Ep35:គ្រោះថ្នាក់

1.1K 75 1
                                    

រីករាយក្នុងការអាន ......

ក្រោយថេហ្យុងងូតទឹកស្លៀកពាក់ចេញទៅរៀនបាត់ជុងហ្គុកក៏ងើបទៅដាល់ជញ្ជាំងរហូតដៃចេញឈាមហើយក៏ទន់ជង្គង់អង្គុយផ្អែកនិងជញ្ជាំងទាំងពិបាកក្នុងចិត្ដ។

"ទ្រាំសិនណាក្មេងល្ងង់ មិនយូរទេក្រោយបើបើករកមុខអ្នកដែលនៅពីក្រោយសាលាខាតបង់លើកនេះរួចពួកយើងនិងត្រឡប់ទៅរស់នៅស្វីសវិញបីនាក់ប៉ានិងកូនទ្រាំសិនណា"នៅខាងក្រៅមើលទៅនាយក្រាសមិនខុសអ្វីពីសឹងកំណាច តែបើនៅក្នុងរបស់គេវិញគេក៏មានភាពទន់ជ្រាយមិនខុសពីមនុស្សទូទៅឡើយ។

ពេលអង្គុយគិតឆ្អែតជុងហ្គុកក៏ងើបប្រញាប់និងរៀបចំទៅចាតការរឿងសាលាឲ្យរួចរាល់លឿនៗដើម្បីប្រពន្ធនិងកូន តែគ្រប់យ៉ាងហាក់មិននៅខាងគេឡើយព្រោះ...

ក្រឺងៗ.ក្រឺង...

«ហេឡូមានអ្វីមែនទេហ្វីន?»

«ពេលនេះវីវរហើយចៅហ្វាយឡានដែលអ្នកនាងរ៉ូស្សាជិះរាល់ថ្ងៃមានគេលួចកាត់ខ្សែប្រាំងហើយពេលនេះ អ្នកនាងរ៉ូស្សាកំពុងតែបញ្ចេញទៅសង្រ្គោះបន្ទាន់ទាន» គ្រប់យ៉ាងមិនខុសពីការស្មាន ពេលនេះរ៉ូស្សាត្រូវរង់គ្រោះថ្នាក់ព្រោះតែចូលពាក់ព័ន្ធជាមួយគេពិតមែន។

«អឹម...»ជុងហ្គុកក្រហឹមទាំងកែវភ្នែកក្រហមងាំងនៅពេលដែលគ្រប់យ៉ាងដូចជាការគិតរបស់គេមួយរយភាគរយ នាយក្ដាប់ដៃណែនខំទប់កំហឹងព្រោះពេលនេះគេមិនអាចធ្វើអ្វីបានទោះទេ ព្រោះសត្រូវរបស់គេនៅផ្លូវងងឹតចំណែកគេនៅកន្លែងភ្លឺគ្រប់យ៉ាងមានតែបណ្ដាយ

"ហ្វីនចេញឡានពេលនេះយើងត្រូវតែទៅកាន់មន្ទីរពេទ្យបន្ទាន់»

«បាទចៅហ្វាយ»ហ្វីនដាក់ទូរស័ព្ទចុះហើយក៏ប្រញាប់ធ្វើតាមបញ្ជាអ្នកជាចៅហ្វាយ ហើយមិនយូរប៉ុន្មានឡានរបស់គេក៏ទៅចតនៅមុខមន្ទីរពេទ្យលឿនតាមដែលនាយក្រាសត្រូវការ។

នៅមន្ទីរពេទ្យ

ជុងហ្គុកឈរសម្លឹងមើលរូបកាយតូចច្រឡឹងរបស់ក្មេងស្រីម្នាក់ដែលដេកស្ដូកស្ដឹងក្នុងបន្ទប់សង្រ្គោះដោយអារម្មណ៍ដឹងខុស ព្រោះគ្រប់យ៉ាងបើនាយមិនធ្វើជាស្រលាញ់នាងម្លេះពេលនេះប្អូនស្រីស្លូតត្រង់ដូចជានាងក៏មិនត្រូវមកជួបរឿងបែបនេះ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now