រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២០
ប្រទេអ៊ីតាលី
ព្រលានយន្តហោះអន្តរជាតិនៅលើទឹកដីប្រទេសអ៊ីតាលីសាដែលមានមនុស្សម្នាជាច្រើនកំពុងតែធ្វើដំណើរចេញចូលមានអ្នកខ្លះក៏ធ្វើដំណើរចូលមកក្នុងប្រទេសចំណែកអ្នកខ្លះទៀតក៏ចេញទៅក្រៅប្រទេស ក្រឡែកមកមើលតួឯករបស់យើងឯនេះវិញគឺកំពុងតែធ្វើដំណើរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែមចេញមកខាងក្រៅ។
«ចាំខ្ញុំជាអ្នកជួយវិញណាចៅហ្វាយ» គ្រាន់តែចេញមកដល់ខាងក្រៅភ្លាមគឺថាមនុស្សប្រុសពីរនាក់ក្នុងឯកសណ្ឋានពណ៍ខ្មៅបូករួមនឹងវ៉ែនតាពណ៍ខ្មៅបានដើរសំដៅមករកពួកគេទាំងពីររួចហើយក៏អោនចុះដើម្បីជាការគោរពដល់ពួកគេ។
«នេះពួកគេជាអ្នកណា?» ជេននីគ្រាន់តែឃើញបែបនេះហើយនាងឈរមើលទាំងភ្លឹក
«អ៎....ពួកគេជាមនុស្សដែលលោកប៉ាបងបញ្ជូនមក» គ្រាន់តែលឺបែបនេះហើយនាងក្រមុំក៏បានត្រឹមសញ្ជឹងគិតព្រោះថានាងមិនទាន់ទាំងដឹងថាគ្រួសារគេបែបណាផង។
«នេះ...ប៉ាបងជាអ្នកណា?»
«បងក៏មិនអាចលាក់បាំងដែរ បងចង់អោយអូនស្គាល់បងអោយកាន់តែច្បាស់ ហើយទទួលយកបងជាបង»
«សូមអញ្ជើញអ្នកនាង» អង្គរក្សរបស់គេក៏បើកទ្វារឡានដើម្បីអោយចៅហ្វាយទាំងពីររបស់ខ្លួនចូលទៅខាងក្នុងឡាន។
«អូនបានប្រាប់ប៉ាម៉ាក់អូនឬនៅ?»
«ប្រាប់រួចហើយ ថាមកជាមួយនឹងបង»
«ចុះគាត់មិនសួរទេ?» រាងមាំនិយាយទាំងស៊ូកដៃទៅក្រសោបចង្កេះនាងក្រមុំនៅចំពោះមុខរបស់អង្គរក្សរបស់គេ។
«ប្រាប់គាត់ថាមកដើរលេងជាមួយនឹងបង អេ!និយាយអ៊ីចឹងបងមិនទាន់បានប្រាប់អូនទេថាប៉ាម៉ាក់បងជាអ្នកណា? ហេតុអ្វីក៏មានអង្គរក្សមកយកបងបែបនេះ? ឬមួយក៏បងជា....»
«អូនគិតថាបងជាអ្នកណា?» គេសួរទាំងសម្លឹងមើលចំកែវភ្នែកទាំងគូរបស់គេជាមួយនឹងស្នាមញញឹមជាប់មាត់។ ស្នាមញញឹមនឹងកែវភ្នែកដ៏មានមន្តស្នេហ៍របស់គេក៏កំពុងតែរង្រួនបេះដូងរបស់នាងក្រមុំទោះបីជាទំនាក់ទំនងរបស់ពួកគេក្លាយជាគូស្នេហ៍ហើយក៏ដោយ។
«អូនមិនដឹងទេព្រោះអូនមិនមែនជាគ្រូទាយដែលទាយដឹងពីអនាគតកាលនោះទេ»
«និយាយចាំបាច់គេចមុខពីបងទៀត នេះមិនទម្លាប់មែនទេ?»«មិនមែនទេ គឺមកពីបងនឹងហើយចូលចិត្តសម្លឹងមើលមុខរបស់អូនមិនឈប់»
«អៀន»
«ហឹម» នាងក៏ងក់ក្បាលបញ្ជាក់ប្រាប់គេ
«ជុប» ពេលដឹងថានាងក្រមុំអៀននឹងគេអីបែបនេះ រាងមាំក៏បានទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់នាងនៅចំពោះមុខរបស់អង្គរក្សខ្លួនដែលកំពុងតែបើកឡានអោយគេ។
«លីសា»
«ហឹស...ហឹស....បងសួរចុះបើអូនមិនទាន់ទាំងដឹងជាអ្នកណាផងម៉េចក៏ហ៊ានស្រឡាញ់បង» លឺសំនួរមួយនេះហើយ ជេននីក៏បានសម្លក់គេ ។
«មកពីបងនឹងហើយតាមអូនរាល់ថ្ងៃ ហើយមកធ្វើល្អដាក់អូនធ្វើអីជាពិសេសអូនឃើញពីការតស៊ូហ៊ានលះបង់សូម្បីជីវិតអោយអូន» ពេលលឺនាងនិយាយបែបនេះហើយគេក៏បានត្រឹមតែអង្គុយញញឹមសម្លឹងមើលវង់ភក្ររបស់គេ។
«បងប្រាប់អូនក៏បានតែថាបើអូនដឹងហើយចង់ដកខ្លួនចេញពីបងទេ?»
«អត់ទេ ទោះបងជាអ្វីក៏អូនស្រឡាញ់បងដែរ អូនស្រឡាញ់បងព្រោះបងជាបង» ពាក្យសម្តីរបស់នាងធ្វើអោយគេញញឹមចេញមកព្រមទាំងទាញនាងមកអោបប៉ុន្តែរាងស្តើងព្យាយាមដកខ្លួនចេញដែរព្រោះតែអៀន មកអោបនៅមុខកូនចៅអីបែបនេះគឺនាងអៀន។
«តាមពិតទៅមានមនុស្សមួយចំនួនគេនឹងមិនពេញចិត្តពេលដឹងថាបងជាអ្នកណា គ្រួសាររបស់បងគឺជាម៉ាហ្វៀរ។ មនុស្សខ្លះគេមិនពេញចិត្តព្រោះគេគិតថាម៉ាហ្វៀរជាមនុស្សអាក្រក់» លឺបែបនេះហើយជេននីក៏ក្រសោបដៃរបស់គេជាមួយនឹងស្នាមញញឹម។ «អ្នកណាថា? មនុស្សគ្រប់រូបគឺមានល្អនឹងអាក្រក់ ម៉ាហ្វៀរក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់ឯណា»
«អូនទុកចិត្តមែនទេ?ថាបងជាមនុស្សល្អ»
«អូនជឿជាក់លើសង្សារបស់អូន» និយាយគ្នាបណ្តើរក៏មើលទេសភាពនៅតាមដងផ្លូវនៅប្រទេសអ៊ីតាផង មិនយូរប៉ុន្មានក៏ដល់ភូមិគ្រឹះមួយដែលមានក្លោងទ្វារយ៉ាងធំមានក្បាច់ក្បូររចនាយ៉ាងស្រស់ស្អាត។
«នេះជាផ្ទះ...ជាភូមិគ្រឹះរបស់បង»
«ចាស៎» នាងក្រមុំក៏បានមើលជុំវិញនោះទាំងបើកភ្នែកធំៗមិននឹកស្មានសោះវាដូចជាភូមិគ្រឹះនៅក្នុងប្រលោមលោកអ៊ីចឹង។
«ធំណាស់» នាងក្រមុំមើលទាំងបួចមាត់សរសើរពីភូមិគ្រឹះមួយនេះ
«សូមអញ្ជើញអ្នកនាង» គ្រាន់តែឡានឈប់នៅមុខភូមិគ្រឹះភ្លាមអ្នកបម្រើក៏រត់មកទទួលពួកគេមានអ្នកខ្លះក៏រត់មកបើកទ្វារ ចំណែកអ្នកខ្លះទៀតក៏អូសវ៉ាលីអោយអ្នកទាំងពីរ។
«នេះដាច់ចិត្តត្រឡប់មកវិញហើយហ៎...កូនស្រីជើងល្អរបស់ប៉ា» ស៊ូលហ្គីក៏ចូលទៅអោបកូនស្រីដោយភាពនឹករលឹក។
«ជុប» គាត់ក៏បានចូលទៅថើបថ្ងាស់របស់រាងមាំ
«នេះឬជាក្មួយជេន»
«នេះលោកពូស្គាល់ខ្ញុំដែរ?»
«ស្គាល់ព្រោះពេលនិយាយទូរស័ព្ទជាមួយលីសា គេនិយាយពីក្មួយរហូត»
«ពូ ក្មួយអីប៉ាក្មេក កូនប្រសារហើយតើ»
«មែនហើយ ប៉ាភ្លេចអោយឈឹង» កិច្ចសន្ទនារបស់អ្នកទាំងពីរធ្វើអោយជេននីអៀនមុខឡើងក្រហម។
«សួស្តីលោកពូ»
«ប៉ា..ប៉ាមិនមែនពូទេ?» ស៊ូលហ្គីក៏បង្គាប់អោយនាងគេថាប៉ា
«ចាស៎..សួស្តីប៉ា»
«បែបនេះទើបត្រឹមត្រូវ» អ្នកទាំងបីព្រមទាំងអង្គរក្ស និងអ្នកបម្រើក៏នាំគ្នាសើចកក្អឹក ។
«ចុះប្អូនស្រីកំហូចរបស់ខ្ញុំនៅឯណា?»
«អ៊ិនសរទៅផ្ទះលំហែរបាត់ហើយ ព្រោះមានកិច្ចការនៅសាកលវិទ្យាល័យត្រូវធ្វើជាក្រុម។
«អ៎...អ៊ីចឹងតើបានជាមិនឃើញទៅទទួលបងសោះ»
«កូននាំកូនជេនទៅងូទទឹកសម្រាកចុះណា ព្រោះថាហត់ពេញមួយថ្ងៃហើយ»
«ចាស៎»
«តោះ...អូនជេន» គេក៏ក្រសោបដៃដើរឡាងទៅជាន់ខាងលើដើម្បីទៅបន្ទប់គេងរបស់ពួកគេបាត់។ ក្រឡែកមកមើលខាងប្រទេសកូរ៉េឯនេះវិញគឺថាក្រុមប៉ូលិសកំពុងតែមមាក្នុងការប្រជុំប្រហែលជាពួកគេកំពុងតែមានបេសកម្មថ្មីត្រូវដោះស្រាយហើយមើលទៅ។ នៅក្នុងកិច្ចប្រជុំមួយនេះពួកគេក៏បាននិយាយជាមួយនឹងម៉ាដាមផងដែរគ្រាន់តែថាពួកគេមិនបានបើកវីឌីអូខលឡើយបានត្រឹមតែនិយាយគ្នា។
«អ៊ីចឹងមុខសញ្ញាដែលជីស៊ូសង្ស័យគឺជាប៉ារបស់ធនឹនមែនទេ?»
«ចាស៎»
«ហេតុអ្វី?»
«គេជាមនុស្សដែលមានមុខមាត់ក្នុងសង្គម មានមនុស្សជាច្រើនស្រឡាញ់គេព្រោះជាពិសេសប្រជាជនដែលក្រីក្រស្រឡាញ់គេខ្លាំងណាស់ដោយសារគិតថាជាបានជួយពួកគាត់ តែពីក្រោយភាពស្អាតសំរបស់គេមានរឿងជាច្រើនដែលប្រជាជនស្លូតត្រង់មិនដឹង»
«មានភស្តុតាងខ្លះទេ?»
«ថ្ងៃមុនខ្ញុំបានចូលទៅភូមិគ្រឹះរបស់គេ តែក៏បានជួបរបស់ខ្លះៗដែលគួរអោយសង្ស័យ តែអ្វីដែលចម្លែកនោះគឺខ្ញុំបានឃើញមនុស្សស្រីអាថ៌កំបាំងដែលពាក់របាំងមុខក៏បានទៅទីនោះដូចគ្នា ។នេះបញ្ជាក់ថាគ្រួសារមួយនេះគឺពិតជាគួរអោយសង្ស័យណាស់»
«ហឹម»ក្រោយពីនិយាយគ្នាចប់ការប្រជុំក៏ត្រូវបានបញ្ចប់។
«អ្ហឹក....នែ...បងលួចទៅផ្ទះរបស់គេពីពេលណា?» ឆេយ៉ុងដែលមិនដឹងអីគ្រាន់តែចូលមកដល់ការិយាល័យខ្លួនភ្លាមគឺថានាងក្រមុំដើរទៅសួរគេភ្លាម។
«បងទៅជិះកន្លះខែហើយ»
«ហេតុអ្វីក៏មិនប្រាប់អូន»
«ពេលនោះអូនជាប់រវល់បងមិនចង់រំខានអូន ណាមួយការងារបែបនេះមិនបាច់អោយអូនលំបាកទេ» ដោយដឹងថានាងកំពុងតែខឹងនឹងគេដែលចូលចិត្តធ្វើអ្វីដែលគ្រោះថ្នាក់តែម្នាក់ឯងគេក៏ដើរចូលទៅអោបនាងក្រមុំ។
«ជុប....កុំធ្វើមុខបែបនេះអីណា.......លែងស្អាតអស់ហើយ...ជុប» និយយាហើយគេក៏ថើបថ្ពាល់របស់នាង។
«អូនបារម្ភពីបង ថ្ងៃក្រោយកុំធ្វើបែបនេះទៀតណា បងក៏ដឹងថាផ្ទះមួយនេះអង្គរក្សព័ទ្ធជុំវិញបើគេចាប់បានគឺមិនអាចចេញមកវិញបានទេ»
«ចាស៎.......បងលែងធ្វើបែបនោះទៀតហើយ»
«សឺត» ឆេយ៉ុងក៏អោនចុះទៅថើបបបូរមាត់របស់គេចំណែករាងមាំក៏ទាញចង្កេះនាងមកក្រសោបហើយក៏តបស្នងទៅនាងវិញយ៉ាងគាប់ចិត្ត។
«នេះចូលចិត្តបរិយាកាបែបនេះមែនទេ?» ជេននីដែលកំពុងតែគេងនៅលើពូកដែលគេដាក់សម្រាប់គេងមើលទេសភាពនៅមុខបន្ទប់ លីសាក៏បានចេញមកខាងក្រៅរួចហើយក៏ឡើងទៅគេងក្បែរនាង។ ដោយអ្នកទាំងពីរបានស្លៀកអាវឃ្លុំពណ៍សម្រាប់គេងយប់។
«ចាស៎....ស្រស់ស្រាយណាស់»
«មិនត្រជាក់ទេមែនទេ?»
«អត់ទេអូនចូលចិត្តអាកាសធាតុបែបនេះ» លីសាក៏បានផ្អែកខ្នងនឹងខ្នើយៗទន់ៗរួចហើយក៏លាដៃអោយនាងចូលមកក្នុងរង្វង់ដៃរបស់គេ។ កែវភ្នែករបស់អ្នកទាំងពីរក៏សម្លឹងមើលទៅវេហាដែលមានទាំងព្រះច័ន្ទនិងហ្វូងតារាជាច្រើន។
«បើរងារអោបបងដឹងតែលេងរងារហើយ»
«ហឹស...ហឹស..............ពិតមែន?»
«ចាស៎...ពិតមែនណា»
«អូនសួរបងត្រង់ចុះ តើបងមានសត្រូវដែរឬទេ?»
«មាន..តែបងធានាថាបងមិនអោយអ្នកណាមកប៉ះពាល់អូនឬគ្រួសារអូនបានឡើយ»
«អ៊ុប» ពេលនោះលីសាក៏លើកដៃបិតមាត់គេ
«អូនសួរមិនមែនអូនខ្លាចទេ អូនបារម្ភពីបងប៉ុណ្ណោះ។ អូនខ្លាចថាថ្ងៃណាមួយសត្រូវនឹងធ្វើបាបបង»
«កុំបារម្ភបងមិនអោយខ្លួនបងកើតអ្វីដាច់ខាត ទីណាមានអូនទីនោះត្រូវតែមានបងបងនឹងនៅក្បែរហើយមើលថែអូនមួយជីវិតបង...សឺត» គេក៏បែរមកថើបថ្ពាល់របស់នាង
«អរគុណដែលលះបងដើម្បីអូន...ជុប» ជេននីក៏ងើយទៅថើបបបូរមាត់របស់លីសាយ៉ាងយូរទាំងដៃរបស់នាងលើទៅក្រសោបថ្ពាល់គេជាប់ ចំណែកនាងក៏ថើបតបស្នងទៅនាងវិញយ៉ាងផ្អែមល្ហែម។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។