Ep10: លោកប៉ានិងអាប៉ាធ្វើការខ្សឹបមែន?

2.3K 126 3
                                    

ប្រលោមលោកថេហ្គុក🌿🌾

សូមអានដោយរីករាយ🌾🌿🌾

ថេហ្យុបសួរនិងអណ្ដឺតអណ្ដករលីងរលោងទឹកភ្នែក កែវភ្នែកមូលធំបិទបន្តិចម្តងៗ ខណៈដែលរាងក្រាស់ក្រឡាស់ខ្លួនដេកនៅម្ខាងហើយគេងច្រត់ដៃមើលរាងតូច។

"ខ្ញុំដឹងថាថ្នាំលោកបញ្ច្រកខ្ញុំមុននេះ និងធ្វើទុកនាពេលបន្តិចទៀតនេះ តែខ្ញុំប្រាប់អ្វីម្យ៉ាង សម្រាប់ខ្ញុំរឿងលើគ្រែជាមួយលោកគ្រាន់តែថ្នាំតែប៉ុណ្ណោះ" រាងតូចព្យាយាមនិយាយទាំងខ្លួនប្រាណសោះល្វើយដៃតូចក៏ខំក្ដាប់ជាប់ ព្រះអើយថ្នាំនេះជាថ្នាំអ្វីទៅ ហេតុអ្វីរាងកាយរបស់គរគ្មានកម្លាំងកំហែងអីបែបនេះ។

"បើចង់ចេញពីបន្ទប់នេះដោយខ្លួនល្អស្អាតក៏បិទភ្នែកដេកទៅ" សម្ដីសោះអត់ជាតិបន្លឺឡើងស្របពេលដៃក្រាស់លូកទៅក្រសោបរាងកាយតូចក្នុងរង្វង់ដៃជាប់។

រាងតូចស្ដើងបិទភ្នែកគេងលក់ភ្លាមមួយរំពេចហាក់ដូចត្រូវថ្នាំសណ្តំ ថេហ្យុងគេងលក់ទាំងបបូរមាត់មានស្នាមញញឹម ព្រោះពេលនេះគេពិតជាកក់ក្ដៅមែនទែនពេលនាយអោបខ្លួនគេជាប់ដើមទ្រូងហាប់ណែននិងក្រអូបៗនោះ។

"ក្មេងល្ងីល្ងឺក្មេងល្ងង់"ជុងហ្គុកឧទាននិងលោដៃទៅស្ទាបថ្ងាសទូលាយរបស់ថេហ្យុងព្រមជាមួយទឹកមុខនឹងធឹងមិនបញ្ចេញអាការៈអ្វីឲ្យឃើញ...។

"ពូកែណាស់ខាងសម្ដី ហើយបើពូកែអីបែបនេះម៉េចក៏បណ្ដាលខ្លួនឲ្យក្ដៅហើយនៅដើរចុះឡើងមិនដឹងអ្វីក្មេងអើយក្មេង" រាងក្រាស់បន្ទាសនិងបន្ថែមកម្លាំងដៃអោបអ្នកដែលគេបញ្ច្រកថ្នាំត្រជាក់អម្បាញ់មិញ ត្រូវហើយថ្នាំដែលគេបង្ខំឲ្យថេហ្យុងលេបអម្បាញ់មិញវាត្រឹមតែជាថ្នាំត្រជាក់និងងងុយដេកតែប៉ុណ្ណោះ ហើយដែលគេបញ្ច្រកថ្នាំនិងបញ្ឆោតរាងតូចឲ្យចូលបន្ទប់គឺដើម្បីចាប់ឲ្យលេបថ្នាំ ព្រោះមុននេះពេលគេអោបនិងថើបកាយរាងស្ដើងគេក៏ប៉ះដឹងពីរាងកាយដែលក្ដៅនោះ។

"ហឺយមិនយល់ពីចៅហ្វាយទេ ចង់ឲ្យគេលេបថ្នាំក៏មិននិយាយស្រួលបួល ចាំបាច់អីប្រើល្បិច...!" ហ្វីនពោលនិងក្រវីក្បាលខណៈដែលនៅក្នុងបន្ទប់ស្ងាត់សម្លេង ហើយគេក៏សើចចេញមកដោយការហួសចិត្ត។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Donde viven las historias. Descúbrelo ahora