ប្រលោមលោកថេហ្គុក💚💚
Enjoy reading ☘️💗
ថេហ្យុងអោបនិងលួងលោមកូនប្រុសដោយក្ដីស្រលាញ់និងបារម្ភព្រោះជីវិតគេនៅពេលនេះគឺមានតែកូនប្រុសម្នាក់ប៉ុណ្ណោះ។
"ហិ.ហិ ហិ.អូនបោកអាប៉ាបានទៀតហើយយេ..."សម្លេងតូចស្រួយបន្លឺឡើងព្រមជាមួយស្នាមញញឹម មុខតូចតែសុទ្ធតែសាច់ញញឹមសប្បាយ ព្រោះគេធ្វើយំមុននេះអាចធ្វើអោយគេឈប់ត្រូវរំពាត់បាន។
"នេះកូនបោកអាប៉ាទៀតហើយមែនទេ"ពេលលឺសម្ដីកូនប្រុសដែលទើបតែមានអាយុពីខួបកន្លះសើចថេហ្យុងដកដៃចេញពីកូនហើយឈរសម្លឹងមុខកូន.
"ម្ដងនេះកូនច្បាស់ជាត្រូវរំពាត់ហើយ"
"អួយៗអូនមិនខ្លាចអាប៉ាទរ បើអាប៉ាចង់វៃអូនចឹងដេញអូនអោយទាន់មោ"កម្លោះតូចជុងហ្យុងតបជាមួយអ្នកដែលជាអាប៉ារួចលានអណ្ដាតដាក់ហើយក៏រត់ជុំវិញផ្ទះរហូតដល់សួនច្បារដែលអ្នកអាប៉ារូបស្អាតតែងតែដាំយកវាទៅលក់ដើម្បីយកលុយមកចាយវាយ។
"ជុងហ្យុងឆាប់ឈប់អោយអាប៉ាចាប់តាមសម្រួលភ្លាម បើមិនចង់ត្រូវធ្ងន់"រាងតូចស្រែកចចាចដាក់កូនកំពូលរពឹសដែលចូលចិត្ដញ៉ោះខ្លួនមិនឈប់នោះព្រមជាមួយស្នាមញញឹម ដឹងទេថារាល់ថ្ងៃគរអាចញញឹមបាននិងរស់នៅបានគឺដោយសារកូនប្រុសកំពូលឌឺរបស់គេនិងហើយ។
រូបភាពរបស់ថេហ្យុងដែលដេញចាប់កូនប្រុសពេញសួនច្បារខណៈដែលពេលនេះ មានអ្នកខ្លះកំពុងឈរអោបដៃមើលនិងញញឹមតាមដោយមិនដឹងខ្លួន។
"អ្នកប្រុសត្រឡប់ទៅវិញដូចរាល់ដង រឺក៏ចូលទៅទាន" ហ្វីនអង្គរក្សជំនិតអោនក្បាលគំនាប់រួចដើរទៅបើកទ្វាឡានចាំតាមទម្លាប់ជាការស្រេច ព្រោះគេដឹងថាអ្នកប្រុសរបស់គេមិនចូលនោះទេ...។
"ឯងនៅចាំយើងត្រង់និងហើយ ពេលនេះល្មមដល់ពេលយើងមកទាមទារកូនរបស់យើងហើយ" រាងក្រាសប្រាប់អង្គរក្សដែលនៅចាំធ្វើភ្នែកនិងច្រមុះអោយខ្លួនអស់រយៈពេលបីឆ្នាំ ដោយទឹកមុខធម្មតារួចក៏ឈានជើងចូលទៅរកអាប៉ាកូនទាំងពី។
"អួយ..." ជុងហ្យុងស្រែកពេលដែលរូបគេរត់ទៅមិនប្រយ័ត្នហើយក្រឡេចជើងដួលទៅប៉ះជើងអ្នកណាក៏មិនដឹង។
أنت تقرأ
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
أدب الهواةជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន