Ep15:គម្រាម

1.7K 91 1
                                    

រឿង លោកប្ដីម្ចាស់បេះដូង💓

ភាគទី១៥: គម្រាម

"យើងដឹងថាឯងនិងចូលចិត្ដ ទើបពេលមកដល់កូ
រ៉េភ្លាមយើងមិនបញ្ជាឲ្យគេកម្ទេចចោល" សម្លេងធំនិងសោះកក្រោះបន្លឺឡើងខណៈដែលថេហ្យុងញញឹមរំភើបនៅអ្វីដែលបានឃើញ តែថាស្នាមញញឹមរបស់គេក៏ត្រូវបាត់អស់ទៅវិញមួយរំពេចនៅពេលដែលមានវត្តមានរបស់នាយក្រាស់។

ពេលលឺនិងដឹងច្បាស់ថាម្ចាស់សម្លេងជាអ្នកណាថេហ្យុងមិននិយាយអ្វី ព្រោះគេដឹងច្បាស់ថាមនុស្សដូចនាយគឺត្រូវការធ្វើឲ្យគរយំតែម្យ៉ាង ទើបពេលនេះគរសម្រេចចិត្ដដើរចេញដោយមិននិយាយតបតែថា...។

"ឯងនៅតែជាក្មេងឈ្លើយមិនចេះស្គាល់ចាស់ទុំដដែល សមហើយដែលយើងប្រើសិទ្ធជាប៉ាទាមទារកូនមកមើលថែទោះ"ជុងហ្គុកជះសម្ដីគ្រោតគ្រាតដាក់ពីក្រោយខ្នងរាងតូចថេហ្យុងដែលពេលនេះចង់ដើរគេចពីមុខរបស់នាយ ដឹងទេថាកាន់តែរាងតូចគេចវេសមិនហ៊ានប្រឈមមុខ ជុងហ្គ្កុកស្ទើរតែចាប់ច្របាច់ករាងតូចឲ្យណាណីម្ដងទេ។

"ងើបឡើងមក"ពេលឃើញភរិយាដួលឡុកគូទជុងហ្គុកក៏ដកក្រសែភ្នែកចេញមើលទៅម្ខាង ហើយប្រាប់ឲ្យគេងើបដោយខ្លួនឯងនិងមិនសូម្បីតែដៀងភ្នែកមើលឡើយ។

"នេះលោកជាកូនប្រុសទេ"ទឹកភ្នែកហូររហាមលាយជាមួយនឹងស្នាមញញឹមបញ្ឈឺរជីវិត ព្រោះតែខ្លួនដួលដោយសារតែមនុស្សប្រុសដែលអង្គុយនៅចំពោះមុខ តែថាគេមិនរវល់គេមិនអើពើជួយលើក តែគេបែរជាស្រែកឲ្យខ្លួនងើបដោយខ្លួនឯង គិតហើយទឹកភ្នែករបស់គេក៏ហូរ ហូរស្ទើរខ្លាចជាឈាមទៅហើយ។

"គិតនៅអង្គុយរំអួយយូរទៀតទេ? ហើយបើយូរក៏នៅអង្គុយម្នាក់ឯងទៅក្មេងល្ងីល្ងឺ"ពេលទ្រាំអង្គុយមើលមនុស្សនៅចំពោះមុខយូរទៀតលែងបាន ជុងហ្គ្កុកក៏ងើបឈរហើយដើរចេញ តែមុននិងដើរចេញគេក៏មិនភ្លេចជះសម្ដីគ្រោតគ្រាតដាក់អ្នកដែលអង្គុយយំ

"បើគិតថាអង្គុយយំហើយបាត់ឈឺក៏អង្គុយរហូតល្ងាចទៅ"

"ខ្ញុំខុសអី? តើខ្ញុំធ្វើខុសអ្វីបានជាលោកតែងតែប្រងើយនិងមិនដែលឲ្យតម្លៃខ្ញុំសោះ"សម្លេងស្រែកឈឺចាប់លាយជាមួយទឹកភ្នែកខណៈដែលនាយក្រាស់ជុងហ្គុកដើរចេញទៅ ដឹងទេថាពេលនេះក្នុងខ្លួនរបស់គេវេទនាផ្លូវចិត្តប៉ុណ្ណា។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Tempat cerita menjadi hidup. Temukan sekarang