រីករាយក្នុងការអាន....
ពេលវេលាពិតជាដើរលឿនមែនទែនគិតចាប់ពីថ្ងៃដែល នាយជុងហ្គុក អេឡិចសៀដើរចេញពីបន្ទប់ហើយមិនត្រឡប់មកវិញគឺមួយសប្ដាហ៍ហើយ ហើយពេញមួយសប្ដាហ៍ដែលគេមិនសូម្បីតែក្បែរគឺជាពេលដែលក្នុងចិត្ដនិងបេះដូងរបស់ក្មេងប្រុសម្នាក់កំពុងខ្ទិចខ្ទីគ្មានសល់។
"ខ្ញុំមិនគួរល្ងង់ឲ្យគេបោកបាន ថ្ងៃនោះថ្ងៃដែលនៅមន្ទីរពេទ្យគេមិនបានសម្ដែង"ទឹកភ្នែកហូរជោគថ្ពាល់នៅពេលដែលគិតដល់ថ្ងៃនោះ ដឹងទេថាត្រឹមមួយយប់ដែលនាយទន់ភ្លន់ដាក់គេដឹងទេថាគេមានក្ដីសុខប៉ុណ្ណា
"លោកសម្ដែងសមណាស់លោកជុងហ្គុកអេឡិចសៀឆាកល្ខោនដែលលោករៀបចំលោកមិនបានបោកគេនោះទេតែលោកបោកខ្ញុំទៅវិញទេ..."
"ត្រូវហើយនេះឆ្លាតខ្លះហើយរឺអ្នកប្រុសតូចថេហ្យុង"មុខតូចងាករកមើលម្ចាស់សម្លេងដែលនិយាយកាត់ភាពឈឺចាប់របស់ខ្លួន ហើយពេលងាកឃើញគេក៏ស្ទើរតែផុតដង្ហើម។
"លោក...នេះលោកនិយាយអ្វី?"ទោះក្នុងចិត្ដគិតថាជុងហ្គុកស្វាមីដែលមានត្រឹមតែឈ្មោះសម្ដែងឆាកល្ខានបោកខ្លួនក៏ពិតមែនតែអាការៈឈឺចាប់ក៏នៅសមល្មមមិនដូចលឺចេញពីមាត់របស់គេផ្ទាល់។
"ឯងគិតរឺថាមនុស្សដូចយើងចាប់អារម្មណ៍ឯងឬ ថ្ងៃនោះថ្ងៃដែលហ្វីនទៅនិយាយជាមួយឯងវាគ្រាន់តែជាគម្រោងរបស់យើងតែប៉ុណ្ណោះឈប់ល្ងង់បានហើយ"ពាក្យសម្ដីគ្រោតគ្រាតមិនខុសអ្វីពីមុខកាំបិតចាក់ទំលុះទ្រូង នេះគេឈាមត្រជាក់បានដល់ថ្នាក់និងរឺ។
ក្រោយនិយាយចប់នាយក្រាដក៏ដើរចេញដោយក្នុងទ្រូងក៏ឈឺចុកចាប់មិនចាញ់អ្នកដែលយំសោកនៅក្នុងបន្ទប់ប៉ុន្មាន តែព្រោះការពិតមួយដែលគេត្រូវការដឹងពីហ្វីណាទើបនាយធ្វើបែបនេះ។
"ហាស.ហាសស...យ៉ាងម៉េចដែលអ្នកប្រុសថេហ្យុង ម្ចាស់តូចឈឺណាស់ត្រូវទេ អួយសង្វេគណាស់ម្ចាស់តូចដ៏ខ្ពង់ខ្ពស់របស់ខ្ញុំអើយ..."សម្លេងសើចចំអកបន្លឺឡើងក្រោយនាយក្រាដដើរចេញទៅបាត់ ហើយកាយវិការសើចចំអកព្រមជាមួយមនុស្សស្រីដើរចូលមកគឺបញ្ជាក់បានថាពាក្យសម្ដីដែលជុងហ្គុកនិយាយមុខនេះនាងបានលឺអស់ហើយ។
ESTÁS LEYENDO
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanficជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន