ប្រលោមលោកថេហ្គុក☘️☘️
សូមអានដោយរីករាយ🌞🌞"អឹស~ក្រអូប" ពេលឃើញកូនប្រុសនៅឈរមើលរាងក្រាសក៏ឆ្លៀតឱកាសថើបថ្ពាល់កម្លោះតូចមួយខ្សឺតហើយញញឹមដាក់កូនប្រុស។
"អៀនណាស់ឈប់មើលហើយទៅគេងវិញល្អជាង Good night អាប៉ានិងលោកប៉ា"កម្លោះតូចសើចពព្រាយថ្ពាល់ឡើងក្រហាញៗនិងធ្វើមាត់ស្រួចដាក់លោកប៉ា រួចក៏រត់ទៅក្នុងបន្ទប់របស់ខ្លួនវិញព្រមជាមួយអារម្មណ៍ល្អ។
ពេលអ្នកដែលជាកូនរត់ចូលបន្ទប់វិញ ជុងហ្គុកក៏ប្រែទឹកមុខពីញញឹមមកសោះកក្រោះដាក់មនុស្សប្រុសខ្លួនដែលពេលនេះកំពុងតែឈរត្រឹងមួយកន្លែង ព្រោះមុននេះនៅពេលដែលគេអោនថើបនិងអោបជាប់នៅក្នុងរង្វង់ដៃគរពិតជាមានភាពកក់ក្ដៅមែនទែន។
"អួយលោក" គ្រាន់តែជុងហ្យុងចូលបន្ទប់បាត់ភ្លាមមិនចាំយូរាងក្រាសក៏ច្រានកាយតូចដែលនៅក្នុងរង្វង់ដោយមិនគិតបារម្ភទេថាដួលរឺឈឺឬអត់នោះទេ
(ឈាមថោកម្ល៉េះហា៎😭😭)"គិតរឺថាយើងចង់ថើបឯង" សម្ដីសោះបោះទៅកាន់រាងតូច ហើយថែមទាំងលើកដៃជូតច្រមុះធ្វើដូចថ្ពាល់របស់ថេហ្យុងនិងមានថ្នាំពុលអញ្ចឹង។
"ជុងហ្គុក អេឡិចសៀ"ថេហ្យុងខំទប់ខ្លួនឈរនិងងើយមើលមុខរបស់មនុស្សចិត្ដអាក្រក់នោះ រួចក៏ទះគេមួយដៃព្រោះថាសម្ដីរបស់គេពិតជាមិនអាចទទួលយកបាននោះទេ។
ពេលត្រូវមួយកំផ្លៀងថេហ្យុងរឹតតែប្រែទឹកមុខ មុខសង្ហាប្រែជាក្រហមងាំងហើយសង្កៀតធ្មេញជាប់រហូតប៉ោងសសៃត្រង់សៀតផ្កាអោយឃើញច្បាស់ ដឹងទេថាតាំងតែពីកើតរហូតខ្លាចជាប៉ារបស់គេជុងហ្គុកមិនដែលត្រូវអ្នកណាទះនោះទេ។
"ហ្វីនស្អែកព្រឹកមកទទួលជុងហ្យុងទៅនៅភូមិគ្រឹះរបស់យើងហើយបើមកទទួលមិនបានទេយើងនិងបញ្ឈប់ឯងព្រមបទាំងស្រីបម្រើដែលនៅភូមិគ្រឹះទាំងអស់"ជុងហ្គុកស្រែកបញ្ជាអង្គរក្សជំនិតនៅចំពោះមុខកម្លោះតូចព្រោះគេដឹងថាទោះជាថេហ្យុងនៅក្មេងនិងពេលខ្លះយកតែចិត្ដខ្លួនឯងតែគេក៏មិនដែលធ្វើអោយអ្នកណាពិបាកដោយសារឋ្លួនដែល ទើបគេបញ្ជានិងគម្រាមដាច់ខាតនៅចំពោះមុខថេហ្យុងរួចក៏ដើរចេញទៅ។
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន