Ep34:ភ្លេចខ្លួន

1.1K 67 0
                                    

រីករាយក្នុងការអាន

"ប្រចណ្ឌមែនទេ"ជុងហ្គុកញញឹមហើយលោមុខទៅជិតថេហ្យុងហើយញ៉ាក់ចញ្ជើមដាក់ខណៈដែលរាងតូចចាប់ដៃខ្លួនជាប់។

"អត់ទេអ្នកណាថាខ្ញុំប្រចណ្ឌលោកទៅ ដែលខ្ញុំហាមព្រោះខ្ញុំខ្លាចពួកស្រីបម្រើគិតថាខ្ញុំជាប្រពន្ធដែលអន់ខ្លាចប្ដី ហើយបណ្ដាយឲ្យប្ដីទៅមានស្រីទៅវិញទេ"

"ច្បាស់ហើយមែនទេថាមិនបានប្រចណ្ឌ"ជុងហ្គុកនៅតែញញឹមហើយញ៉ាក់ចញ្ជើមដាក់អ្នកដែលស្រែកមិនឈប់នោះដោយអារម្មណ៍ល្អ ដឹងទេថាពីមុនគេពិតជាធុញនិងមិនចូលចិត្ដប្រពន្ធអេតាសុីវិលនោះទេព្រោះគ្រប់ពេលគេចេះតែស្រែកឡូឡាយកតែចិត្ដខ្លួនឯង តែមួយរយៈក្រោយដែលនាយបាននៅក្បែរនិងឃើញទឹកភ្នែករបស់រាងតូច នាយពិតជាមិនអាចបដិសេធបានទៀតទេថានាយមិនស្រលាញ់នថេហ្យុងនោះ។

"បានហើយលោកចង់ទៅរកអ្នកណាក៏ទៅៗ អញ្ជើញចា៎"ពេលត្រូវស្វាមីចាប់បានថាខ្លួនប្រចណ្ឌ ថេហ្យុងក៏ក្រលាស់ដៃចេញហើយរត់ចូលទៅក្នុងបន្ទប់ទឹក ឆ្កួតមែនប្រុសស្អីនៅសុខៗមកធ្វើឲ្យរាងតូចមានអារម្មណ៍រំជួយបានដោយគ្រាន់តែញ៉ាក់ចញ្ជើម។

ក្រោយថេហ្យុងរត់ចូលទៅក្នុងបន្ទប់ទឹកបាត់ជុងហ្គុកក៏ដាក់បង្គុយដាក់គ្រែហើយដកដង្ហើមធំ ព្រោះពេលនេះបងប្រុសទាំងបួនរបស់ថេហ្យុងចេញមុខមកដល់កូរ៉េខាងត្បូងហើយ ហើយបើនាយនៅតែបន្ដធ្វើប្រងើយកន្តើយដាក់ក្មេងច្រម៉ក់នោះបន្តទៀតច្បាស់ណាស់ថាមិនយូរនាយពិតជាលែងបាននៅក្បែរនិងការពាររាងតូចទៀតហើយ។

"គ្រប់យ៉ាងមិនអាចលាក់បាំងជិតនោះទេ បីឆ្នាំមុនខ្ញុំប្រហែលជាគិតខុសដែលបណ្ដាយឲ្យឯងលំបាកវេទនាជាមួយកូនព្រោះតែខ្ញុំខ្លាចជ្រុល តែពីពេលនេះតទៅខ្ញុំសន្យាថានិងមិនលាក់បាំងអ្វីទៀតទេ"ជុងហ្គុកនិយាយម្នាក់ឯងដោយអារម្មណ៍អួលណែន ភ្លាមនោះរូបភាពថេហ្យុហបីកូនឈរនៅក្នុងសួនច្បារដ៏តូចនៅខ្ទមតូចចង្អៀតដ៏លេចធ្លោនៅក្នុងខួក្បាលរបស់គេ ពេលខ្លះគេមើលឃើញថេហ្យុងញញឹមនៅពេលលួងលោមកូនប្រុសឲ្យឈប់យំបានសម្រេច តែពេលខ្លះថេហ្យុងក៏ត្រូវយំតាមកូនតូចដែលយំអណ្ដឺតអណ្ដកមិនឈប់ តែអោយគេធ្វើម្ដេចនិងបានបីឆ្នាំមុននោះគេដឹងពីថេហ្យុងគ្រប់រឿងក៏ឪពុករបស់គេមិនព្រមទើបគ្រប់យ៉ាងគេត្រូវទ្រាំរង់ចាំឲ្យថេហ្យុងរឹងមាំអាចប្រឈមនិងជីវិតដែលគ្មានអ្នកជួយ ហើយគ្រប់យ៉ាងថេហ្យុងក៏ធ្វើបានមែនព្រោះបីឆ្នាំមកនេះថេហ្យុងចិញ្ចឹមជុងហ្យុងតែម្នាក់ឯងបានយ៉ាងល្អ

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now