Ep36: លែងលះ

1.7K 90 4
                                    

រីករាយក្នុងការអាន.....

"ខ្ញុំសុំចូលរួមសោកស្ដាយផងដែលគូដណ្ដឹងរបស់លោកជួបរឿងបែបនេះ"ថេហ្យុងប្រឹងនិយាយនិងលោដៃទៅដាក់លើដើមដៃអ្នកជាស្វាមីហើយអង្អែលថ្នមៗ ពេលនេះវេលានេះថេហ្យុងគេពិតជាច្រណែនអ្នកដែលដេកស្ដូកស្ដឹងខាងក្នុងនោះខ្លាំងរហូតធ្វើមុខមិនត្រូវ ព្រោះពេលចូលមកគេអាចបានឃើញទឹកមុខព្រួយបារម្ភរបស់នាយក្រាសហើយគេក៏ធ្លោយគិតរឿងដែលថា...

«បើអ្នកដែលដេកស្ដូកស្ដឹងនោះជាខ្ញុំតើលោកនិងខូចចិត្តបែបនេះទេជុងហ្គុក អេឡិចសៀ?!»ទឹកភ្នែកអន់ចិត្ដខណៈដែលថេហ្យុងលួចគិតរឿងដែលមិនអាចទៅរួចគេដឹងថាគេមិនគួរច្រណែនអ្នកដែលដេកស្ដូកស្ដឹងតែក្នុងចិត្ដរបស់គេវាហាមមិនបាន។

"~~~"ជុងហ្គុកទាញដៃថេហ្យុងមករកខ្លួនខណៈដែលអ្នកដែលគេទាញភ្លឹកទើបមុខតូចច្រមិលទៅរកដើមទ្រូងហាប់ណែននោះ

"បើពេលនេះអ្នកដែលដេកស្ដូកស្ដឹងនោះជាឯង ខ្ញុំអាចប្រាប់បានថាខ្ញុំនិងឆ្កួត"ដៃក្រាស់ក្រសោបកាយរបស់អ្នកជាប្រពន្ធជាប់ណែនហើយខ្សឹបដាក់ត្រចៀកដោយអារម្មណ៍ភ័យខ្លាច ត្រូវហើយគេខ្លាចណាស់គេខ្លាចថាបើអ្នកដែលដេកនោះមិនមែនជារ៉ូស្សា តែជាប្រពន្ធដែលគេគិតបារម្ភមិនលោះថ្ងៃនោះគេពិតជាសោកស្ដាយខ្លាំងព្រោះមិនបានប្រាប់អារម្មណ៍ពិត ទើបពេលនេះពេលដែលគេមានឱកាសគេក៏ប្រញាប់និយាយចេញមកដោយកែវភ្នែកញ័រសម្លឹងមើលថេហ្យុង។

"លោកថាយ៉ាងម៉េច?"ថេហ្យុងងើយមុខមើលអ្នកដែលខ្សឹបដាក់ត្រចៀកថេហ្យុងមុននេះហើយសម្លឹងចំកែវភ្នែករបស់គេដើម្បីបញ្ជាក់ថាមុននេះថេហ្យុងមិនបានស្ដាប់ច្រឡំ។

"ខ្ញុំថាបើពេលនេះអ្នកដែលដេកស្ដូកស្ដឹងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ជានាង ខ្ញុំពិតជាឆ្កួតស្លាប់មិនខាន"ជុងហ្គុកនិយាយម្ដងទៀតព្រមជាមួយកែវភ្នែកពណ៌ប្រផេះចាស់សម្លឹងមើលថេហ្យុងដែលមាននាមជាប្រពន្ធដោយមិនប៉ប្រិចភ្នែក

"សន្យាបានទេថាឯងគ្មានថ្ងៃដូចរ៉ូស្សា សន្យាបានទេថាឯងនិងនៅឈរចំពោះមុខខ្ញុំរហូត"ជុងហ្គុកបន្តប្រយោគនិងអោបកាយតូចជាប់ហាក់ខ្លាចថាបើនាយប្រលែងរាងតូចនិងរបូតពីដៃ គេអោបនិងអោនទៅថើបដោយមិនខ្វល់ទេថាពេលនេះដេកស៊ុនកំពុងតែងាកមុខចេញ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Tempat cerita menjadi hidup. Temukan sekarang