រីករាយក្នុងការអាន.....
គ្រប់យ៉ាងដូចទៅតាមគម្រោងការព្រោះពេលនេះជុងហ្គុកកំពុងតែឈរនៅម្ខាងផ្ទះល្វែងដែលគេទុកចោលនៅជាយក្រុង ហើយក្នុងផ្ទះនោះក៏មានអ្នកស្រីម៉ារីដែលជាម្ដាយចុងរបស់គេចេញមកតាមអ្វីដែលហ្វីណានិយាយពិតមែន។
"ហៅយើងមកជួបមានអ្វីមែនទេ?"
"គឺមានខ្ញុំមកប្រាប់ថា ខ្ញុំឈប់ធ្វើការឲ្យអ្នកស្រីហើយព្រោះពេលនេះចៅហ្វាយចាប់បានហើយថាអ្នកស្រីជាអ្នកចាក់គាត់ពីក្រោយ"
"នាងឈប់មិនបានទេនាងស្រីបម្រើ"គ្រាន់តែលឺហកវីណាថាឈប់អ្នកស្រីម៉ារីក៏ប្រញាប់ហក់មកចាប់ច្របាច់កដៃជាប់។
"អួយអ្នកស្រីខ្ញុំឈឺលែងទៅ"ពេលត្រូវចាប់ច្របាច់កដៃហ្វីណាក៏ប្រឹងរើបម្រះ និងចោទជាសំណួរទៅកាន់អ្នកស្រីតាមអ្វីដែលជុងហ្គុកដែលជាចៅហ្វាយខ្លួនបង្កប់
"ខ្ញុំមិនយល់ទេអ្នកស្រីជាអ្នកចញ្ចឹមលោកជុងហ្គុកមកផ្ទាល់ដៃ ចុះហេតុអ្វីបានជាអ្នកស្រីតាមបំភ្លាញក្ដីសុខគាត់ទៅវិញអួយ..."
"មីល្ងង់ពីដើមមកយើងចញ្ចឹមបីបាច់ពួកវាព្រោះតែប៉ាវានៅរស់ ហើយក្រោយពីប៉ាវាងាប់បាត់នាងមើលមកយើងទៅមើលថាយើងបានអ្វីខ្លះ គ្រប់យ៉ាងគឺបានទៅលើអាក្មេងនោះ"
"តែបណ្ដាំមរតកមិនទាន់បើកនៅឡើយទេមិនចឹង ហើយបើមិនទាន់បើកអ្នកស្រីដឹងបានដោយរបៀបណាថាអ្នកស្រីមិនបានអ្វី?"
"ហើយស្រីបម្រើដូចនាងទៅដឹងស្អី"រាងកាយតូចត្រូវដួលអស់ជំហរដោយអ្នកស្រីម៉ារីអ្នករុញ ដឹងទេថាព្រោះតែរឿងបណ្ដុំមរតកនេះហើយទើបគាត់ខឹងស្អប់ជុងហ្គុកដែលជាកូនចុងរបស់ខ្លួនរហូតតាមបំភ្លាញក្ដីសុខគេមិនឈប់
"ឯងដឹងទេថាថ្ងៃប្ដីរបស់យើងសរសេរបណ្ដុំមរតកយើងក៏នៅត្រង់នោះ មិនថាសាលារៀនល្បីៗលុយផ្ទះសុទ្ធតែជារបស់កូនវាទាំងពី"ព្រោះតែឆ្អែតនិងប្ដីដែលទើបនិងស្លាប់ទៅមិនបានប៉ុន្មាននោះ អ្នកស្រីម៉ារីក៏និយាយគ្រប់យ៉ាងដែលលាក់មកជាយូររហូតធ្វើឲ្យអ្នកស្ដាប់ភ្ញាក់ផ្អើលជាខ្លាំង។
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន