Ep 7: រឿងអីខ្ញុំត្រូវស្រឡាញ់លោក?

1.8K 107 2
                                    

ប្រលោមលោកថេហ្គុក
សូមអានដោយរីករាយ

"លោកលែងទៅ កុំមកប៉ះពាល់ខ្លួនរបស់ខ្ញុំ"ថេហ្យុងខំរើបម្រះខណៈដែលរាងក្រាសអោបខ្លួនជាប់មិនព្រមលែង។

"បីឆ្នាំមុនយើងមិនឃើញឯងរើបែបនេះទេពេលដែលនៅក្រោមរាងកាយរបស់យើង"អ្នកកម្លោះអោនទៅជិតកសរខ្ចីរួចក៏ខ្សឹបដាក់ត្រចៀកហើយក៏ព្រោះខ្យល់ដង្ហើមក្ដៅឧណ្ហៗដាក់ រហូតធ្វើអោយអ្នកដែលត្រូវគេអោបញ័រខ្លួនទទ្រើក។

"លោកចង់ធ្វើអ្វីខ្ញុំឆាប់លែងទៅ"ពេលដឹងដល់វិនាទីបន្ទាប់រាងតូចក៏ខំប្រឹងរើបម្រះនិងរុញច្រានរាងក្រាសចេញ ដឹងទេថាពេលនេះកាន់តែបាននៅជិតគេអារម្មណ៍ដែលខឹងស្អប់មករយៈពេលបីឆ្នាំវាស្ទើរតែរលាយបាត់ទៅហើយ ហើយកាន់តែគេអោបខ្លួនកាន់តែឈ្លក់វង្វេងជាមួយគេកាន់តែខ្លាំង។

#បីឆ្នាំមុន

"បងយុងហាខ្ញុំអាចសុំអង្គរក្សរបស់បងបានទេ?" រាងតូចអោបដៃបងប្រុសរួចក៏និយាយនៅអ្វីដែលខ្លួនចង់បាន។

"ក្រែងថាស្រលាញ់បងចង់រៀបការជាមួយបង ចុះហេតុអ្វីពេលនេះប្ដូរចិត្ដ?"យុងហាសួរនិងអង្អែលក្បាលប្អូនប្រុសសំណព្វចិត្តថ្នមៗ ព្រោះគេដឹងថាប្អូនប្រុសម្នាក់នេះនៅក្មេងមិនទាន់យល់ការអ្វីទើបប្រញាប់ចាក់បណ្ដោយដើម្បីអោយរាងតូចសប្បាយចិត្ដដោយមិនសួរដេញដោលអ្វីបន្ត...

"បងនិងអោយជុងហ្គុកតាមការពារឯង គ្រប់ពេលដែលបងរវល់តែបងហាមឯងសាភាពថាស្រលាញ់គេមុនលឺទេ?"

"ចា៎ខ្ញុំដឹងហើយបងប្រុស"ថេហ្យុងញញឹមសប្បាយចិត្ដពេលលឺបងប្រុសឆ្លើយយល់ព្រម ហើយចាប់តាំងតែពីពេលនោះមកថេហ្យុងតែងតែបញ្ជាអោយជុងហ្គុកតាមការពាររាងតូចរហូតដល់រាងតូចដឹងការពិតថាជុងហ្គុកមិនមែនជាអង្គរក្សធម្មតាម្នាក់នោះទេ។

ជុងហ្គុក អេឡិចសៀ គឺជាកូនប្រុសតែម្នាក់ដែលបន្តមុនតំណែងនាយកសាលាល្បីទូទាំងពិភពលោក ហើយមិនត្រឹមតែជានាយកតែម្យ៉ាង ក្រុមគ្រួសាររបស់គេក៏ជាម្ចាស់សាលាថែមទៀតផង។

ពេលដឹងគ្រប់យ៉ាងនិងកាន់តែដឹងថាជុងហ្គុកនេះគឺជាបុរសសាច់ក្រអូបស្រីណាក៏ប្រាថ្នាចង់ឡើងគ្រែជាមួយមិនលោះពេល ទើបថេហ្យុងកើតចិត្ដខឹងនិងប្រចណ្ឌ ទើបរាងតូចបបួលនាយក្រាស់ទៅក្លិប និងបញ្ជាអោយបុគ្គិលិកម្នាក់ដាក់ថ្នាំរាគដើម្បីធ្វើបាបកុំអោយគេទៅដេកជាមួយស្រីបាន តែថ្ងៃនោះបុគ្គិលិកបែរជាដាក់ថ្នាំសម្រើបទៅវិញទើបគេត្រូវយកខ្លួនទៅប្ដូរដើម្បីកុំអោយគេមានអីៗជាមួយស្រីផ្សេងក្នុងពេលដែលថេហ្យុងកំពុងលង់ស្រលាញ់គេ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now