Ep32: ស្រឡាញ់តែមិនអាចសារភាព

1.3K 93 2
                                    

រីករាយក្នុងការអាន ....

"បងយូមីន..."ថេហ្យុបពោលហៅឈ្មោះបងប្រុសហើយលោដៃទៅអោបទាំងខ្លួនប្រាណញ័រព្រោះតែការយំយែក

"ខ្ញុំនឹកពួកបងៗណាស់ដឹងទេ..."រាងតូចកាន់តែយំលើសដើមនៅពេលដែលនិយាយពាក្យក្នុងចិត្ដ ពេលនេះថេហ្យុបយំអោបយូមីនខ្លាំងៗដោយមិនបានចាប់សង្កេតទេថាស្វាមីកំពុងសម្លឹងមកដោយកែវភ្នែករឹងកំព្រឹស។

"បងក៏នឹកឯងដែលក្មេងតូច"យូមីនលើកដៃអង្អែលសក់របស់អ្នកជាប្អូនប្រុសថ្នមៗហើយក៏អោបកាយតូចជាប់ក្នុងរង្វង់ដៃដោយមិនក្រែងអ្នកណាសោះ។

"យូមីនលាក់អារម្មណ៍ខ្លះទៅ ឯងមកស្និទ្ធស្នាលអង្អែលមុខមាត់និងសក់បែបនេះប្រយ័ត្នអ្នកបម្រើយល់ច្រឡំទៅថាឯងជាប្រុសស្នេហ៍ប្រពន្ធបង"ជុងហ្គុកក្រហឹមក្នុងបំពង់ករួចដើរទៅបំបែកយូមីនចេញពីភរិយា ព្រោះថាពេលគេឃើញយូមីនទៅអង្អែលសក់និងអោបថេហ្យុងបែបនេះគេពិតជានៅមិនសុខទោះគេដឹងច្បាស់ថាត្រឹមជាបងប្អូនក៏ដោយ។

"ខ្ញុំគ្រាន់តែនឹកប្អូនប្រុាមិនបានដែលរឺហ៊ាជុង?ប្រុសដូចគ្នាសោះនិង"

"បានបងមិនហាមទេ តែនឹកយ៉ាងណាក៏មិនដល់ថ្នាក់អោប ព្រោះបងខ្លាចថា.ខ្លាចកូនបងយល់ច្រឡំថាអាប៉ារបស់គេមានប្ដីថ្មី"ពេលរកអ្វីនិយាយមិនបានហើយខ្លាចថាភរិយាចាប់បានថាខ្លួនប្រចណ្ឌជុងហ្គុកក៏ប្រញាប់លើកកូនប្រុសដាក់មុខ។

"កូនយល់ច្រឡំថាអាប៉ាមានប្ដីថ្មី?!នេះហ៊ាជុងកំពុងប្រាប់ថា..."

"លោកប៉ាកំពុងប្រាប់ថាជុងហ្យុងជាកូនអាប៉ាថេហ្យុហនិងលោកប៉ា អ៊ុំយល់ទេ"គ្រាន់តែលឺសំណួរអ្នកដែលខ្លួនឈរសម្លឹងមកជាយូរ ជុងហ្យុបក៏រត់ទៅក្បែរអ្នកជាអាប៉ាហើយអោបដៃងើយមុខឆ្លើយដោយភាពអង់អាចនិងក្លាហាន។

«ជាកូនរបស់អាយ៉ុហ..!!!»សម្លេងស្រែកហួសចិត្ដស្រែកលឺព្រមៗគ្នាដោយកម្លោះសង្ហានៅក្នុងត្រកូលរ៉ាហ្វារៀទាំងបី ក្នុងនោះមានតែម្នាក់តែប៉ុណ្ណោះដែលឈរស្ងៀមមិនស្រែកព្រោះគេបានដឹងរួចហើយថាខ្លួនមានក្មួយ។

"ថេហ្យុងនេះពិតរឺ នេះឯងមានកូនពេញកម្លោះមែនរឺ?"យូជិនបងប្រុសទីពីសួរនៅពេលដែលគ្រប់គ្នាឈរស្ងៀម។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now