ភាគទី៣៩:នាងជឿរឺត្រឹមរូបភាពប៉ុណ្ណឹង

1.4K 87 2
                                    

រីករាយក្នុងការអាន ....

នាយក្រាសញញឹមនិងក្រសោបអ្នកដែលមានរាងមួយក្ដាប់អោបជាប់ក្នុងដើមទ្រូង ពីមុនគេអាចនិងប្រឆាំងអារម្មណ៍ខ្លួនឯងបាននៅពេលដែលប្រពន្ធតូចរបស់គេធ្វើធម្មតាៗពេលជួបគេ តែពេលនេះថេហ្យុងទាំងម្ញ៉ិកម្ញ៉ក់អោបថើបគេបានគួរឲ្យស្រលាញ់បែបនេះគេពិតជាប្រឆាំងលែងបានហើយ។

"បងមិនអីទេព្រោះធម្មតាខ្ញុំត្រូវរ៉ាប់រងបន្ទុកជាច្រើនស្រាប់ហើយ"ជុងហ្គុកអង្អែលក្បាលអ្នកដែលជ្រុបនិងដើមទ្រូងរបស់ខ្លួនថ្នមៗ

"គេងទៅស្អែកមានប្រឡងមិនចឹង?"

"នេះលោកដឹងថាខ្ញុំប្រឡងដែលរឺ?"មុខតូចងើយឡើងនិងសម្លឹងនាយក្រាសបែបងឿងឆ្ងល់។

"គ្មានអ្វីដែលទាក់ទងនិងអូនហើយបងមិនដឹងទេ ឆាប់គេងទៅបើមិនចង់ងើបខកម៉ោង"ជុងហ្គុកប្រាប់រាងតូចដោយសម្លេងស្អកៗនិងអោនទៅថើបថ្ងាសមួយខ្សឺត។

"មិនអីទេត្រឹមគេងមើលមុខលោកប៉ុណ្ណឹងស្អែកខ្ញុំមិនងងុយទេ"

"អូនមើលមុខបងបានតែបងមើលអូនមិនបាន"ពេលនិយាយដល់ពាក្យមិនបាន បាតដៃធំក្រាស់ក៏ចាប់ផ្ដើមស្ទាបនិងបបោសអង្អែលខ្នងតូចហើយអូសចុះទៅដល់កំប៉េះគូទហើយច្របាច់។

"អាវលោកចង់ធ្វើអ្វីនិង"ថេហ្យុងឧទាននិងងើបមុខឡើង កែវភ្នែកដែលខ្មៅនិងមូលស្អាតបើកធំៗមើលមនុស្សប្រុសដែលរវាមនៅមិនស្ងៀម។

"ធ្វើអី...!បងមិនបានធ្វើអីទេ"នាយក្រាសនិយាយធ្វើហីនិងសម្លឹងមុខតូចដែលគួរឲ្យស្រលាញ់មិនដាក់ភ្នែក។

"លោកច្របាច់គូទរបស់ខ្ញុំ"ថេហ្យុងរុញស្មារបស់រាងក្រាសហើយទ្រោបលើដើមទ្រូងហាប់ណែនរបស់គេតវ៉ាដោយកាយវិការក្មេងមិនដឹងអ្វី។

"គេងមកយប់នេះបងមិនធ្វើអ្វីអូនទៀតទេ មិនធ្វើទោះបងកំពុងចង់ខ្លាំងក៏ដោយ"ជុងហ្គុកអោបអ្នកដែលទ្រោបពីលើជាប់ហើយបិទភ្នែក ព្រោះបើពេលនេះគេមិនបិទច្បាស់ណាស់ថាគេនិងទ្រាំមិនបានសុីក្មេងល្ងីល្ងើដែលគិតតែបើកដៃឲ្យមិនឈប់នោះដល់ភ្លឺមិនខាន។

ថេហ្យុងញញឹមបិទមាត់ស្ទើរតែមិនជិតពេលបានឃើញប្រុសដែលសោះកក្រោះប្រែមកទន់ភ្លន់ រាងតូចងើបមុខលោទៅថើបថ្ពាល់គេសងខាងខ្សឺតៗរួចក៏ឈ្មួមទៅរកដើមទ្រូងដែលកក់ក្ដៅនោះហើយបិទភ្នែកទៅតាមជុងហ្គុក។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now