រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២៨
«ឌឹប...ឌឹប...ផឹប» រាងស្តើងក៏បានយកកែងដៃអុកចំពោះរបស់គេមួយំហឹងធ្វើអោយគេធ្វើមុខឡើងជូរ។
«អ្ហឹស...នេះទៅចេះវៃមកពីណាអូនសម្លាញ់» រាងមាំក៏បានត្រឹមរអ៊ូក្នុងចិត្តទាំងមិនហ៊ានតបតជាមួយនាងឡើយ។
«យ៉ាងម៉េចហើយ? ថ្ងៃនេះហេតុអ្វីមិនខ្លាំងដូចថ្ងៃមុនទៅ» ក្រោយទទួលបានជ័យជំនៈដោយអាចធ្វើអោយគេឈឺខ្លួនបានធ្វើអោយនាងញញឹមយ៉ាងស្រស់។
«ស្រីស្អាតដូចជាអូនបែបនេះបងមិនដាច់ចិត្តធ្វើបាបទេ» រាងមាំតបទាំងញញឹមចុងមាត់រួចហើយក៏ចូលទៅក្បែរនាង។
«ឌឹប»មិនទាន់ទាំងចូលទៅក្បែរផងក៏ស្រាប់តែត្រូវខ្ទាតទៅម្ខាងព្រោះតែរាងស្តើងបានលើកជើងទាត់ត្រូវចង្កេះគេមួយទំហឹង។
«នែ!ស្លៀកស៊ិចស៊ីបែបនេះលើកជើងស្រួលបួលប្រយ័ត្នបងជាចាប់ជើងជាប់តិចថា...»
«មនុស្សរោគចិត្ត»
«តែថាហេតុអ្វីក៏ស្លៀកស៊ិចស៊ីបែបនេះ?»
«ខ្ញុំស្លៀកស៊ិចស៊ីជារឿងខ្ញុំគ្មានពាក់ព័ន្ធអ្វីនឹងនាងទេ»
«នៅថាមិនពាក់ព័ន្ធទៀត» លីសាវិញក៏បានត្រឹមខាំមាត់ខ្នាញ់នឹងនាង ស្ទុះចូលទៅក្បែរនាងព្រមទាំងក្រសោបចង្កេះនាងជាប់។
«លែងភ្លាម នាងគ្មានសិទ្ធមកប៉ះពាល់ខ្ញុំទេណា»
«ចុះបើខ្ញុំប៉ះបាន» រាងមាំនិយាយទាំងអោបនាងក្រមុំជាប់។
«ខ្ញុំនឹងប្រាប់សង្សារបស់ខ្ញុំអោយសម្លាប់នាង»
«ខ្លាចណាស់»
«អ្ហឹស...លែង»
«ជុប» និយាយមិនទាន់ទាំងចប់ផងបបូរមាត់របស់នាងក៏ត្រូវគេឆ្មក់ថើបភ្លាមៗ
«អ្ហាយ.....មនុស្សស្រីឡប់សតិនាងមកថើបខ្ញុំធ្វើអី វាសម្រាប់តែសង្សារបស់ខ្ញុំតែម្នាក់» ពេលលឺនាងនិយាយបែបនេះធ្វើអោយគេញញឹមនិងសប្បាយចិត្តជាខ្លាំង។ ព្រោះតែដឹងថានាងពិតជាស្រឡាញ់គេប៉ុណ្ណា។
«សម្រាប់អ្នកផ្សេងបងលើកដៃវៃបានតែអូនមានតែប្រើបបូរមាត់ជំនួសព្រោះខ្លាចជាំសាច់របស់អូននោះអី»
«អ្ហឺយ...មនុស្សឆ្កួត» កំពុងតែប្រកែកគ្នាសុខៗរាងមាំក៏បានស្តាប់លើថាមានមនុស្សកំពុងតែដើរមក គេក៏បានរុញនាងក្រមុំចូលក្នុងបន្ទប់ក្បែរនោះយ៉ាងលឿន។
«អ្ហឹស...ចង់ធ្វើអីលែងខ្ញុំភ្លាម»
«ស៊ូច...កុំមាត់មនុស្សកំពុងតែដើរមក»
«ហើយគេចធ្វើអីបើខ្ញុំជាភ្ញៀវនៅទីនេះ»
«ក្មេងល្ងង់អោយចង់អោយគេចាប់សង្សាខ្លួនឯងយកទៅបាញ់ចោលមែនទេ?»
«ឌឹប» កំពុងតែភ្លេចខ្លួននាងក៏ត្រូវស្រែកព្រោះតែនាងក្រមុំបានខាំដៃរបស់គេ តែគេក៏ស្ទុះចាប់នាងទាន់មិនអោយនាងចេញបានឡើយ។
«អ៊ុប» ដោយមិនអាចឃាត់នាងបានគេក៏បានរុញនាងផ្អឹបនឹងទ្វារព្រមទាំងទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់រាងស្តើងយ៉ាងយូរ ចំណែកនាងក្រមុំវីញនាងហាក់មានអារម្មណ៍ថាស្នាមថើបមួយនេះនាងតែងតែទទួលបានពីមនុស្សម្នាក់រួចមកហើយ នាងក៏នៅស្ងៀមមួយស្របក់ឆ្លៀតឱកាសនេះក៏បានលើកដៃទៅអង្អែលខ្នងគេថ្នមៗដើម្បីលួងលោមគេ។
«អ្ហឹស» របាំងមុខក៏ត្រូវបានធ្លាក់ចុះពីមុខរបស់រាងមាំធ្វើអោយជេននីបើកភ្នែកនាងនៅស្ងៀមមួយស្របក់។
«លី»
«បាទ» គេតបទាំងមិនស្ទាក់ស្ទើរព្រមទាំងញញឹមដាក់នាងក្រមុំ
«នេះជាបង?»
«បាទ»
«ហេតុអ្វីក៏បងលាក់បាំងអូន» នាងសួរនទាំងសម្លក់គេមើលទៅប្រហែលជាខឹងអន់ចិត្តនឹងគេហើយ។
«ជេន»
«ក្រាក» ទ្វារក៏បានរបើក លីសាក៏បានអូសនាងក្រមុំចូឡទៅពួននៅខាងក្រោយទូរសៀវភៅព្រមទាំងលើកដៃបិតមាត់របស់នាងក្រមុំ។
«អាឡូដែនស៍» លោកអាលីដែលជាប៉ារបស់ធនឹនក៏បានលើកទូរស័ព្ទនិយាយជាមួយនឹងមនុស្សម្នាក់គ្រាន់តែលឺឈ្មោះភ្លាមលីសាក៏ព្យាយាមផ្ទៀងត្រចៀកស្តាប់។
«ហេតុអ្វីក៏បងមកទីនេះ?»
«បងមានការងារត្រូវធ្វើ ចុះអូន?»
«ក៏មកចូលរួមកម្មវិធី ក្រែងអូនប្រាប់បងរួចហើយមិនអ៊ីចឹង»
«ហឹស....ហឹស...មែនហើយអូនប្រាប់បងរួចហើយតើ»
«ទំនិញដែលលោកនិយាយថាស្អាតនេះយ៉ាងម៉េចហើយ?»
«ជេននីមែនទេ? កុំបារម្ភអីខ្ញុំធានាថាលោកនឹងពេញចិត្តទំនិញមួយនេះ ហើយកូនប្រុសរបស់ខ្ញុំនឹងយកនាងទៅអោយលោកដោយផ្ទាល់ដៃ» ពេលលឺបែបនេះហើយធ្វើអោយលីសាក្តាប់យ៉ាងណែននេះគេចង់យកសង្សាទៅជួញដូរមែនទេ?
«លី....នៅអោយស្ងៀម»
«ហាស....ហាស...កុំបារម្ភគ្មានប៉ូលិសណាដឹងរឿងនេះឡើយណាមួយកូនប្រុសខ្ញុំនឹងនាំនាងល្អិតនោះយកទៅអោយលោកបាន»
«ល្អហើយ»
«លោកអាចផ្ញើរូបអោយខ្ញុំបានទេ?»
«ខ្ញុំផ្ញើរអោយលោករួចហើយ» នាយឌែនស៍ស្ងាត់មួយស្របក់ទើបគេតបវិញជាមួយនឹងសម្លេងសើច។
«ក្មេងស្រីម្នាក់នេះយើងពេញចិត្ត ខ្ញុំក៏ធ្លាប់បានជួបនាងតូចនេះម្តងហើយលោកហ៊ានអោយតម្លៃប៉ុន្មានក៏ខ្ញុំហ៊ានអោយដែរ ព្រោះថាយកនាងល្អិតនេះមួយខ្ញុំអាចយកឈ្នះសត្រូវខ្ញុំផងដែរ»
«នេះអាឌែនស៍...វាចង់លែងមែនទែនហើយ»
«ប៉ុណ្ណឹងសិនហើយ» ក្រោយនិយាយគ្នាចប់ទូរស័ព្ទក៏ត្រូវបានបិត។ បុរសចំណាស់ក៏បានដើរចេញទៅបាត់
«អានេះវាចង់នាំសង្សាខ្ញុំទៅជួញដូរផង»
«អួយ....ជេននីលែងបង»នេះមិនទាន់បានចេញពីបន្ទប់មួយនោះទាន់ឡើយគឺថាជេននីបានទាញត្រចៀកគេមួយទំហឹង។ ធ្វើអោយគេត្រូវតែអោនតាមដៃរបស់គេផងដែរដើម្បីកុំអោយឈឺ។
«នេះបើអូនមិនដឹងបងនឹងគិតលាក់បាំងអូនរហូត»
«អួយ...ជេននីលែងបងសិនក៏បានអូនសម្លាញ់បងឈឺ»
«ចេះឈឺដែរ ក្រែងជាចារនារីមិនអ៊ីចឹង» នាងក្រមុំក៏មូលស្លឹកត្រចៀកគេកាន់តែខ្លាំងជាងមុន។
«អួយពេលនៅជាមួយអ្នកផ្សេងបងប្រៀបដូចជារាជសីប៉ុន្តែនៅជាមួយអូនបងជាកូនឆ្មា»
«ចេះខ្លាចដែរ?»
«ទៅវិញដឹងគ្នាមិនខាន អូនទៅក្នុងកម្មវិធីវិញហើយ»
«អត់ទេ ទៅវិញជាមួយបង»
«ឆ្កួត អូនត្រូវនៅដល់ចប់កម្មវិធីជាមួយនឹងធនឹន»
«បងមិនអោយនៅ»
«តែអូនចង់នៅ?ព្រោះមានកិច្ច...»
«កិច្ចការអី?» លឺបែបនេះហើយគេក៏សួរនាងបញ្ជាក់ព្រោះចង់ដឹងថាកិច្ចអ្វីរបស់នាង។
«អឺ..គឺគ្មានទេអូនសន្យាជាមួយនឹងគេរហូតដល់ចប់កម្មវិធី» រាងមាំក៏បានលើកដៃអូសដៃនាងក្រមុំជាប់អោយដើរចេញតាមគេ។
«ទៅវិញជាមួយបង»
«លីសា..លែងអូន....នេះអូនត្រូវខឹងបងទើបត្រូវ»
«ខឹងចាំខឹងនៅពេលក្នុងបន្ទប់» និយាយរួចគេក៏ទាញនាងក្រមុំចេញតាមផ្លូវក្រោយធម្មតាដើម្បីកុំអោយមានអ្នកណាមកចាប់អារម្មណ៍នឹងគេ ណាមួយមនុស្សច្រើនគេគិតថាគ្រាន់តែជាភ្ញៀវចូលរួចអញ្ចឹង។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Hành độngតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។