Ep14: កូនអ្នកស្រីយ៉ាងម៉េចគួតែដឹងច្បាស់

2K 116 6
                                    

រឿង លោកប្ដីម្ចាស់បេះដូង💓

ភាគទី១៤:សម្បត្តិត្រឹមម៉ែក្មេកខ្ញុំឲស្ពៃ


រាងកាយតូចស្ដើងគេងលង់លក់នៅលើគ្រែធំទូលាយ ស្មានេះម៉ោងប្រមាណជិតប្រាំបួនទៅហើយ ចង់ថាថេហ្យុងគេងស្ពឹកក៏បាន តែបើឲ្យគេងើបពេលនេះអាចប្រាប់បានថាគេគ្មានកម្លាំងកំហែងដើម្បីងើបពីគ្រែនោះទេព្រោះថាយប់មិញស្វាមីកំណាចរបស់គេលេងប្រើការរាងកាយរបស់គេពេញមួយយប់។

"អួយ..."សម្លេងស្រែកថ្ងួចថ្ងូរបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ធំទូលាយ ភ្លាមនោះម្ចាស់សម្លេងក៏ងើបបន្តិចម្តងទាំងវេទនា កែវភ្នែកមូលធំក៏ចាប់ផ្តើមប៉ប្រិចបួនប្រាំម្ដងដើម្បីបណ្ដេញភាពឈឺចាប់...។

"ខ្ញុំជាប្រពន្ធរឺជាអ្នកកំដរដែលដាច់ថ្លៃរបស់លោកទៅ ជុងហ្គុក..!" រាងតូចយំខ្សឹកខ្សួលខណៈដែលងើបអង្គុយហើយសម្លឹងមើលឃើញរាងកាយដែលទ្រុឌទ្រោមអស់សាកភាព ចំណែកលើដើមទ្រូងដែលធ្លាប់តែសរម៉ត់រលោងក៏ពោពេញទៅដោយស្នាមក្រហម។

តុ.តុ.តុ......

" ណែលោកម្ចាស់តូចគិតដេកយកប្រាក់ខែរឺយ៉ាងម៉េច ល្មមងើបបានហើយ"ហ្វីណាស្រែកខណៈដែលដៃគិតតែពីគោះទ្វារមិនឈប់ តែថាសម្ដីរបស់នាងមុននេះលឺដល់ត្រចៀកអ្នកប្រុសតូចដែលដើរចូលមកល្មម។

"ត្រូវហើយអាប៉ារបស់យើងគ្រាន់តែគេងក៏បានលុយដែល យ៉ាងម៉េចច្រណែនរឺ?" កម្លោះតូចរូបសង្ហាឈរច្រត់ចង្កេះសម្លត់ស្រីបម្រើដែលប្រហើនមកស្រែកឡូឡានៅមុខបន្ទប់របស់អាប៉ារបស់គេ តែក៏ត្រូវអ្នកជាអាប៉ាបើកទ្វារមកទាន់ហើយបញ្ឈប់ការនិយាយ។

"ឈប់និយាយបែបនេះភ្លាមជុងហ្យុង" ថេហ្យុងស្រែកបន្ទោសកូនខណៈដែលគេងើបមកបើកទ្វារ...

"អាប៉ាធ្លាប់ប្រដៅហើយមែនទេថា មិនត្រូវនិយាយពាក្យមិនសមរម្យដាក់មនុស្សចាស់...!"គេថាឲ្យកូនប្រុសរួចក៏ងើយមុខដែលស្លេកស្លាំងមើលទៅស្រីបម្រើហើយប្រើក្រសែភ្នែកកាចដាក់។

"អ្នកស្រីម៉ារីឲ្យមកតាម ខ្ញុំមិនបានចង់មកដោយខ្លួនឯងទេម្ចាស់តូច" ពេលឃើញក្រសែភ្នែកកាចរបស់ថេហ្យុង ហ្វីណាក៏ប្រញាប់បកស្រាយរាល់សម្ដីដែលនាងនិយាយមុននេះ តែថា...

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now