រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១០

219 6 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១០
«លោកត្រូវការញ៉ាំអ្វីដែរ?»
«អោយអ្នកនាងជេនរើសអោយបានទេ ព្រោះថាខ្ញុំមិនសូវពូកែណាមួយអ្នកនាងជាម្ចាស់នៅទីនេះច្បាស់ជាដឹងមុខម្ហូបមួយណាដែលឆ្ងាញ់ជាងគេហើយ។ តែថាម្ហូបរបស់អ្នកនាងសុទ្ធតែឆ្ងាញ់ទាំងអស់ហ្នឹង» អ្នកកម្លោះសង្ហាក៏និយាយទាំងស្នាមញញឹមជាប់សម្លឹងមើលចំកែវភ្នែដ៏មានមន្តស្នេហ៍របស់នាង។
«អ៊ីចឹង....ចាំខ្ញុំកម្មងអោយក៏បានដែរ» រាងស្តើងនិយាយទាំងផ្តល់ស្នាមញញឹមនៅលើមុខជាប់។ រួចហើយទើបនាងដើរចេញពីទីនោះ។
«ចៅហ្វាយ....ពិតជាពេញចិត្តមនុស្សស្រីម្នាក់នេះពិតមែន»
«ហឹម!ទាំងអត្តចរិត ទាំងការនិយាយស្តីគឺខ្ញុំពេញចិត្ត» មិនយូរប៉ុន្មានម្ហូបក៏បានមកដល់តុរបស់គេដោយដៃរបស់នារីរូបស្រស់ដោយផ្ទាល់។
«វ៉ាវ!!មើលចុះទំនងណាស់»
«អញ្ចឹងលោកសាកសិនទៅ»
«មិនបាច់គួរសមអីទេ ហៅខ្ញុំថាធនឹនធម្មតាទេមិនបាច់លោកអីទេព្រោះស្តាប់ទៅដូច.....»
«ចាស៎....អ៊ីចឹងសាកភ្លក្សមើលទៅសិនបើមិនត្រូវរសជាតិដែលធនឹនញ៉ាំខ្ញុំនឹងអាចកែនៅពេលក្រោយ»
«បាទ» អ្នកកម្លោះតបហើយក៏ដួសម្ហូបមកញ៉ាំ
«....» ក្រោយពេលទំពាររួចហើយ គេក៏ហាក់សញ្ជឹងគិតមួយស្របក់រួចហើយក៏មិនទាន់និយាយអ្វីដែរ ធ្វើអោយជេននីតាមមើលទឹកមុខរបស់គេយ៉ាងយូរ។ ទំនងជាចង់ដឹងចម្លើយហើយមើលទៅ។
«អ្ហឹម....ឆ្ងាញ់គឺឆ្ងាញ់ខ្លាំងណាស់»
«ហឹស....ហឹស..» នាងក្រមុំវិញពេលលឺបែបនេះហើយក៏សើចស្ញេញដាក់គេ។ អ្នកកម្លោះវិញមិនចាំយូរក៏ប្រញាប់ភ្លក្សមួយមុខទៀតហើយមួយមុខទៀត។
«សុទ្ធតែ....ឆ្ងាញ់ទាំងអស់» គេនិយាយទាំងលើកដៃជាសញ្ញាបញ្ជាក់ថាឆ្ងាញ់ទៀតផង។
«ជេននីអង្គុយចុះមកណា មកឈរបែបនេះធ្វើអី?»
«អ៎...មិនអីទេព្រោះថាខ្ញុំត្រូវទៅទទួលភ្ញៀវដទៃទៀត»
«អ៎.....មែនហើយ តែថាជេននីក៏មានបុគ្គលិកហេតុអ្វីក៏ត្រូវធ្វើខ្លួនឯងមើលចុះទាំងប៉ានិងម៉ាក់របស់ជេននីគឺសុទ្ធតែមិនទំនេរតែម្តង»
«គឺ..ជួយគ្នានឹងណាមិនចាំបាច់ពឹងតែលើបុគ្គលិកពេកទេពួកយើងជួយនឹងទើបមិនសូវហត់»
«អ៊ឹចឹងធនឹនញ៉ាំទៀតចុះណា»
«បាទ»មួយស្របក់ក្រោយមកគ្រាន់តែភ្ញៀវចូលមកភ្លាម ក៏មានមនុស្សរបស់ធនឹនបានរត់ទៅទទួលភ្ញៀវនឹងសួរនាំពួកគេថាត្រូវញ៉ាំអ្វីបាត់ទៅហើយ»
«ជេន!!នេះជាការកម្មងរបស់តុលេខ១០»
«អួយ..ធនឹងលោកទៅអង្គុយវិញទៅណា»
«មិនអីទេ...ខ្ញុំគ្រាន់តែចង់ជួយការងាររបស់ជេនប៉ុណ្ណោះ»
«មិនអីទេក្មួយប្រុស ក្មួយជាភ្ញៀវរបស់ពួកយើងក្មួយទៅអង្គុយវិញទៅ» ប៉ារបស់នាងក៏បានបដិសេធមិនអោយគេជួយឡើយ។
«មិនអីទេណាលោកអុំ ខ្ញុំធ្វើបានណាមួយចាំខ្ញុំអោយមនុស្សរបស់ខ្ញុំជួយ»
«តែ..»
«មិនអីទេ» ចុងក្រោយនាងក៏មិនអាចប្រកែកនឹងគេបានឡើយ ទាំងប៉ានិងម៉ាក់របស់នាងនិយាយហើយក៏គេមិនស្តាប់ដឹងតែម្យ៉ាងគឺគេបានអោយកូនចៅរបស់គេជួយការងារនៅទីនោះទាំងអស់។
«ខ្ញុំទៅវិញសិនហើយ ចាំថ្ងៃក្រោយខ្ញុំមកញ៉ាំទៀត»
«ចាស៎...តែថាមកលើកក្រោយមកញ៉ាំបានហើយបើមកធ្វើការបែបនេះទៀតខ្ញុំមិនទទួលស្វាគមន៍ធនឹនឡើយ» នាងក្រមុំនិយាយទាំងសម្លក់អ្នកកម្លោះ។
«បាទ»
«មែនហើយ....បើក្មួយមកបែបនេះទៀតមីងនិងអោយជេនដេញទៅវិញហើយ»
«ហឹស....ហឹស.....បាទមីង» អ្នកកម្លោះតបទៅវិញស្នាមញញឹមប្រាប់ទៅកាន់ប៉ាម៉ាក់របស់ជេននី។ ថ្ងៃជាបន្តបន្ទាប់វត្តមានរបស់ធនឹនតែងតែមកហាងរបស់ជេននីរាល់ថ្ងៃដើម្បីញ៉ាំអាហារថ្ងៃត្រង់ណាមួយគេក៏ចង់ស្គាល់នឹងបានស្និទ្ធស្នាលជាមួយនឹងជេននីផងដែរ ធ្វើអោយពួកគេទាំងពីរកាន់តែមានភាពជិតស្និទ្ធិ។ ចំណែកលីសាវិញតាំងពីថ្ងៃនោះមកគេមិនដែលបានមកហាងរបស់នាងឡើយ រាងស្តើងក៏តែងតែរកមើលគេព្រោះរាល់ដងគឺគេតែងតែមុខក្រាស់មកញ៉េះញ៉ោះនាង ។
«នេះកុំប្រាប់ណាថាតាំងពីថ្ងៃនោះមកអន់ចិត្តលែងមកញ៉ាំអាហារនៅទីនេះ» នាងក្រមុំដើរបណ្តើរសញ្ជឹងគិតបណ្តើរ។
«ហ្ហឺយ....ហេតុអ្វីសុខៗខ្ញុំទៅគិតពីមនុស្សស្រីម្នាក់នោះទៅវិញ ធ្វើការរបស់នាងវិញទៅកុំរវល់គិតច្រើនពេកគេគ្មានអ្វីសំខាន់សម្រាប់យើងទេ។ នាងក៏ក្រវីក្បាលដើម្បីជំរុះភាពតានតឹងចេញរួចហើយនាងក៏បន្តការងាររបស់នាងដើម្បីប៉ាម៉ាក់របស់នាង។ ចំណែកពេលល្ងាចនេះវិញនាងត្រូវទៅញ៉ាំហារពេលល្ងាចនៅផ្ទះរបស់ធនឹនផងដោយសារតែជាថ្ងៃកំណើតរបស់គេផង។ ដោយគេយកលេសជាមិត្តទើបនាងសម្រេចចិត្តព្រមទៅជាមួយនឹងគេ។ ក្រោយពីកម្មវិធីខួបកំណើតចប់ នាងត្រូវគេងនៅផ្ទះរបស់គេផងដែរដោយសារប៉ាម៉ាក់របស់គេសុំអោយនាងសម្រាកនៅទីនេះហើយព្រោះតែវាយប់ជ្រៅហើយបើនាងធ្វើដំណើរទាំងយប់គឺគ្មានសុវត្ថិភាពឡើយ។
«ផឹប» សំឡេងនៃកម្លាំងមនុស្សបានលោតចុះពីលើល្បងលាន់សូរែផឹប នៅក្នុងរបងនៃភូមិគ្រឹះរបស់ធនឹនស្រាប់តែមានជនមិនស្គាល់មុខម្នាក់បានលួចចូលតាមល្បង ។ មនុស្សម្នាក់នោះទោះបីជាយើងមិនអាចមើលឃើញរូបរាងច្បាស់ៗតែក៏ដឹងច្បាស់ថាមានរូបរាងជាមនុស្សស្រីប៉ុន្តែមានមានកន្លែងពណ៍ខ្មៅរុំត្រឹមក្រោមភ្នែកចុះក្រោម។ នាងក្រមុំក្លាហានម្នាក់នោះបានរត់ចូលទៅខាងក្នុងផ្ទះយ៉ាងរហ័សមិនអោយអង្គរក្សនៅទីនោះបានឃើញឡើយ។
«បន្ទប់មួយនោះនៅកន្លែងណាទៅ» នាងបានដើរលបៗមើលបរិវេនក្នុងភូមិគ្រឹះដោយស្ងៀមស្ងាត់បំផុត ព្រោះតែបុគ្គលិកនិងអ្នកបម្រើបានគេងលង់លក់អស់ហើយ ។
«...ក្រាក...» នាងកំពុងតែដើរបន្តទៅបន្ទប់មួយទៀតស្រាប់តែទ្វារបន្ទប់មួយបានរបើក ធ្វើអោយគេស្ទុះរត់ទៅពួនត្រង់សសរយ៉ាងលឿន។
«នេះ....ហេតុអ្វីក៏មកដល់ទីនេះ» មើលទៅនារីអាថ៌កំបាំងនោះស្គាល់មនុស្សដែលបើកទ្វារចេញមកច្បាស់ណាស់ មនុស្សស្រីម្នាក់នោះគឺជាគីម ជេននី។
«អ្នកណា?» គ្រាន់តែលឺបែបនេះភ្លាម នារីអាថ៌កំបាំងម្នាក់នោះបានរត់ចេញទៅក្រៅយ៉ាងលឿនរហូតដល់អាងទឹក។
«នាងជាអ្នកណា? ហេតុអ្វីក៏ចូលមកទីនេះ?»
«ខ្ញុំជាអ្នកណាមិនសំខាន់ តែនាងមកទីនេះដោយរបៀបណា?» គេក៏សួរបកទៅនាងវិញ។
«នេះមានន័យថានាងស្គាល់ខ្ញុំ?»
«អ...គឺខ្ញុំតែងតែមកទីនេះមិនដែលឃើញទើបចំលែក»
«អ្ហឹក» កំពុងតែភ្លេចខ្លួនតបជាមួយនឹងនាងក៏ស្រាប់តែជេននីបានស្ទុះចូលទៅក្បែរប្រុងនឹងទាញស្បៃបាំងមុខចេញតែគេរបួសបានចាប់ដៃនាងជាប់នឹងបង្វែរនាងមកអោប។
«ចង់ដឹងអ្វី?»
«អ្ហឹក» គេក៏ត្រូវនាងអ៊ុបមួយកែងចំពោះធ្វើអោយនាងមានឱកាសដកខ្លួនចេញពីដៃគេ។
«ផឹប» នាងក៏ហក់ចូលទៅធាក់គេ គេក៏គេចផុតរួចហើយក៏ស្ទុះចូលទៅអោបនាងក្រជាប់។
«មនុស្សស្រីស្អាតបែបនេះ មិនហ៊ានវៃតែបើថើបទើបហ៊ាន»
«នេះ....នាង...» ព្រូស! ដោយសារតែការវាយប្រយុទ្ធគ្នា ទើបត្រូវធ្វើអោយអ្នកទាំងពីរត្រូវធ្លាក់ទឹកព្រមគ្នា។
«អ្ហឹក...ឌឹប...ឌឹប» ធ្លាក់ទៅដល់ក្នុងអាងទឹកទៅហើយអ្នកថាអ្នកទាំងពីរនៅតែវាយតបគ្នាទៀត។
«អ្ហី» ពេលនោះជេននីក៏បានទាញស្បៃមុខរបស់គេចេញ តែគេក៏រហ័សជាងគឺគេបានបង្វែរនាងរួចហើយក៏អោបនាងជាប់។ បន្ទាប់មកក៏យកស្បៃបាំងរបស់គេមករុំភ្នែករបស់នាងក្រមុំមិនអោយបានឃើញមុខរបស់គេឡើយ។
«ចង់ឃើញមុខមែនទេ កុំទាន់ចង់ឃើញអីស្គាល់ស្នាមថើបមុនសិនណា...អ៊ុប» និយាយចប់គេក៏បានក្រសោបថ្ពាល់របស់នាងរួចហើយក៏ទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់រាងស្តើងមិនអោយរួចចេញរួចហើយ។
«អ្ហឹក» គេក៏កម្រើកបបូរមាត់ថ្នាក់ថ្នមបបូរមាត់រាងស្តើងស្រាលៗមួយសន្ទុះទើបគេព្រមដកបបូរមាត់ចេញវិញ។
«ជុប...បាយបាយណា» ក្រោយពីផ្តល់ស្នាមថើបលើថ្ពាល់នាងហើយគេចេញទៅបាត់ គេពិតជារហ័សណាស់នេះតែមួយប៉ព្រិចភ្នែកគឺបាត់គេទៅហើយ សល់តែនាងម្នាក់ឯង។ ព្រឹកថ្ងៃថ្មីមកដល់ហាងរបស់ជេននីក៏បើកដំណើរធម្មតា ប៉ុន្តែអ្វីដែលចំណែកគឺភ្ញៀវដែលនាងឃើញមុនគេគឺជាលីសាទៅវិញ តែស្នាមញញឹមរបស់នាងក៏ផុសចេញមកដោយមិនដឹងខ្លួនតែក៏សម្រួលទឹកមុខមកវិញ។
«ហេឡូ!»
«នេះស្មានតែលែងមកហើយ»
«យ៉ាងម៉េចនឹកខ្ញុំមែនទេ? បាត់តែមួយរយះសោះអូននឹកបងម្លឹងផង»
«គ្មានទេ ខ្ញុំសប្បាយចិត្តទៅវិញទេដែលគ្មាននាងមករំខានអារម្មណ៍ខ្ញុំ»
«កុំបោក....មុននឹងខ្ញុំឃើញនាងញញឹមដាក់ខ្ញុំមានន័យថានាងនឹកខ្ញុំ»
«កុំមកអួតខ្លួនឯង នាងគ្មានអ្វីដែលខ្ញុំត្រូវនឹកទេ?»
«គ្មានត្រូវយ៉ាងម៉េចក្រែងអនាគតទៅនឹងក្លាយជាមនុស្សតែមួយនោះអី មោះអោបមួយមកនឹកណាស់» រាងមាំនិយាយទាំងដើរចូលទៅរកនាង តែនាងបានដើរថយក្រោយ។
«មកញ៉ាំអីឬក៏ចង់អោយខ្ញុំដេញទៅវិញ»
«មកញ៉ាំជេន»
«ផាច» និយាយមិនទាន់ផុតពីមាត់ផងក៏ត្រូវនាងវៃគេមួយដៃត្រង់ស្មារបស់គេ។
«អួយ» លីសាក៏លើកដៃមកក្តោបដៃរបស់នាងជាប់។ ដោយទឹកមុខឈឺចាប់ តែសម្រួលទឹកមុខវិញធ្វើអោយជេននីហាក់ឆ្ងល់នឹងគេ។ កំឡុងពេលញ៉ាំអាហាររាងស្តើងតាមមើលការញ៉ាំរបស់គេរហូតគឺថាឃើញគេប្រើតែដៃឆ្វេងប៉ុណ្ណោះ ។
«ដៃទៅវៃតបជាមួយអ្នកណាមកទៀតហើយ»
«អត់ទេ»
«អត់អ្វី..នោះឡើងជាំពេញដៃហើយ» ដោយតែគេពាក់អាវយឺតដៃខ្លីពេលដែលគេលើកដៃក៏អាចមើលឃើញបានខ្លះៗ។
«មក...នេះមក»
«ទៅណា?»
«មកៗ» ក្រោយពីលើនាងហៅគេបែបនេះហើយគេក៏ដើរតាមនាងយ៉ាងលឿនជាមួយនឹងស្នាមញញឹមជាប់។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now