រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី៤០

180 5 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៤០
«តែយ៉ាងណាក៏មានអារម្មណ៍ថាខ្មាស់ខ្លះផង មកអោបថើបគ្នានៅកណ្តាលវាលបែបនេះ?» រាងស្តើងបន្តសម្លក់គេព្រមទាំងមើលទៅជុំវិញខ្លួនឯងថាអ្នកបម្រើនៅក្នុងផ្ទះរបស់ពួកគេកំពុងតែមើលមកពួកគេទាំងស្នាមញញឹមអឹមអៀននឹងពួកគេ។
«បងឃើញទេ?»
«បើឃើញក៏ល្អ អោយឃើញថាបងកំពុងតែលួងប្រពន្ធរបស់បងនោះអី? ជុប....សឺត» និយាយរួចគេក៏ឆ្មក់ថើបថ្ពាល់របស់នាងយ៉ាងយូរទាំងថ្ពាល់ឆ្វេងទាំងស្តាំ ទាំងបបូរមាត់។
«អួយ...ផ្អែមល្ហែមណាស់» អ្នកបម្រើក៏នាំគ្នាកេះគ្នានិយាយព្រមទាំងសើចកក្អឹក ពេលឃើញចៅហ្វាយរបស់ខ្លួនមានសុភមង្គលបែបពួកគេក៏រីករាយដូចគ្នា។
«លី»
«ឈប់ខឹងប្តីឬនៅ?»
«ហឹម» នាងមិនមាត់ទៀតទេពេលដែលលឺគេសួរសំនួរមួយនេះ។ តែគេក៏ញញឹមសម្លឹងមើលមុខនារីដែលនៅចំពោះមុខរបស់គេ។
«នេះប្រច័ណ្ឌដល់ថ្នាក់យល់សប្តិឃើញបងនៅជាមួយគេហើយមកខឹងងក់ងរថាបងក្បត់ ខូចណាស់យើងនឹង» និយាយរួចក៏ក្រោកឈរទៅឈរក្បែរនាងល្អិត។
«អ្ហឹក»ភ្លាមនោះគេក៏បានលើកនាងអោយមកអង្គុយនៅលើកៅអីជាមួយគេដោយនាងភ្លៅរបស់គេសម្រាប់អង្គុយលើដៃរបស់គេក៏អោបក្រសោបចង្កេះនាងជាប់។
«នេះមិនគិតទៅធ្វើការងារទេ?»
«នេះមិនការងាររបស់បងគឺការងារត្រូវលួងប្រពន្ធរបស់បងនោះអី?» រាងមាំនិយាយទាំងងើយសម្លឹងមើលចំកែវភ្នែករបស់រាងស្តើង។
«ការងារនៅក្រុមហ៊ុន»
«ទីនោះក៏ការងារចំណែកពេលនេះបងក៏ត្រូវមានការងារមួយទៀតគឺលួងលោមប្រពន្ធអោយឈប់ងក់ងរនឹងប្តីនោះអី....ជុ» និយាយបណ្តើរគេក៏ទាញដៃរបស់រាងស្តើងមកអង្អែលថ្នមៗរួចហើយក៏ទម្លាក់បបូរមាត់ទៅថើបស្រង់ក្លិនដ៏ក្រអូបពីដៃរបស់នាង។
«នេះយកលេសយល់សប្តិចង់អោយបងលួងមែនទេ?»
«គ្មានទេ?»
«អូខេ!មិនអីទេចាំបងលួង....ជុប» និយាយចប់គេក៏ងើបទៅរកកញ្ជឹងករបស់នាងព្រមទាំងបឺតជញ្ជក់កញ្ជឹងកញ្ជឹងករបស់នាងយ៉ាងយូររហូតដល់មានស្នាមក្រហមដិត។
«លី...បងមិនខ្មាស់តែអូនខ្មាស់» មាត់ថាខ្មាស់ប៉ុន្តែមិនព្រមក្រោកចេញពីភ្លៅរបស់គេឡើយ។
«អ៊ុំស្រី» គេក៏សួរអុំស្រីដែលតែងតែធ្វើម្ហូបអោយគេញ៉ាំ។
«ប្រពន្ធខ្ញុំខឹងខ្ញុំហើយ គួរលួងយ៉ាងម៉េចទៅ?»
«ហឹស..ហឹស.....ក៏លួងរហូតដល់អ្នកនាងជេនឈប់ខឹងទៅណាព្រោះថាមនុស្សស្រីមិនត្រូវការអ្វីក្រៅពីការលួងលោមនឹងថ្នាក់ថ្នមឡើយ»
«ចាស៎»
«លី....នេះបងនិយាយប្រាប់ពួកគាត់ធ្វើអី?»
«អួយ....ជេនឈឺណា» នាងក្នាញ់នឹងគេពេកនាងក៏លើកដៃទៅក្តិចដើមដៃរបស់គេធ្វើអោយស្រែកទាំងញញឹម។
«ក៏មកពីបងនឹងហើយរឿងតែពីរនាក់ទៅប្រាប់អោយគេដឹង»
«គឺដើម្បីអោយពួកគាត់ជាសាក្សីនោះអី  ឈប់ខឹងប្តីទៅណាប្រពន្ធសំណព្វចិត្តរបស់ប្តី» គេនិយាយទាំងធ្វើមុខកំសត់ដាក់នាង។
«អ៊ុប» ស្របពេលភ្លេចខ្លួនគេក៏បានលើកដៃទៅក្រសោបថ្ពាល់របស់នាងរួចហើយក៏យកបបូរមាត់ទៅផ្អឹបនឹងក្រេបជញ្ជក់បបូរមាត់របស់រាងស្តើងនៅចំពោះមុខអ្នកបម្រើ។
«ពួកយើងចេញសិនទៅដើម្បីកុំរំខានដលពួកគាត់» ពួកអ្នកបម្រើក៏នាំគ្នាដើរចេញអស់ ដោយមិនចង់រំខានដល់ចៅហ្វាយរបស់ខ្លួន។
«លី»
«បាទ»
«នេះអ្នកបម្រើកំពុងតែនៅទីនេះណា»
«គ្មានទេពួកគេចេញអស់ហើយ» គេនិយាយទាំងចង្អុលប្រាប់នាងគឺឃើញថាគ្មានអ្នកណាពិតមែន?
«....»
«ឃើញទេ ឈប់ខឹងបងទៅណា ប្តីសុំទោសហើយតើ»
«មិនដឹងទេ» និយាយរួចនាងក៏ក្រោកដើរចេញទៅបាត់
«ហៃយ៉ា!!អូនសម្លាញ់» គេក៏នៅតែព្យាយាមដើរតាមនាងក្រមុំដើម្បីលួងលោមនាង។
«ធ្វើម្ហូបពេលថ្ងៃនឹងពេលល្ងាចអោយញ៉ាំទៀតមកក្រែងលបាត់ខឹង»
«អូខេ....ទទួលបញ្ជាប្រពន្ធសម្លាញ់» គ្រាន់តែលឺបែបនេះភ្លាមគឺថាគេញញឹមក្បួចតែម្តង។
............................................................
«វ៉ូ» សំឡេងខ្យលនៃសមុទ្រក៏បានបន្លឺឡើងទេសភាពទៀតសោតក៏កាន់តែស្រស់ស្អាត នៅលើឆ្នេរខ្សាច់ក៏មានគូស្នេហ៍មួយគូកំពុងតែអង្គុយលើកំរាលពណ៍សរមានទាំងផ្លែឈើ នំកញ្ចប់សម្រាប់ញ៉ាំលេងព្រមទាំងភេជ្ជសៈនិងស្រាទៀតផង។ ពន្លឺពណ៍មាសក៏បានបង្អួតសម្រស់ប្រណាំងជាមួយនឹងរលកសមុទ្រដូចគ្នា។
«ឆេ» រាងមាំក៏បានសួរមនុស្សស្រីដែលកំពុងតែអង្គុយក្បែរគេ
«ចាស៎» រាងស្តើងក៏តបជាមួយយនឹងគេយ៉ាងស្រទន់ទាំងកែវភ្នែកកំពុងតែសម្លឹងមើលទៅព្រះអាទិត្យដែលរៀបនឹងអស្តង្គត
«ស្រឡាញ់បងទេ?»
«ហេតុអ្វីក៏បែបនេះ? គឺស្រឡាញ់បើមិនស្រឡាញ់មិនមែនព្រមពាក់ចិញ្ចៀនរៀបការជាមួយទេ»
«ហឹស...ហឹស....បងដឹងតើគឺគ្រាន់តែចង់អោយអូននិយាយតែប៉ុណ្ណោះ» រាងមាំក៏តបទាំងញញឹមរួចហើយក៏ស៊ូកដៃទៅក្រសោបចង្កេះអោបនាងក្រមុំជាប់។
«អូនចង់បានកូនប៉ុន្មានដែរ?»
«អូនថាយកតែពីរបានហើយ»
«សុំច្រើនជាងនេះបានទេ?»
«នែ!អូនជាមនុស្សណា»
«ហឹស.....ហឹស....ច្រើនកុំអោយស្ងាត់ផ្ទះនោះអី»
«នេះចង់ធ្វើបាបអូនមែនទេ»
«អត់ទេ អ្នកណាទៅហ៊ានធ្វើបាបអូននោះ បើរាល់ថ្ងៃស្រឡាញ់ស្ទើរលេប»
«មានអ្នកណាទៀតគឺបងនឹងហើយ»
«អត់ទេស្រឡាញ់ស្ទើរលេបទៅហើយ»
«សឺត» និយាយរួចថើបថ្ពាល់របស់នាងក្រមុំឆ្វេងផងស្តាំផង។
«ជុប» រាងមាំក៏បានបែរមកថើបរាងមាំវិញយ៉ាងផ្អែមល្អែម។
  ពេលល្ងាចបានមកដល់គ្រាន់តែត្រឡប់មកពីធ្វើការវិញគឺថារាងមាំប្រញាប់ចូលផ្ទះបាយភ្លាមដើម្បីធ្វើម្ហូបអោយប្រពន្ធរបស់ខ្លួនញ៉ាំ។ គេបានទាញអៀមសម្រាប់ធ្វើម្ហូបមកពាក់យ៉ាងទំនងរួចហើយក៏ចាប់ផ្តើមធ្វើការចិតបន្លែ ហាន់សាច់ជាដើមដោយគ្មានការជួយពីអ្នកបម្រើសូម្បីតែបន្តិច ចំណែកនាងក្រមុំវិញក៏បានត្រឹមតែអង្គុយរងចាំមើលគេធ្វើ។
«អួយ» កំពុងតែធ្វើចៀនសាច់ស្រាប់តែខ្លាញ់លោតត្រូវដៃរបស់គេធ្វើអោយគេស្រែកនិងគេចចេញយ៉ាងលឿន។ ធ្វើអោយរាងស្តើងបារម្ភតែក៏នៅស្ងៀមវិញ។ ជេននីវិញបានត្រឹមតែអង្គុយមើលទាំងពិបាកភ្នែកព្រោះតែឃើញរាងមាំធ្វើផងធ្វើយូធូបផងមិនដឹងថាអាចញ៉ាំបានឬអត់។ ចំណាយពេលមួយម៉ោងទើបគេអាចធ្វើម្ហូបហើយ ប៉ុន្តែក៏ភ្លេចចិតបន្លែរៀបដាក់ចាន។ គេក៏ប្រញាប់យកបន្លែមកជិតបន្ថែម។
«អួយ» មិនប្រយ័ត្នក៏ធ្វើអោយមុតដៃឡើងហូរឈាម។
«អ្ហឹក» រាងស្តើងក៏ប្រញាប់ស្ទុះមករកគេយ៉ាងលឿន។
«ហេតុអ្វីមិនប្រយ័ត្នបែបនេះ» រាងស្តើងក៏ប្រញាប់យកក្រដាស់មកជូតឈាមអោយគេថ្នមៗព្រមទាំងបន្ទោសអោយគេ។
«ធ្វើម្ហូបប៉ុណ្ណឹងសោះក៏ធ្វើអោយរបួសទាល់តែបាន មិនប្រយ័ត្នសោះ» ការស្តីបន្ទោសរបស់នាងបែរជាធ្វើអោយគេញញឹមទៅវិញ។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now