រីករាយក្នុងការអាន..
ចប់រឿងនេះអស់ខ្យល់ល្មម...
រាងតូចថេហ្យុងបើកភ្នែកធំៗពេលដើរទៅជិតហើយបានឃើញយុងហាដែលជាបងប្រុសចញ្ចឹមរបស់ខ្លួនកំពុងតែដាល់និងធាក់នាយក្រាសជុងហ្គុកដែលជាអតីតប្ដីរបស់ខ្លួនដោយមិនសំចៃកម្លាំង ភ្លាមៗពេករាងតូចថេហ្យុងគិតអ្វីមិនទាន់នោះទេទើបរត់ទៅរាំងពីមុខដើម្បីបញ្ឈប់បងប្រុសរបសើខ្លួន។
"បងយុងហាបងគិតចង់ធ្វើអី"ថេហ្យុងរត់ទៅរាំងហើយងើបមុខសម្លឹងមើលបងប្រុស មុននេះដឹងទេថាបេះដូងរបស់តូចរបស់គេស្ទើរគាំងឈប់ដើរភ្លាមៗ ពេលដែលរត់មកឃើញនាយក្រាសជុងហ្គុកដេកអោបពោះព្រមជាមួយឈាមស្រាចខ្លួន។(សម្ដែងទេកូន)
គិតទៅអេតមីនសរសេរឿងដូចអ្នកសម្ដែង😂"នេះឯងនៅមកការពារវាទៀតរឺអាយ៉ុង"យុងហាចាប់ដៃប្អូនប្រុសពៅសំណព្វរបស់ខ្លួនហើយទាញគេឲ្យគៀសទៅម្ខាង
"បងប្រដៅវា ព្រោះវាធ្វើឲ្យឯងយំបងធ្វើព្រោះឯង"
"បងយុងហា..."ដៃតូចកន្ទ្រាក់មួយទំហឹងរហូតរបូត ថេហ្យុងរត់ទៅត្រកងអ្នកដែលដេកអោបពោះដោយក្ដីបារម្ភ រាងតូចចាប់ដៃក្រាស់របស់ជុងហ្គុកបំណងជួយគ្រាឡើង តែចៃដន្យដៃរបស់គេបែរជាស្រវាចំថង់ប្លាស្ទិកដែលក្រហម ហើយភ្លាមនោះគេក៏កាត់ន័យបានភ្លាមថាឈាមដែលនៅស្រាចខ្លួនរបសនាយក្រាសជាឈាមក្លែងក្លាយទើបគេក្រលាស់ដៃហើយងើបឈរអោបដៃ
"បើបងចង់ប្រដៅគេព្រោះខ្ញុំអញ្ចឹងបាន បងវៃទៅវៃឲ្យខ្លាំងកាន់តែល្អ ហើយបើបានដំបងសំពងទៀតរឹតតែល្អថ្វេដង"ថេហ្យុងញញឹមហើយធ្វើមុខឲ្យគួរព្រឺសម្បុរដាក់គ្រប់គ្នារហូតធ្វើឲ្យតួសម្ដែងទាំងពីមើលមុខគ្នាទៅវិញទៅមក
"អាវ...យូរម្លេះបងប្រុសវៃឲ្យលឿនឡើងអាលខ្ញុំទៅនាំកូនដើរលេង"ថេហ្យុងមិនត្រឹមតែនិយាយធម្មតា កាយតូចក៏ដើរទៅទាញចំឈើមួយដុំមកអង្គុយអន្ទាក់ទាក់ខ្លានិងលើកដៃច្រត់ចង្ការមើលដូចជាកំពុងរង់ចាំកុនចាក់បញ្ចាំងអញ្ចឹង។
ដឹបៗ!
"ហឺយបងយុងហា...!"យូមីនស្រែកស្ទើរអស់សម្លេងពេលឃើញយុងហាទាល់ជុងហ្គុកមួយជើងត្រង់ពោះ តែមិនថាយូមីនស្រែកប៉ុណ្ណាក៏យុងហមិនឈប់ ព្រោះបើគេឈប់នោះអ្នកដែលចប់គឺគេនិងហើយដែលរួមដៃជាមួយមិត្តបោកប្អូនបែបនេះ។
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន