រីករាយក្នុងការអាន....
កែវភ្នែករឹងពោពេញទៅដោយសរសៃក្រហមសម្លឹងមើលប្រុសមួយគូដែលនៅក្នុងអេក្រង់labtop មុខសង្ហាតែកំណាចសម្លឹងហាក់ចង់ឲ្យធ្លុះអេក្រង់ខណៈដែលមនុស្សដែលធ្វើនាយក្ដៅនៅក្នុងនោះមកឈរនៅពីមុខគេល្មម។
"លោកមានការអ្វីជាមួយខ្ញុំមែនទេ?"ពេលដើរចូលមកដល់ភ្លាមថេហ្យុងក៏សួរនៅអ្វីដែលគេចង់ដឹង ព្រោះមុននេះហ្វីនទៅហៅរកតែថេហ្យុងរវល់ងូតទឹកផ្លាស់ប្ដូរសំលៀកបំពាក់សិនមិនបាន។
"ចុះគិតថាមានទេ?!"មុខសង្ហាសម្លឹងមុខរបស់ភរិយាក្មេងហើយសួរបកដោយក្រសែភ្នែកភ្នែកកាច។
"ចុះមានរឺអត់?"
"មាន បើគ្មានការអ្វីទេយើងមិនហៅមកជួបទេ"
"ចុះដែលថាមាននោះជាអ្វីលោកអាចនិយាយបានហើយរឺនៅ លោកជុងហ្គុក អេឡិចសៀ.!"ថេហ្យុងដើរទៅដាក់បង្គុយលើសាឡុងរង់ចាំស្ដាប់ស្វាមីនិយាយនិងធ្វើមុខសប្បាយៗ ដោយមិនខ្វល់ពីម្ចាស់បន្ទប់សូម្បីតែបន្តិច។
"ចំជាអត់សុជីវធម៌មែន"ជុងហ្គុកបាញ់ក្រសែភ្នែកមុតស្រួចដាក់ថេហ្យុងនៅពេលដែលរាងតូចដើរទៅអង្គុយដោយគ្មានការអនុញ្ញាតហើយថែមទាំងអង្គុយអន្ទាក់ទាក់ខ្លាធ្វើហីដាក់គេទៀតផង។
"បាទ ខ្ញុំដឹងថាខ្ញុំអត់សុជីវធម៌"ថេហ្យុងតបនិងងើបឈរហើយប្រឈមមុខជាមួយប្ដីអេតាសុីវិលដោយមិនញញើត
"បើដឹងល្អហើយក្មេងទេកុំក្អេងក្អាងពេក"
"ខ្ញុំជាមនុស្សមានសុជីវធម៌ តែសុជីវធម៌របស់ខ្ញុំប្រើជាមួយតែមនុស្សដែលសមឲ្យប្រើជាមួយតែប៉ុណ្ណោះ"
"អ្នកដែលឯងថាសមនោះជាអាក្មេងស្ទើរភ្លើងដែលជូនឯងមកអម្បាញ់មិញនោះមែនទេ?"នាយក្រាសឧទានដោយមុខរាបស្មើរខណៈដែលកែវភ្នែកពណ៌ខ្មៅមុតស្រួចសម្លឹងមើលថេហ្យុងមិនដាក់។
"អ្នកណាស្ទើរភ្លើង?លោកចង់សំដៅដល់អ្នកណាខ្ញុំមិនយល់...!"
"ទៅរៀនថ្ងៃទីមួយក៏មានប្រុសជូនមកដល់ផ្ទះហើយថែមទាំងជាក្មេងប្រុស ធ្វើអ្វីគួរគិតដល់មុខស្វាមីខ្លះផង"ពេលកំហឹងក្នុងខ្លួនឆេះឡើង ជុងហ្គុកក៏មិននៅនិយាយបត់បែនបន្តទៀតទើបគេប្រញាប់និយាយបន្ត គេនិយាយនៅអ្វីដែលខ្លួនគិតហើយបោះlabtopទៅលើតុមួយទំហឹងនៅចំពោះមុខថេហ្យុង។
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន