Ep23: ស្អាតណាស់

1.7K 93 1
                                    

រឿង លោកប្ដីម្ចាស់បេះដូង💓

"លោកប្រធានធ្វើបែបនិងមិនបានទេ..."លោកវ៉ាងពោលទាំងភ័យខ្លាចព្រោះគាត់ចាស់ហើយបើអត់ការងារមួយនេះតើឲ្យគាត់ទៅរំពឹងអ្វី។

"ហេតុអ្វីខ្ញុំធ្វើមិនបាន កុំភ្លេចណាថាពេលនេះខ្ញុំជាប្រធានអញ្ចឹងហើយខ្ញុំមានសិទ្ធសម្រេច"ពេលនិយាយចប់ជុងហ្គុកក៏ងើបដើរចេញពីតុប្រជុំដោយមិនខ្វល់ទេថាអ្នកណាកើតអ្វីឬមានរឿងអ្វីបន្តទៅមុខទៀតនោះដែលព្រោះអីភ្នែកច្រមុះគេនៅគ្រប់ទីកន្លែងទាំងអស់។

"លោកពូកុំបារម្ភថ្ងៃនេះចៅហ្វាយអារម្មណ៍អត់ល្អ គាត់ចេះតែបញ្ចេញកំហឹងទៅទេចាំគាត់អារម្មណ៍ចាំលោកពូសុំជួបគាត់ម្ដងទៀតទៅ"ហ្វីនឃើញថាលោកវ៉ាងពិបាកចិត្ដទើបគេឈប់ជើងហើយលួងលោម ព្រោះរឿងខាតទុនមិនមែនមកពីបុគ្គិលិក តែមកពីអ្នកស្រីម៉ារីដែលជាម៉ាក់ចុងរបស់ចៅហ្វាយខ្លួននោះទៅវិញទេ។

"១.២.៣.បង្វិលខ្លួន..."ស៊ូអិនរាប់មួយដល់បីខណៈដែលរាងតូចថេហ្យុងបែរមកចំល្មម

"ទីបំផុតព្រះរាជបុត្រតូចរបស់ខ្ញុំត្រឡប់ចូលមកសន្ថិតក្នុងខ្លួនវិញហើយ"ស៊ូអិននិយាយនិងចាប់ដៃចាប់សក់របស់ថេហ្យុងមើល ដឹងទេថាពីព្រឹកដែលគេជួបថេហ្យុង គឺអាចនិយាយបានថាពិបាកមើលព្រឹកមិញបើថេហ្យុងមិនឧទានហៅឈ្មោះរបស់គេមុនទេគេច្បាស់ជាមើលមិនចង់ស្គាស់ទេ។

"ស៊ូអិនឈប់និយាយទៅបានទេ ទោះលោកមិនមែនជាមនុស្សប្រុសពេញលក្ខណៈក៏ខ្ញុំអៀនដែល"មុខតូចស្រទន់ញញឹមនិងងាកមុខគេចពីក្រសែភ្នែកភ្នែកមិត្ដ។

"ខ្ញុំនិយាយមែននេះណាកញ្ចក់មើលទៅ ថេយ៏ពេលនេះស្អាតជាងពីមុនដប់ដងមានដឹងខ្លួនទេក្មេងតូច"ស៊ូអិនហុចកញ្ចក់និងដើរទៅឈរពីក្រោយ ដឹងទេថាពេលនេះសូម្បីគេជាមិត្ដស្និទ្ធស្នាលក៏ស្ទើរតែលង់ជាមួយសម្រស់ធម្មតារបស់ថេហ្យុងទៅហើយ នេះត្រឹមអបមុខនិងខាត់ស្បែកតែបន្តិចបន្តួចក៏អាចធ្វើឲ្យក្មេងស្រម៉េះស្រមោកកខ្លាចជារាជបុត្រតូចបានទៅហើយ។

ដៃតូចទទួលកញ្ចក់ពីដៃស៊ូអិនហើយយកមកឆ្លុះ ភ្លាមនោះទឹកភ្នែកក៏ហូរដូចទឹកបាក់ទំនប់ ដឹងទេថារយៈពេលបីឆ្នាំដែលគេចាកចេញពីប្រសាទដែលបងប្រុសទាំងបួនរៀបចំឲ្យ គេមិនដែលមានពេលធ្វើខ្លួនរឺលាបឡេឬក៏ថែទាំស្បែកអ្វីនោះទេ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now