Ep 5: ប្ដីថើបប្រពន្ធជារឿងធម្នតា

2.6K 135 5
                                    


ប្រលោមលោកថេហ្គុក🥀🍀

អានដោយរីករាយ🙂

"ជុងហ្យុងទៅនៅជាមួយប៉ាណា"

"អឹមថា..."ជុងហ្យុងលើកដៃមកចុចចង្ការួចគិតនិងសម្លឹងមើលទៅតាមផ្លូវដែលអ្នកជាអាប៉ាដើរចូលទៅមុននេះ...

"កូនមិនទាន់ទៅទេលោកប៉ា កូនទៅដរាបណាអាប៉ាទៅជាមួយ"

ពេលស្ដាប់កូនប្រុសនិយាយចប់ជុងហ្គុកក៏ញញឹមនិងលើកកូនពរ ដឹងទេថាគេពិតជាស្មានមិនដល់នោះទេថាថេហ្យុងនេះអាចចិញ្ចឹមកូនបានល្អហើយថែមទាំងឆ្លាតបែបនេះ។

"អាប៉ាខឹងកូននិងលោកប៉ាមែនទេ"កម្លោះតូចដើរចូលបន្ទប់អ្នកអាប៉ារួចរត់ទៅអោបអាប៉សដែលគេស្រលាញ់ខ្លាំង

"កូនចង់ទៅនៅជាមួយលោកប៉ា កូនចង់មានប៉ាហៅដូចក្មេងដទៃទៀតតែបើអាប៉ាមិនទៅកូនក៏មិនទៅដែល"

"ពុទ្ធោ កូនអាប៉ា"ថេហ្យុងគាំងរកអ្វីនិយាយមិនចេញ ពេលនេះអ្វីដែលចេញនោះគឺមានតែទឹកភ្នែកដែលគេខំទប់មកអស់ជាយូរ ដៃស្រលូនលើកទៅអង្អែលក្បាលកូនប្រុសដែលកំពុងតែមមីៗរកគេង ទើបគេអង្អែលរហូតកូនប្រុសគេងលក់នៅក្នុងរង្វង់ដៃ

"កូនដឹងទេថាទម្រាំអាប៉ាអាចមានស្នាមញញឹមមកដល់ថ្ងៃនេះ តើអាប៉ាជួបអ្វីមកខ្លះនោះ!?" និយាយបានត្រឹមនិងរាងតូចក៏បិទភ្នែកហើយដកដង្ហើមធំ ព្រោះពេលនេះខ្លួននឹកដល់រឿងអតីតកាលដែលឈឺចាប់ទៀតហើយ។

#បីឆ្នាំមុន

"អាល្អិតតូចចង់ទៅកន្លែងណា នេះក្មួយជិះតាក់ស៊ីអ៊ុំស្ទើរតែពេញមួយយប់ហើយ!"

"ខ្ញុំគ្មានកន្លែងទៅទេលោកអ៊ុំ" រាងតូចអង្គុយលើតាក់ស៊ីដែលជិះចេញពីប្រលានយន្តហោះមកដោយមិនដឹងទៅណាទើបគិតតែពីជិះទៅមកមិនឈប់...

"លោកអ៊ុំអាចជួយរកកន្លែងស្នាក់ដែលមានមនុស្សតិចនិងចាយវាយប្រាក់តិចអោយខ្ញុំផងបានទេ?"ថេហ្យុងអោនមុខស្ទើរតែដល់ក្រោមពេលគេនិយាយសុំមនុស្សចាស់។

"ក្មួយទុកចិត្តអ៊ុំបានរឺកម្លោះតូច" ពេលលឺថេហ្យុងនិយាយចប់អ៊ុំសួនឈប់តាក់ស៊ីហើយក៏ងាកទៅញញឹមដាក់រាងតូចដែលឆាប់ទុកចិត្តលើអ្នកដទៃងាយ ព្រោះមើលការតុបតែងខ្លួននិងខ្សែកខ្សែដៃគឺសុទ្ធតែជារបស់ថ្លៃ...

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now