Ep 4:ជីវិតពិតខុសពីប្រលោមលោក

2.4K 136 8
                                    

ប្រលោមលោកថេហ្គុក✳️✳️

Enjoy 😊😍(⁠.⁠ ⁠❛⁠ ⁠ᴗ⁠ ⁠❛⁠.⁠)

ដៃតូចដែលញ័រលើកជូតទឹកភ្នែកយ៉ាងត្រដាបត្រដួស ព្រោះតែម្ចាស់វាមិនចង់អោយកូនប្រុស បានឃើញថាខ្លួនកំពុងយំ តែនៅពេលដែលរាងតូចងើបឈរហើយងាកទៅរកបែរជាមិនបានឃើញកូន។

"កូនចុះកូនរបស់ខ្ញុំ នេះលោកទុកកូនខ្ញុំចោលមែនទេ?"

"មិនទេពេលនេះជុងហ្យុងមានគ្នាលេងជាមួយហើយ"

"លោកកុហក..."រាងតូចមិនជឿនិងអ្វីដែលនាយក្រាដបានប្រាប់នោះទេ ព្រោះខ្លួនដឹងថាជុងហ្យុងជាក្មេងមិនងាយតាមអ្នកណាងាយ ហើយបើងាយគឺងាយជាមួយតែជុងហ្គុកតែម្នាក់បើតាមដែលគេធ្លាប់ឃើញព្រោះគេចិញ្ចឹមកូនតាំងពីបាតជើងក្រហមងាលមកហើយរឿងអីដែលគេមិនដឹងនោះ។

ថេហ្យុងរត់ចេញពីក្រោយផ្ទះតូចមករកមើលកូនប្រុសដោយក្ដីបារម្ភ តែពេលដែលគររត់ទៅជិតដល់គេក៏ស្រឡាំងកាំងដោយគិតមិនដល់ទោះទេថា...

"លោកហ្វីន...!" ថេហ្យុងឈប់ជើងនិងមួយកន្លែងពេលបានឃើញជុងហ្យុងដែលជាកូនកំពុងតែរត់លេងជាមួយហ្វីនអ្នកដែលកាម៉ង់ផ្កានិងជួយនាំជុងហ្យុងលេងមករយៈពេលពីឆ្នាំចុងក្រោយដែលគេរស់នៅកូរ៉េខាងត្បូង...

"នេះកុំប្រាប់ណាថាលោកហ្វីនជា!?"

"ជាមនុស្សរបស់យើង"សម្លេងធំនិងមានអំណាចបន្លឺឡើងពីក្រោយថេហ្យុង ដោយពេលនេះជុងហ្គុកកំពុងតែឈរអោបដៃសម្លឹងមើលទៅកូនប្រុស...

"ឯងគិតរឺថាយើងបណ្ដោយអោយកូនប្រុសរបស់យើងមកលំបាកជាមួយឯងដោយមិនខ្វល់នោះ" ជុងហ្គុកនិយាយដោយគិតថាខ្លួនធ្វើត្រូវ ទាំងដែលការពិតគេស្មានខុសព្រោះប្រាក់ដែលថេហ្យុងបានមកពីជំនិតនាយមិនមែនជាប្រាក់អោយ តែជាប្រាក់ទិញលក់ទៅវិញទេ។

"បណ្ដោយ!!! អរខ្ញុំយល់ហើយ"ថេហ្យុងហូរទឹកភ្នែកចុះពេលបានលឺប៉ារបស់កូននិយាយ នេះដល់ថ្នាក់មិនបណ្ដោយនៅអោយគេវេទនាមើលថែកូនទាំងដែលគេមិនចេះអ្វី រឺថាត្រឹមបញ្ជូនមនុស្សមកអោយជួយទិញនិងសើបពីជីវិតដែលលំបាករបស់គេនេះរឺថាជួយហើយ...

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now