទាន់ហើយក៏បាញ់ចាំទ្រូងស្លាប់ភ្លាមៗ។
«អ្ហឹក» ម្នាក់ទៀតហាក់ចូលក៏ត្រូវនាងក្រៀកជើងរួចហើយក៏ប្រើកែដៃអ៊ុកចំខ្នងរហូតដល់សន្លប់។
«ផាំង» ម្នាក់ទៀតចូលក៏ត្រូវនាងបាញ់ចំក្បាលបែកក្បាលខ្ចាយឈាមប្រលាក់មុខរបស់គេ។
«អ្ហឹក...ផូស» ដោយភ្លេចខ្លួននាងក៏ត្រូវបានគេបាញ់ចេញបាញ់ត្រូវដៃខាងស្តាំធ្វើអោយហូរឈាមភ្លាម។
«ផូស» ដោយកម្លាំងក៏ថមថយចុងក្រោយគឺនាងត្រូវដកថយដោយមុននាងបានដកយកគ្រាប់បែកផ្សែងមកបោកនៅកន្លែងនោះរួចហើយក៏គេចខ្លួនទុកអោយប៉ូលិសជាអ្នកដោះស្រាយម្តង។
«អ្ហឹក...ឌឹប» រាងមាំក៏ព្យាយាមរត់ចេញពីទីនោះដើម្បីបានចេញពីក្នុងព្រៃមួយនេះទាំងដៃម្ខាងក្តោបដៃរបស់ខ្លួនមិនអោយហូរឈាមខ្លាំង។ បានឆ្ងាយបន្តិចគេក៏បានដោះរបាំងមុខបោះចោលនៅទីនោះហើយបន្តរត់ទៅមុខទៀត។
«ផឹប» ដោយអស់កម្លាំងពេក៏ធ្វើអោយគេដួលភ្លាមៗចុងក្រោយក៏សម្រេចចិត្តផ្អែកខ្លួននឹងដើមឈើដើម្បីសម្រាក។
«ចំមែន នេះទៅណាថ្មើរនេះហើយនៅមិនទាន់ឃើញមកទៀត» ជេននីដែលកំពុងតែជិះឡានមកពីផ្សាក៏រអ៊ូមិនឈប់ព្រោះតែបាត់គេមិនទាន់ឃើញមកទៀត។
«នេះជាម៉ូតូរបស់គេតើ...នេះកុំប្រាប់ណាថាគេចមកដើរលេងព្រៃ»នាងក៏ពោរពាក្យមួយនេះចេញមកព្រោះតែក្រឡែកឃើញម៉ូតូរបស់លីសាចតចោលនៅក្នុងព្រៃឈើដែលនៅក្បែរថ្នល់។
«ចំមែន»នាងក៏សម្រេចចិត្តដើរចូលទៅខាងក្នុងក្រែងលោបានឃើញគេ។ នាងក៏ដើរចូលបានជ្រៅបន្តិចតែមិនឃើញស្រមោលគេសោះ។
«នេះមិនដែលមកទីនេះទេ ហេតុអ្វីក៏ហ៊ានចូលដល់ជ្រៅបែបនេះ?»
«ឬក៏គេមកជាមួយនឹងមនុស្សម្នាក់នោះ អ៎...អ៊ីចឹងតើបានជាទៅផ្សារដើម្បីទៅយកគេមកដើរលេងជាមួយសោះ» នាងក្រមុំក៏ដើរបណ្តើររអ៊ូបណ្តើរក៏ចូលដល់កាន់តែជ្រៅ។
«អួយ..ផឹប» ដោយមិនបានមើលក្រោមនាងក៏ស្រាបតែទាក់ជើងនឹងអ្វីក៏មិនដឹងធ្វើអោយនាងដួលតែពេលដែលនាងបើកភ្នែកមើលក៏ស្រាប់តែបើកភ្នែកធំៗ។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now