Ep 21: រវាងអាប៉ានិងប៉ាកូនរើសមួយណា

1.8K 105 5
                                    


សូមអានដោយរីករាយ

ព្រឹកថ្ងៃបន្ទាប់គ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់ដូចព្រឹកសព្វមួយដង ព្រោះពេលនេះនៅក្នុងបន្ទប់មានតែ វត្តមានរបស់ថេហ្យុងដែលជាម្ចាស់បន្ទប់តែប៉ុណ្ណោះ។

"យប់មិញជាសុបិនមែនទេ?"កែវភ្នែកមូលធំប្រិចបបូរមាត់តូចក៏មានស្នាមញញឹមព្រោះយប់មិញមិនថាយ៉ាងណាក៏ខ្លួនមានក្ដីសុខ ក្ដីសុខដែលស្វាមីមិនដែលផ្ដល់ឲ្យខ្លួមសូម្បីតែម្ដង តែយប់មិញនាយបែរជាគេងអោបគេ កាយតូចងើបពីពូកដោយអារម្មណ៍ល្អបបូរមាត់ក៏ញញឹមជាប់ខណៈដែលគេនឹកឃើញរឿងពីយប់។

"ជាសំបុត្រអ្វី...!"ថេហ្យុងហាក់ងឿងឆ្ងល់ពេលក្រឡេកទៅឃើញស្រោមសំបុត្រនៅលើតុ យប់មិញគេចាំបានថាដូចមិនមានអ្វីនោះទេ ភ្លាមនោះដៃតូចក៏លោទៅទាញសំបុត្រនោះមកអានលឺៗ...

«នេះជាប្រាក់ដែលឯងធ្វើតួនាទីជាភរិយាលើគ្រែរបស់យើងយប់មិញ មួយរយដុល្លារសង្ឃឹមថាសមតម្លៃ..." ពេលអានចប់គ្រប់យ៉ាងក៏ហាក់ដូចជាមុខកាំបិតចាក់ទំលុះបេះដូងមួយដួងតូចឲ្យធ្លុះធ្លាយសំបុត្រក៏ជុះពីដៃដោយម្ចាស់បាតដៃទន់កាន់លែងជាប់ នេះគេទុកខ្លួមជាប្រុសលក់ខ្លួនរឺទើបត្រូវឲ្យប្រាក់ក្រោយឡើងគ្រែជាមួយ?។

តុក.តុក.តុក

"អាប៉ាបាទក្រោកទៅញាំអាហារ កូនចង់ញាំជាមួយអាប៉ាណាបាទ"កម្លោះតូចគោះទ្វារនិងនិយាយសម្លេងស្រទន់ពិរោះតែរាងរដាក់រដុបបន្តិចព្រោះជាក្មេង ជុងហ្យុងមកគោះទ្វារតាមបញ្ជាដែលអ្នកដែលមាននាមថាជាលោកប៉ាបញ្ជាមុនចេញទៅធ្វើការ។

"ចា៎ចាំបន្តិចកូនសម្លាញ់អាប៉ាទៅបើកទ្វារហើយ"ពេលលឺសម្លេងកូនប្រុសថេហ្យុងក៏ប្រញាប់រើសសំបុត្រទុកក្រោមខ្នើយនិងលើកដៃជូតទឹកភ្នែកដែលរាបនិងហូរនោះហើយរត់ទៅបើកទ្វារ។

"នេះមិននៅញាំជាមួយលោកថាជីងទេរឺកូនសម្លាញ់"

"អត់ទេកូននឹកអាប៉ាពេក អាប៉ាដឹងទេថាមួយរយៈនេះកូនយល់សុបិនមិនល្អសោះ សុបិនថាអាប៉ានិងទៅចោលកូននិងលិកប៉ា"ជុងហ្យុងនិយាយនិងលើកដៃឲ្យអ្នកដែលមាននាមជាអាប៉ាសាច់ចាំលើកពរ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Hikayelerin yaşadığı yer. Şimdi keşfedin