Ep 12: ហាមប៉ះប្រពន្ធកូនខ្ញុំ

2.1K 120 16
                                    

ប្រលោមលោកថេហ្គុក🌿🌿
សូមអានដោយរីករាយ🌿🌿

ម៉ោងប្រាំមួយល្ងាចគឺជាម៉ោងគ្រប់គ្នាទទួលទានអាហារក្នុងនោះក៏មានវត្តមានរបស់ថេហ្យុងនិងកូនដូចគ្នា។

"យើងមកទាន់អាហារពេលល្ងាចត្រូវទេ?" ស្ត្រីវ័យចំណាស់ដើរចូលមកដោយដៃមានវ៉ាលីអូសមកជាមួយ ហើយបន្លឺសំឡេងឡើងធ្វើឲ្យពីនាក់អាប៉ាកូនភ្ញាក់ផ្អើល តែសម្រាប់ជុងហ្គុកវិញគឺធម្មតា។

"ខ្ញុំថាលោកប៉ាទើបតែស្លាប់ អ្នកស្រីមិនគួរចាកចេញពីភូមិគ្រឹះហើយមកកូរ៉េនោះទេ"

"តែម៉ាក់បារម្ភពីកូន ខ្លាចកូនធ្វើខុសសន្យាដែលធ្លាប់សន្យាជាមួយប៉ាថាមិនស្រលាញ់ក្មេងគ្មានវង់ត្រកូលច្បាស់លាស់ដូចក្មេងដែលឯងចុះអេតាសុីវិលជាមួយ" ពេលចូលមកដល់អ្នកស្រីម៉ារីក៏និយាយនិងចង្អុលទៅថេហ្យុងដោយក្រសែភ្នែកកាច។

" ខ្ញុំធ្លាប់សន្យាជាមួយប៉ាថាពេលគាត់នៅរស់តែពេលនេះមិន ហើយរឿងដែលខ្ញុំនាំម្ដាយកូនគេមករស់នៅភូមិគ្រឹះនេះមិនមែនស្រលាញ់ តែព្រោះភាពជាកូនប្រុស" រាងក្រាស់ងើបឈរអស់កម្ពស់ ហើយសម្លឹងមើលម្ដាយចុងរបស់ខ្លួនដោយកែវភ្នែកទទួលស្អាត...

" ហើយមួយវិញទៀតខ្ញុំហាមអ្នកមីងប៉ះពាល់ប្រពន្ធកូនរបស់ខ្ញុំ ប្រពន្ធរបស់ខ្ញុំទោះគ្មានតម្លៃអ្វីក្រៅពីកំដររឿងលើគ្រែ តែថេហ្យុងក៏ជាប្រពន្ធបើចង់ធ្វើអ្វីដាក់គេចាំខ្ញុំលែងលះសិន" រាងក្រាស់និយាយសម្ដីសោះកក្រោះខណៈដែលថេហ្យុងងើបឈរហើយដើរចេញ ដឹងទេថាសម្ដីរបស់គេនិយាយមុននេះថាប្រពន្ធកំដរលើគ្រែវាធ្វើឲ្យគេឈឺចាប់ប៉ុណ្ណា។

" អាប៉ាចង់ទៅណាកូនមិនទាន់បានញាំអ្វីទេ" សម្លេងតូចស្រែកពីក្រោយខ្នងអ្នកជាអាប៉ា និងងើយមុខមើលទៅលោកប៉ា បន្តិចនិងស្ត្រីវ័យចំណាស់បន្តិច។

"ហ្វីនឯងនាំអ្នកប្រុសតូចទៅញាំអាហារនៅក្នុងបន្ទប់ផង ហើយចំណែកអ្នកមីងខ្ញុំគិតថាយល់នូវអ្វីដែលខ្ញុំនិយាយមុននេះហើយណា" ប្រយោគចុងក្រោយជុងហ្គុកនិយាយទៅកាន់ម៉ាក់ចុងខ្លួន រួចក៏ដើរទៅបើកទូទឹកកកយកស្រាមួយដបយកមកអកហើយដើរចេញទៅអង្គុយក្នុងសួនច្បារ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now