រីករាយក្នុងការអាន....
នាយក្រាសមាឌមាំដែលមាននាមថា ជុងហ្គុកអេឡិចសៀឈានជើងចូលភូមិគ្រឹះរ៉ាហ្វារៀដោយដំណើរអង់អាចក្លាហាន មិនខ្លាចរឺក៏រអាជាមួយអ្វីដែលខ្លួនធ្វើដាក់ប្អូនពៅសំណព្វម្ចាស់ភូមិគ្រឹះនេះអីបន្តិច។
"ទៅវិញទៅទីនេះមិនស្វាគមន៍មនុស្សដូចបងទេ"ព្រោះតែកំហឹងដែលមានក្នុងខ្លួនស៊ូដង់ក៏បណ្ដាញអ្នកដែលទើបដើរចូលមកដោយមិនសូម្បីសម្លឹងមើលមុខ
"ពេលនេះប្អូនពៅរបស់ខ្ញុំគេជិតមានប្ដីថ្មីហើយបងកុំមករវល់និងគេទៀតបានទេ?"
"ស៊ូដង់ត្រជាក់ចិត្ដសិនបានទេ បងដឹងថាបងធ្វើឲ្យប្អូនរបស់ឯងយំរហូត បងដឹងថាបងខុសតែឯងគួរស្ដាប់ហេតុផលរបស់បងសិន មកយើងចូលទៅក្នុងសិនទៅ"ជុងហ្គុកនាយបានត្រឹមតបទាំងសើចញឹមៗរួចក៏ដើរទៅកៀកស្មាស៊ូដង់ដើរចូលទៅក្នុងព្រមគ្នា។
នៅក្នុងបន្ទប់ប្រជុំធំរបស់យុងហាដែលជាបងគេបង្អស់នៅក្នុងត្រកូលក្នុងនោះក៏មានវត្តមានបងប្អូនទាំងបួនព្រមទាំងភរិយាមកជួបជុំគ្នាក្នុងនោះអត់តែម៉ារ៉ាទេដែលមិនបានចូលរួម។
"ថ្ងៃនេះខ្ញុំមកសារភាពកំហុសនិងប្រាប់ពីមូលហេតុ ដែលធ្វើឲ្យប្រពន្ធតែម្នាក់របស់ខ្ញុំ ថេហ្យុង អេឡិចសៀយំនិងយល់ច្រឡំដល់អ្នកទាំងអស់គ្នា"នាយក្រាសជុងហ្គុកងើបមុខសម្លឹងមើលមនុស្សប្រាំពីនាក់ដែលកំពុងសម្លឹងមើលគេដោយការដាក់សម្ពាធ
"មុនដំបូងដែលខ្ញុំរឹងទទឹងមិនព្រមរៀបការព្រោះលោកប៉ា និងចង់កាច់ចង្កូតដែលឆ្នាស់លើសមនុស្សម្នារបស់គេ ចំណែករឿងទីពីខ្ញុំធ្វើព្រោះចង់ការពារមនុស្សដែលខ្ញុំស្រឡាញ់"
"ចង់ការពារដោយការបណ្ដាយឲ្យគេរត់មកស្វីសវិញទាំងទឹកភ្នែករហាមបែបនិងរឺ រឺថាបងគ្រាន់តែចង់មកកែខ្លួនព្រោះខ្លាចបងប្អូនពួកយើងរករឿង?"យូមីនប្រញាប់លូកមាត់និងវៃបកដោយពាក្យសម្ដីទៅកាន់ជុងហ្គុកដោយមិនទុកមុខតែ...
"អ្នកប្រុសទីបីនៅឲ្យស្ងៀមសិនបានទេ នេះបងមិនឃើញទេរឺថាលោកជុងហ្គុកកំពុងតឹងតាំង"ជីស៊ូណាទះដើមដៃរបស់ស្វាមីតិចៗហើយក៏សម្លឹងមុខបញ្ជាក់ឲ្យស្ងាត់
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន