រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ២៦

308 10 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២៦
«ម្ហូបមកដល់ហើយ» ម្ហូបទាំងប៉ុន្មានក៏បានលើកមកដល់លើតុរបស់រាងមាំ។
«ហឹម..ឆ្ងល់ដល់ហើយ» លីសានិយាយសរសើរពីស្នាដៃរបស់ម៉ាក់នាងព្រមទាំងលើកវាមកហិត។
«អ៊ីចឹងញ៉ាំអោយបានច្រើនទៅណា»
«ចាស៎»
«អូនក៏ដូចគ្នា មោះញ៉ាំជាមួយគ្នាតែម្តងទៅ» មិនត្រឹមតែនិយាយនោះទេគឺគេថែមទាំងទាញដៃនាងក្រមុំអោយអង្គុយចុះលើកៅអីក្បែរគេ។
«អូនទៅជួយធ្វើការងារម៉ាក់សិន»
«មិនអីទេណា  អូនអង្គុយញ៉ាំសិនទៅ»
«ចាស៎» ដោយប្រកែកមិនបានរាងស្តើងក៏អង្គុយចុះក្បែរគេហើយក៏ញ៉ាំជាមួយគេរហូតដល់ហើយ។
«ជេន» ពេលនោះធនឹនក៏បានមកដល់ល្មម
«អ៎...ធនឹន»
«នេះជេនបាត់ទៅណាបានជាមិនដែលឃើញសោះ ខ្ញុំខំមករករាល់ថ្ងៃ»  ការសន្ទនារបស់គេក៏ធ្វើអោយលីសាតាមមើលមុខធនឹនមិនឈប់។
«លោកត្រូវការញ៉ាំអីដែរ»
«អ៎...ជេនអូនអង្គុយចុះសិនទៅ»លីសាក៏ទាញជេនអោយដើរមកអង្គុយលើកៅអីវិញដោយគេជាអ្នកទាំងទទួលជំនួសវិញ។
«លោកត្រូវការញ៉ាំអ្វីដេរ?»
«អឺ..គឺ.....ខ្ញុំចង់មកបបួលជេននីចេញទៅខាងក្រៅដើម្បីដើរលេងជាមួយគ្នា»
«អត់ទេ ជេននីជាប់រវល់ជាមួយខ្ញុំហើយ»
«តែ.....»
«គ្មានតែទេ»
«សុំទោសធនឹនផងណា ខ្ញុំមិនអាចចេញទៅក្រៅជាមួយលោកទេគឺខ្ញុំជាប់រវល់ជាមួយនឹងលីសាហើយ»
«អ៎...មិនអីទេណាអ៊ីចឹងចាំឱកាសក្រោយក៏បានដោយសារតែប៉ារបស់ខ្ញុំក៏ចង់ជួបជេនដូចគ្នា ។ គាត់ថានឹកជេន»
«ហឹស...ហឹស...»
«មិនអីទេចាំលើកក្រោយ ចាំទៅក៏បាន»
«គ្មានលើកកក្រោយទេ កុំមកពាក់ព័ន្ធនឹងជេន» លីសាក៏ដើរទៅក្បែរគេព្រមទាំងខ្សឹបក្បែរត្រចៀកគេ។ ធ្វើអោយអ្នកដែលស្តាប់ហើយក៏ក្តាប់ដៃយ៉ាងណែនព្រោះតែខឹង។
«ហេតុអ្វីមិនបាន? បើយើងចង់បានក៏នឹងយកអោយបាន»
«យកបានបើមនុស្សដែលឯងចង់យកមិនមែនម្ចាស់ ប៉ុន្តែជេននីគឺជាសង្សារបស់ខ្ញុំហើយហាមពាក់ព័ទ្ធនឹងនាង» រាងមាំនិយាយដោយសម្លក់គេ។ ពេលលឺបែបនេះហើយធនឹនហាក់គាំងមួយស្របក់ព្រោះតែគេមិននឹកស្មានថាវាជាបែបនេះឡើយ។
«ត្រឹមសង្សារឿងអីយកមិនបាន អនាគតទៅជេនមិនយកមនុស្សស្រីដូចជានាងនោះទេ ហើយមើលផងថាគ្រួសារខ្ញុំជាអ្នកណានៅក្នុងសង្គមមួយនេះ»
«លោកក៏មិនទាន់ដឹងថាខ្ញុំជាអ្នកណាដូចគ្នា បើមិនដឹងថាខ្ញុំជាអ្នកណាកុំចង់មកសាកល្បងជាមួយខ្ញុំ» អ្នកទាំងពីរក៏បានត្រឹមតែខ្សឹបឌឺដងគ្នាមិនអោយរាងស្តើងបានដឹងឡើយ។
.........................................................
«អាឡូ! មីស្ទ័រឌែន» បុរសចំណាស់ម្នាក់ក៏បានក្រោកពីកៅអីទាំងធ្វើការរបស់ខ្លួនអោយឃើញត្រឹមតែផែនខ្នងពីខាងក្រោយ។ បុរសចំណាស់ម្នាក់នោះក៏បានដើរទៅសម្លឹងមើលទៅបង្អួចដើម្បីនិយាយទូរស័ព្ទ។
«ទំនិញនឹងបញ្ជូនទៅនៅថ្ងៃស្អែកហើយ»
«បាទ»
«លោកច្បាស់ទេដែលថារឿងនេះមិនពាក់ព័ទ្ធដល់ប៉ូលិស»
«ច្បាស់ណាស់ ប៉ូលិសទាំងនោះគ្មានអ្នកណាដឹងឡើយ»
«ចុះក្មេងស្រីដែលលោកនឹងបញ្ជូនមកមានប៉ុន្មាននាក់ដែរ?»
«ជាលើកដំបូងបែបនេះខ្ញុំមិនទាន់ហ៊ានបញ្ជូនទៅច្រើនឡើយ គឺមានតែប្រាំនាក់ទេ ប៉ុន្តែសុទ្ធតែក្មេងៗស្អាតធានាថាភ្ញៀវរបស់លោកឌែនស៍នឹងពេញចិត្តមិនខាន»
«ល្អហើយ»
«ថ្ងៃស្អែកបញ្ជូនត្រូវឆ្លងដែនមកមិនត្រូវអោយមានការផ្លាត់ឡើយព្រោះថាភ្ញៀវកំពុងតែត្រូវការ»
«បាទ»
«ទីតាំងគឺដូចកន្លែងដើម»
«បាទ
«ប៉ុណ្ណឹងបានហើយ»
«បាទ» ទូរស័ព្ទក៏ត្រូវបានផ្តាច់ការសន្ទនា។
    នៅមុខប៉ុស្តិ៍ប៉ូលិសជីស៊ូនិងឆេយ៉ុងក៏កំពុងតែដើរចេញមកព្រោះវាជាម៉ោងសម្រាកពួកគេត្រូវការចេញដើម្បីរកអីញ៉ាំជាមួយគ្នា។ អ្នកទាំងពីរក៏ដើរទៅដល់ចំណតឡានពួកគេទាំងពីរក៏ត្រូវឈប់ងក់ព្រោះតែមាននារីអាថ៌កំបាំងម្នាក់បានឈរក្បែរឡានរបស់ពួកគេ។
«ជាអ្វី?» ជីស៊ូក៏សួររាងខ្ពស់ដែលកំពុងតែប្រុងនឹងដើរចេញទៅ
«នាងជាអ្នកណា?» ជីស៊ូក៏សួរគេទាំងដឹងច្បាស់ថានឹងមិនបានចម្លើយឡើយ។ ប៉ុន្តែក៏នៅតែសួរគេ។
«ខ្ញុំជាអ្នកណាមិនសំខាន់ សំខាន់គឺនៅថ្ងៃស្អែកនឹងមានការជួញដូរគ្រឿងញៀននិងក្មេងស្រីផងដែរ»
«ហេតុអ្វីក៏នាងដឹង?» ឆេយ៉ុងក៏សួរ
«បើមិនជឿក៏មិនអីដែរ នៅក្នុងនោះគឺជាទីតាំងដែលពួកគេដោះដូររបស់ បើសិនជាពួកគេនាំក្មេងស្រីចេញទៅក្រៅប្រទេសបានគឺមិនងាយស្រួលឡើយ» និយាយចប់នារីអាថ៌កំបាំងនោះដើរចេញយ៉ាងលឿនមិនអោយគេនៅសួរនាំនាងច្រើនឡើយ។
«នេះខ្ញុំពិតជាចង់ដឹងណាស់ថាគេជាអ្នកណា?»
  .....................................................
  ពេលវេលាក៏បានឈានមកដល់ នៅទីតាំងដែលមានយន្តហោះផ្ទាល់ខ្លួនកំពុងតែចតនៅទីលើដីព្រមទាំងមានរថយន្តចំនួនពីរគ្រឿងកំពុងតែឈរនៅក្បែរនោះដូចគ្នា។
«ចុះមក?» ក្មេងស្រីដែលនៅក្នុងឡានចំនួនប្រាំនាក់នាំគ្នារើសបម្រាសពួកមនុស្សប្រុសមាឌធំៗដើម្បីរត់ចេញ។
«នែបើមិនចង់ឈឺខ្លួនចុះមកតាមសម្រួលមក»
«ពួកឯងចាត់ការទៅ» ដោយឃើញថាពិបាកនឹងចាប់ពួកអោយពួកនាងចុះមកកម្លោះម្នាក់ក៏បានទាញយកសេរ៉ាំងថ្នាំមកចាក់លើដៃរបស់ពួកគេមួយស្របក់ក្រោយមកក៏ត្រូវសន្លប់។
«ល្អណាស់»
«ឯណាទំនិញនិងលុយ?»
«ពួកឯងចាប់យកលុយនឹងទំនិញចេញមក» កូនចៅរបស់បុរសម្នាក់នោះទាញយកកាបូបចំនួនពីដែលមួយជាគ្រឿងញៀន ចំណែកមួយទៀតគឺជាចំនួនលុយសុទ្ធបានហុចមកអោយភាគីម្ខាងទៀត។
«លើកទំនិញដាក់យន្តហោះទៅ»
«បាទ» ពួកគេក៏ចូលទៅក្នុងឡានដើម្បីយកក្មេងស្រីទាំងនោះដាក់លើយន្តហោះដើម្បីនាំទៅប្រទេសក្រៅ»«ហ៊ែម» មិនទាន់ទាំងលើកក្មេងស្រីទាំងនោះចេញបានផងពួកគេក៏ត្រូវគាំងមួយកន្លែងព្រោះតែអ្នកកម្លោះបានឃើញមនុស្សស្រីម្នាក់ដែលពួកគេស្គាល់ច្បាស់ព្រោះថាគ្រប់ពេលមានវត្តមានមនុស្សស្រីម្នាក់នេះគឺថាការងាររបស់ពួកគេមិនងាយនឹងទទួលបានផលឡើយ។
«ឌឹប...ឌឹប» គេពិតជារហ័សពិតមែន នារីពាក់របាំងមុខរូបនេះបានហក់ចូលទៅធាក់កម្លោះម្នាក់ប្រហែលជាវ័យ២០ឆ្នាំរហូតដល់ដួលភ្ញាក់ក្រោយ»
«ពួកឯងឆាប់យកលុយនិងទំនិញទាំងនេះចូលឡានរបស់យើងទៅ»
«បាទ» ដោយឃើញស្ថានភាពមិនស្រួលភាគីក្នុងស្រុកក៏បានប្រញាប់ប្រមូលលុយនិងគ្រឿងញៀនដើម្បីដាក់ក្នុងឡានរបស់ខ្លួន។
«វីវៗៗៗ» សំឡេងឡានសារ៉ែនប៉ូលិសបានបន្លឺឡើង ក្រុមប៉ូលិសក៏បានចុះមកដើម្បីតាំងជាមួយនឹងសត្រូវ។ ចំណែកនារីអាថ៌កំបាំងវិញគ្រាន់តែឃើញឡានមួយបានបើកចេញគេក៏ប្រញាប់ទាញម៉ូតូដើម្បីបើកតាមឡានពួកគេយ៉ាងលឿន ចំណែកឯខាងនេះទុកអោយប៉ូលិសជាអ្នកដោះស្រាយវិញ។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now